ត្រីប្រហុកនៅដើមខែមករាឆ្នាំ២០២៥នេះ ល្អជាងផលត្រីប្រហុកក្នុងខែធ្នូឆ្នាំ២០២៤

photo_2025-01-08_14-37-51

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតបន្ទាប់ពីខ្នើតខែមិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គនិងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

ពាក់ព័ន្ធនិងរដូវកាលត្រីប្រហុកនៅដើមឆ្នាំ២០២៥នេះ ត្រូវបានក្រុមប្រជានេសាទ ក៏ដូចជាក្រុមអ្នកប្រមូលទិញត្រីប្រហុកទុកលក់បន្ត វាយតម្លៃថា ក្រៅពីទទួលបានទិន្នផលត្រីត្រូវច្រើន ត្រីក៏មានគុណភាពត្រីឬត្រីមានទំហំធំស្មើល្អជាង ការប្រមូលផលត្រីប្រហុកក្នុងខែធ្នូឆ្នាំ២០២៤កន្លងទៅ។
លោក កែ វាសនា ប្រជានេសាទខ្នាតមធ្យមនៅស្រុកពញាឮខេត្តកណ្តាលបានឱ្យដឹងថា ការប្រមូលផលត្រីប្រហុកបានរយៈពេល៥ថ្ងៃនៅដើមឆ្នាំ២០២៥នេះមានទំហំធំស្មើជាង ត្រីប្រហុកដែលប្រមូលផលក្នុងខែធ្នូឆ្នាំ២០២៤កន្លងទៅនេះ។ការប្រមូលវគ្គនេសាទត្រីប្រហុករយៈពេល៥ថ្ងៃ ជាមធ្យម ក្នុងមួយថ្ងៃបានពី៤តោនទៅ៥តោន ហើយក្នុងមួយតោនលក់បានថ្លៃប្រមាណ ១លាន២០ម៉ឺនរៀល ។
ចំណែក, លោក ថន សត្យា ប្រជានេសាទខ្នាតតូចបានបានទទួលស្គាល់ថាការប្រមូលផល ត្រីប្រហុកឆ្នាំនេះ រូបលោកក៏ដូចជាអ្នកនេសាទផ្សេងទៀត បានផលច្រើនជាងឆ្នាំមុនៗ ជាក់ស្តែងក្នុងមួយថ្ងៃអាចនេសាទត្រីប្រហុកបានចន្លោះពី៧០០ទៅ៨០០គីឡូក្រាម ហើយបើគិតជាប្រាក់បានពី២០ទៅ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ។
អ្នកស្រី ពុត ស្រី អ្នកផ្តល់សេវាធ្វើស្រកាត្រីដល់ពលរដ្ឋបានឱ្យដឹងថា ត្រីប្រហុកឆ្នាំនេះសំបូរច្រើនជាងឆ្នាំមុន តែត្រីល្អិតមានច្រើន តួយ៉ាងការប្រមូលផលកាលពីថ្ងៃទី៨ដល់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ ហើយក៏មិនសូវមានពលរដ្ឋនៅតាមខេត្ត មកទិញត្រីសម្រាប់ធ្វើប្រហុកដូចឆ្នាំមុនដែរ។
បើតាមអ្នកស្រី ខាងលើ ក្នុងមួយថ្ងៃអ្នកស្រីផ្តល់សេវាវៃត្រីប្រហុកជូនដល់ពលរដ្ឋក្នុងមួយថ្ងៃបាន២តោន ឬច្រើនជាងនេះ តាមពេលវេលាជាក់ស្តែង ហើយត្រីប្រហុកលក់បានថ្លៃឬថោក វាអាស្រ័យទៅលើប្រភេទត្រីតូចឬត្រីធំផងដែរ៕ 

 


woman-working-in-the-rice-fields-near-lac-village-2026-09-22-09-56-16-utc
អង្ករបាក់សម្រាប់នាំចេញរបស់វៀតណាម ឡើងថ្លៃដល់៤៨០ដុល្លារ ក្នុងមួយតោន

