ការចិញ្ចឹមមាន់យកស៊ុតលក់នៅមានទីផ្សារល្អជួយឱ្យកសិកររកបានប្រាក់ចំណេញម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ

កសិករចិញ្ចឹមមាន់ចំនួន២ពាន់ក្បាលយកស៊ុតលក់ មួយកន្លែងស្ថិតនៅ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងបានឱ្យដឹងថាតម្លៃស៊ុតមាន់នៅលើទីផ្សារក្នុងតំបន់គិតមកដល់ខែធ្នូឆ្នំា២០២៣នេះនៅរក្សាបាន តម្លៃមួយល្អ ដែលអាចឱ្យអ្នកចិញ្ចឹមមាន់នៅរកបានប្រាក់ចំណេញប្រចំាថ្ងៃសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅក្នុងគ្រួសារ ។

នៅក្នុងដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មថ្មីៗៗកន្លងទៅនេះបានចុះពិនិត្យ ស្វែងយល់ កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតលក់មួយកន្លែង របស់អ្នកស្រី ថៃ ប៉ាកលី នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ទាក់ទងនិងការចិញ្ចឹមមាន់យកស៊ុតលក់នេះ អ្នកស្រី ថៃ ប៉ាកលី បានឱ្យដឹងថា មុខរបរចិញ្ចឹមមាន់យកស៊ុតលក់របស់អ្នកស្រី បើគិតមកដល់ឆ្នំា២០២៣នេះមានរយៈពេល៥ឆ្នំាហើយ។នៅក្នុងឆ្នំាទី១អ្នកស្រីសាកល្បងចិញ្ចឹមមាន់១ពាក់ក្បាល ហើយនៅក្នុង១ខែដំបូងអ្នកស្រី អាចទទួលបានស៊ុតមាន់១ពាន់គ្រាប់ក្នុង១ថ្ងៃ ដោយក្នុង១គ្រាប់លក់បានថ្លៃ៣០០រៀល តែក្រោយធ្លាក់ចុះមកនៅត្រឹម៨០០គ្រាប់ក្នុង១ថ្ងៃ។

បើតាមយោងតាមអ្នកស្រី ថៃ ប៉ាកលី បើទោះជាតម្លៃស៊ុតមាន់នៅឆ្នំាដំបូង លក់បានថ្លៃ៣០០រៀលក្នុង១គ្រាប់ក៏ដោយ សម្រាប់អ្នកស្រីនៅតែទទួលបានប្រាក់ចំណេញ ព្រោះចំណីមាន់នៅពេលនោះវានៅមានតម្លៃធូរថ្លៃ ជាងសព្វថ្ងៃនេះ។
អ្នកស្រី បញ្ជាក់ថា« ចូលមកដល់ដើមខែធ្នូឆ្នំា២០២៣នេះ ខ្ញុំបាននិងកំពុងចិញ្ចឹមមាន់យកស៊ុតចំនួន២ពាន់ក្បាល ហើយនៅក្នុងមួយថ្ងៃ មាន់ទំាងអស់ផ្តល់ស៊ុតប្រមាណ១៤០០គ្រាប់ ដោយក្នុង១គ្រាប់លក់បានថ្លៃ៥៥០រៀលនៅលើទីផ្សារនៅក្នុងតំបន់នាពេលសព្វថ្ងៃនេះ»។
ពាក់ព័ន្ធនិងមុខរបរចិញ្ចឹមមាន់យកស៊ុតលក់មកដល់បច្ចុប្បន្ននេះ បើតាមអ្នកស្រី ថៃ ប៉ាកលី សម្រាប់កសិករដែលទិញកូនមាន់យកទៅចិញ្ចឹមពីតូចរហូតដល់ធំ ហើយចេះផ្សំចំណីឱ្យមាន់ស៊ីដោយខ្លួនឯង អាចរកប្រាក់ចំណេញបានច្រើនពីមុខរបរមួយនេះ តែសម្រាប់កសិករដែលទិញធំស្រាប់យកទៅចិញ្ចឹមឆាប់បានទទួលផល អាចរកបានប្រាក់ចំណូលតិចតួច ដោយសារចំណីថ្លៃ ហើយការ ទិញមាន់ធំស្រាប់យកទៅចិញ្ចឹមវាក៏មានតម្លៃថ្លៃ ៕


image_2025-10-07_08-57-08
កុងតឺន័ររាប់ពាន់ដឹកបង្គា​ឥណ្ឌូណេស៊ី​ ទទួលបានការអនុញ្ញាតនាំ​ចូល​ទីផ្សារអាម៉េរិក

