ការនាំចេញស្រូវបានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់

photo_2025-02-04_12-30-31

ភ្នំពេញ៖ យោងតាម ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់​និងនេសាទបានឲ្យដឹងថា ការនាំចេញស្រូវបានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់ទំហំនាំចេញស្រូវនាពេលបច្ចុប្បន្ន គិតជាមធ្យមស្ថិតក្នុងចន្លោះពី២០០០០-២៥០០០តោនក្នុងមួយថ្ងៃ ដែលជាបរិមាណប្រហាក់ប្រហែលគ្នានឹងមុនពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ និងខ្ពស់ជាងមធ្យមភាគនៃបរិមាណប្រចាំកាលពីដើមខែមករា ឆ្នាំ២០២៥ ដែលមានទំហំត្រឹមតែ១០០០០តោនក្នុងមួយថ្ងៃ។

ទោះបីជាថ្លៃស្រូវអូអឹមស្ថិតក្នុងរង្វង់៨០០៛ ដដែលក៏ដោយ តែស្ថានភាពបែបនេះបានជួយកាត់បន្ថយសម្ពាធថ្លៃស្រូវនៅទីវាល និងជួយឱ្យមិនមានការរាំងស្ទះទីផ្សារលក់ចេញរបស់បងប្អូនកសិករយើងផងដែរ។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម​បញ្ជាក់ថា គោលដៅចុងក្រោយនៃការជំរុញពូជស្រូវយុទ្ធសាស្ត្ររបស់យើងគឺដើម្បីធ្វើពិពិធកម្មទីផ្សារ កាត់បន្ថយការពឹងផ្អែកលើពូជស្រូវតែមួយប្រភេទហួសហេតុពេក និងបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍តាមរយៈគោលនយោបាយរបស់យើង មិនទៅទៅហាមឃាត់បងប្អូនកសិករយើងមិនឱ្យប្រើប្រាស់ពូជស្រូវណាមួយនោះទេ។

បន្ថែមពីនេះ ដរាបណាកម្ពុជានៅតែគោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារ តុល្យភាពនៃបរិមាណផ្គត់ផ្គង់និងតម្រូវការនឹងអនុញ្ញាតឱ្យថ្លៃស្រូវអាចធ្វើនិយ័តកម្មដោយខ្លួនឯង ដោយយើងមិនចាំបាច់បារម្ភថាកសិករងាកទៅដាំពូជស្រូវប្រភេទណាច្រើនជ្រុលពេកនោះទេ។ ទោះជាយ៉ាងណា ការជំរុញពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជានៅតែមានភាពចាំបាច់ខ្លាំងនៅពេលនេះ។


A Traditional Fishing Dhow in Sharjah
ចិន និងកូរ៉េខាងត្បូង ចាប់ផ្តើមល្បាតរួមគ្នាឡើងវិញនៅសមុទ្រលឿង ដើម្បីទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ប៉េកាំង៖ ប្រទេសចិន និងកូរ៉េខាងត្បូង បានចាប់ផ្តើមប្រតិបត្តិការល្បាតរួមគ្នាឡើងវិញ នៅក្នុងតំបន់អនុវត្តវិធានការបណ្តោះអាសន្ននៃសមុទ្រលឿង បន្ទាប់ពីផ្អាកអស់រយៈពេល៤ឆ្នាំ។ អ្នកជំនាញចិនបានលើកឡើងថា ការចាប់ផ្តើមប្រតិបត្តិការនេះឡើងវិញ ឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរវាងប្រទេសទាំងពីរ ព្រមទាំងជួយលើកកម្ពស់ការនេសាទស្របច្បាប់ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ។ ស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសចិន បានឱ្យដឹងថា ប្រទេសទាំងពីរបានចាប់ផ្តើមប្រតិបត្តិការល្បាតរួមគ្នាចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងសកម្មភាពល្មើសផ្សេងៗនៅក្នុងតំបន់។ ក្នុងអំឡុងពេលល្បាត មន្ត្រីត្រូវណែនាំអ្នកនេសាទ និងមន្ត្រីអនុវត្តច្បាប់មកពីប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរវិធីសាស្ត្រ និងបទពិសោធន៍ក្នុងការអនុវត្តច្បាប់ ព្រមទាំងពង្រឹងការសម្របសម្រួលនៅទីតាំងប្រតិបត្តិការ។ អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តរបស់ចិន បាននិយាយថា កិច្ចសហប្រតិបត្តិការនេះមានអត្ថប្រយោជន៍ក្នុងការលើកកម្ពស់សកម្មភាពនេសាទស្របច្បាប់នៅសមុទ្រលឿង។ មន្ត្រីស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសចិន បានិយាយថា ការបង្ក្រាបការនេសាទខុសច្បាប់ គឺជាវិស័យមួយដែលបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូង និងចិន។ មន្ត្រីរូបនោះបានបន្ថែមថា តាមរយៈប្រតិបត្តិការល្បាតរួមគ្នានេះ ប្រទេសទាំងពីរនឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងរវាងស្ថាប័នអនុវត្តច្បាប់របស់ខ្លួន។ ប្រតិបត្តិការល្បាតរួមគ្នានេះត្រូវបានអនុវត្តស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងលុបបំបាត់សកម្មភាពនេសាទខុសច្បាប់។ កន្លងមក អាជ្ញាធរចិនបានអនុវត្តយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ ក្នុងពេលបិទនេសាទ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៦ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដោយបានបង្កើនប្រតិបត្តិការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមតំបន់សមុទ្រជាច្រើន រួមទាំងដែនទឹកនៅក្បែរខ្សែព្រំដែនខាងកើតនៃតំបន់អនុវត្តវិធានការបណ្តោះអាសន្នរវាងចិន និងកូរ៉េខាងត្បូង។ ព្រមជាមួយគ្នានេះ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យការពារជាតិ ការអនុវត្តច្បាប់ ជលផល […]

