ធនាគារ ADBគាំទ្រកំណែទម្រង់គោលនយោបាយរាជរដ្ឋាភិបាលដើម្បីជំរុញពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង

photo_2024-11-27_15-15-03

ភ្នំពេញ៖  ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADBបានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន៥0លានដុល្លារអាម៉េរិកដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីប្រចំាកម្ពុជា នៅថ្ងៃទី២៦ខែវិច្ឆិកានេះបានឱ្យដឹងថា កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងមុរបររបស់ប្រជាពលរដ្ឋ។

លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាមានប្រសាសន៍ថា “កម្មវិធីនេះគាំទ្រដល់ការ បន្តកា រប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ីដើម្បីធ្វើឱ្យអាជីវក ម្មកាន់តែរីកចម្រើននាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្មវិធីនេះផ្តោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យមដោយសារសហគ្រាសទាំងនេះជាឆ្អឹងខ្នងនៃ សេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ជាមួយប្រាក់បន្ថែមពិសេសដើម្បីលើកទឹកចិត្តដល់សហគ្រាសគោលដៅមួយចំនួន យើងមានគោលបំណងជំរុញសហគ្រាសទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។  កម្មវិធីនេះក៏សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូននិងមានប្រសិទ្ធភាពជាងមុន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិសម្រួលនីតិវិធីនិងកាត់បន្ថយរបាំងពាណិជ្ជកម្មដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀតចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក”។

ធនាគារអភិវឌ្ឍន៍អាស៊ីលើកឡើងថា មានឧបសគ្គចម្បងដែលប្រទាក់ក្រឡាគ្នាចំនួនបីដែលបង្កជាបញ្ហាប្រឈមទ្រុងទ្រាយធំ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជារួមមានបរិយាកាសសម្រាប់ការវិនិយោគ និងអាជីវកម្មដែលមិនទាន់ដំណើរការល្អ សហគ្រាសធុនមីក្រូ តូច និងមធ្យម មិនទាន់សូវរីកចម្រើន និង របាំងមួយចំនួនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។ បញ្ហាទាំងនេះកាត់បន្ថយផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយរារាំងសេដ្ឋកិច្ចពីការ សម្រេចបាននូវសក្តានុពលកំណើនពេញលេញ។

កម្មវិធីរបស់ ADB ខាងលើគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងនេះ និង លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ វានឹងជួយសម្រួល បទប្បញ្ញត្តិធុរកិច្ច និងលើកកម្ពស់សេ វាសា ធារណៈ ឱ្យកាន់តែប្រសើរសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។ នៅត្រឹមឆ្នាំ ២០២៧ កម្មវិធីនេះនឹងជួយសម្រួល សហគ្រា សធុនមីក្រូ តូច និងមធ្យម ប្រមាណ ៥0.000 ឱ្យបានចុះបញ្ជីជាផ្លូវការក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មអនឡាញ ហើយទទួល បានអាជ្ញាប័ណ្ណអាជីវកម្ម វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតចាំបាច់តាមប្រព័ន្ធឌីជីថល។

ស្របគ្នានោះដែរ កម្មវិធីនេះផ្តល់នូវប្រាក់ បន្ថែមពិសេស ដើម្បីលើកទឹកចិត្តនិងគាំទ្រផ្នែកបច្ចេកវិទ្យាដល់ សហគ្រាសធុន មីក្រូ តូច និងមធ្យម ដើម្បី ជួយសហគ្រាសទាំងនោះពង្រីកខ្លួនក្នុងវិស័យយុទ្ធសាស្ត្រ និងបង្កើនខ្សែចង្វាក់តម្លៃរបស់ខ្លួន។ កម្មវិធីនេះ ក៏គាំទ្រដល់កំណែទម្រង់សំខាន់ៗ ដើម្បីសម្របសម្រួលបង្កើនពាណិជ្ជកម្មឆ្លងព្រំដែន៕


1-2-1-800x400
អាម៉េរិក ផ្តល់ហិរញ្ញប្បទាន៣៤លានដុល្លារ​ ជួយកសិករហ្វីលីពីនដំណាំដំឡូងឈាមមាន់

