តម្រូវការស៊ុតទានៅលើទីផ្សារកើនឡើងខ្ពស់ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម

ភ្នំពេញ៖ នៅក្នុងរដូវកាលបុណ្យឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំ២០២៥នេះ តម្រូវការស៊ុតទានិងតម្លៃនៅលើទីផ្សារចាប់ផ្តើមមានតម្រូវការកើនឡើងខ្ពស់ជាងថ្ងៃធម្មតា។ ជាក់ស្តែង លោក សៀវ វិសុទ្ធ អ្នកប្រកបរបរចិញ្ចឹមទាយកស៊ុត និងជាអ្នកផ្គត់ផ្គង់ស៊ុតធំមួយកន្លែងនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទទួលបានការបញ្ជាទិញពីដៃគូចាប់តាំងពីថ្ងៃទី១ខែមករាមកកើនឡើងទ្វេដង ពោលកើនពី៨ម៉ឹនទៅ១០ម៉ឺនគ្រាប់នៅថ្ងៃធម្មតាទៅ២០ម៉ឺនគ្រាប់នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។

លោក សៀវ វិសុទ្ធ បានឱ្យដឹងថា រដូវកាលបុណចូលឆ្នាំចិនឆ្នាំ២០២៥នេះ កសិករដែលជាអ្នកចិញ្ចឹមទាយកស៊ុតនៅតាមតំបន់មានការចិត្តសប្បាយរីករាយ និងមានសេចក្តីក្តីសង្ឃឹមគ្រប់ៗគ្នា ដោយសារតម្រូវការនិងតម្លៃស៊ុតទាលក់នៅលើទីផ្សារមានលក្ខណៈល្អប្រសើរជាងថ្ងៃធម្មតា។

លោកបញ្ជាក់ថា ចំពោះលោកជាកសិករចិញ្ចឹមទា និងជាប្រមូលទិញស៊ុតទាពីប្រជាកសិករនៅតាមតំបន់ផង។ ខ្ញុំឃើញថានៅក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមនេះ មានអតិថិជនដែលជាម៉ូយទទួលទិញប្រចាំខែ ប្រចាំឆ្នាំរបស់យើងមានបញ្ជាទិញច្រើន បន្ទាប់ពីពួកគាត់លក់ស៊ុតបានច្រើន ឬចែកចាយបន្តបានច្រើន។ ដូចនេះការបញ្ជាទិញមកកាន់កសិដ្ឋានយើងផ្ទាល់ មានការកើនឡើងទ្វេដង ហើយថ្ងៃខ្លះ មិនមានស៊ុតគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅម៉ូយថែមទៀត ។

បើតាមលោក សៀវ វិសុទ្ធ, នៅថ្ងៃធម្មតាកសិករចិញ្ចឹមនៅតាមទីវាលលក់បានថ្លៃពី៣៦០ទៅ៣៧០រៀលក្នុងមួយគ្រាប់ ប៉ុន្តែនៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន វៀតណាមចូលមកដល់ បានធ្វើឱ្យស៊ុតទាលក់បានថ្លៃចាប់ពី ៣៨០ទៅ៤០០រៀលក្នុងមួយគ្រាប់។ តែសម្រាប់អ្នកចែកចាយលក់បន្តនៅតាមទីផ្សារអាចលក់បានថ្លៃពី៤៥០ទៅ៥០០រៀលក្នុងមួយគ្រាប់ផងដែរ។

លោកបាន​បន្ថែមទៀត​​ថា នៅថ្ងៃធម្មតាលោក​នឹងធ្វើការផ្គត់ផ្គង់ស៊ុតទាទៅលើទីផ្សារចាប់ពី៨ម៉ឺនទៅ១០ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ប៉ុន្តែចាប់ពីថ្ងៃទី១ខែមករារហូត តម្រូវការស៊ុតទាបានកើនពី១០ម៉ឺនទៅ២០ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះមិនមានស៊ុតទាសម្រាប់ឆ្លើយតបទីផ្សារបានផងដែរ៕


photo_2023-02-13_16-48-02
ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករជាង​៣៨​ម៉ឺនតោន គិតជាទឹកប្រាក់ជាង២៨៣​លានដុល្លារ

