srey touch
Author Social Media
ព័ត៌មានពេលព្រឹក

សហគមន៍កសិកម្មចម្រើនជីវភាពរំពឹងថាតម្លៃដំឡូងជ្វានឹងងើបឡើងវិញនៅពាក់កណ្តាលខែធ្នូនេះ
តម្លៃដំឡូងជ្វានៅក្នុងដំណាក់កាលប្រមូលផលនៅខែកក្កឆ្នំា២០២៣កន្លងទៅនេះ កសិករអាចលក់បានតម្លៃ១១០០រៀលក្នុង១គីឡូក្រាម តែចូលមកដល់ខែតុលានិងវិច្ឆិកា តម្លៃបានធ្លាក់ចុះមកនៅ៤០០រៀល ប៉ុន្តែតម្លៃនេះខាងសហគមន៍កសិកម្មចម្រើនជីវភាពរំពឹងវានឹងងើបឡើងមកវិញនៅពាក់កណ្តាលខែធ្នូខាងមុខនេះ។ នៅក្នុងដំណើរទស្សនៈកិច្ចពិនិត្យនិងស្វែងយល់នៅសហគមន៍កសិកម្មចម្រើនជីវភាពរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មកាលពីថ្ងៃទី២ខែធ្នូ ឆ្នំា២០២៣កន្លងមកនេះ អ្នកស្រី ឡុញ ធារ៉ា ប្រធានសហគមន៍ មានទីតំាងស្ថិតនៅភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកបាររាយណ៍ ខេត្តកំពង់ធំបានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានសមាជិកចំនួន១០០គ្រួសារ ក្នុងនោះប្រហែល៦០% ប្រកបរបរដំាដុះដំឡូងជ្វា និងមួយចំនួនផ្សេងទៀតធ្វើការដំាដុះ បន្លែស្លឹកនិងបន្លែផ្លែ។ សម្រាប់តម្រូវការនិងទីផ្សារដំឡូងជ្វា, អ្នកស្រី ឡុញ ធារ៉ា បានលើកឡើងថា«ដំឡូងជ្វា កសិករចាប់ផ្តើមប្រមូលផលពីខែកក្កដាដោយក្នុង១ថ្ងៃបាន៥តោន និងបន្តកើនរហូតដល់៧០តោនក្នុង១ថ្ងៃ ហើយតម្លៃអាចលក់បានថ្លៃ១ ១០០រៀលក្នុង១គីឡូក្រាម។តែចូលមកដល់ខែតុលានិងខែវិច្ឆិកាកន្លងទៅនេះ តម្លៃបានធ្លាក់ចុះនៅ៤០០រៀលក្នុង ១គីឡូក្រាម បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានឹងឆ្នំាមុនៗក្នុងកំឡុងខែវិច្ឆិកា ខែធ្នូ កសិករអាចលក់បានថ្លៃ១ ៧០០រៀលក្នុង១គីឡូក្រាម។ ប៉ុន្តែនៅពាក់កណ្តាលខែធ្នូឆ្នំា២០២៣ខាងមុខនេះតម្លៃដំឡូងជ្វាអាចនឹងឡើងថ្លៃវិញដោយសារការផ្គត់ផ្គង់ដំឡូងជ្វានៅក្នុងតំបន់អាចនិងមានការថមថយ»។ បើយោងតាមប្រធានសហគមន៍កសិកម្មចម្រើនជីវភាព តម្លៃដំឡូងជ្វាមានការធ្លាក់ចុះ៖១)- ដោយសារតែខាងភាគីវៀតណាមងាកមកនិយមបរិភោគផ្លែស្វាយច្រើនជាងដំឡូងជ្វា,២)- ខាងវៀតណាមបានបិទច្រកអូរយ៉ាដាវមិនឱ្យនាំចូល ព្រោះតែឈ្មួញរកស៊ីធំៗរបស់វៀតណាមប្រកួតប្រជែងគ្នាខ្លំាង ធ្វើឱ្យមានភាពរញ៉េរញ៉ៃទើបអាជ្ញាធរបិទច្រក, ៣)-ការប្រមូលដំឡូងជ្វាវាដល់រដូវកាលប្រមូលផលច្រើនដូចគ្នាទំាងនៅកម្ពុជា វៀតណាម និងថៃ។ អ្នកស្រី ឡុញ ធារ៉ា បន្តថា ដំឡូងជ្វានៅឆ្នំាមុនៗមានទីផ្សារពេញនិយមខ្លំាង មិនថាដំឡូងជ្វាដំានៅលើប្រភេទដីក្រហម […]
ព័ត៌មានពេលព្រឹក

ការចិញ្ចឹមមាន់យកស៊ុតលក់នៅមានទីផ្សារល្អជួយឱ្យកសិកររកបានប្រាក់ចំណេញម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ
កសិករចិញ្ចឹមមាន់ចំនួន២ពាន់ក្បាលយកស៊ុតលក់ មួយកន្លែងស្ថិតនៅ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងបានឱ្យដឹងថាតម្លៃស៊ុតមាន់នៅលើទីផ្សារក្នុងតំបន់គិតមកដល់ខែធ្នូឆ្នំា២០២៣នេះនៅរក្សាបាន តម្លៃមួយល្អ ដែលអាចឱ្យអ្នកចិញ្ចឹមមាន់នៅរកបានប្រាក់ចំណេញប្រចំាថ្ងៃសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅក្នុងគ្រួសារ ។ នៅក្នុងដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មថ្មីៗៗកន្លងទៅនេះបានចុះពិនិត្យ ស្វែងយល់ កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតលក់មួយកន្លែង របស់អ្នកស្រី ថៃ ប៉ាកលី នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ទាក់ទងនិងការចិញ្ចឹមមាន់យកស៊ុតលក់នេះ អ្នកស្រី ថៃ ប៉ាកលី បានឱ្យដឹងថា មុខរបរចិញ្ចឹមមាន់យកស៊ុតលក់របស់អ្នកស្រី បើគិតមកដល់ឆ្នំា២០២៣នេះមានរយៈពេល៥ឆ្នំាហើយ។នៅក្នុងឆ្នំាទី១អ្នកស្រីសាកល្បងចិញ្ចឹមមាន់១ពាក់ក្បាល ហើយនៅក្នុង១ខែដំបូងអ្នកស្រី អាចទទួលបានស៊ុតមាន់១ពាន់គ្រាប់ក្នុង១ថ្ងៃ ដោយក្នុង១គ្រាប់លក់បានថ្លៃ៣០០រៀល តែក្រោយធ្លាក់ចុះមកនៅត្រឹម៨០០គ្រាប់ក្នុង១ថ្ងៃ។ បើតាមយោងតាមអ្នកស្រី ថៃ ប៉ាកលី បើទោះជាតម្លៃស៊ុតមាន់នៅឆ្នំាដំបូង លក់បានថ្លៃ៣០០រៀលក្នុង១គ្រាប់ក៏ដោយ សម្រាប់អ្នកស្រីនៅតែទទួលបានប្រាក់ចំណេញ ព្រោះចំណីមាន់នៅពេលនោះវានៅមានតម្លៃធូរថ្លៃ ជាងសព្វថ្ងៃនេះ។ អ្នកស្រី បញ្ជាក់ថា« ចូលមកដល់ដើមខែធ្នូឆ្នំា២០២៣នេះ ខ្ញុំបាននិងកំពុងចិញ្ចឹមមាន់យកស៊ុតចំនួន២ពាន់ក្បាល ហើយនៅក្នុងមួយថ្ងៃ មាន់ទំាងអស់ផ្តល់ស៊ុតប្រមាណ១៤០០គ្រាប់ ដោយក្នុង១គ្រាប់លក់បានថ្លៃ៥៥០រៀលនៅលើទីផ្សារនៅក្នុងតំបន់នាពេលសព្វថ្ងៃនេះ»។ ពាក់ព័ន្ធនិងមុខរបរចិញ្ចឹមមាន់យកស៊ុតលក់មកដល់បច្ចុប្បន្ននេះ បើតាមអ្នកស្រី ថៃ ប៉ាកលី សម្រាប់កសិករដែលទិញកូនមាន់យកទៅចិញ្ចឹមពីតូចរហូតដល់ធំ ហើយចេះផ្សំចំណីឱ្យមាន់ស៊ីដោយខ្លួនឯង អាចរកប្រាក់ចំណេញបានច្រើនពីមុខរបរមួយនេះ តែសម្រាប់កសិករដែលទិញធំស្រាប់យកទៅចិញ្ចឹមឆាប់បានទទួលផល […]
ព័ត៌មានពេលព្រឹក

ទីផ្សារហុងកុងមានតម្រូវការនាំចូលផលិតផលស្វាយចន្ទីកម្ពុជាជាង២តោនក្នុងខែធ្នូឆ្នំា២០២៣នេះ
បើពុំមានការប្រែប្រួលធ្វើឱ្យប៉ះពាល់នោះទេ ផលិតផលស្វាយចន្ទីសម្រេចរបស់កម្ពុជា ជាង២តោននឹងនាំចេញ នៅចុងខែធ្នូឆ្នំា២០២៣នេះ ដើម្បីឆ្លើយតបទៅនិងតម្រូវការបញ្ជាទិញរបស់ទីផ្សារហុងកុង។នេះបើយោងតាមស្ថាបនិក សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង។ គួររម្លឹកផងដែរថា ថ្មីៗនេះឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានចុះពិនិត្យស្វែងយល់អំពីកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង នៅ ស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ អ្នកស្រី មុត ចរិយា ស្ថាបនិក HANDCRAFET CASHEW NUTS STUNG TRENG មានទីតំាងនៅភូមិឃុំខាងលើបានឱ្យដឹងថា នៅពេលកន្លងមកក្រុមហ៊ុនធំមួយ មានមូលដ្ឋាននៅទីក្រុងហុងកុង បានសាកល្បងបញ្ជាទិញផលិតផលស្វាយចន្ទីសម្រេចពីសិប្បកម្មរបស់អ្នកស្រីចំនួន១កុងតឺន័រ មានបរិមាណ៨តោន តែជាការឆ្លើយតបជាក់ស្តែង សិប្បកម្មមានសមត្ថភាពផ្គត់ផ្គង់ជូនបានត្រឹម២តោន១០០គីឡូក្រាម ហើយនិងត្រៀមនាំចេញយ៉ាងយូរនៅចុងខែឆ្នំាឆ្នំា២០២៣ខាងមុខនេះ។ អ្នកស្រីលើកឡើងថា«ផ្អែកទៅលើតម្រូវទីផ្សារក្នុងឆ្នំា២០២៣ សម្រាប់ឆ្នំា២០២៤ខាងមុន យើងគ្រោងប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅក្នុងស្រុកឱ្យបានរហូតដល់៦ពាន់តោន