ម៉ានីល៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក នឹងផ្តល់ហិរញ្ញប្បទានប្រមាណ៣៤លានដុល្លារ ដល់ប្រទេសហ្វីលីពីន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមាន់ ស្របពេលតម្រូវការកំពុងកើនឡើងយ៉ាងខ្លាំង នៅតាមទីផ្សារ។ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះនឹងទទួលបានហិរញ្ញប្បទានពីប្រាក់ចំណូលនៃការលក់កាកសំណល់សណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក ក្នុងបរិមាណជិត៤០ ០០០តោន សម្រាប់ផលិតចំណីសត្វនៅក្នុងប្រទេសហ្វីលីពីន។ គម្រោងនេះត្រូវគេរំពឹងថា នឹងជួយគាំទ្រដល់កសិករដាំដំឡូងឈាមមាន់ នៅហ្វីលីពីនចំនួន១២ ៥០០នាក់ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ប្រទេសហ្វីលីពីនកំពុងប្រឈមនឹងការលំបាកក្នុងការផ្គត់ផ្គង់ដំឡូងឈាមមាន់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារពិភពលោក ដែលកំពុងកើនឡើង ដោយសារសមត្ថភាពផលិតកម្មនៅមានកម្រិត។ ដើម្បីការពារប្រភពពូជដំឡូងឈាមមាន់ ដែលនៅមានចំនួនតិចជាងពីប្រទេសជាដៃគូប្រកួតប្រជែង ដូចជា វៀតណាម និងចិន រដ្ឋាភិបាលហ្វីលីពីន កាលពីពេលថ្មីៗនេះ បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ទៅក្រៅប្រទេស ព្រោះខ្លាចគេយកទៅធ្វើពូជដាំបន្ត ដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ រដ្ឋាភិបាលហ្វីលីពីនមានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មដំឡូងឈាមមាន់ក្នុងស្រុក និងប្រែក្លាយដំណាំនេះឱ្យទៅជាប្រភពចំណូលពីការនាំចេញកាន់តែធំមួយសម្រាប់សេដកិច្ចហ្វីលីពីន។ ស្ថានទូតសហរដ្ឋអាម៉េរិកក៏បានបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមានើនេះ នឹងជួយពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសេដ្ឋកិច្ចរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តយោធាដ៏យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន៕ (ផាន់ អាណា)

IMG_4906
សហគ្រាសខ្នាតតូចនៅកម្ពុជាមានឱកាសខ្ចីទុនការប្រាក់៥ភាគរយ អនុគ្រោះសងប្រាក់ដើមរហូតដល់ពីរឆ្នាំ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាខ្វះទុនសម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម នឹងមានឱកាសទទួលបានកម្ចីក្នុងអត្រាការប្រាក់៥ភាគរយ ជាមួយការអនុគ្រោះមិនចាំបាច់សងប្រាក់ដើមរហូតដល់ពីរឆ្នាំ។ ឱកាសនេះកើតចេញពីកិច្ចសហការថ្មីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដែលបានចុះអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១។ ក្រោមកិច្ចសហការនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាសមាជិក​ FASMEC នឹងទទួលបានអាទិភាពក្នុងការសិក្សា និងពិនិត្យសំណើកម្ចីឱ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលការទទួលបានប្រភពទុនសម្រាប់ដំណើរការអាជីវកម្ម។ ចំណុចគួរឱ្យចាប់អារម្មណ៍ គឺការអនុគ្រោះមិនចាំបាច់សងប្រាក់ដើមរហូតដល់ពីរឆ្នាំ ដែលអាចជួយឱ្យម្ចាស់សហគ្រាសមានពេលវេលាប្រើប្រាស់ទុនសម្រាប់ផលិតកម្ម ការទិញសម្ភារៈ ឬការពង្រីកអាជីវកម្ម មុនចាប់ផ្តើមសងប្រាក់ដើម។ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បានលើកឡើងថា សហគ្រាសខ្មែរមួយចំនួនមិនត្រឹមតែខ្វះប្រភពទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្វះចំណេះដឹងផ្នែកច្បាប់ បច្ចេកទេស ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្ម ដែលធ្វើឱ្យពួកគេពិបាកទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ លោកបញ្ជាក់ថា កិច្ចសហការជាមួយ ARDB […]

photo_2026-10-23_14-12-51
ការធ្វើស្រែតាមបច្ចេកទេសវៃឆ្លាតបានផល និងតម្លៃខ្ពស់ – មន្ត្រីជំនាញថា ចំណេញទាំងពូជ ទឹក និងថ្លៃដើម