ហ្សាការតា៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក ដើម្បីចាប់ផ្តើមដំណើរការនាំចេញឡើងវិញ នូវផលិតផលបង្គាឥណ្ឌូនេស៊ីទៅកាន់សហរដ្ឋអាម៉េរិក។ ប្រធានទីភ្នាក់ងារគ្រប់គ្រង និងត្រួតពិនិត្យគុណភាពផលិតផលសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យកុងតឺន័ររាប់ពាន់គ្រឿងដឹកបង្គារឥណ្ឌូណេស៊ី ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក អាចចូលចតបាន បើទោះបីជាបទប្បញ្ញត្តិនាំចូលថ្មីនឹងចូលជាធរមាននៅចុងខែតុលា ឆ្នាំ២០២៥នេះ។ លោកស្រីបាននិយាយទៀតថា រដ្ឋបាលចំណីអាហារ និងឱសថ របស់សហរដ្ឋអាម៉េរិកបានផ្តល់ការលើកលែងពិសេសសម្រាប់កុងតឺន័រដឹកបង្គារាប់ពាន់គ្រឿង ដែលនឹងទៅដល់សហរដ្ឋអាម៉េរិក នៅចុងខែតុលា​ ឬដើមវិច្ឆិកា។ ការនាំចូលថ្មីនេះ ត្រូវស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុត លើការដឹកជញ្ជូនបង្គាពីប្រទេសឥណ្ឌូនេស៊ី ជាពិសេសផលិតផលបង្គាមានប្រភពមកពីកោះ​ជ្វា និងកោះឡាំពុង ដើម្បីធានាថា គ្មានសារធាតុវិទ្យុសកម្មសេស្យូម​១៣៧ (Cesium-137)។  ផលិតផលបង្គាទាំងអស់ក៏តម្រូវឱ្យមានវិញ្ញាបនបត្រផ្លូវការពីប្រទេសឥណ្ឌូណេស៊ី ដែលបញ្ជាក់បន្ថែមថា មិនមានសារធាតុវិទ្យុសកម្មឡើយ។ កាលពីខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរអាម៉េរិកបានបដិសេធការនាំចូលបង្គាឥណ្ឌូណេស៊ី ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញមានសារធាតុវិទ្យុសកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកនាំចេញ និងបង្កឱ្យមានការចរចាជាបន្ទាន់រវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងចុងក្រោយបំផុតបានបន្ធូរបន្ថយការភ័យខ្លាចនៅក្នុងឧស្សាហកម្មនេះ ដោយសារអ្នកនាំចេញជាច្រើនបានបញ្ជូនកុងតឺន័ររួចហើយ ដែលនឹងទៅគោលដៅនាពេលឆាប់ៗនេះ ប៉ុន្តែដោយសារគ្មានវិញ្ញាបនប័ត្របញ្ជាក់បន្ថែម ដែលតម្រូវដោយរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក។ លោកស្រីបាននិយាយថា «យើងបានបញ្ចុះបញ្ចូលដោយជោគជ័យនូវរដ្ឋបាលចំណីអាហារ និងឱសថថា កុងតឺន័រជាងមួយពាន់បានឆ្លងកាត់ប្រព័ន្ធបញ្ជាក់គុណភាពដ៏តឹងរឹងរបស់ប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានបញ្ជាក់រួចហើយនៅក្រោមក្របខណ្ឌត្រួតពិនិត្យគុណភាពជលផលថ្នាក់ជាតិរបស់យើង»។ លោកស្រីបានបន្ថែមថា នៅពេលកុងតឺន័រទាំងនោះមកដល់សហរដ្ឋអាម៉េរិក […]

6899bbd4f35da803738ea299
ឥណ្ឌូណេស៊ី និងប៉េរូ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងពេលមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់អត្រាពន្ធ១៩ភាគរយលើការនាំចូលពីប្រទេសឥណ្ឌូណេស៊ី។ សារព័ត៌មាន ហ្សាកាតា ប៉ុស្ត្តិ៍ របស់ឥណ្ឌូណេស៊ី បានចេញផ្សាយថា កិច្ចព្រមព្រៀងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលួតេ (Dina Boluarte) ដែលត្រូវបានស្វាគមន៍ដោយក្រុមតន្រ្តីកងកិត្តិយស នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៊ី​​ លោក ប្រាបូវូស ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានមានប្រសាន៍ថា មេដឹកនាំទាំងនេះបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងលីម៉ា កាលពីឆ្នាំ២០២៤។ លោកប្រធានាធិបតី​ បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា «កិច្ចព្រមព្រៀងនេះនឹងពង្រីកការនាំទំនិញចូលទៅកាន់ទីផ្សារ និងជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  ជាធម្មតា កិច្ចព្រមព្រៀងបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំ ប៉ុន្តែឥណ្ឌូណេស៊ី និងប៉េរូ អាចសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេល១៤ខែ»។ តាមការវិភាគស៊ីជម្រៅអំពីបញ្ហាធុរកិច្ច គេរំពឹងទុកថា កិច្ចព្រមព្រៀងនេះ គឺជាប្រភពឆ្ពោះទៅរកការពង្រីកទីផ្សារថ្មីៗថែមទៀត […]

កាលវិភាគផ្សព្វផ្សាយ