បើគិតជាសាច់ប្រាក់ត្រូវការទុនបម្រុងពី១លានទៅ២លានដុល្លារអាមេរិក។បរិមាណប្រមូលទិញគ្រាប់ស្វាយចន្ទីក្នុងឆ្នំា២០២៤នេះ បើប្រៀបធៀបនិងឆ្នំា២០២៣ ប្រមូលទិញគ្រាប់ស្វាយចន្ទីមានតែ៥០តោនប៉ុណ្ណោះ»។ ស្របពេលតម្រូវការទីផ្សារមានការកើនឡើង សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងមួយនេះក៏ត្រូវការទុនបម្រុងមួយចំនួនផងដែរ ដើម្បីសាងសង់នៅឃ្លំាងស្តុកគ្រាប់ស្វាយន្ទីដែលបានប្រមូលទិញពីប្រជាកសិករនៅតាមតំបន់ ហើយពាក់ព័ន្ធនិងទុនបម្រុងនេះ, អ្នកស្រី មុត ចរិយា មានប្រសាសន៍ថា«ខ្ញុំសង្ឃឹមយ៉ាងមុតមំាថាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) អាចជួយមកដល់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្ញុំបានក្នុងការផ្តល់នូវទុនសម្រាប់បង្កើតជាឃ្លំាងស្តុកគ្រាប់ស្វាយចន្ទីនៅពេលខាងមុខនេះ»។ ទាក់ទងនិងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង បានបង្កើតឡើងនៅចុងឆ្នំា២០២១ ហើយនៅដំណើរការកែច្នៃដំបូងៗ […]
ព័ត៌មានពេលព្រឹក

ធនាគារពិភពលោកយល់ព្រមលើគម្រោងតម្លៃ១៦៣លានដុល្លារ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅកម្ពុជា
ធនាគាពិភពលោក នៅថ្ងៃនេះ បានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ ១៦៣លានដុល្លារអាមេរិក សម្រាប់ជួយប្រទេសកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ជាប្រយោជន៍ដល់ប្រជាជនជាង ១៧ម៉ឺននាក់នៅក្នុងខេត្តចំនួនបួន។ យោងតាមធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃទី២១ខែវិច្ឆិកា បានឱ្យដឹងថា ថ្វីត្បិតប្រទេសកម្ពុជាមានវឌ្ឍនភាពច្រើននៅក្នុងការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និង អនាម័យគួរឱ្យកត់សម្គាល់ក៏ពិតមែន នៅមានកិច្ចខិតខំដែលចាំបាច់ត្រូវធ្វើថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ស្តីពីទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ត្រឹមឆ្នាំ២០៣០។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “កិច្ចគាំទ្រនេះនឹងជួយរដ្ឋាភិបាលក្នុងការកសាងគ្រឹះរឹងមាំមួយ សម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជនកម្ពុជា ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ”។ គម្រោងជំរុយញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនេះ ដែលមានរយៈពេល៦ ឆ្នាំ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាល នៅក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាតនិងអនាម័យដែលមាននាពេលបច្ចុប្បន្ន និងក្នុងការធានាដល់ចីរភាពរបស់សេវាទាំងនេះ។ គម្រោងនេះមានសកម្មភាពមួយសម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុឱ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងនិងបានចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធានចំនួនប្រមាណប្រហែល ១៧,៦លានដុល្លារអាមេរិកបន្ថែមទៀត ពីប្រភពឯកជន សម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត។ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា […]
