កម្ពុជាដាក់តាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន(ASEAN Day)នៅទីក្រុងអង់ការ៉ា

photo_2024-12-09_08-12-00 (2)

(អង់ការ៉ា, តួកគីយ៉េ)៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ កាលពីទី៥ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។
នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំនូវស្តង់ពិព័រណ៌ដើម្បីតាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ដែលទើបត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកណ្ឌវប្បធម៌ពិភពលោក នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ។
ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានពន្យល់ជូនអ្នកទស្សនាអំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាស ផងដែរ។
ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ គឺញ៉ាំមីសួរ និងឆាត្រប់ ដែលមាននៅក្នុងសៀវភៅមុខម្ហូបរសជាតិអង្គរ (The Taste of Angkor) ដើម្បីផ្តល់ជូនអ្នកចូលរួមពិសារផងដែរ។


Closeup of prepared basa fish on the ground under the lights
អ្នកស្រាវជ្រាវមកពីអង់គ្លេសសិក្សាពីភាពធន់នឹងថ្នាំប្រឆាំងមេរោគ ក្នុងការចិញ្ចឹមត្រីប្រា នៅវៀតណាម

ឡុងដ៍៖ សាកលវិទ្យាល័យមួយមកពីចក្រភពអង់គ្លេស ទទួលបានថវិកាជាង៣លានដុល្លារ សម្រាប់ចំណាយលើការស្រាវជ្រាវជាអន្តរជាតិ ដែលមានរយៈពេល៤ឆ្នាំ ដើម្បីដោះស្រាយបញ្ហាភាពធន់នឹងថ្នាំប្រឆាំងមេរោគ នៅក្នុងឧស្សាហកម្មចិញ្ចឹមត្រីប្រា របស់ប្រទេសវៀតណាម។ គម្រោងនេះ ដែលដឹកនាំដោយសាស្ត្រាចារ្យម្នាក់ មកពីវិទ្យាស្ថានវារីវប្បកម្មចក្រភពអង់គ្លេស នឹងសិក្សាពីរបៀប ដែលភាពធន់នឹងឱសថប្រឆាំងមេរោគ កើតឡើងនៅក្នុងប្រព័ន្ធវារីវប្បកម្មទឹកសាប ព្រមទាំងឧបសគ្គធ្វើឱ្យកសិករមិនចង់ប្រើវិធីសាស្ត្រផ្សេងជំនួសថ្នាំប្រឆាំងមេរោគ។ គម្រោងនេះប្រមូលផ្តុំដោយអ្នកស្រាវជ្រាវមកពីជំនាញផ្សេងៗ រួមមានផ្នែកវារីវប្បកម្ម មីក្រូជីវវិទ្យា ពេទ្យសត្វ វិទ្យាសាស្ត្របរិស្ថាន វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ។ ក្រុមស្រាវជ្រាវនឹងសហការជាមួយកសិករវៀតណាម អ្នករៀបចំគោលនយោបាយ ថ្នាក់ដឹកនាំឧស្សាហកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការស្រាវជ្រាវ និងក្របខណ្ឌអនុវត្តជាក់ស្តែង សំដៅលើកកម្ពស់ការប្រើប្រាស់ថ្នាំប្រឆាំងមេរោគ ប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវារីវប្បកម្មទឹកសាប។ សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវ បានលើកឡើងថា ភាពធន់នឹងឱសថប្រឆាំងមេរោគ ត្រូវគេទទួលស្គាល់ជាទូទៅថា ជាបញ្ហាប្រឈមសកលដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលសង្គមកំពុងប្រឈមមុខ។ លោកស្រីសាស្ត្រាចារ្យ បានបញ្ជាក់បន្ថែមថា បញ្ហានេះត្រូវបានចាត់ទុកជាបញ្ហារួម ពីព្រោះវាប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ លោកស្រីបានពន្យល់ថា បរិស្ថានទឹកមានតួនាទីសំខាន់ក្នុងការកកើតឡើង និងការចម្លងរាលដាលនៃភាពធន់នឹងឱសថប្រឆាំងមេរោគ ស្របពេលវិស័យវារីវប្បកម្មទាំងពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីទាំងនេះ និងមានអន្តរកម្មជាមួយប្រព័ន្ធទាំងនេះថែមទៀត។ លោកស្រីបានបន្ថែមថា វិស័យចិញ្ចឹមត្រីប្រារបស់វៀតណាម គឺជាករណីសិក្សាដ៏សមស្របមួយ សម្រាប់ស្វែងយល់ពីរបៀប ដែលភាពធន់នឹងឱសថប្រឆាំងមេរោគកើតឡើង និងបង្កផលប៉ះពាល់ចំពោះផលិតកម្ម និងវិធីសាស្ត្រគ្រប់គ្រងជំងឺផ្សេងៗ ដែលអាចធ្វើឱ្យការចិញ្ចឹមត្រីមាននិរន្តរភាពកាន់តែប្រសើរ។ […]

photo_2026-10-23_14-16-24 (2)
នាំអង្ករជើងទី២ ៥០០០តោន ទៅ​ហ្វីលីពីន – ស៊ីកនេតឈ័រ រ៉ាយស៍ ថាជើងទី៣ និងទី៤ គឺ​នៅចុងខែតុលា

