ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិភាក្សាជាមួយបណ្តាធនាគាររដ្ឋចិន លើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការផ្តល់សេវាឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម

ទីក្រុងណានីង-ខេត្តក្វាងស៊ី៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី រួមមាន ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ, ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម និងទីប្រឹក្សាជាន់ខ្ពស់ ជួបពិភាក្សាជាមួយតំណាងធនាគារសាខាខេត្តក្វាងស៊ីរបស់ចិន ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការពិសេស លើការផ្តល់សេវាទូទាត់ឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម។

តំំណាងថ្នាក់ដឹកនាំធនាគារសាខាខេត្តខ្វាងស៊ី ដែលចូលរួមក្នុងកិច្ចពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (Industrial and Commercial Bank of China-ICBC), ធនាគារចិន (Bank of China -BoC), ធនាគារកសិកម្មចិន (Agricultural Bank of China- ABC) និងធនាគារសាងសង់ចិន (China Construction Bank-CCB) ដោយមានការសម្របសម្រួលពីអគ្គកុងស៊ុល និងមន្ទីរ ពាណិជ្ជកម្ម នៃទីក្រុងណានីង ខេត្តក្វាងស៊ី។

កិច្ចពិភាក្សានេះ បានផ្តោតសំខាន់ទៅលើការស្វែងយល់អំពីតួនាទីរបស់ធនាគាររដ្ឋនៃប្រទេសកម្ពុជា និង ពិនិត្យមើលលទ្ធភាពក្នុងកាតធ្វើកិច្ចសហប្រតិបត្តិការ ពិសេសលើការផ្តល់សេវាទូទាត់ឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម។

ជាលទ្ធផល, កិច្ចប្រជុំបានសម្រេចលើការសិក្សាលទ្ធភាពបច្ចេកទេសបន្ថែមជាមួយធនាគារ ដែលបានចូលរួម ដើម្បីបង្កើតទៅជាកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់វិស័យកសិកម្ម និងការគាំទ្រដល់ការជំរុញការវិនិយោគ តាមរយៈការផ្តល់សេវាទូទាត់ឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម៕

 


597729799_1309527371219150_7381091321727450910_n
ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់យោបល់សំខាន់ៗ​៧​ចំណុច​ ដល់ធនាគារជាតិនៃកម្ពុជា​ និង​អាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែនធនាគារ

ដោយ ឡុង សារេត​ ​ភ្នំពេញ​៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ បាន​ផ្តល់នូវយោបល់​សំខាន់ៗចំនួន​៧ចំណុច​ដល់ជូន​គ្រប់ក្រ​សួង​​ស្ថាប័ន និងតួអង្គពាក់ព័ន្ធ​ក្នុងវិស័យហិរញ្ញវត្ថុ​ ជាពិសេស​ធនាគារជាតិនៃកម្ពុជា​ និងអាជ្ញាធរ​សេវាហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ សំដៅ​ចាប់យក​កាលានុវត្តភាព​ពីការរីកចម្រើន​នៃវិស័យហិរញ្ញវត្ថុ​ជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយ​នូវបញ្ហា​ប្រឈម​ ដែលអាចនឹងកើតឡើង​ជាយថាហេតុ​។​ ​នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ​ «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុ​ឆ្នាំ​២០២៥-២០៣០» នៅថ្ងៃទី​១៧ ខែធ្នូឆ្នាំ​២០២៥ របស់ធនាគារជាតិនៃកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ដើម្បីចូលរួមជាវិភាគទានសំដៅចាប់យកកាលានុវត្តភាពពីការរីកចម្រើននៃវិស័យហិរញ្ញវត្ថុជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយនូវបញ្ហាប្រឈម ដែលអាចនឹងកើតឡើងជាយថាហេតុ។ ក្នុងនាមជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ,ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះលើកឡើងនូវយោបល់មួយចំនួនជូនដល់គ្រប់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ,ជាពិសេសធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារដូចខាងក្រោម៖ ទី១)-ការរៀបចំប្រព័ន្ធសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសមស្រប៖ ធនាគារជាតិនៃកម្ពុជាត្រូវពន្លឿនការដឹកនាំរៀបចំយន្តការការពារប្រាក់បញ្ញើ, ដោយមានការចូលរួមជិតស្និទ្ធពីអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ,ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវសិក្សា និងរៀបចំក្របខណ្ឌបទប្បញ្ញត្តិនានាស្តីពីការត្រៀមទប់ទល់ និងការគ្រប់គ្រងវិបត្តិព្រមទាំងរៀបចំសូចនាករហានិភ័យគន្លឹះ និងប្រព័ន្ធផ្តល់សញ្ញាមុនជាដើម សំដៅរួមចំណែកធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ទី២)-ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអក្ខរកម្មហិរញ្ញវត្ថុ៖ ធនាគារជាតិនៃកម្ពុជាត្រូវបន្តដឹកនាំធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាប័ន្ទហិរញ្ញវត្ថុដោយមានកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រឲ្យស្របតាមបរិការណ៍សង្គម សេដ្ឋកិច្ចកម្ពុជា,មានជាអាទិ៍៖ការកាត់បន្ថយថ្លៃដើមនៃការទទួលបានហិរញ្ញប្បទាន,ការពង្រីកលទ្ធភាពនៃការទទួលបានឥណទាន និងការខិតខំធានានូវការប្រើប្រាស់ឥណទានឲ្យចំគោលដៅ។ ទន្ទឹមនេះ,ក្រសួងអប់រំ យុវជន […]