ព័ត៌មានពេលព្រឹក

ផលិតផលកសិកម្ម និងឧស្សាហកម្មក្នុងខេត្តបាត់ដំបងចំនួន៤៦មុខ ត្រូវបានជ្រើសរើសជាផលិតផលសក្តានុពល
ផលិតផលកសិកម្ម និងឧស្សាហកម្មរបស់ខេត្តបាត់ដំបងចំនួន៤៦មុខ ត្រូវបានជ្រើសរើសនិងវាយតម្លៃនិងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ជាផលិតផលសក្តានុពលប្រចំាខេត្ត។ យោងតាមក្រសួងពាណិជ្ជកម្មថ្មីៗនេះបានឱ្យ ដឹងថា ខេត្ដបាត់ដំបង មានផលិតផលកសិកម្ម និងឧស្សាហកម្ម សក្តានុពល ចំនួន៤៦មុខ ដែលត្រូវបានជ្រើសរើស វាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ព្រមទាំងផលិតផលមួយចំនួនទៀតត្រូវបានកត់សម្គាល់ថាជាផលិតផលសក្តានុពលរបស់ខេត្តបាត់ដំបង។ បើតាមក្រសួងពាណិជ្ជកម្ម “ផលិតផលទាំង៤៦មុខមានដូចជា បន្លែសុវត្ថិភាព, បន្លែធម្មជាតិ, មាន់ស្រែ, ស្រូវប្រណិត, ស្រូវដំណើប, ក្រូចពោធិ៍សាត់, ទុរេន, ដំឡូងមី, មៀនប៉ៃលិន, ខ្ញីទឹកឃ្មុំ, ទឹកទំពាំងបាយជូរ, ស្រាទំពាំងបាយជូរ, ស្រាប៊ិនឌី, ជីគ្រាប់ធម្មជាតិ (ជីកំប៉ុស), អំបុកធម្មជាតិ, កាហ្វេម្សៅចេក, ម្សៅចេកបាត់ដំបង, ត្រីឆ្ងាញ់ធម្មជាតិ, ត្រីឆ្ងាញ់ទន្លេសាប, ម្ទេសគ្រឿងបាត់ដំបង, ម្ទេសបីពណ៌ធម្មជាតិ, ចេកល្ងបាត់ដំបង, ចេកល្ងរសជាតិត្រី, អំបុកលាយគ្រឿង, អំបុកផ្លែឈើចម្រុះ, អំបុកសារាយសមុទ្រ, អាហារល្ងបាត់ដំបង, អំបុកចេកបាត់ដំបង, ត្រីឆ្អើរបាត់ដំបង, ចម្លាក់ថ្ម, ម្សៅខ្ញី, ម្សៅរមៀត, មៀនកំប៉ុង, […]
ព័ត៌មានពេលព្រឹក

នៅឆ្នំា២០២៣នេះ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទរួមសហការជាមួយក្រសួងមុខងារសាធារណៈ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំការប្រឡងជ្រើសរើសប្រកបដោយតម្លាភាពដែលនិងគ្រោងធ្វើនៅសប្តាហ៍ទី២ខែធ្នូខាងមុខ ដើម្បីជ្រើសរើសមន្ត្រីកសិកម្មចំនួន២៥០នាក់ សម្រាប់ពង្រាយនៅតាមភូមិសង្កាត់នៅក្នុងខេត្តចំនួន១៧ ដែលមានសក្តានុពលកសិកម្ម ដំណំាស្រូវ។ មន្ត្រីទំាងអស់នឹងត្រូវស្នាក់នៅជាអចិន្ត្រៃនៅតាមមូលដ្ឋានដើម្បីផ្សារភ្ជាប់ជីវភាពជាមួយប្រជាកសិករនិងស្វែងយល់ពីបញ្ហាប្រឈមនិងសំណូមពរ ហើយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាន់ពេលវេលានិង(ទី៣) ការអនុវត្តសហគមន៍កសិកម្មទំនើប ។ចាប់តំាងពីឆ្នំា២០០៣រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានសហគមន៍កសិកម្ម ១២៥១ ដែលមានសមាជិកសរុប១៧ម៉ឺននាក់ ហើយក្នុងនោះសហគមន៍កសិកម្ម រឹងមំាមានតែ២១៧សហគមន៍ប៉ុណ្ណោះ។សហគមន៍កសិកម្មទាំងអស់មានដើមទុនសរុប២៦លានដុលា្លរអាមេរិក ប៉ុន្តែបើគិតជាមធ្យមភាគគឺមានតែ២ម៉ឺនដុល្លារអាមេរិកនៅក្នុងមួយសហគមន៍។ ដោយពិនិត្យសហគមន៍កសិកម្មបច្ចុប្បន្នជួបបញ្ហាជាច្រើនតំាងពីកង្វះដើមទុន ការដឹកនាំ កង្វះឥណទានក្នុងអត្រាការប្រាក់ទាប ចង្វាក់ផលិតកម្មនិងការផលិតមានថ្លៃដើមខ្ពស់និងបញ្ហាទីផ្សារ រាជរដ្ឋាភិបាលមានទស្សនៈទានជំរុញឱ្យបង្កើតសហគមន៍កសិកម្មទំនើប ដែលមានកម្រិតសមាហរណកម្មខ្ពស់ ប្រមូលផ្តុំប្រជាកសិករក្រោយមយន្តការ ផលិតកកម្ម កសិកម្មតែមួយសំំដៅ ដោយធ្វើយ៉ាងណាឱ្យមានសេដ្ឋកិច្ចមាឌដ្ឋាន។សហគមន៍កសិកម្មទំនើបនិងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករដូចជាការទទួលបានការ ការគំាំទ្រផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធនិងមធ្យោបាយផលិតកម្មទំនើបសម្រាប់ពិភាក្សាយោបល់និងគ្រប់គ្រងមុខជំនាញ ទទួលបានឥណទានមានអត្រាការប្រាក់ទាប ដោយធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិតកម្មឱ្យមានប្រសិទ្ធភាពខ្ពស់អាចប្រកួតប្រជែងជាមួយនិងប្រទេសជិតខាងបាន។ក្នុងដំណាក់កាលដំបូងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រៀមរៀបចំសហគមន៍កសិកម្ម ទំនើបសម្រាប់ដំណាំយុទ្ធសាស្ត្រចំនួន៤ គឺមានបន្លែ ស្រូវ ស្វាយចន្ទី និងម្រេច៕
ព័ត៌មានពេលព្រឹក

សម្តេចធិបតី ហ៊ុនម៉ាណែត ដាក់ចេញអនុសាសន៍រជាក់លាក់ចំនួន៦ដើម្បីឱ្យការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ធានាបានជោគជ័យ
កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ពាក់ព័ន្ធនឹងវិស័យកសិកម្ម ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តជាផ្លូវការហើយកាលពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នំា២០២៣ ហើយដើម្បីធានាបាននូវការអនុវត្ត កម្មវិធីគោលនយោបាយអាទិភាពទំាងពីរខាងលើនេះប្រកបដោយភាពជោគជ័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ជាក់លាក់សំខាន់ៗចំនួន៦ចំណុច។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ដើម្បីធានាបាននូវភាពជោគជ័យក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដ៏សំខាន់នេះ ក៏ដូចជាការអនុវត្តចក្ខុវិស័យនៃការអភិវឌ្ឍវិស័យកសិកម្ម ដូចបានលើកឡើងពីខាងដើម ខ្ញុំសូមដាក់ចេញនូវអនុសាសន៍ជាក់លាក់មួយចំនួន៖ (ទី១) ក្រុមការងារចម្រុះ សម្របសម្រួលខ្សែច្រវាក់តម្លៃផលិតកម្ម ផលិតផលកសិកម្ម ដែលជាយន្តការអន្តរក្រសួងក្នុងការរក្សាលំនឹងថ្លៃកសិផលយុទ្ធសាស្ត្រត្រូវបំពេញការងារជាបុរេសកម្មក្នុងការតាមដាននិន្នាការ ថ្លៃកសិផលសំខាន់ៗជាប្រចំា វាយតម្លៃផលប៉ះពាល់មកលើកសិករ និងអ្នកប្រើប្រាស់ឱ្យបានគ្រប់ជ្រុងជ្រោយ និងស្នើសុំគោលការណ៍អន្តរាគមន៍បន្ទាន់ក្នុងករណីចំាបាច់។ ទន្ទឹមនឹងនេះក្រុមការងារត្រូវពន្លឿនការៀបចំយន្តការ និងនីតិវិធីរួម ដើម្បីអនុវត្តការងារអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារដើម្បីជួយគំាំទ្រដល់កសិករ និងវិស័យកសិកម្ម។ (ទី២) ចំពោះជម្រើសរើសមន្ត្រីកសិកម្ម ឃុំសង្កាត់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវសហការគ្នារៀបចំការប្រឡងប្រជែង ដែលធានាបានទំាងតម្លាភាព សមត្ថភាព និងគុណភាព។ ការជ្រើសរើសត្រូវបើកទូលាយដល់បេក្ខជនដែលមានចំណេះដឹង និងជំនាញវិជ្ជាជីវៈកសិកម្មសមស្រប និងមានសមត្ថភាពបំពេញការងារនៅមូលដ្ឋានបានយ៉ាងល្អប្រសើរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]
ព័ត៌មានពេលព្រឹក

បច្ចេកទេសប្រើប្រាស់ជី ដើម្បីថែទាំដំណាំឱ្យលូតលាស់ល្អ