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន​ ស៊ីកនេតឈ័រ រ៉ាយស៍ (Signature Rice) ដែលជាក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវដ៏ធំមួយបាននាំចេញអង្ករតាមកប៉ាល់ចំនួន៥ ០០០ តោន ជាលើកទី២ ទៅកាន់ប្រទេសហ្វីលីពីន​ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បន្ទាប់ពីនាំចេញជាង៥ពាន់តោនកាលពីដើមខែមុន។ នេះបើយោងតាមការ​បញ្ជាក់ពី ឧកញ៉ា ចាន់ សុខឃាំង អគ្គនាយកក្រុមងហ៊ុន។ លោកបានបន្តថា ក្រុមហ៊ុនគ្រោងនឹងនាំចេញអង្ករ​ដឹក​តាម​កប៉ាល់ជើង​ទី៣នៅ ថ្ងៃទី​២៥ ខែតុលា ​  និង​ជើងទី៤ នៅ ថ្ងៃទី៣១ ខែតុលា ហើយថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារហ្វីលីពីន​ ក៍ដូចជាធានាបាននូវផែនការ ​និងពេលវាលាដឹកជញ្ជូន ក្រុមហ៊ុនកំពុងរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ប្រទេសហ្វីលីពីនជាទីផ្សារអង្ករ​ធំឈានមុខគេមួយ​ ដែលបានទិញ​អង្ករពី​កម្ពុជាយ៉ាងច្រើន នៅក្នុងឆ្នាំ២០២៦នេះ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ និងជួយជ្រោម​ជ្រែងយ៉ាងខ្លាំងដល់វិស័យស្រូវអង្ករ ដោយបានដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ទៅជួបពិភាក្សាជាមួយភាគីរដ្ឋ និងឯកជន ដើម្បីផ្គូរផ្គង​ធ្វើពាណិជ្ជកម្មជាមួយគ្នាដោយផ្ទាល់។ ​ជាពិសេសនោះ រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយ បានទម្លាក់ទុនជិត២០០លាន​ដល្លារ ​ដើម្បីជួយជាទុនបង្វិលទិញស្រូវ […]

Display Of Pineapple In Sustainable Plastic Packaging Free Grocery Store
តៃវ៉ាន់នាំ ចេញផ្លែម្នាស់ទៅអាម៉េរិក នាំចេញផ្លែស្វាយ និងគូលែន ទៅអឺរ៉ុប

តៃប៉ិ៖ អាជ្ញាធរកោះតៃវ៉ាន់រំពឹងថា នឹងចាប់ផ្តើមនាំចេញផ្លែម្នាស់ទៅកាន់សហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៧ បន្ទាប់ពីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិរបស់សហរដ្ឋអាម៉េរិក បានប្រកាសឯកភាពចំពោះលក្ខខណ្ឌនាំចូលកសិផលរបស់តៃវ៉ាន់។ រដ្ឋមន្ត្រីកសិកម្មតៃវ៉ាន់បានឱ្យដឹងថា ពូជម្នាស់បីប្រភេទដាំដុះលើកោះតៃវ៉ាន់ មិនតម្រូវឱ្យអនុវត្តវិធានការចត្តាឡីស័កពិសេស ដើម្បីកម្ចាត់រុយទិញផ្លែ និងដង្កូវសត្វល្អិតឡើយ។ ក្នុងឆ្នាំ២០២៦ កោះតៃវ៉ាន់បាននាំចេញម្នាស់ចំនួន១៥ ៧០០តោនទៅកាន់ប្រទេសជប៉ុន ខណៈការនាំចេញទៅកាន់ប្រទេសកាណាដា កូរ៉េខាងត្បូង និងអូស្ត្រាលី បានកើនឡើងផងដែរ។ ទន្ទឹមនឹងនេះ កោះតៃវ៉ាន់កំពុងខិតខំស្វែងរកការអនុញ្ញាតឱ្យនាំចេញផ្លែស្វាយ ផ្លែស្រកានាគ ផ្លែគូលែន និងផ្លែត្របែក ទៅកាន់ទីផ្សារផ្សេងទៀត។ កាលពីឆ្នាំ២០២៥ សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយ និងផ្លែត្របែកពីតៃវ៉ាន់ បន្ទាប់មកនៅខែកុម្ភៈ ឆ្នាំ២០២៦ សហភាពអឺរ៉ុបក៏បានអនុញ្ញាតឱ្យនាំចូលផ្លែពុទ្រា ផ្លែស្រកានាគ និងផ្លែគូលែនផងដែរ។ ផ្លែស្វាយ និងផ្លែគូលែនរបស់តៃវ៉ាន់ បានចូលដល់ផ្សារទំនើបនៅចក្រភពអង់គ្លេស និងប្រទេសបារាំងជា  ផ្លែស្វាយតៃវ៉ាន់ បានចូលដល់ទីផ្សារបារាំង ហើយលក់អស់ជាង៤តោន ក្នុងរយៈពេលមួយខែ ក្នុងតម្លៃ២៩ ដុល្លារក្នុងមួយផ្លែ។ ការទទួលបានសិទ្ធិចូលទីផ្សារទាំងនេះ កើតចេញពីកិច្ចចរចា ស្តីពីលក្ខខណ្ឌនាំចូលរបស់អឺរ៉ុប ដែលគ្របដណ្តប់លើការដាក់ស្លាកសញ្ញាសម្គាល់ផលិតផល កម្រិតសំណល់ថ្នាំកសិកម្ម និងលក្ខខណ្ឌធ្វើទីផ្សារ។ តៃវ៉ាន់ក៏ទទួលបានសិទ្ធិនាំចេញម្នាស់ទៅកាន់ប្រទេសនូវែលសេឡង់ផងដែរ បន្ទាប់ពីកិច្ចចរចាអស់រយៈពេល៨ឆ្នាំ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឆ្នាំ២០១៣។ ម្នាស់តៃវ៉ាន់ជើងដំបូងបានទៅដល់ប្រទេសនូវែលសេឡង់ នៅខែឧសភា […]

កាលវិភាគផ្សព្វផ្សាយ