កសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែងនៅខេត្តសៀមរាប សាកល្បងខ្លួនឯងបានជោគជ័យ រហូតពង្រីកបាន ២០អាង

ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូរស្រ្តាលី លោក ថាំង លីណា បានមើលឃើញការចិញ្ចឹមបង្កងអូរស្ត្រាលីនៅតាមប្រព័ន្ធផ្សព្វផ្សាយ YouTube ទើបជំរុញឱ្យលោកសិក្សាពីទីផ្សារបង្កងនោះនៅក្នុងស្រុករបស់ខ្លួនឃើញថាមិនទាន់មានអ្នកចិញ្ចឹម។ លោក លីណា បានស្រឡាញ់ការចិញ្ចឹមបង្កងនេះ បន្ទាប់មកក៏ស្វែងរកអ្នកចិញ្ចឹមបង្កងនៅខេត្តបន្ទាយមានជ័យ ដើម្បីសុំការណែនាំ និងផ្ដល់យោបល់ដើម្បីយកមកចិញ្ចឹមសាកល្បង។
លោក ថាំង លីណា ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី ស្ថិតនៅភូមិព្រីងលើ ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប បានចាប់ផ្ដើមចិញ្ចឹមបង្កងតាំងពីចុងឆ្នាំ២០២០មក។ លោកមើលឃើញថា នៅស្រុករបស់ខ្លួនមិនទាន់មានអ្នកចិញ្ចឹមបង្កង ទើបលោកចាប់របរមួយនេះ។ ការដែលជំរុញទឹកចិត្តរបស់លោកឱ្យចាប់របរមួយនេះ គឺដោយសារលោកឃើញគេផ្សព្វផ្សាយតាម យូធូប។
បន្ទាប់ពីចិញ្ចឹមសាកល្បងទទួលបានផលិតផលល្អ លោក ថាំង លីណា ក៏បានពង្រីកការចិញ្ចឹមម្ដងបន្តិចៗ រហូតពង្រីកការចិញ្ចឹមបានដល់ ២០អាង ក្នុងនោះមានអាងបង្កាត់ពូជ និងអាងភ្ញាស់កូន។ ខណៈពេលដែលបង្កងគ្រប់អាយុ គឺត្រូវយកទៅដាក់ចិញ្ចឹម និងទម្លាក់ទៅក្នុងស្រះចិញ្ចឹមចំនួន ១០ស្រះ ហើយស្រះដែលទម្លាក់កូនបនច្ចុប្បន្ន ទើបតែសម្រេចបាន ៥ស្រះប៉ុណ្ណោះ។
ចាប់តាំងពីពេលចិញ្ចឹមរហូតមកដល់បច្ចុប្បន្ននេះ លោក លីណា បានប្រមូលផលបង្កងចំនួន ៣ដងហើយ ប៉ុន្តែពុំសូវទទួលបានផលដូចការគ្រោងទុកនោះទេ។ ដោយមានបង្កងខ្លះអាចយកទៅលក់លើទីផ្សារបាន និងខ្លះទៀតត្រូវប្រលែងចូលក្នុងស្រះវិញ ព្រោះលោក លីណា មានបញ្ហាខ្វះបច្ចេកទេសក្នុងការចិញ្ចឹម ទើបធ្វើឱ្យបង្កងធំធាត់មិនបានស្មើគ្នា។


ម្ចាស់កសិដ្ឋានរូបនេះ បានបញ្ជាក់ថា ៖’ទីផ្សារបង្កងដែលត្រូវលើកឱ្យម៉ួយ គេកំណត់យក ២៥កង្កង
មួយគីឡូក្រោម។ ហើយលក់រាយដែលពលរដ្ឋនៅក្នុងស្រុកភូមិជាមួយគ្នា គាត់ទិញយកតែបង្កងធំៗ គឺ ១២បង្កងមួយគីឡូ ដើម្បីយកទៅអាំង សោ្ងរ ឬដុត។ ប៉ុន្តែវាមានបន្តិចបន្តួចនោះទេ”។
ការប្រមូលផលបង្កងរបស់លោក លីណា ក្នុងមួយឆ្នាំបានចំនួន ២ដង។ រយៈពេល ៦ខែ មានបង្កងធំដែលចូលលេខតាមតម្រូវការទីផ្សារបាន គឺត្រូវចាប់ម្ដង ហើយបង្កងតូចដែលមិនទាន់ធំល្មមចាប់លើកទីមួយ នឹងត្រូវចាប់ម្ដងទៀតជាបន្តបន្ទាប់។ ការប្រមូលផលបង្កងវគ្គទី១ បានប្រមាណ ២០០គីឡូក្រោម លក់បានក្នុងមួយគីឡូ ១១ដុល្លារ។ នេះបើតាមការរៀបរាប់របស់លោក ថាំង លីណា រួចបន្ថែមថា ពេលប្រមូលផល គឺត្រូវដឹកយកទៅឱ្យម៉ូយដល់ទីតាំងនៅផ្សារក្នុងខេត្តសៀមរាប។
នៅថ្ងៃអនាគត់ម្ចាស់កសិដ្ឋានរូបនេះ មានផែនការពង្រីកការចិញ្ចឹមបង្កងអូរស្រ្តេលីបន្ថែម ទៅតាមសមត្ថភាពដែលអាចធ្វើទៅបានបន្តិចម្ដងៗ និងផែនការបង្កាត់ពូជកូន ដើម្បីលក់ចែកចាយទៅតាមគ្រប់ខេត្តក្រុងផងដែរ។ លោក លីណា បានបញ្ជាក់ថា៖ “បច្ចុប្បន្នខ្ញុំនៅខ្វះបច្ចេកទេសក្នុងការចិញ្ចឹម និងខ្វះដើមទុន ដើម្បីពង្រីកបន្ថែម។ ខ្ញុំសូមសំណូមពរឱ្យអ្នកមានបច្ចេកទេស ជួយចែករំលែកពីបច្ចេកទេសនៃការចិញ្ចឹមបង្កងបន្ថែម”៕


