ក្រុមការងាររបស់អង្គការ WWFរកឃើញកូនក្រពើភ្នំ៣ក្បាលនៅទន្លេស្រែពក

photo_2025-01-23_10-57-01

ភ្នំពេញ៖ ក្នុងអំឡុងពេលនៃដំណើរចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពក ខេត្ត មណ្ឌលគិរី និងរតនគិរី ដែលស្ថិតនៅតាមដងទន្លេនេះ ក្រុមការងាររបស់អង្គការ WWF-កម្ពុជាបានប្រទះឃើញកូនក្រពើភ្នំចំនួនបីក្បាលជាការរកឃើញដ៏កម្រនៃប្រភេទសត្វល្មូនជិតផុតពូជមួយប្រភេទនេះ។

ទន្លេស្រែពកមានប្រភពមកពីតំបន់ភ្នំកណ្ដាល នៃប្រទេសវៀតណាមហូរកាត់ខេត្តមណ្ឌលគិរី រតនគិរី  រួចបន្តហូរចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ ទន្លេស្រែពកជាទន្លេដែលត្រូវបានគេចាត់ទុកថា ជាជម្រកត្រី ជាពិសេសជាតំបន់ដែលមានសល់ប្រភេទត្រីកម្រដែលជិតដាច់ពូជនៅកម្ពុជា។ បើតាមអ្នកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF-កម្ពុជាបានប៉ាន់ស្មានថា ក្រពើទាំង៣ក្បាលដែលគេបានប្រទះឃើញនេះមានអាយុពី ៥ ទៅ ៦ ខែ។

តំបន់នេះក៏ធ្លាប់ជាកន្លែងដែលគេធ្លាប់ប្រទះឃើញពួកវាកាលពីឆ្នាំមុន ហើយកិច្ចការស្រាវនេះប្រព្រឹត្តិទៅក្នុងគោលបំណងតាមដានពីរបៀបដែលសត្វក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់យើងជាខ្លាំងក្នុងកិច្ចការល្បាត ព្រមទាំងការដកហូតឧបករណ៍នេសាទខុសច្បាប់នានាជាដើមពីដំបន់នេះ។

យោងតាម​អង្គការអង្គការ WWF បានឱ្យដឹងថា តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យនាពេលនេះអាចសម្រេចទៅបានក៏ដោយសារមានការចូលរួមពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់ការពារផងដែរ។

បើតាមអ្នកជំនាញបានលើកឡើងនាកន្លងមកថាក្រពើភ្នំ​បានដើរតួនាទីសំខាន់​​ក្នុងប្រព័ន្ធអេកូឡូស៊ី ។នៅកម្ពុជា​ ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញក៏ជាទីជម្រក​ធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់​ការរស់នៅរបស់​ប្រភេទ​សត្វដ៏កម្រនេះផងដែរ។

សត្វក្រពើភ្នំមានចំនួនប្រមាណជាង ១ ០០០ក្បាលប៉ុណ្ណោះ​នៅលើពិភពលោក ។ក្រពើភ្នំជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពី​ធម្មជាតិ។ កម្ពុជាត្រូវបានគេចាត់ទុកថា មានវត្តមាន​សត្វក្រពើ​ភ្នំច្រើនជាង​គេដែល​ប្រមាណជាង ៣០០ក្បាលកំពុងរស់នៅ និងស្ថិតក្រោម​ការឃ្លាំមើល និងការពារដោយក្រុមអ្នកជំនាញ៕