Male hands of a chef cutting a delicious loin of fresh bluefin t
ឥណ្ឌូណេស៊ី អាចរកចំណូលរាប់ពាន់លានដុល្លារពីកូតានេសាទត្រីធូណាខៀវ សម្រាប់ឆ្នាំ២០២៧-២០២៩

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីទទួលបានកូតានេសាទត្រីធូណាខៀវ ចំនួន១ ៦៧០តោន ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ គឺកើនឡើង២៥ភាគរយ ធៀបនឹងកូតាមុន ដែលមានចំនួន១ ៣៣៦តោន ក្នុងមួយឆ្នាំ ដូច្នេះរកប្រាក់ចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីធនធានជលផលសមុទ្រ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី។ ការបង្កើនកូតានេះនេសាទត្រីធូណាខៀវនេះ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៣៣ នៃគណៈកម្មការអភិរក្សត្រីធូណាខៀវ ដែលរៀបចំឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ។ ឥណ្ឌូណេស៊ី ក៏អាចទទួលបានកូតានេសាទបន្ថែម រហូតដល់បរិមាណ១ ៥០០តោនទៀត ពីកូតានៅសល់ប្រទេសជាសមាជិកផ្សេងទៀត មិនបានប្រើប្រាស់។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានជលផលនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា ការបង្កើនកូតានេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ ដែលបានចាប់ផ្ដើមពីការដាក់សំណើជាលាយលក្ខណ៍អក្សរជាផ្លូវការ នៅក្នុងកិច្ចប្រជុំប្រចាំ ឆ្នាំលើកទី៣០ កាលពីឆ្នាំ២០២៣។ ចំណែករដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងជលផល ឥណ្ឌូណេស៊ី លោក សាក់ទៅ វ៉ះយូ ត្រេងហ្គោណូ (Sakti Wahyu Trenggono) បានបន្តជំរុញរបៀបវារៈនេះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៣២ […]

NEPAL-DISASTER-FLOOD
នេប៉ាល់ បានជំនួយ២០លានដុល្លារ ពីមូលនិធិអាកាសធាតុ ក្រោយទឹកជំនន់រលំបាក់ទឹកកក