photo_2023-02-13_16-48-02
ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករជាង​៣៨​ម៉ឺនតោន គិតជាទឹកប្រាក់ជាង២៨៣​លានដុល្លារ

ភ្នំពេញ៖ យោងតាម​របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ប្រទេស​កម្ពុជាបាននាំចេញអង្ករចំនួនជា៣៨៧ ០៧០​តោន​ គិតជាទឹកប្រាក់ចំនួន២៨៣លានដុល្លារ ដោយនាំយកទៅកាន់ទីផ្សារចំនួន៦៣ នៅជុំវិពិភពលោក​។​ ក្នុងនោះកម្ពុជា បាននាំចេញអង្ករទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន៩០ ៦៦៥តោន គិតជាទឹកប្រាក់ចំនួន៥៣,២៥លានដុល្លារ និងនាំចេញទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ានចំនួនប្រាំពីរប្រទេស បានបរិមាណចំនួន៥២ ៨៩០តោន​ គិតជាទឹកប្រាក់ចំនួនជាង៣៧លានដុល្លារ ព្រមទាំងនាំចេញទៅកាន់គោលដៅចំនួន៣២ប្រទេសផ្សេងទៀត នៅក្នុងទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក  កាណាដា  អូស្ត្រាលី  និងប្រទេសនូវែលហ្សេឡងើ បានចំនួន៤៨ ៧៨៥តោន ដោយគិតជាទឹកប្រាក់ចំនួន៤២,៤២លានដុល្លារ។ ក្នុងរយៈពេលនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន៣ ១៧៦ ៥៦១តោន ដោយគិតជាទឹកប្រាក់បានប្រមាណ៧៥៧,៤៩លានដុល្លារ។ រាជរដ្ឋាភិបាលកម្ពុជានៅតែផ្ដល់អាទិភាពខ្ពស់លើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា និងបានដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងនៅលើទីផ្សារ តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិត ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ សូមរំឭកថា កាលពីក្នុងនៅត្រីមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក ជាង២១១ពាន់តោន ហើយបើគិតជាទឹកប្រាក់ជាង១៦០លានដុល្លារ​​ ក្នុងនោះបាននាំចេញអង្ករចំនួន២១១ពាន់តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៥ ដែលក្នុងនោះ […]

ttxvn_saurieng
កសិករវៀតណាម​ដាំទុរេនតាម​ដីសណ្ត​ទន្លេ​មេគង្គ​មិន​សប្បាយ​ចិត្ត ព្រោះតម្លៃចុះថោកដល់មួយដុល្លារ​ក្នុង​មួយ​គីឡូក្រាម