image_2025-12-09_09-54-13
ភូមានាំចេញអង្ករលើសពី១,៧លានតោន ចាប់ពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥

ណៃពិដោ៖ សហព័ន្ធស្រូវអង្ករភូមា បាននិយាយថា ការនាំចេញអង្កររបស់ប្រទេសភូមាក្នុងរយៈពេលប្រាំបីខែចុងក្រោយនៃឆ្នាំ២០២៥-២០២៦ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែមេសា បានឈានដល់បិរមាណជាង១,៧៨លានតោន ដែលមានប្រាក់ចំណូលជាង៥៧៥លានដុល្លារ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ពន្លឺថ្មីនៃមីយ៉ាន់មា៉ បានឱ្យដឹងថា ប្រទេសភូមាបាននាំចេញអង្ករជាង១៤២ ០០០តោន គិតជាទឹកប្រាក់ចំនួន៥២លានដុល្លារ ក្នុងខែមេសា, បរិមាណអង្ករនាំចេញជាង២៥០ ០០០តោន គិតជាទឹកប្រាក់ចំនួន៩០លានដុល្លារ ក្នុងខែឧសភា, បរិមាណអង្ករនាំចេញចំនួន២១០ ០០០តោន គិតជាទឹកប្រាក់ចំនួន៧១លានដុល្លារ ក្នុងខែមិថុនា, បិរមាណអង្ករនាំចេញជាង ២៣០ ០០០តោន គិតជាទឹកប្រាក់ចំនួនជាង៧៧លានដុល្លារ ក្នុងខែកក្កដាុ, បិរមាណអង្ករនាំចេញ ជាង១៩០​ ០០០តោន គិតជាទឹកប្រាក់ជាង៦៥លានដុល្លារ ក្នុងខែសីហា, បរិមាណអង្ករនាំចេញចំនួន១៦០ ០០០តោន គិតជាទឹកប្រាក់ចំនួន៥២លានដុល្លារ ក្នុងខែកញ្ញា, បរិមាណអង្ករនាំចេញចំនួន៣១០ ០០០តោន គិតជាទឹកប្រាក់ចំនួន៩២លានដុល្លារ ក្នុងខែតុលា និងបរិមាណអង្ករនាំចេញចំនួន២៦៣ ៨១៥តោន គិតជាទឹកប្រាក់ចំនួន៧៦លានដុល្លារ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ដូច្នេះ បិរមាណនាំចេញអង្ករសរុបនៅចុងឆ្នាំ២០២៥ មានចំនួន១,៧៨៧លានតោន ដែលមានតម្លៃជាប្រាក់ចំណូលប្រហែលចំនួន៥៧៥លានដុល្លារ។ តំណាង​សហព័ន្ធ​ស្រូវអង្ករ​ភូមា បានមានប្រសាសន៍ថា ការនាំចេញរបស់ភូមា​ភាគច្រើន គឺ​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដឹកជញ្ជូនតាមផ្លូវសមុទ្រ ជាពិសេស​សម្រាប់​ការនាំចេញ​អង្ករ។ […]

image_2025-12-16_10-21-59
តម្លៃម្ទេសនៅឥណ្ឌូណេស៊ី កើនឡើងទ្វេដង និងតម្លៃខ្ទឹមបារាំងកើនឡើងដល់៣,៩ដុល្លារ ក្នុងមួយគីឡូក្រាម