កដ្ឋមណ្ឌូ៖ រដ្ឋាភិបាលនេប៉ាល់បានប្រកាស កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា ប្រទេសនេប៉ាល់នឹងទទួលបានជំនួយឥតសំណងចំនួន២០លានដុល្លារ ពីមូលនិធិអាកាសធាតុរបស់អង្គការសហប្រជាជាតិ សម្រាប់ការខាតបង់ និងការខូចខាតដោយសារគ្រោះមហន្តរាយបង្កឡើយដោយអាកាសធាតុ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏សាហាវបានកើតឡើងនៅតាមព្រំដែន ជាប់តំបន់ទីបេរបស់ប្រទេសចិន។ ទឹកជំនន់ដោយរលំបាក់ផ្ទាំងទឹកកកពីភ្នំហេមពាន្វ កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានសម្លាប់មនុស្សអស់ប្រហែល១ ៥០០នាក់ ហើយមនុស្សជាង៥ ០០០នាក់ទៀត កំពុងបាត់ខ្លួន។ យោងតាមទិន្នន័យផ្លូវការ គ្រោះមហន្តរាយនេះបានប៉ះពាល់ដល់ប្រជាជនប្រហែល៦០ ០០០នាក់ មកពីគ្រួសារចំនួន១៥ ០០០គ្រួសារ។ វាក៏បានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន និងរោងចក្រវារីអគ្គិសនីចំនួន១៣កន្លែង ដែលមានតម្លៃខូចខាតប៉ាន់ស្មានជិត៣ពាន់លានដុល្លារ។ ការប៉ាន់ប្រមាណដំបូងរបស់អាជ្ញាធរនេប៉ាល់ បានបង្ហាញថា ការចំណាយលើការស្តារឡើងវិញអាចជិតដល់៥ពាន់លានដុល្លារ។ ជំនួយពីមូលនិធិអាកាសធាតុរបស់អង្គការសហប្រជាជាតិនេះ មានចំនួនតិចជាង១ភាគរយ នៃថវិកាសរុបដែលនេប៉ាល់ត្រូវចំណាយសម្រាប់មហន្តរាយដោយទឹកជំនន់រលំបាក់ផ្ទាំងទឹកកក។ ក្រសួងកសិកម្ម ព្រៃឈើ និងបរិស្ថាននេប៉ាល់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ជំនួយពីមូលនិធិឆ្លើយតបចំពោះការខាតបង់ និងការខូចខាត សម្រាប់ជួយដោះស្រាយការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុ។ លោក បាឡេនដ្រា សះ (Balendra Shah) នាយករដ្ឋមន្ត្រីនេប៉ាល់ បានថ្លែងក្នុងសុន្ទរកថាលើកដំបូងរបស់លោកនៅអង្គការសហប្រជាជាតិ ក្នុងខែកញ្ញាថា គ្រោះមហន្តរាយនៅប្រទេសនេប៉ាល់ […]

INDONESIA-ENVIRONMENT-FIRE
ឥណ្ឌូណេស៊ី សុំឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បង្កើនការគាំទ្រលើការអភិវឌ្ឍមូលធនមនុស្ស

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិ ឥណ្ឌូណេស៊ី បានសុំឱ្យនាវឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បង្កើនការគាំទ្រលើការអភិវឌ្ឍមូលធនមនុស្ស ហេដ្ឋារចនាសម្ព័ន្ធសង្គម និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ខណៈប្រទេសឥណ្ឌូណេស៊ី កំពុងធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងផ្លាស់ប្ដូរគំរូអភិវឌ្ឍន៍របស់ខ្លួន។ លោករដ្ឋមន្ត្រី​ រ៉ាចម៉ាត់ ប៉ាមប៊ូឌី (Rachmat Pambudy) បានលើកឡើងក្នុងជំនួបជាមួយលោក ស្កត់ ម៉ូរីស (Scott Morris) អនុប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី ទទួលបន្ទុកតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកថា «នៅពេលយើងនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធ កន្លងមកយើងតែងតែផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ ស្ពាន ទំនប់ទឹក អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ»។ យោងតាមសេចក្ដីថ្លែងការណ៍ផ្លូវការ ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិ បានបញ្ជាក់ថា ឥណ្ឌូណេស៊ី ត្រូវបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសង្គម និងមូលធនមនុស្ស បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធបែបប្រពៃណី ដូចជា ផ្លូវថ្នល់ ស្ពាន និងកំពង់ផែសមុទ្រ។ លោកបានសង្កត់ធ្ងន់ថា ការវិនិយោគលើមូលធនមនុស្សកាន់តែមានសារៈសំខាន់ ខណៈប្រទេសនានាកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ព្រមទាំងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ លោកបានកត់សម្គាល់ថា ដូច្នេះ ប្រទេសឥណ្ឌូណេស៊ី […]

កាលវិភាគផ្សព្វផ្សាយ