កសិករ ដាំដំណំាគប្បីគួរសិក្សាស្វែងយល់ពីរបៀបដាក់ជី ធ្វើដី និងការថែទាំដំណាំខ្លួនដើម្បីទទួលបានទិន្នផលសមប្រកប។ បច្ចេកទេសប្រើប្រាស់ជី គឺជាកត្តាសំខាន់មួយដើម្បីជំនួយឱ្យបន្លែលូតលាស់ល្អ។ ទន្ទឹមនឹងនេះ កសិករ រស់នៅភូមិរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានជ្រើសរើសជីត្រីកោណ និងជីសិរីរាង្គ សម្រាប់ថែទាំដំណាំរបស់ខ្លួន។ អ្នកស្រី វង ចំរើន កសិករដាំបន្លែក្នុងផ្ទះសំណាញ់ រស់នៅភូមិរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានលើកឡើងថា ការដំាដំណាំ អ្វីដែលសំខាន់ គឺត្រូវចេះបច្ចេកទេសប្រើប្រាស់ជី និងការថែទាំដំណាំ។ បើតាមអ្នកស្រី ដំបូងឡើយ ត្រូវប្រើលាមកគោ ឬជីកំប៉ុស្ដិ៍ទ្រាប់បាតដើម្បីជំនួយកុំឱ្យដីហីល និងធ្វើឱ្យដីផុសល្អ។ អ្នកស្រី វង ចំរើន បានរៀបរាប់ថា៖ “យើងត្រូវធ្វើដីឱ្យបានស្អាតល្អ ដែលប្រើលាមកគោ ឬជីកំប៉ុស្ដិ៍ដើម្បីឱ្យដីផុសរលុងងាយស្រួលដំណាំលូតលាស់។ បន្ទាប់មកនៅពេលកូនដំណាំធំល្មមដករំលស់សម្រេច អ្នកស្រីប្រើជីសិរីរាង្គឈ្មោះជីត្រីកោណ។ ជីនេះជួយឱ្យដំណាំលូតលាស់ល្អ មិនមានបញ្ហាខ្លោចគល់ រលួយ ឬខូចនោះទេ ព្រោះអ្នកស្រីបានចូលរួមវគ្គបណ្ដុះបណ្ដាល ពីរបៀបដាក់ជី និងការថែទាំដំណាំ”។ ជាមួយគ្នានេះ លោក កយ បូរិន ប្រធានសហគមន៍ក្រុមផលិតបន្លែនៅឃុំស្វាយប្រទាល ក៏បានប្រាប់ពីការប្រើប្រាស់ជីផងដែរ គឺត្រូវមានកាលវិភាគកត់ត្រាឱ្យបានច្បាស់លាស់ដើម្បីតាមដានសុខភាពបន្លែងាយស្រួលក្នុងការដាក់ជី […]
ព័ត៌មានពេលព្រឹក

កម្ពុជាទទួលបានការទិញអង្ករប្រមាណ ៤០០០តោនពីប្រទេសទីម័រលេស្ត
ក្នុងរយៈពេល១០ខែ ឆ្នំា២០២៣ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការនាំចេញអង្ករចំនួន ជាង៥២ម៉ឺនតោន ទៅកាន់គោលដៅចំនួន៥៩ ទូទំាងពិភពលោក ដែលក្នុងនោះទីផ្សារថ្មីមួយ ត្រូវបានទើបនឹងទទួលទិញងង្ករកម្ពុជា គឺទីផ្សារប្រទេសទីម័រលេស្ត ដែលកម្ពុជា បាននាំចេញអង្ករជាលើកដំបូងក្នុងបរិមាណចំនួន ៤០០០តោន។ ការនាំចេញទៅកាន់ទីផ្សារប្រទេសទីម័រលេ ស្តជាលើកទី១នេះ ត្រូវបានអនុវត្តរវាង ក្រុមហ៊ុន ហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិ ភ័ស្តុភាកម្ម នៃប្រទេសទីម័រលេស្ត។ យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដំណើរការនៃការនាំចេញទៅកាន់ទីផ្សារប្រទេសទីម័រលេស្តនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដេលតែងតែខិតខំរកទីផ្សារដើម្បីលក់អង្ករកម្ពុជា ពិសេសនៅគ្រប់កិច្ចសវនការ និងការប្រជុំនានា ជាមួយប្រមុខរាជរដ្ឋាភិបាល និងប្រមុខការទូតនៃប្រទេសនានា សម្តេចតែងតែស្នើឱ្យប្រទេសទំាងនោះជួយទិញអង្ករកម្ពុជា ឱ្យកាន់តែបានច្រើន។ ស្ថិតក្រោមទស្សនៈវិស័យដ៏ភ្លឺស្វាងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុន ហ្គ្រីនត្រេដជាសេនាធិការក្នុងកិច្ចការស្រូវអង្ករ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយគណប្រតិភូមកពីប្រទេសទីម័រលេស្ត ដែលដឹកនាំដោយ លោក Anibal Carvalho Martinez តំណាងជាន់ខ្ពស់ មកពីក្រសួង កិច្ចការសេដ្ឋកិច្ច និងសហការីមកពីមជ្ឈមណ្ឌលជាតិភ័ស្តុភារកម្មនៃប្រទេសទីម័រលេស្ត ស្តីពីការធ្វើការពាណិជ្ជកម្ម អង្កររវាងប្រទេសទំាងពីរហូតឈានដល់ការចុះកិច្ចសន្យាទិញ លក់ និងគ្រោងធ្វើការនាំចេញអង្ករ […]