ហាណូយ៖ នៅចុងខែតុលា ឆ្នាំ២០២៦ អង្ករបាក់៥ភាគរយ​របស់វៀតណាម បានឡើងថ្លៃពី៤៥០ ដល់៤៨០ដុល្លារក្នុងមួយតោន និងធ្វើឱ្យតម្លៃអង្ករក្នុងស្រុកឡើងជិតស្មើអង្កររបស់ប្រទេសជិតខាង។ ការកើនឡើង៣០ដុល្លារក្នុងមួយតោន ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍នេះ គឺជាការប្រែប្រួលដ៏គួរឱ្យកត់សម្គាល់បំផុតមួយនៅក្នុងទីផ្សារនាំចេញអង្ករវៀតណាម ចាប់តាំងពីដើមឆ្នាំមក។ នៅដើមខែតុលា អង្ករធម្មតាមរបស់វៀតណាមបាក់៥ភាគរយ មានតម្លៃពី៤២០ ទៅ៤២២ ដុល្លារក្នុងមួយតោន ខណៈអង្ករបាក់​២៥ភាគរយ មានតម្លៃពី៤០១ ទៅ៤០៥ដុល្លារ។ ចំណែកអង្ករក្រអូបបាក់៥ភាគរយ មានតម្លៃប្រហែល៤៧០ដុល្លារក្នុងមួយតោន ហើយអង្ករផ្កាម្លិះមានតម្លៃចន្លោះពី៥១៣ ទៅ៥១៧ដុល្លារក្នុងមួយតោន។ អស់រយៈពេលជាច្រើនខែមកហើយ តម្លៃអង្កររបស់វៀតណាមបានរងសម្ពាធធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារការផ្គត់ផ្គង់អង្ករលើទីផ្សារពិភពលោកមានច្រើន ធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងក្នុងចំណោមប្រទេសនាំចេញអង្ករធំៗ។ អ្នកនាំចេញ និងអ្នកនាំចូលអង្ករបានឱ្យដឹងថា ការផ្គត់ផ្គង់អង្ករក្នុងស្រុកកាន់តែតឹងតែង គឺជាកត្តាសំខាន់ដែលជំរុញឱ្យតម្លៃកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ នៅលើទីផ្សារពិភពលោក ការព្រួយបារម្ភអំពីផលប៉ះពាល់បង្កឡើងពីបាតុភូតអែលនីញ៉ូ (El Niño) ទៅលើផលិតកម្មស្រូវ ចាប់ពីឆ្នាំ២០២៧ តទៅ ក៏បានជំរុញឱ្យប្រទេសនាំចូលអង្ករយកចិត្តទុកដាក់កាន់តែខ្លាំងលើការធានាការផ្គត់ផ្គង់អង្ករផងដែរ។ ទោះបីជាតម្លៃនាំចេញអង្ករបង្ហាញសញ្ញាងើបឡើងវិញក៏ដោយ ការនាំចេញអង្កររបស់វៀតណាមនៅតែរងសម្ពាធក្នុងអំឡុង។ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចេញអង្ករចំនួន៦,៨៣លានតោន ដែលមានតម្លៃ៣,៣ពាន់លានដុល្លារ។ បរិមាណនាំចេញបានធ្លាក់ចុះ៤,៧ភាគរយ និងតម្លៃនាំចេញបានធ្លាក់ចុះ៩,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ (ផាន់ អាណា)

photo_2026-11-02_21-41-19
ត្រូវគិតគូរថ្លៃដើមផលិតតាមលក្ខណៈវិទ្យាសាស្ត្រ  កុំគិតគូរតាមអារម្មណ៍ – អគ្គនាយក ARDB លើកទឹកចិត្ត

កំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញឱ្យកសិករគណនាភាពចំណេញ ឬខាតក្នុងសកម្មភាពផលិតកម្មកសិកម្ម ដោយប្រើការគណនាតាមបែបវិទ្យាសាស្ត្រ ជាជាង ការប្រើអារម្មណ៍ដើម្បីកំណត់ការចំណេញឬខាត។ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៦នេះ អគ្គនាយកធនាគារ ARDB មានប្រសាសន៍ថា “ការកំណត់ថ្លៃដើមនេះជាបញ្ហាស្នូលនៃការធ្វើកសិកម្មឱ្យបានប្រាក់ចំណេញ។ បើយើងមិនដឹងចំណុចនេះទេ យើងមិនអាចដឹងថាចំណេញ ឬខាតនោះទេ។ ឧទាហរណ៍ គ្រាន់តែតម្លៃស្រូវចុះមកនៅត្រឹម ៧៥០រៀលក្នុងមួយគីឡូក្រាម ពេលខ្លះយល់ថាខាតដែរ។ សួរថាយកអី្វទៅដក ទើបដឹងវាខាត ។ ដើម្បីបានដឹងពីចំណេញខាតត្រូវការធ្វើការគណនាឱ្យបានច្បាស់”។ ឯកឧត្តមបណ្ឌិតកៅ ថាច មានប្រសាសន៍ថា កិច្ចការដែលសំខាន់នៅក្នុងការធ្វើរបរកសិកម្ម គឺត្រូវរកវិធីធ្វើឱ្យថ្លៃដើមផលិតនៅទាប ធ្វើឱ្យទិន្នផលកើនឡើង និងបង្កើនការប្រុងប្រយ័ត្ននៅក្នុងការធ្វើកសិកម្ម ។ អគ្គនាយក ARDB មានប្រសាសន៍បន្ថែមថា “ដើម្បីឱ្យថ្លៃដើមផលិតធ្លាក់ចុះបានលឿន ត្រូវបង្កើនទិន្នផល។ ឧទាហរណ៍ថា យើងចំណាយអស់ប្រាក់៤លានរៀលក្នុងមួយហិកតា បើទិន្នផលអាចឡើងដល់៧,៥តោន  វាធ្វើឱ្យថ្លៃដើមផលិតយើងធ្លាក់ចុះ ។ តើធ្វើម៉េចដើម្បីបង្កើនទិន្នផល? មានកត្តាពូជសុទ្ធល្អ កត្តាប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ  កត្តាប្រើប្រាស់ជី-ថ្នាំឱ្យត្រូវតាមពេលវេលា កត្តាប្រើថ្នាំសម្លាប់សត្វល្អិតឱ្យត្រូវពេល។ […]

image_2026-11-03_12-57-25
សាច់ និងបន្លែផ្លែឈើ តាមផ្សារទំនើបនៅអឺរ៉ុប ត្រូវស្អុយរលួយដោយទូបង្កកមានបញ្ហាដូចៗគ្នា

ព្រុចសែល៖ ហាងលក់គ្រឿងទេសនៅទ្វីបអឺរ៉ុប រាប់ចាប់ពីប្រទេសស៊ុយអែត រហូតដល់ព័រទុយហ្គាល់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើប្រព័ន្ធគ្របើគ្រងទូបង្កក ធ្វើឱ្យសាច់ស្អុយ ចំណែកបន្លែរលួសស្ទើរគ្មានសល់។ ផ្សារទំនើបនៅក្នុងប្រទេសបែលហ្ស៊ិក អេស្តូនី ហ្វាំងឡង់ អៀរឡង់ លុចសំបួ និងហូឡង់ គឺក្នុងចំណោមប្រទេសយ៉ាងតិច៨ ដែលរងផលប៉ះពាល់ច្រើនជាងគេ។ ការវាយប្រហារនេះបានកើតឡើងបីសប្តាហ៍បន្ទាប់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមួយ បានបង្កការរំខានយ៉ាងច្រើនដល់ហាងលក់គ្រឿងទេសនៅប្រទេសបារាំង។ ហេតុការណ៍នេះបានធ្វើឱ្យសីតុណ្ហភាពនៅក្នុងប្រព័ន្ធទូរបង្កកកើនឡើងដល់៥០អង្សាសេ បង្ខំឱ្យក្រុមហ៊ុនលក់រាយបោះចោលទំនិញខូចគុណភាព ដូចជាសាច់ និងបន្លៃផ្លែឈើ។ សហភាពអឺរ៉ុបបានថ្កោលទោសសកម្មភាពទាំងនេះ ដោយចាត់ទុកថា ជាការប៉ុនប៉ងដោយចេតនាដើម្បីរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងអាហារ ខណៈប្រទេសបែលហ្ស៊ិកបានបើកការស៊ើបអង្កេត។ អ្នកជំនាញបានកត់សម្គាល់ថា ហាងរងផលប៉ះពាល់ ជាពិសេសហាងដែលប្រើប្រព័ន្ធទូបង្កកតភ្ជាប់បណ្តាញ 4G ជំនាន់ចាស់ ងាយរងគ្រោះជាងគេចំពោះការជ្រៀតចូលពីបណ្តាញខាងក្រៅ។ ក្រុមហ៊ុនលក់រាយចំណីអាហារ ត្រូវបង្ខំចិត្តបោះចោលផលិតផល ដែលបានខូចគុណភាព ឬប្រុងខូចគុណភាព បន្ទាប់ពីសីតុណ្ហភាពក្នុងទូរបង្កកបានកើនឡើងខ្ពស់ខុសប្រក្រតីពេញមួយយប់។ រហូតមកដល់ពេលនោះ មិនទាន់មានជនណាម្នាក់ ឬក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ ក៏ដូចជាការវាយប្រហារកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លើក្រុមហ៊ុនលក់រាយធំៗនៅប្រទេសបារាំង ដែលបានបង្ខំឱ្យហាងរាប់រយកន្លែងបោះចោលចំណីអាហារផងដែរ។ ស្នងការទទួលបន្ទុកផ្នែកចំណីអាហារ និងកសិកម្មរបស់សហភាពអឺរ៉ុប បានមានប្រសាសន៍ថា សហភាពអឺរ៉ុបកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះហេតុការណ៍ទាំងនេះ ដោយចាត់ទុកការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតម្តងហើយម្តងទៀតថា ជាបញ្ហាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ នៅប្រទេសបែលហ្ស៊ិក ដែលហាងរាប់សិបកន្លែងនៅតាមបណ្តាខ្សែច្រវាក់លក់គ្រឿងទេសជាច្រើនបានរាយការណ៍អំពីការរំខានដល់ប្រតិបត្តិការ។ […]

Oplus_16908288
ឯកឧត្តមបណ្ដិត កៅ ថាច៖ កសិកររស់នៅជិតប្រភពទឹក​គួររក្សា​ទឹកទុក និងប្រើប្រាស់ដោយសន្សំសំចៃ​ខ្ពស់​សម្រាប់ការធ្វើកសិកម្មក្នុងពេលខ្វះទឹក​

ដោយ ឡុង ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បាន​ណែនាំនិងលើកទឹកចិត្ត​ដល់បងប្អូនកសិករ​ដែលរស់នៅជិតប្រភពទឹក​ គួររក្សា​ទឹកទុក​ និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូ​ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់​មកលើតែកម្ពុជា​មួយទេ ប៉ុន្តែបណ្ដា​ប្រទេសជាច្រើន​នៅទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ដិត ថ្លែងបែបនេះ នៅ​ក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក​ប្រជាកសិករ​ក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី​២ ខែវិច្ឆិកាឆ្នាំ​២០២៦នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស​​ពីឯកឧត្តម តាំង ម៉េងលាង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាល​នៃគណៈអភិបាល​ស្រុក​សន្ទុក លោក ហេង សារិទ្ធ អភិបាល​រងក្រុងកំពង់ធំ​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម រួមនិងកសិករប្រមាណ​៦០០នាក់​។​ ពាក់ព័ន្ធវិស័យកសិកម្មនេះ ឯកឧត្តមប្រតិភូ​មានប្រសាសន៍ថា​ បញ្ហា​​ដែលបងប្អូនប្រជាកសិករជាអ្នកធ្វើស្រែ​នៅចុងឆ្នាំ​២០២៦ និងឆ្នាំ​២០២៧នឹងជួប​ជាមួយវិបត្តិ​ខ្វះទឹក​ ដោយសារ​បាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា “បើ​ខ្វះទឹក​ កសិករមិនអាចធ្វើកសិកម្មបានទេ​។ ដូច្នេះបងប្អូន​គិតគូបញ្ហានេះឱ្យបានមែនទែន […]

កាលវិភាគផ្សព្វផ្សាយ