ភ្នំពេញ៖ យោងតាម​របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ប្រទេស​កម្ពុជាបាននាំចេញអង្ករចំនួនជា៣៨៧ ០៧០​តោន​ គិតជាទឹកប្រាក់ចំនួន២៨៣លានដុល្លារ ដោយនាំយកទៅកាន់ទីផ្សារចំនួន៦៣ នៅជុំវិពិភពលោក​។​ ក្នុងនោះកម្ពុជា បាននាំចេញអង្ករទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន៩០ ៦៦៥តោន គិតជាទឹកប្រាក់ចំនួន៥៣,២៥លានដុល្លារ និងនាំចេញទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ានចំនួនប្រាំពីរប្រទេស បានបរិមាណចំនួន៥២ ៨៩០តោន​ គិតជាទឹកប្រាក់ចំនួនជាង៣៧លានដុល្លារ ព្រមទាំងនាំចេញទៅកាន់គោលដៅចំនួន៣២ប្រទេសផ្សេងទៀត នៅក្នុងទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក  កាណាដា  អូស្ត្រាលី  និងប្រទេសនូវែលហ្សេឡងើ បានចំនួន៤៨ ៧៨៥តោន ដោយគិតជាទឹកប្រាក់ចំនួន៤២,៤២លានដុល្លារ។ ក្នុងរយៈពេលនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន៣ ១៧៦ ៥៦១តោន ដោយគិតជាទឹកប្រាក់បានប្រមាណ៧៥៧,៤៩លានដុល្លារ។ រាជរដ្ឋាភិបាលកម្ពុជានៅតែផ្ដល់អាទិភាពខ្ពស់លើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា និងបានដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងនៅលើទីផ្សារ តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិត ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ សូមរំឭកថា កាលពីក្នុងនៅត្រីមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក ជាង២១១ពាន់តោន ហើយបើគិតជាទឹកប្រាក់ជាង១៦០លានដុល្លារ​​ ក្នុងនោះបាននាំចេញអង្ករចំនួន២១១ពាន់តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៥ ដែលក្នុងនោះ […]

ttxvn_saurieng
កសិករវៀតណាម​ដាំទុរេនតាម​ដីសណ្ត​ទន្លេ​មេគង្គ​មិន​សប្បាយ​ចិត្ត ព្រោះតម្លៃចុះថោកដល់មួយដុល្លារ​ក្នុង​មួយ​គីឡូក្រាម

ហូជីមិញ៖ តម្លៃផ្លែទុរេនស្រស់របស់វៀតណាមដំាតាមតំបន់ដីសណ្ដទន្លេមេគង្គ បន្តចុះថោកមកនៅត្រឹម៣០,០០០ដុង ឬស្មើនឹង១,១៥ ដុល្លារ ក្នុងមួយគីឡូក្រាម ប៉ុន្តែការចំណាយលើការថែទាំដើមទុរេននៅតែខ្ពស់ដដែល ធ្វើឱ្យកសិករវៀតណាមមិនសប្បាយចិត្តព្រោះពិបាករកប្រាក់ចំណេញពេក។ កសិករវៀតណាមម្នាក់ ចំណាយពេលដាំទុរេនអស់ជិត៣០ឆ្នាំ លើដីទំហំ៣០អា ក្នុងស្រុកកៃឡាយ ខេត្តទៀនយ៉ាង បាននិយាយថា នាពេលថ្មីៗកន្លងមកនេះ លោកបានលក់ផ្លែទុរេនពូជ អ៉ែអ៊ី៦ (Ri6) និងពូជម៉ាន់ថង ចំនួនប្រាំបួនតោន ដោយទទួលបានប្រាក់ចំណេញសុទ្ធប្រមាណ៣០លានដុង ឬស្មើនឹង១ ១៤៥ដុល្លារ។ លោកបាននិយាយត្អូញត្អែរថា «តម្លៃ​គឺ​ថោក​ពេកហើយ​ រីឯប្រាក់​ចំណូល ​គឺ​មិន​សម​នឹង​ការងារ​ពេញ​មួយ​ឆ្នាំ​សោះ»។ កសិកររូបនេះ បាននិយាយរៀបរាប់ថា បន្ទាប់ពីការប្រមូលផលរួចហើយ ក្នុងមួយសប្តាហ៍ ខ្លួនបានចំណាយអស់ប្រាក់ប្រហែលមួយលានដុង ឬស្មើនឹង៣៨ដុល្លារទៀត សម្រាប់ទិញសារធាតុគីមីបំប៉នដើមទុរេន និងចំណាយពីរដងទៀត ដើម្បីសារធាតុគីមីថែទាំផ្លែ និងស្លឹក នៅពេលទុរេនកំពុងចេញផ្កា។ លោកបាននិយាយទៀតថា «ប្រសិនបើខ្ញុំឈប់ចំណាយលើការថែទាំ ដើមទុរេនអាចនឹងចុះខ្សោយ ឬងាប់តែម្តង ហើយខ្ញុំនឹងបាត់បង់អ្វីៗទាំងអស់»។ លោក​បាន​បន្ថែម​ថា តាមធម្មតាជាមធ្យមផ្លែ​ទុរេន ​មានតម្លៃពី២៨ ០០០ ឬស្មើនឹង១,០៧ដុល្លារ ទៅ៣៨ ០០០ដុង ឬស្មើនឹង១,៤៥ដុល្លារ ​ក្នុង​មួយ​គីឡូក្រាម។ ចំណែកកសិករម្នាក់ទៀត ដែលមានចម្ការទុរេនទំហំកន្លះហិកតា នៅក្នុងខេត្តដុងថាប់ […]

images
ជប៉ុន​ការពារប្រយោជន៍​កសិកម្ម ​មិនភ្ជាប់ក្នុងការចរចាពាណិជ្ជកម្មជាមួយ​អាម៉េរិក​

តូក្យូ៖ រដ្ឋាភិបាឡទីក្រុងតូក្យូ បានទទូចថា ផលប្រយោជន៍វិស័យកសិកម្មរបស់ប្រទេសជប៉ុនគឺ «មិនអាចចរចាបានទេ» នៅក្នុងកិច្ចចរចាផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ណា ត្រាំ (Donald Trump) បានជំរុញឱ្យរដ្ឋាភិបាលជប៉ុនបង្កើនការនាំចូលអង្ករពីអាម៉េរិក។ ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ពីទីក្រុងតូក្យូប្រទេសជប៉ុន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ថា លោក រីអូសី អាកាសាវ៉ា (Ryosei Akazawa) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន និងជាប្រធានគណៈប្រតិភូចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បាននិយាយអំពីការគំរាមកំហែងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់​ ត្រាំ ចំពោះការដាក់សម្ពាធពន្ធខ្ពស់ពេក លើប្រទេសជប៉ុន ដោយសារតែប្រទេសជប៉ុននាំចូលអង្ករតិចតួចពេកពីសហរដ្ឋអាម៉េរិក។ ជុំវិញបញ្ហានេះលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជប៉ុន បាននិយាយថា «ប្រទេសជប៉ុននឹងមិនយល់ព្រមចំពោះការចរចាណាមួយ ដែលនឹងដាក់សម្ពាធដល់ប្រទេសជប៉ុននោះឡើយ»។ លោក រីអូសី អាកាសាវ៉ា បានបញ្ជាក់បន្ថែមថា កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងជប៉ុន សម្រាប់ប្រទេសជប៉ុនគឺអំពីការការពារផលប្រយោជន៍របស់ប្រទេសជប៉ុន។ ជាក់ស្តែង ប្រទេសជប៉ុនបាននិងកំពុងនាំចូលអង្ករកាន់តែច្រើនពីសហរដ្ឋអាម៉េរិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងមកនេះ ខណៈពេលប្រទេសជប៉ុនកំពុងតែជួបវិបត្តតម្លៃស្រូវអង្ករ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលជប៉ុនបានកំណត់បរិមាណអង្ករ ដែលត្រូវនាំចូលសម្រាប់ប្រើប្រាស់ជាអាហារ មិនមែនសម្រាប់ជាចំណីសត្វ ឬគ្រឿងផ្សំផ្សេងទៀត ដែលត្រូវបានលើកលែងពន្ធ គឺមួយសែនតោនក្នុងមួយឆ្នាំ ហើយប្រសិនបើនាំចូលលើសពីចំនួននេះ នឹងត្រូវចាប់ពន្ធប្រមាណ២,៧០ដុល្លារ […]

image_2025-07-02_13-24-51
ឥណ្ឌាហាមចិញ្ចឹម និងបរិភោគត្រីអណ្ដែងថៃកូនកាត់ ព្រោះវាអាចបង្កឱ្យកើតជំងឺមហារីក

ញូវដេលី៖ ទោះបីជាមានការហាមឃាត់របស់រដ្ឋាភិបាលឥណ្ឌាតាំងពីឆ្នាំ២០០០ក៏ដោយ ក៏ប្រភេទពូជត្រីអណ្ដែងកូនកាត់របស់ថៃ នៅតែបន្តចិញ្ចឹមតាមបណ្ដាកសិដ្ឋាន និងលក់ដោយខុសច្បាប់ នៅក្នុងប្រទេសឥណ្ឌា ដែលជាកត្តាបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ និងប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មានរបស់ឥណ្ឌា បានចេញផ្សាយហូរហែថា ដោយសារវត្តមាននៃពូជត្រីប្រភេទនេះ បាននាំឱ្យពូជត្រីធម្មជាតិរបស់ឥណ្ឌា ចាប់ផ្តើមបាត់បង់រហូតដល់៧០ភាគរយ ហើយពូជត្រីប្រភេទនេះ​ក៏ជាប្រភពបង្កឱ្យកើតជំងឺមហារីកផងដែរ ប្រសិនបើខ្វះអនាម័យនៅក្នុងការចិញ្ចឹម។ នៅតំបន់មាត់សមុទ្រ និងតាមដងទន្លេ ដែលត្រីជាអាហារសំខាន់ ជាធម្មតាម្ហូបធ្វ់ពីត្រីត្រូវគេបរិភោគជាមួយបាយ ដូច្នេះការជ្រើសរើសពូជត្រី ដែលមានសុវត្ថិភាព និងមាននិរន្តរភាព គឺមានសារៈសំខាន់ខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលប្រភេទត្រីភាគច្រើនមានសុវត្ថិភាពសម្រាប់ទទួលទាន និងមានជីវជាតិល្អសម្រាប់សុខភាព ប្រភេទពូជត្រីមួយប្រភេទ គឺត្រីអណ្ដែងថៃកូនកាត់ បែរជាបង្កសេចក្តីព្រួយបារម្ភដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់បរិស្ថានថែមទៀត។ បណ្ដាញសារព័ត៌មានបានលើកឡើងថា ពូជត្រីអណ្ដែងកូនកាត់របស់ថៃ គឺជាប្រភេទត្រីបង្កាត់ពូជម្យ៉ាង ដែលដើមឡើយគេបង្កាត់ពូជវាដើម្បីឱ្យឆាប់លូតលាស់ធំធាត់ និងអាចសម្របខ្លួនបាននៅស្ទើរទីកន្លែងរស់នៅ។ ត្រីអណ្ដែងថៃកូនកាត់នេះ  គឺជា​ប្រភេទ​ត្រីស៊ីសាច់ ដែល​បង្ក​គ្រោះថ្នាក់​ដល់ពូជ​ត្រី​ផ្សេងទៀតនៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ខណៈពេលត្រីអណ្ដែងថៃកូនកាត់ទទួលបានការពេញនិយមក្នុងកាតចិញ្ចឹមដោយសារវាឆាប់ធំ និងងាយស្រួសថែទាំ ត្រីនេះបានបង្កក្តីព្រួយបារម្ភអំពីសុខភាពសាធារណៈ និងផលប៉ះពាល់បរិស្ថានយ៉ាងឆាប់រហ័ស។  នៅក្នុងប្រទេសឥណ្ឌា ពូជត្រីអណ្ដែងថៃនេះ​ មានចិញ្ចឹមនៅតាមកសិដ្ឋានច្រើនណាស់ និងកំពុងធ្វើចរាចរលក់ស្ទើរគ្រប់ទិសទី ប៉ុន្តែឥឡូវនេះ ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មនៅក្នុងប្រទេសឥណ្ឌាឡើយ។ យោងតាមសារព័ត៌មាន រដ្ឋាភិបាលឥណ្ឌា និងស្ថាប័ននិយតកម្មផ្សេងៗទៀត បានចេញបម្រាមហាមឃាត់រាល់ការចិញ្ចឹម លក់ចែកចាយ និងបរិភោគ ដោយសារតែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព […]

កាលវិភាគផ្សព្វផ្សាយ