ហ្សាកាតា៖ តម្លៃបន្លែសំខាន់ៗ ជាពិសេសម្ទេស និងខ្ទឹមបារាំង បានកើនឡើងនៅទីក្រុងហ្សាកាតា មុនពេលបុណ្យណូអែល និងបុណ្យឆ្នាំថ្មី ដែលភាគច្រើនកើតឡើងដោយសារខ្វះការផ្គត់ផ្គង់ ដែលបង្កឡើងដោយលក្ខខណ្ឌអាកាសធាតុ។ អាជ្ញាធរមូលដ្ឋាន បានធ្វើអន្តរាគមន៍ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងចាត់វិធានការចែកចាយផ្លែម្ទេស និងខ្ទឹមបារាំងបន្ថែម ដើម្បីកុំឱ្យជួបការខ្វះខាត រួមទាំងការដឹកជញ្ជូនទៅចែកចាយតាមកោះរាប់ពាន់របស់ប្រទេសឥណ្ឌូណេស៊ី។ ការកើនឡើងតម្លៃភាគច្រើននៅតាមបណ្តាផ្សារក្នុងទីក្រុងហ្សាកាតា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ អ្នកលក់ម្ទេសម្នាក់ បាននិយាយថា តម្លៃម្ទេសបានចាប់ផ្តើមកើនឡើង នៅដើមខែធ្នូ។ តម្លៃម្ទេសខ្មាំងទុំ​ បានកើនឡើងពី៤៥ ០០០រូពី ក្នុងមួយគីឡូក្រាម ដល់៩០​ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើប្រហែល២,៩០ដុល្លារ ដល់៥,៨០ដុល្លារ។ ម្ទេសខ្មាំងខ្ចី បានកើនឡើងពី៣៥ ០០០រូពី ដល់៧០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើ២,២៥ ដុល្លារ ដល់៤,៥០ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃម្ទេសដៃនាងទុំ បានកើនឡើងពី៤៥ ០០០រូពី ដល់៧០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើ ២,៩០ ដុល្លារ ដល់៤,៥០ដុល្លារ ក្នុងមួយគីឡូក្រាម។  ចំណែកតម្លៃម្ទេសផ្លោកទុំ កើនឡើងពី៤៥ […]

durian_MK
ឥណ្ឌូណេស៊ីនាំចេញផ្លែទុរេនបង្កកដោយផ្ទាល់ជាលើកដំបូង ទៅកាន់ប្រទេសចិន

ហ្សាការតា៖ ឥណ្ឌូណេស៊ីបានចាប់ផ្តើមនាំចេញជាលើកដំបូង និងដោយផ្ទាល់ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ នូវផ្លែទុរេនបង្កកមានបរិមាណចំនួន៤៨តោន និងគិតជាតម្លៃទឹកប្រាក់ចំនួន៣០៥,០០០ដុល្លារ។ ការនាំចេញផលិតផលផ្លែទុរេនបង្កក ដែលបានត្រូវកែច្នៃ​ និងវេចខ្ចប់នៅលើកោះជ្វាខាងលិច របស់ឥណ្ឌូណេស៊ីត្រូវដឹកជញ្ជូនពីកំពង់ផែភាគខាងជើងនៃទីក្រុងហ្សាការតា ឆ្ពោះទៅកាន់កំពង់ផែឈីងតាវ (Qingdao Port) ក្នុងប្រទេសចិន។ ប្រធានទីភ្នាក់ងារចត្តាឡីស័កកសិកម្ម បាននិយាយកាលពីថ្ងទី១៥​ ខែធ្នូ ឆ្នាំ២០២៥នេះថា នេះគឺជាលទ្ធផលនៃការបំពេញនីតិវិធីដ៏ស្មុគស្មាញ ដែលចំណាយពេលវេលាច្រើន និងត្រូវការធនធានច្រើន ដោយ ចំណាយពេលជិតពីរឆ្នាំទើបចប់។ លោកបានបញ្ជាក់ថា ការនាំចេញផ្លែទុរេនបង្កកលើកទី១នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីឃើញទីផ្សារ មានអ្នកប្រើប្រាស់ចិនត្រូវការយ៉ាងខ្លាំងចំពោះផ្លែទុរេន ដែលមានរសជាតិប្លែក ហើយប្រទេសឥណ្ឌូណេស៊ីជឿថា ខ្លួនអាចបំពេញតម្រូវការនេះបាន។ សព្វថ្ងៃនេះ ប្រជាជនចិនភាគច្រើនបានផ្លែទុរេនបរិភោគ ដោយសារការនាំចូលពីប្រទេសម៉ាឡេស៊ី វៀតណាម និងប្រទេសហ្វីលីពីន។ កន្លងមកអ្នកនាំចេញផ្លែទុរេនឥណ្ឌូណេស៊ីភាគច្រើន បានដើរតួជាអ្នកផ្គត់ផ្គង់ផ្លែទុរេនឱ្យទៅប្រទេសទាំងបីនេះ ដែលបន្ទាប់មកបានកែច្នៃ វេចខ្ចប់ និងនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារក្នុងប្រទេសចិន។ ដូច្នេះដើម្បីផ្លាស់ប្តូរទម្លាប់នេះ ទីភ្នាក់ងារចត្តាឡីស័កកសិកម្ម ឥណ្ឌូណេស៊ី បានផ្តួចផ្តើមឱ្យមានការពិភាក្សារវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ជាមួយអគ្គនាយកដ្ឋានគយរបស់ប្រទេសចិន។ តាមរយៈកិច្ចពិភាក្សាទាំងនេះទើបប្រទេសចិន ចេញសេចក្តីព្រាងពិធីសារនាំចេញផ្លែទុរេនបង្កករបស់ឥណ្ឌូណេស៊ី ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ […]

កាលវិភាគផ្សព្វផ្សាយ