ប្រធានសហគមន៍​កសិកម្មទំនើបនៅខេត្តសៀមរាប​​ ​ចង់ឃើញ​​ពលរដ្ឋ​គាំទ្រ​អង្ករនាងអំ​មានសន្ទុះកើនឡើង​ដើម្បីផ្តល់ប្រយោជន៍ជូនកសិករ​ 

សៀមរាប​៖អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើប​ស្រូវនាងអំ ស្ថិតនៅស្រុកស្វាយលើ​ ខេត្តសៀមរាប​ ចង់ឃើញ​ប្រជាពលរដ្ឋ​នៅក្នុងស្រុក​ប្រើប្រាស់និងគាំទ្រ​នូវ​អង្ករ​នាងអំ​មានសន្ទុះកើនឡើង​នៅលើទីផ្សារ​ ដើម្បី​ជំរុញឱ្យកសិករនៅក្នុងតំបន់​បង្កើនការដំាដុះនិងមានទីផ្សារច្បាស់លាស់​និងផ្តល់ទំនុកចិត្ត​ដល់អាជីវករ​ងាយស្រួលធ្វើទីផ្សារ​។​

ការចង់ឃើញ​សន្ទុះ​អង្ករនាងអំ​មានការកើនឡើងនៅលើទីផ្សារនៅពេលខាងមុខ​​ បន្ទាប់ពី​សហគមន៍កសិកម្មទំនើប​ស្រូវនាងអំ​ចាប់ផ្តើមដាំដុះ​លើកដំបូង​លើផ្ទៃដី ៥៦៥ហិកតា​ក្នុងឆ្នំា​២០២៤​​ ហើយបើការប្រមូលផល​នៅក្នុងឆ្នាំ​នេះ​ចូលមកដល់ ​នឹងដាក់ឱ្យក្រុមហ៊ុន​ក្នុងស្រុក​ដេញថ្លៃក្នុងទទួលបាន​ស្រូវនាង​អំ​។​​​

អ្នកស្រី ឈិន សុភាសី ​បានឱ្យដឹង​ថា​ “​អង្ករនាងអំ​មានសម្បុរ​ ឬគ្រាប់អង្ករមិនស្អាត​ដូចទៅនិងប្រភេទអង្ករផ្សេង​ ​ដោយសារយើងដំាដុះលក្ខណៈសរីរាង្គ​ អង្ករធម្មជាតិ​ មិន​​ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ​។​សព្វថ្ងៃនេះទៀត​យើងដំាស្រូវនាងអំ នៅក្រោមដើមឈើ​ ក្នុងន័យជួយការពារដល់បរិស្ថាន​ថែមទៀត​។​ដូចនេះលក្ខណៈពិសេស​របស់អង្ករនាងអំ​ គឺដំាស្រូវអភិរក្សព្រៃឈើ​បានថែមទៀត”​។​

អ្នកស្រីបន្តថា ​ពេល​សហគមន៍​ធ្វើការដំាដុះពូជស្រូវនាងអំ ទទួលបានជោគជ័យ​កសិករប្រាកដជាសម្រុកមកចូលជាសមាជិកសហគមន៍​ ដើម្បីទាញយកអត្ថប្រយោជន៍​សម្រាប់ជីវភាពគ្រួសារ​ ហើយ​សម្រាប់អ្នកលក់អង្ករនាងអំ កាន់តែមានទំនុកចិត្ត​និងងាយស្រួលក្នុងការធ្វើទីផ្សារ​ ។ចំណែកអ្នកបរិភោកមិនប៉ះពាល់ដល់សុខភាព​​បើអាចធ្វើឱ្យតម្រូវការអង្ករនាងអំ​រីកធំឡើង​ៗនៅក្នុងប្រទេស​។​

អ្នកស្រី ឈិន សុភាសី សង្កត់ធ្ងន់ថា “តាមឆន្ទៈរបស់ខ្ញុំ បើសិនមានលទ្ធភាព​ ខ្ញុំអត់ឱ្យស្រូវនាងអំពេលប្រមូលផលបាន​ហើយ​ ហូរចេញទៅដល់ក្រុមហ៊ុនណាទេ​ ។ខ្ញុំប្រមូលទិញយកទាំងអស់​ឱ្យតែ​​​ស្រូវនាងអំផលិតឡើង​ដោយប្រជាកសិករ​ ព្រោះ​​អត់ចង់ឃើញស្រូ​អ្នកផ្សេងធ្វើទីផ្សារជំនួសយើងនោះទេ​ ​​ចង់ឃើញអង្ករនាងអំ​​​បាន​ដល់អ្នកបរិភោគក្នុងស្រុកជាងធ្វើការ​នាំចេញទៅខាងក្រៅ​”​។​

បើតាមប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ​, ​កន្លងមក​កាល​មិនទាន់​បានបង្កើត​សហគមន៍កសិកម្មទំនើប​​ មានឈ្មួញនៅក្នុងស្រុក​តែងតែ​ប្រមូលទិញ​ពីកសិករ​ក្នុងមួយឆ្នំា​មិនក្រោម​៨ ០០០តោន​នោះទេ​ ហើយឈ្មួញខាង​វៀតណាមវិញ​ស្រូវនាងអំ​មានប៉ុន្មាន​ក៏ប្រមូលទិញ​យកទាំងអស់​៕

 


FB_IMG_1741948287800
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំបន្លែពីរកន្លែង ក្នុងខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់នៅសហគមន៍ចំនួន២កន្លែង ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានឥណទានពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មដាំដុះបន្លែ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក។ នៅក្នុងការអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពដាំដុះ របស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងសហគមន៍២ខាងលើ គឺទី១ សហគមន៍សម្ព័ន្ធកសិករខ្មែអង្គរ លោក យិប ប្រេង មាន៣ផ្ទះសំណាញ់ ដែលមានសមាជិក៤៩គ្រួសារ កំពុងតែដាំដុះស្ពៃក្រញាញ់ និងបន្លែខាត់ណា ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ទៅផ្សារលើ និងផ្សារចាស់ ក្នុងទីរួមខេត្តសៀមរាប។ ក្រោយជួបជាមួយសហគមន៍ដាំដុះបន្លែខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញជួបផ្ទាល់ទីតាំងសហគមន៍កសិកម្មទំនើប ស សី ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងដាំដុះបន្លែសុវត្ថិភាព វគ្គទី២ លើផ្ទៃដី២៧ហិកតា ក្រោមការគាំទ្រឥណទានពីធនាគារ ARDB មានដាំបន្លែ ផ្ទះសំណាញ់ចំនួន៩ខ្នង ដាំប្រភេទបន្លែខាត់ណាដើម ស្ពៃក្រញាញ់ និងស្ពៃជើងទាផងដែរ។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត […]

FB_IMG_1741916105493
អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ដាំស្វាយចន្ទី និងសិប្បកម្មកែច្នៃផ្លែស្វាយកែវរមៀត នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៣ ខែមីនានេះ បានអញ្ជើញជួបប្រជុំជាមួយតំណាងសហគមន៍ព្រះប្រឡាយ ដាំដុះស្វាយចន្ទី, ទីលានហាល និងឃ្លាំងស្តុក ព្រមទាំងចុះពិនិត្យមើលទីតាំងសិប្បកម្មកែច្នៃស្វាយកែវរមៀតស្ថិតនៅឃុំត្រពាំងតាវ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សហគមន៍ដាំដំណាំស្វាយចន្ទីនេះ មានផ្ទៃដីដាំដុះ ប្រមាណ៩០០ហិកតា ក្នុងនោះមានសមាជិកសរុបចំនួន១៦០គ្រួសារ ហើយបច្ចុប្បន្នសមាជិកមួយចំនួនកំពុងទទួលបាន និងប្រើប្រាស់ឥណទានពីធនាគារ ARDB ដើម្បីពង្រីក និងដាំដុះស្វាយចន្ទីបន្ថែមទៀត។ បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយសហគមន៍ និងស្តាប់មតិលើកឡើងរបស់ប្រជាពលរដ្ឋអ្នកដាំដុះស្វាយចន្ទីរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានលើកជាអនុសាសន៍ណែនាំបន្ថែមដល់សហគមន៍ដាំស្វាយចន្ទី ការគិតគូរថ្លៃដើមផលិត និងប្រើប្រាស់បច្ចេកទេសបន្ថែមលើដំណំាស្វាយចន្ទី ដើម្បីឲ្យទទួលបានផលកាន់តែច្រើន ពោលគឺអាចទាញផលចន្លោះពី២តោន ទៅ២,៥តោនក្នុង១ហិកតា ជាមួយនិងការរៀបចំឃ្លាំងស្តុកទុក ឬទីលានហាលគ្រាប់ចន្ទី នៅពេលតម្លៃធ្លាក់ចុះ ព្រោះនេះជាមធ្យោបាយដ៏ល្អដល់កសិករ ដើម្បីរក្សាតម្លៃបន្ថែម។ នៅក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យការស្តុក និងហាលទុកគ្រាប់ស្វាយចន្ទីមួយកន្លែងទៀត ស្ថិតក្នុងស្រុកអន្លង់វែង របស់លោក សាន ឡុងហាក់ ដែលកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទី ដំឡូងមី សណ្តែកសៀងពីកសិកររាប់សិបតោន សម្រាប់នាំចេញទៅប្រទេសវៀតណាម និងថៃ ព្រមទាំងបង្ហាញពីស្ថានភាពទិញគ្រាប់ស្វាយចន្ទីពីកសិករ […]

កាលវិភាគផ្សព្វផ្សាយ