ព័ត៌មានពេលព្រឹក

ក្រសួងកសិកម្ម និងអាជ្ញាធរស្រុកគិរីវង់ បានជួយប្រមូលផលស្រូវពលរដ្ឋដោយសារទឹកភ្លៀងឡើងខ្លាំង
គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា អាជ្ញាធរខេត្តតាកែវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រើកម្លាំងជួយសង្គ្រោះប្រមូលផលស្រូវប្រជាពលរដ្ឋដោយសារទឹកភ្លៀងឡើងខ្លាំងបានផ្ទៃដី ៤៦៧ហិកតាហើយ ខណៈផ្ទៃដីរងផលប៉ះពាល់ជិត ២ពាន់ហិកតា។ នេះបើប្រធានមន្ទីរកសិកម្មខេត្តតាកែវ លោក ញិប ស្រ៊ន ។ ប្រធានមន្ទីរកសិកម្មរូបនេះ បានបន្តថា “ស្រូវលិចទឹកនេះ ដោយសារមានភ្លៀងនៅចុងរដូវជារៀងរាល់ថ្ងៃ បណ្ដាលឱ្យទឹកឡើងខ្លាំង ពលរដ្ឋប្រមូលផលមិនទាន់ពេលវេលា។ បច្ចុប្បន្នអាជ្ញាធរខេត្តបានបើកទ្វារទឹកទាំង៦ ដែលពាក់ព័ន្ធនៅក្នុងស្រុកគីរីវង់ហើយ ដោយមួយសប្ដាហ៍ ទៅ១០ថ្ងៃទៀត គឺអាចប្រមូលផលអស់ហើយ” ។ បច្ចុប្បន្នអាជ្ញាធរខេត្តតាកែវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកម៉ាស៊ីនខ្នាតតូច និងខ្នាតធំជាង ២០គ្រឿង និងកម្លាំងជាច្រើននាក់ ដើម្បីជួយសង្គ្រោះប្រមូលផលស្រូវដល់ប្រជាពលរដ្ឋនៅក្នុងឃុំគោកព្រិច និងឃុំអង្គរប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ ចំពោះស្រូវដែលលិចនោះ សុទ្ធសឹងតែជាស្រូវផ្ការំដួលទាំងអស់។ លោក ញិប ស្រ៊ន យ៉ាងដូច្នេះ។ បើតាមលោក ញិប ស្រ៊ន ស្រូវដែលប្រមូលផលទាំងអស់នោះ អាចលក់តម្លៃបាន ១គីឡូក្រោម ១៣០០រៀល ដោយលោកបញ្ជាក់ថា តម្លៃនេះសមរម្យ ពលរដ្ឋអាចទទួលយកបាន […]
ព័ត៌មានពេលព្រឹក

គោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ផលិតផល១នឹងក្លាយជាកម្លំាងចលករពង្រឹងកំណើនមីក្រូសេដ្ឋកិច្ច
អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១នៃទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលស្គាល់ថា បើទោះបីគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ ផលិតផល១មានអាយុកាលជាង៧ឆ្នំា តែកាអនុវត្តជាក់ស្តែងនៅជួបបញ្ហារអាក់រអួលច្រើន។ តែទោះជាយ៉ាងណាគោលនយោបាយជាតិស្តីពីជំរុញចលនាភូមិ១ ផលិតផល១នឹងសម្រេចបានទៅតាមគោលដៅ ហើយវានឹងក្លាយជាកម្លំាងចលករមួយទៀតពង្រឹងកំណើនមីក្រូសេដ្ឋកិច្ច និងចូលរួមចំណែកនៅសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ។ ឯកឧត្តម ផល សុជាតិ មានប្រសាសន៍បញ្ជាក់ថា អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១នៃទីស្តីការគណៈរដ្ឋមន្ត្រីថ្មីៗនេះមានប្រសាសន៍ថា គោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ផលិតផល១ ឆ្នំា២០១៦-២០២៦ មានអាយុជាង ៧ឆ្នំាហើយក្តី ក៏ប៉ុន្តែការអនុវត្តជាក់ស្តែងរបស់យើងឃើញថា នៅមានភាពរអាក់រអួលច្រើន ដែលការណ៍នេះវាអាចបណ្តាលមកពី កត្តារួមផ្សំជាច្រើនដូចជា កត្តាកង្វះថវិកា កត្តាកង្វះធនធានមនុស្ស