ហូជីមិញ៖ តម្លៃផ្លែទុរេនស្រស់របស់វៀតណាមដំាតាមតំបន់ដីសណ្ដទន្លេមេគង្គ បន្តចុះថោកមកនៅត្រឹម៣០,០០០ដុង ឬស្មើនឹង១,១៥ ដុល្លារ ក្នុងមួយគីឡូក្រាម ប៉ុន្តែការចំណាយលើការថែទាំដើមទុរេននៅតែខ្ពស់ដដែល ធ្វើឱ្យកសិករវៀតណាមមិនសប្បាយចិត្តព្រោះពិបាករកប្រាក់ចំណេញពេក។ កសិករវៀតណាមម្នាក់ ចំណាយពេលដាំទុរេនអស់ជិត៣០ឆ្នាំ លើដីទំហំ៣០អា ក្នុងស្រុកកៃឡាយ ខេត្តទៀនយ៉ាង បាននិយាយថា នាពេលថ្មីៗកន្លងមកនេះ លោកបានលក់ផ្លែទុរេនពូជ អ៉ែអ៊ី៦ (Ri6) និងពូជម៉ាន់ថង ចំនួនប្រាំបួនតោន ដោយទទួលបានប្រាក់ចំណេញសុទ្ធប្រមាណ៣០លានដុង ឬស្មើនឹង១ ១៤៥ដុល្លារ។ លោកបាននិយាយត្អូញត្អែរថា «តម្លៃ​គឺ​ថោក​ពេកហើយ​ រីឯប្រាក់​ចំណូល ​គឺ​មិន​សម​នឹង​ការងារ​ពេញ​មួយ​ឆ្នាំ​សោះ»។ កសិកររូបនេះ បាននិយាយរៀបរាប់ថា បន្ទាប់ពីការប្រមូលផលរួចហើយ ក្នុងមួយសប្តាហ៍ ខ្លួនបានចំណាយអស់ប្រាក់ប្រហែលមួយលានដុង ឬស្មើនឹង៣៨ដុល្លារទៀត សម្រាប់ទិញសារធាតុគីមីបំប៉នដើមទុរេន និងចំណាយពីរដងទៀត ដើម្បីសារធាតុគីមីថែទាំផ្លែ និងស្លឹក នៅពេលទុរេនកំពុងចេញផ្កា។ លោកបាននិយាយទៀតថា «ប្រសិនបើខ្ញុំឈប់ចំណាយលើការថែទាំ ដើមទុរេនអាចនឹងចុះខ្សោយ ឬងាប់តែម្តង ហើយខ្ញុំនឹងបាត់បង់អ្វីៗទាំងអស់»។ លោក​បាន​បន្ថែម​ថា តាមធម្មតាជាមធ្យមផ្លែ​ទុរេន ​មានតម្លៃពី២៨ ០០០ ឬស្មើនឹង១,០៧ដុល្លារ ទៅ៣៨ ០០០ដុង ឬស្មើនឹង១,៤៥ដុល្លារ ​ក្នុង​មួយ​គីឡូក្រាម។ ចំណែកកសិករម្នាក់ទៀត ដែលមានចម្ការទុរេនទំហំកន្លះហិកតា នៅក្នុងខេត្តដុងថាប់ […]

images
ជប៉ុន​ការពារប្រយោជន៍​កសិកម្ម ​មិនភ្ជាប់ក្នុងការចរចាពាណិជ្ជកម្មជាមួយ​អាម៉េរិក​

តូក្យូ៖ រដ្ឋាភិបាឡទីក្រុងតូក្យូ បានទទូចថា ផលប្រយោជន៍វិស័យកសិកម្មរបស់ប្រទេសជប៉ុនគឺ «មិនអាចចរចាបានទេ» នៅក្នុងកិច្ចចរចាផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ណា ត្រាំ (Donald Trump) បានជំរុញឱ្យរដ្ឋាភិបាលជប៉ុនបង្កើនការនាំចូលអង្ករពីអាម៉េរិក។ ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ពីទីក្រុងតូក្យូប្រទេសជប៉ុន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ថា លោក រីអូសី អាកាសាវ៉ា (Ryosei Akazawa) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន និងជាប្រធានគណៈប្រតិភូចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បាននិយាយអំពីការគំរាមកំហែងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់​ ត្រាំ ចំពោះការដាក់សម្ពាធពន្ធខ្ពស់ពេក លើប្រទេសជប៉ុន ដោយសារតែប្រទេសជប៉ុននាំចូលអង្ករតិចតួចពេកពីសហរដ្ឋអាម៉េរិក។ ជុំវិញបញ្ហានេះលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជប៉ុន បាននិយាយថា «ប្រទេសជប៉ុននឹងមិនយល់ព្រមចំពោះការចរចាណាមួយ ដែលនឹងដាក់សម្ពាធដល់ប្រទេសជប៉ុននោះឡើយ»។ លោក រីអូសី អាកាសាវ៉ា បានបញ្ជាក់បន្ថែមថា កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងជប៉ុន សម្រាប់ប្រទេសជប៉ុនគឺអំពីការការពារផលប្រយោជន៍របស់ប្រទេសជប៉ុន។ ជាក់ស្តែង ប្រទេសជប៉ុនបាននិងកំពុងនាំចូលអង្ករកាន់តែច្រើនពីសហរដ្ឋអាម៉េរិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងមកនេះ ខណៈពេលប្រទេសជប៉ុនកំពុងតែជួបវិបត្តតម្លៃស្រូវអង្ករ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលជប៉ុនបានកំណត់បរិមាណអង្ករ ដែលត្រូវនាំចូលសម្រាប់ប្រើប្រាស់ជាអាហារ មិនមែនសម្រាប់ជាចំណីសត្វ ឬគ្រឿងផ្សំផ្សេងទៀត ដែលត្រូវបានលើកលែងពន្ធ គឺមួយសែនតោនក្នុងមួយឆ្នាំ ហើយប្រសិនបើនាំចូលលើសពីចំនួននេះ នឹងត្រូវចាប់ពន្ធប្រមាណ២,៧០ដុល្លារ […]

image_2025-07-02_13-24-51
ឥណ្ឌាហាមចិញ្ចឹម និងបរិភោគត្រីអណ្ដែងថៃកូនកាត់ ព្រោះវាអាចបង្កឱ្យកើតជំងឺមហារីក