HD 3
ម៉ាឡេស៊ី ចរចាសុំដឹកជញ្ជូនផ្លែទុរេនស្រស់ៗតាមផ្លូវគោក ឆ្លងកាត់កម្ពុជាទៅចិន

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីកំពុងចរចាជាមួយប្រទេសបួន​ ជាសមាជិកសមាគមអាស៊ាន រួមមានប្រទេសកម្ពុជា ដើម្បីបង្កើតច្រកដឹកជញ្ជូនឆ្លងកាត់តាមផ្លូវគោក សម្រាប់នាំចេញផ្លែទុរេនស្រស់ៗ ដោយកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនលទ្ធភាពឆាប់ចូលដល់ទីផ្សារចិន។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក មូហាម៉ាដ សាប៊ូ (Mohamad Sabu) បានឱ្យដឹងថា ការដឹកជញ្ជូនទុរេនតាមផ្លូវគោក អាចចំណាយពេលពី៣ ទៅ៤ថ្ងៃ ដែលជាជម្រើសល្អមួយអាចជួយកាត់បន្ថយការដឹកជញ្ជូនតាមយន្តហោះ ដែលមានតម្លៃថ្លៃ។ នេះបើយោងតាមសារព័ត៌មាន ឌឹ ស្តារ (The Star) របស់ម៉ាឡេស៊ី បានចេញផ្សាយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងកសិកម្ម និងសន្តិសុខស្បៀង កំពុងសហការជាមួយក្រសួងការបរទេស និងក្រសួងដឹកជញ្ជូន ដើម្បីសម្របសម្រួលកិច្ចចរចាជាមួយប្រទេសទាំងបួន រួមមានកម្ពុជា ថៃ វៀតណាម និងប្រទេសឡាវ។ លោកបានឱ្យដឹងទៀតថា កិច្ចពិភាក្សាដើម្បីសម្រេចបានកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនឆ្លងកាត់ប្រទេសទាំងនេះ បានដំណើរការចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា កិច្ចចរចាពាក់ព័ន្ធនឹងប្រទេសជាច្រើនអាចប្រឈមនឹងការលំបាក ដោយសារប្រទេសទាំងនោះក៏ជាអ្នកនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនដូចគ្នា។ ម៉ាឡេស៊ីក៏កំពុងសិក្សាលទ្ធភាពដឹកជញ្ជូនផ្លែទុរេនតាមផ្លូវសមុទ្រជាជម្រើសមួយទៀត ប៉ុន្តែរយៈពេលដឹកជញ្ជូនមានរយៈពេលយូរ ដូច្នេះធ្វើឱ្យផ្លែទុរេនមិនសូវស្រស់ល្អ។ លោក មូហាម៉ាដ សាប៊ូ […]

image_2026-10-21_13-55-49
តុលាការអ៊ុយក្រែន ចោទប្រធានកប៉ាល់រុស្ស៊ី ពីបទលួជគ្រាប់ធញ្ញជាតិទៅលក់ឱ្យស៊ីរី

គៀវ៖ ប្រធានកប៉ាល់ដឹកទំនិញជនជាតិរុស្ស៊ីម្នាក់ ត្រូវបានតុលាការអ៊ុយក្រែន ចោទប្រកាន់ពីបទលួចដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់កសិករអ៊ុយក្រែន ជាង៥៤ ០០០តោន ចេញពីតំបន់រុស្ស៊ីកំពុងកាន់កាប់។ នេះបើយោងតាមការិយាល័យអគ្គរដ្ឋអាជ្ញា និងភ្នាក់ងារសន្តិសុខអ៊ុយក្រែន ដែលបានប្រកាសអំពីរឿងនេះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ ប្រធានកប៉ាល់រូបនេះត្រូវបានចោទប្រកាន់ពីបទរំលោភនីតិវិធីចេញចូលតំបន់ ដែលស្ថិតក្រោមការកាន់កាប់ ក្នុងចេតនាបំផ្លាញផលប្រយោជន៍របស់អ៊ុយក្រែន។ នេះជាលើកដំបូងហើយដែលការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានចាត់ទុកសកម្មភាពបែបនេះថា ជាករណីត្រូវចោទប្រកាន់ក្រោមបទ ឧក្រិដ្ឋកម្មសង្គ្រាម។ យោងតាមការស៊ើបអង្កេត បានឱ្យដឹងថា កប៉ាល់បានដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួនពីរលើក ក្នុងអំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅពេលកងទ័ពរុស្ស៊ី បានរឹបអូសយកគ្រាប់ធញ្ញជាតិទាំងនោះពីកសិករអ៊ុយក្រែន នៅតំបន់គ្រីមៀ (Crimea)។ ការដឹកជញ្ជូនទាំងពីរលើកនេះ មានបរិមាណប្រហែល២៧ ០០០តោន ក្នុងមួយលើក។ កប៉ាល់បានចាកចេញពីទីក្រុងសេវ៉ាស្តូប៉ូល (Sevastopol) ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី ឆ្ពោះទៅកាន់កំពង់ក្នុងប្រទេសស៊ីរី។ យោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារសន្តិសុខអ៊ុយក្រែន បានឱ្យដឹងថា ប្រធានកប៉ាល់រូបនេះបានបញ្ជាពីមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលការអនុវត្តតាមបញ្ជាទាំងនោះត្រូវបានរំលោភលើបទប្បញ្ញត្តិមួយចំនួននៃអនុសញ្ញាទីក្រុងហ្សឺណែវ ជាពិសេសការហាមឃាត់ការលួចប្លន់ទ្រព្យសម្បត្តិពីតំបន់ ដែលស្ថិតក្រោមការកាន់កាប់។ ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីលើកំពង់ផែរបស់អ៊ុយក្រែន បានធ្វើឱ្យផលិតផលកសិកម្មអ៊ុយក្រែន ប្រមាណ៣២លានតោន ដែលមានតម្លៃប្រហែល១០ពាន់លានដុល្លារ ប្រឈមនឹងហានិភ័យ។ នេះបើយោងតាមក្រសួងកសិកម្មអ៊ុយក្រែន៕ (ផាន់ អាណា)

Good-harvest-2
បង់ក្លាដែសគ្រោងទិញស្រូវសើមដោយផ្ទាល់ពីកសិករ មិនត្រូវការឈ្មួញកណ្ដាល

ដាកា៖ រដ្ឋាភិបាលបង់ក្លាដែសកំពុងរៀបចំផែនការប្រមូលទិញស្រូវសើមដោយផ្ទាល់ពីកសិករ របស់ខ្លួន ដោយមិនឆ្លងកាត់ឈ្មួញកណ្ដាលឡើយ ដើម្បីធានាឱ្យកសិករទទួលបានតម្លៃសមរម្យ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងស្បៀងអាហាររបស់បង់ក្លាដែស។ លោកស្រី អាហ្វ្រូហ្សា ខាណាំ (Afroza Khanam) រដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កាលពីថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា គម្រោងសាកល្បងនេះនឹងត្រូវអនុវត្តដំបូងនៅក្នុងស្រុកបី ដើម្បីផ្តល់ឱកាសឱ្យកសិករអាចលក់ស្រូវសើមជូនរដ្ឋាភិបាលបានដោយងាយស្រួល និងមិនប្រឈមនឹងការរំខាន ឬការលំបាកផ្សេងៗ។ លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រសិនបើគម្រោងសាកល្បងនេះទទួលបានជោគជ័យ កម្មវិធីនេះនឹងត្រូវពង្រីកទៅទូទាំងប្រទេសជាដំណាក់កាលៗ។ លោកស្រីរដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងនាមជាភ្ញៀវកិត្តិយសនៅក្នុងកិច្ចប្រជុំផ្លាស់ប្ដូរយោបល់ជាមួយមន្ត្រីនៃនាយកដ្ឋានស្បៀងអាហាររបស់ប្រទេសបង់ក្លាដែស៊ លោកស្រីបានលើកឡើងថា កសិករតែងតែជួបការលំបាកក្នុងការលក់ស្រូវសើមដោយផ្ទាល់ជូនរដ្ឋាភិបាល រួមមានការបើកគណនីធនាគារ និងការបំពេញបែបបទរដ្ឋបាលផ្សេងៗ។ ដូច្នេះ រដ្ឋាភិបាលកំពុងចាត់វិធានការលុបបំបាត់ឧបសគ្គទាំងនេះ និងសម្រួលនីតិវិធីឱ្យកាន់តែងាយស្រួល។ លោកស្រីបានបន្ថែមថា ប្រសិនបើចាំបាច់ រដ្ឋាភិបាលក៏នឹងពិចារណាទូទាត់ប្រាក់ជូនកសិករតាមរយៈសេវាហិរញ្ញវត្ថុចល័តផងដែរ។ លោកស្រី អាហ្វ្រូហ្សា ខាណាំ បានបញ្ជាក់ថា ពាល្យសន្យាក្នុងកម្មវិធីនយោបាយបោះឆ្នោតរបស់រដ្ឋាភិបាល គឺធានាឱ្យកសិករទទួលបានតម្លៃសមរម្យសម្រាប់ផលិតផលកសិកម្មរបស់ខ្លួន និងធានាការផ្គត់ផ្គង់ស្បៀងអាហារ ដែលមានសុវត្ថិភាពដល់គ្រួសារប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ដូច្នេះ ដើម្បីសម្រេចគោលដៅនេះ មន្ត្រីស្បៀងអាហារបង់ក្លាដែសត្រូវបំពេញភារកិច្ចដោយភាពស្មោះត្រង់ ការលះបង់ និងការទទួលខុសត្រូវខ្ពស់។ លោកស្រីបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន ប្រទេសបង់ក្លាដែស នៅខ្វះមន្ទីរពិសោធន៍ខ្នាតតូចសម្រាប់ធ្វើតេស្តគុណភាព និងសុវត្ថិភាពចំណីអាហារ។ […]

Girls sitting hugging their knees, looking at the sky and having
ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមផ្តល់ជំនួយ៥០០លានដុល្លារ ដល់ហ្វីលីពីន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីអែលនីញ៉ូ

ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាសត្រៀមខ្លួនផ្តល់ជំនួយដល់ប្រទេសហ្វីលីពីន ដើម្បីទប់ទល់នឹងផលប៉ះពាល់របស់បាតុភូតអែលនីញ៉ូ ដែលកំពុងតែបង្កើនឥទ្ធិលពលបង្កឱ្យពិភពលោកជួបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ​​។ លោក អែនទ្រូ ជែហ្វ្រី (Andrew Jeffries) នាយកធនាគារធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសហ្វីលីពីន បានថ្លែងថា «យើងមានថវិកាបម្រុងសម្រាប់ផ្តល់ហិរញ្ញប្បទានបន្ទាន់ ដែលបានរៀបចំទុកជាស្រេច ហើយរដ្ឋាភិបាលហ្វីលីពីនអាចដកយកមកប្រើប្រាស់បាននៅពេលចាំបាច់ ប្រសិនបើមានការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន»។ ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី អាចផ្តល់ការគាំទ្រតាមរយៈឥណទានជាទឹកប្រាក់ចំនួន៥០០លានដុល្លារ ក្រោមគម្រោងកែលម្អភាពធន់នឹងគ្រោះមហន្តរាយ ដំណាក់កាលទី២ ក្នុងគោលបំណងជួយប្រទេសហ្វីលីពីន អាចកាត់បន្ថយ និងគ្រប់គ្រងហានិភ័យបង្កឡើងដោយគ្រោះមហន្តរាយ តាមរយៈការផ្តល់លទ្ធភាពឱ្យរដ្ឋាភិបាលទទួលបានហិរញ្ញប្បទានយ៉ាងឆាប់រហ័ស នៅពេលកើតមានគ្រោះមហន្តរាយធម្មជាតិ ឬគ្រាអាសន្នផ្នែកសុខភាពសាធារណៈ។ ទោះជាយ៉ាងណា លោកបានឱ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីនមិនទាន់បង្ហាញពីតម្រូវការស្នើសុំជំនួយបែបនេះនៅឡើយទេ។ លោកបានបន្ថែមថា កញ្ចប់ថវិកាត្រៀមទុកនេះ គឺសម្រាប់ផ្តល់ជាហិរញ្ញប្បទានរយៈពេលខ្លី និងជាបន្ទាន់ បន្ទាប់ពីមានគ្រោះមហន្តរាយកើតឡើងនៅក្នុងប្រទេសហ្វីលីន។ លោកបានបញ្ជាក់ទៀតថា ឥណទានបន្ទាន់នេះអាចប្រើប្រាស់បានបន្ថែមពីលើការគាំទ្រជាប្រចាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះវិស័យកសិកម្មហ្វីលីពីន ដែលផ្តោតលើការពង្រឹងភាពធន់ និងការបង្កើនផលិតភាពក្នុងរយៈពេលវែង។ លោកនាយកប្រចាំប្រទេសហ្វីលីពីន បាននិយាយថា បាតុភូតអែលនីញ៉ូ គឺជាហានិភ័យក្នុងរយៈពេលខ្លី កើតឡើងនៅត្រីមាសទី៤ ឆ្នាំ២០២៦នេះ និងត្រីមាសទី១ ឆ្នាំ២០២៧ ខាងមុខនេះ។ កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ី បានព្រមានថា ស្ថានភាពអាកាសធាតុរាំងស្ងួតហួតហែង ដែលបង្កឡើងដោយបាតុភូតអែលនីញ៉ូ […]

កាលវិភាគផ្សព្វផ្សាយ