កម្ពុជាដាក់តាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន(ASEAN Day)នៅទីក្រុងអង់ការ៉ា

photo_2024-12-09_08-12-00 (2)

(អង់ការ៉ា, តួកគីយ៉េ)៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ កាលពីទី៥ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។
នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំនូវស្តង់ពិព័រណ៌ដើម្បីតាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ដែលទើបត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកណ្ឌវប្បធម៌ពិភពលោក នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ។
ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានពន្យល់ជូនអ្នកទស្សនាអំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាស ផងដែរ។
ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ គឺញ៉ាំមីសួរ និងឆាត្រប់ ដែលមាននៅក្នុងសៀវភៅមុខម្ហូបរសជាតិអង្គរ (The Taste of Angkor) ដើម្បីផ្តល់ជូនអ្នកចូលរួមពិសារផងដែរ។


photo_2026-02-24_12-53-11 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពង្រឹងខ្សែចង្វាក់ផលិតកម្មស្រូវអង្ករ និងជំរុញសក្ដានុពលកសិឧស្សាហកម្ម នៅខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យដោយផ្ទាល់នូវខ្សែចង្វាក់ផលិតកម្មកែច្នៃស្រូវអង្ករ របស់រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ (City Rice) ដែលស្ថិតក្នុងភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ការចុះបំពេញបេសកកម្មនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ ARDB ក្នុងនាមជាសេនាធិការផ្នែកហិរញ្ញវត្ថុដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បី៖ – ពង្រឹងទំនុកចិត្ត៖ បង្ហាញពីការយកចិត្តទុកដាក់ចំពោះម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងសហគ្រាសកែច្នៃ ក្នុងការជំរុញការប្រមូលទិញស្រូវពីប្រជាកសិករ។ – ស្ថិរភាពតម្លៃ៖ តាមដានស្ថានភាពទីផ្សារជាក់ស្តែង ដើម្បីធានាថា ខ្សែចង្វាក់ផលិតកម្មដំណើរការទៅដោយរលូន ជួយរក្សាលំនឹងតម្លៃស្រូវ និងលើកកម្ពស់ជីវភាពកសិករក្នុងតំបន់។ – ការគាំទ្រហិរញ្ញប្បទាន៖ ពិនិត្យលទ្ធភាពក្នុងការផ្តល់ឥណទាន និងទុនបង្វិល ដើម្បីពង្រីកសមត្ថភាពស្តុកទុក និងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តមបណ្ឌិត កៅ ថាច, ARDB មិនត្រឹមតែជាស្ថាប័នផ្តល់ប្រាក់កម្ចីប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រដែលតែងតែ៖ 1- ចុះផ្ទាល់ដល់មូលដ្ឋាន៖ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។ 2- […]

photo_2026-02-03_09-30-12
គម្រោងចម្ការម្រេចលក្ខណគ្រួសារកសិទេសចរណ៍ចូលរួម​ជំរុញដល់ការលក់ផលិតផលកសិកម្ម​កែច្នៃ​នៅតាមតំបន់​

​ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រោយបង្កើតឡើងក្នុងឆ្នាំ២០១៣ ឡា ផ្លេនថេសិន (La Plantation) បានប្រែក្លាយពីគម្រោងចម្ការម្រេចលក្ខណគ្រួសារទៅជាតំបន់ កសិទេសចរណ៍កសិកម្មដ៏មានប្រជាប្រិយភាព នាំទេសចរណ៍ចូលដល់ក្នុងចម្ការផ្ទាល់ជារៀងរាល់ថ្ងៃ ជាង ៣០០នាក់ ។ កសិទេសចរណ៍នេះ បានចូលរួមជំរុញដល់ការលក់ផលិតផលកសិកម្មកែច្នៃ បង្កើតបានការងារ និងគាំទ្រដល់សហគមន៍។ លោក យុត លីណា មគ្គុទ្ទេសក៏ទេសចរណ៍ប្រចាំនៅ ឡា ផ្លេនថេសិន ​បានឱ្យដឹងថា ឡា ផ្លេនថេសិន ​ មានទីតាំងស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ជាធម្មតា មគ្គុទ្ទេសក៏ទេសចរណ៍ បាននាំភ្ញៀវទេសចរបរទេសពី១៥០នាក់ ទៅ២០០នាក់ ធ្វើដំណើរទេសចរណ៍ចូលចម្ការផ្ទាល់ ខណៈមានភ្ញៀវទេសចរក្នុងស្រុកជាច្រើនទៀត ក៏ចូលមកសម្រាក ទទួលទានភេសជ្ជៈ និងរីករាយនឹងទេសភាពចម្ការម្រេចនេះផងដែរ។ លោកបានឱ្យដឹងទៀតថា ក្នុងមួយឆ្នាំៗ ឡា ផ្លេនថេសិន ​បានទាក់ទាញចំនួនភ្ញៀវចូលមកដល់ចម្ការចំនួនប្រមាណជាង ៤ម៉ឺននាក់ឡើងទៅ។ ចម្ការនេះ បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពីអឺរ៉ុប និងអាស៊ី ហើយកន្លងទៅ ក៏បានស្វាគមន៍ភ្ញៀវទេសចរបារាំង អង់គ្លេស អេស្ប៉ាញ អ៊ីតាលី […]

image_2026-02-24_08-11-52
វៀតណាមឈរលេខរៀងទី៤ ពូកែបរិភោគសាច់ជ្រូកច្រើនជាងគេ លើពិភពលោក