ញូវដេលី៖ ទោះបីជាមានការហាមឃាត់របស់រដ្ឋាភិបាលឥណ្ឌាតាំងពីឆ្នាំ២០០០ក៏ដោយ ក៏ប្រភេទពូជត្រីអណ្ដែងកូនកាត់របស់ថៃ នៅតែបន្តចិញ្ចឹមតាមបណ្ដាកសិដ្ឋាន និងលក់ដោយខុសច្បាប់ នៅក្នុងប្រទេសឥណ្ឌា ដែលជាកត្តាបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ និងប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មានរបស់ឥណ្ឌា បានចេញផ្សាយហូរហែថា ដោយសារវត្តមាននៃពូជត្រីប្រភេទនេះ បាននាំឱ្យពូជត្រីធម្មជាតិរបស់ឥណ្ឌា ចាប់ផ្តើមបាត់បង់រហូតដល់៧០ភាគរយ ហើយពូជត្រីប្រភេទនេះ​ក៏ជាប្រភពបង្កឱ្យកើតជំងឺមហារីកផងដែរ ប្រសិនបើខ្វះអនាម័យនៅក្នុងការចិញ្ចឹម។ នៅតំបន់មាត់សមុទ្រ និងតាមដងទន្លេ ដែលត្រីជាអាហារសំខាន់ ជាធម្មតាម្ហូបធ្វ់ពីត្រីត្រូវគេបរិភោគជាមួយបាយ ដូច្នេះការជ្រើសរើសពូជត្រី ដែលមានសុវត្ថិភាព និងមាននិរន្តរភាព គឺមានសារៈសំខាន់ខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលប្រភេទត្រីភាគច្រើនមានសុវត្ថិភាពសម្រាប់ទទួលទាន និងមានជីវជាតិល្អសម្រាប់សុខភាព ប្រភេទពូជត្រីមួយប្រភេទ គឺត្រីអណ្ដែងថៃកូនកាត់ បែរជាបង្កសេចក្តីព្រួយបារម្ភដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់បរិស្ថានថែមទៀត។ បណ្ដាញសារព័ត៌មានបានលើកឡើងថា ពូជត្រីអណ្ដែងកូនកាត់របស់ថៃ គឺជាប្រភេទត្រីបង្កាត់ពូជម្យ៉ាង ដែលដើមឡើយគេបង្កាត់ពូជវាដើម្បីឱ្យឆាប់លូតលាស់ធំធាត់ និងអាចសម្របខ្លួនបាននៅស្ទើរទីកន្លែងរស់នៅ។ ត្រីអណ្ដែងថៃកូនកាត់នេះ  គឺជា​ប្រភេទ​ត្រីស៊ីសាច់ ដែល​បង្ក​គ្រោះថ្នាក់​ដល់ពូជ​ត្រី​ផ្សេងទៀតនៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ខណៈពេលត្រីអណ្ដែងថៃកូនកាត់ទទួលបានការពេញនិយមក្នុងកាតចិញ្ចឹមដោយសារវាឆាប់ធំ និងងាយស្រួសថែទាំ ត្រីនេះបានបង្កក្តីព្រួយបារម្ភអំពីសុខភាពសាធារណៈ និងផលប៉ះពាល់បរិស្ថានយ៉ាងឆាប់រហ័ស។  នៅក្នុងប្រទេសឥណ្ឌា ពូជត្រីអណ្ដែងថៃនេះ​ មានចិញ្ចឹមនៅតាមកសិដ្ឋានច្រើនណាស់ និងកំពុងធ្វើចរាចរលក់ស្ទើរគ្រប់ទិសទី ប៉ុន្តែឥឡូវនេះ ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មនៅក្នុងប្រទេសឥណ្ឌាឡើយ។ យោងតាមសារព័ត៌មាន រដ្ឋាភិបាលឥណ្ឌា និងស្ថាប័ននិយតកម្មផ្សេងៗទៀត បានចេញបម្រាមហាមឃាត់រាល់ការចិញ្ចឹម លក់ចែកចាយ និងបរិភោគ ដោយសារតែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព […]

កាលវិភាគផ្សព្វផ្សាយ