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ស្រែបង្ហាញស្រូវសែនក្រអូប និងផ្ការំដួល នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានទទួលទិន្នផលខ្ពស់ ដោយប្រើប្រាស់​ពូជ និងទឹកតិច ហើយថ្លៃដើមផលិតទាប។ មន្ត្រីបច្ចេកទេសកសិកម្មខេត្តមណ្ឌលគិរី លោក ខេន សុជាតិ បានឱ្យដឹងថា ការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុលើដំណាំស្រូវ កំពុងទទួលបានទិន្នផលខ្ពស់  និងតម្លៃសមរម្យ បើធៀបនឹងការធ្វើស្រែតាមបែបធម្មតា។ លោកបាននិយាយថា ការ​សាកល្បងបានចាប់ផ្ដើមអនុវត្តលើកសិករចំនួន ៤ គ្រួសារ ដោយមួយគ្រួសារមានផ្ទៃដីធ្វើស្រែចំនួន១ហិកតា។ លោកបានឱ្យដឹងថា មកដល់ពេលនេះ ស្រែបង្ហាញចំនួន ២ ហិកតា ដែលដាំពូជស្រូវសែនក្រអូប ០១ និងស្រូវសើម បានប្រមូលផលរួចរាល់ ដោយស្រែមួយទទួលបានទិន្នផល ៥ តោនក្នុងមួយហិកតា និងស្រែមួយទៀតទទួលបានជាង ៤ តោនក្នុងមួយហិកតា។ ចំណែកស្រែបង្ហាញចំនួន ២ ហិកតាទៀត ដែលដាំពូជស្រូវផ្ការំដួល គ្រោងនឹងចាប់ផ្តើមប្រមូលផលនៅដើមខែវិច្ឆិកានេះ។ លោក ខេន សុជាតិ បានបញ្ជាក់ថា ការធ្វើស្រែតាមបច្ចេកទេសកសិកម្មវៃឆ្លាតមានភាពខុសគ្នាពីការធ្វើស្រែធម្មតា ទាំងការថែទាំ និងការប្រើប្រាស់ជី។ ចំពោះតម្លៃលក់វិញ ស្រូវដែលផលិតតាមបច្ចេកទេសនេះអាចមានតម្លៃខ្ពស់ជាងស្រូវធម្មតាចន្លោះពី […]

Boat on the river
ឥណ្ឌូណេស៊ីគ្រោងបង្កើតភូមិនេសាទទំនើបឱ្យបាន៥ ០០០ភូមិ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន

ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី មានគោលដៅដាក់ឱ្យដំណើរការពេញលេញនូវភូមិនេសាទទំនើបចំនួន១៣៦៩បន្ថែមទៀត នៅដើមឆ្នាំ២០២៧ តាមគម្រោងអភិវឌ្ឍភូមិនេសាទទំនើបឱ្យបានចំនួន៥ ០០០នៅទូទាំងប្រទេស។ កាលពីថ្ងៃទី២២ ខែតុលា អគ្គលេខាធិការក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានកំណត់គោលដៅអភិវឌ្ឍភូមិនេសាទទំនើបឱ្យបាន៥ ០០០នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដោយបែងចែកជាដំណាក់កាលៗ។ លោកបានថ្លែងថា ក្នុងចំណោមភូមិនេសាទទាំង៥០០០ភូមិ ក្រសួងកំពុងអនុវត្តការអភិវឌ្ឍនៅទីតាំងចំនួន ១ ៣៦៩ភូមិ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦។ ភូមិនេសាទទាំងអស់នេះ នឹងដំណើរការពេញលេញនៅដើមឆ្នាំ២០២៧។ ក្នុងចំណោមភូមិនេសាទទាំង១ ៣៦៩ភូមិ មានភូមិចំនួន១ ២៦៩ភូមិ កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ខណៈភូមិចំនួន១០០ភូមិទៀត កំពុងស្ថិតក្នុងដំណាក់កាលត្រៀមរៀបចំដាក់ឱ្យដំណើរការ។ លោកបានឱ្យដឹងថា ក្រសួងនឹងបង្កើនការផ្តល់ជំនួយបច្ចេកទេសដល់អ្នកគ្រប់គ្រងភូមិនេសាទ រៀបចំវគ្គបណ្តុះបណ្តាល និងអប់រំដល់សហគមន៍មូលដ្ឋាន និងប្រជានេសាទ ព្រមទាំងជួយសម្រួលដល់ការទទួលបានហិរញ្ញប្បទាន មុនពេលភូមិនេសាទទាំងនេះចាប់ផ្តើមដំណើរការពេញលេញ។ លោកបានបន្ថែមថា ការអភិវឌ្ឍភូមិនេសាទទាំងនេះ មិនមែនគ្រាន់តែជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្លាស់ប្តូរវប្បធម៌ការងារ និងស្តង់ដារប្រតិបត្តិការផងដែរ។ លោកបានពន្យល់ថា ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចភូមិនេសាទឱ្យដំណើរការបានល្អ ក៏ទាមទារឱ្យមានការណែនាំអំពីរបៀបធ្វើការថ្មីៗដល់ប្រជានេសាទផងដែរ រួមមានការផ្គត់ផ្គង់ទឹកកកតាមភូមិ និងការកែលម្អប្រព័ន្ធទីផ្សារផលិតផលជលផល។ លោកបានបញ្ជាក់ថា […]

កាលវិភាគផ្សព្វផ្សាយ