ហាណូយ ៖ ប្រទេសវៀតណាម នៅដើមឆ្នាំ២០២៦នេះ បានជាប់ចំណាត់ថ្នាក់លេខរៀងទី៤ នៅលើពិភពលោក សម្រាប់តម្រូវការសាច់ជ្រូកក្នុងចំណោមប្រជាជនវៀតណាម យកទៅធ្វើជាម្ហូបអាហារប្រចាំថ្ងៃ ដែលប្រជាជនវៀតណាមម្នាក់បរិភោគសាច់ជ្រូកកាន់តែច្រើនឡើងៗ ក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា។ យោងតាមសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់របស់ប្រទេសវៀតណាម បានឱ្យដឹងថា តម្រូវការសាច់ជ្រូករបស់ពលរដ្ឋវៀតណាមបានកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដែលជាមធ្យមក្នុងមនុស្សម្នាក់បរិភោគសាច់ជ្រូលរហូតដល់៣០គីឡូក្រាម ក្នុងឆ្នាំ២០២១ និងកើនដល់៣៧គីឡូក្រាម ក្នុងឆ្នាំ២០២៤ និងកើនដល់៣៩គីឡូក្រាម ក្នុងឆ្នាំ២០២៥។ ចំណែករបាយការណ៍ចេញថ្មីរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាន​ឱ្យដឹងថា បច្ចុប្បន្ន បរិមាណសាច់ជ្រូកនៅក្នុងប្រទេសវៀតណាមស្មើនឹង៦៣ភាគរយ ក្នុងចំណោមផលិតផលសាច់សត្វសរុប ដែលប្រជាជនវៀតណាមបរិភោគ។ ប្រការនេះ បានធ្វើឱ្យប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខរៀងទី៤ នៅលើពិភពលោក និងនាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ខាងយកសាច់ជ្រូកធ្វើជាអាហារ។ បើតាមប្រភពដដែល នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ត្រូវបានគេរំពឹងថា  តម្រូវការសាច់ជ្រូកបានកើនឡើងប្រហែលពី១០ ទៅ១៥ ភាគរយ។ ទាក់ទិននឹងបញ្ហានេះ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា វិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានអត្រាកំណើនដ៏រឹងមាំ និងអាចផលិតសាច់សរុប៨,៦លានតោន ក្នុងនោះសាច់ជ្រូកមានចំនួន៥,៤លានតោន ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ លោក ផាម គឹមសាង (Pham Kim Dang) អនុប្រធាននាយកដ្ឋានបសុព្យាបាល […]

photo_2026-02-24_08-09-15 (4)
ឯកឧត្ដមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ នៅខេត្តពោធិ៍សាត់ ដើម្បីពង្រឹងប្រសិទ្ធភាពហិរញ្ញប្បទានរដ្ឋ

ពោធិ៍សាត់៖ នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះពិនិត្យផ្ទាល់នូវខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ របស់រោងម៉ាស៊ីនកិនស្រូវពីរកន្លែង គឺរោងម៉ាស៊ីនកិនស្រូវ ភួ គុកកី និងរោងម៉ាស៊ីនកិនស្រូវ តុង ហុង ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតបានពិនិត្យយ៉ាងហ្មត់ចត់លើគ្រប់ដំណាក់កាលនៃផលិតកម្ម រាប់ចាប់តាំងពីសកម្មភាពការប្រមូលទិញស្រូវពីប្រជាកសិករ, បច្ចេកទេសនៃការសម្ងួត និងការស្តុកទុកក្នុងឃ្លាំង ព្រមទាំងដំណើរការកិនកែច្នៃ ការវេចខ្ចប់តាមស្តង់ដារ និងការត្រៀមនាំចេញ។ សូមបញ្ជាក់ផងដែរថា, រោងម៉ាស៊ីនកិនស្រូវទាំងពីរខាងលើ គឺជាអតិថិជនរបស់ធនាគារ ARDB ដែលទទួលបានហិរញ្ញប្បទានតាមរយៈធនាគារ ARDB ដើម្បីពង្រីកសមត្ថភាពផលិតកម្ម និងរក្សាស្ថិរភាពតម្លៃស្រូវជូនកសិករ។ តាមរយៈសកម្មភាពចុះផ្ទាល់នេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីតួនាទីដ៏សំខាន់របស់ធនាគារ ARDB រួមមាន៖ 1- ជាប្រតិបត្តិករផ្តល់ឥណទាន ដែលមានការប្រាក់ទាប ដើម្បីជួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវឱ្យមានទុនបង្វិល និងទុនវិនិយោគ គ្រប់គ្រាន់សម្រាប់ប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផល។ 2- ការបញ្ចេញហិរញ្ញប្បទានទាន់ពេលវេលា របស់ ARDB បានជួយទប់ស្កាត់ការបង្អាប់តម្លៃពីឈ្មួញកណ្តាល និងធានាថា កសិករទទួលបានតម្លៃសមរម្យសម្រាប់ទិន្នផលរបស់ពួកគេ។ […]

កាលវិភាគផ្សព្វផ្សាយ