កត្តាឆន្ទៈការងារនៅមានភាពស្ទាក់ស្ទើរ និងកត្តាកង្វះនូវឧបករណ៍ជាឯកសារ ឬគោលការណ៍ណែនាំផ្សេងៗសម្រាប់ចង្អុលបង្ហាញអ្នកពាក់ព័ន្ធឱ្យយកទៅអនុវត្ត។ ឯកឧត្តម បញ្ជាក់ថា “បើទោះជាយ៉ាងនេះក្តី ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងពិតជានឹងអាចអនុវត្តសម្រេចបាននៅគោលដៅរបស់គោលនយោបាយជាតិជំរុញចលនាភូមិ១ផលិតផល១ ជាមួយនឹងភាពមិនស្ទាក់ស្ទើររបស់ក្រសួង ស្ថាប័ននិងអ្នកពាក់ព័ន្ធទាំងអស់ ដែលវានឹងក្លាយទៅជាកម្លំាងចលករមួយទៀត ក្នុងការពង្រឹងកំណើនមីក្រូសេដ្ឋកិច្ច និងការរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ” ។ បើយោងតាម អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ត្រូវបានចាត់ទុកជាសកម្មភាពគន្លឺះមួយសំដៅរួមចំណែកសម្រេចបាននូវគោលដៅនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ផលិតផល១ តាមរយៈការកៀរគរផលិតករតាមមូលដ្ឋានឱ្យចូលមកស្ថិតនៅក្នុងថ្នាលរួមមួយ ដែលងាយនឹងទទួលបាននូវកិច្ចអន្តរាគមន៍មានប្រសិទ្ធភាពពីសំណាក់រាជរដ្ឋាភិបាលក៏ដូចជាដៃគូពាក់ព័ន្ធ។ ឯកឧត្តម លើកឡើងថា គិតចាប់ពីឆ្នំា២០២០ មកដល់ពេលនេះ បើទោះជាមានការរំខានដោយសារជំងឺរាតត្បាតកូវីដ១៩ ការរងសម្ពាធ ហិរញ្ញវត្ថុ ការជួបលក្ខខណ្ឌមិនអំណោយផលជាច្រើនផ្សេងទៀតក៏ដោយ ក៏អគ្គលេខាធិការដ្ឋានភូមិ១ផលិតផល១បាន សហការជាមួយក្រសួងដៃគូ និងលេខាធិការដ្ឋានភូមិ១ផលិតផល១រាជធានីខេត្តទំាងអស់ នៅតែអាចសម្រេចបាននៅសកម្មភាពដ៏សំខាន់នេះជាមួយលទ្ធផលដ៏ល្អប្រសើរ។ […]
ព័ត៌មានពេលព្រឹក

រាជរដ្ឋាភិបាលផ្តល់ជូនការលើកទឹកចិត្ត ផ្នែកពន្ធដាទៅលើកសិផល ៥មុខបន្ថែមទៀតដល់វិស័យឯកជន
ដើម្បីឆ្លើយតបទៅការស្នើសុំរបស់វិស័យឯកជននៅពេលកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែវិច្ឆិកាឆ្នំា២០២៣ បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដាទៅលើកសិផលចំនួន ៥មុខ ផ្សេងទៀតដល់វិស័យឯកជន មានរយៈពេល២ឆ្នំា ចាប់ពីឆ្នំា២០២៤ ដល់ ២០២៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្រាប់ការរៀបចំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៩ នេះពិសេសតាមរយៈក្រុមការងារកសិកម្ម កសិឧស្សាហកម្ម ក្រុម និងក្រុមការងារស្រូវអង្ករ វិស័យឯកជនមកពីអនុវិស័យជាច្រើននៃវិស័យកសិកម្ម បានស្នើប្រហាក់ប្រហែលគ្នា ពោលគឺ៖ ទី១) ស្នើសុំពន្យាសុពលភាពនៃការអនុគ្រោះពន្ធដែលនឹងផុតកំណត់នៅដំណាច់ឆ្នំា២០២៣។ ទី២) ស្នើសុំផ្តល់ការអនុគ្រោះដល់ផលិផលកសិកម្មមួយចំនួនទៀត និង ទី៣) ស្នើសុំបន្ថែមលើការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ជាការឆ្លើយតបរាជរដ្ឋាភិបាលសម្រេចផ្តល់ជូនតាមការស្នើសុំរបស់វិស័យឯកជនដែលបានដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖ ១) បន្តការលើកទឹកចិត្តផ្នែកពន្ធដាចំនួន ២ឆ្នំាបន្តទៀត ស្របតាមប្រកាសលេខ២៥២ សហវ ប្រក ចុះថ្ងៃទី១១ខែមីនាឆ្នំា២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដាចំពោះ សហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី […]