srey touch

News & ព័ត៌មានពេលព្រឹក
thn2 copy
ប្រធានសហគមន៍​កសិកម្មទំនើបនៅខេត្តសៀមរាប​​ ​ចង់ឃើញ​​ពលរដ្ឋ​គាំទ្រ​អង្ករនាងអំ​មានសន្ទុះកើនឡើង​ដើម្បីផ្តល់ប្រយោជន៍ជូនកសិករ​ 
សៀមរាប​៖អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើប​ស្រូវនាងអំ ស្ថិតនៅស្រុកស្វាយលើ​ ខេត្តសៀមរាប​ ចង់ឃើញ​ប្រជាពលរដ្ឋ​នៅក្នុងស្រុក​ប្រើប្រាស់និងគាំទ្រ​នូវ​អង្ករ​នាងអំ​មានសន្ទុះកើនឡើង​នៅលើទីផ្សារ​ ដើម្បី​ជំរុញឱ្យកសិករនៅក្នុងតំបន់​បង្កើនការដំាដុះនិងមានទីផ្សារច្បាស់លាស់​និងផ្តល់ទំនុកចិត្ត​ដល់អាជីវករ​ងាយស្រួលធ្វើទីផ្សារ​។​ ការចង់ឃើញ​សន្ទុះ​អង្ករនាងអំ​មានការកើនឡើងនៅលើទីផ្សារនៅពេលខាងមុខ​​ បន្ទាប់ពី​សហគមន៍កសិកម្មទំនើប​ស្រូវនាងអំ​ចាប់ផ្តើមដាំដុះ​លើកដំបូង​លើផ្ទៃដី ៥៦៥ហិកតា​ក្នុងឆ្នំា​២០២៤​​ ហើយបើការប្រមូលផល​នៅក្នុងឆ្នាំ​នេះ​ចូលមកដល់ ​នឹងដាក់ឱ្យក្រុមហ៊ុន​ក្នុងស្រុក​ដេញថ្លៃក្នុងទទួលបាន​ស្រូវនាង​អំ​។​​​ អ្នកស្រី ឈិន សុភាសី ​បានឱ្យដឹង​ថា​ “​អង្ករនាងអំ​មានសម្បុរ​ ឬគ្រាប់អង្ករមិនស្អាត​ដូចទៅនិងប្រភេទអង្ករផ្សេង​ ​ដោយសារយើងដំាដុះលក្ខណៈសរីរាង្គ​ អង្ករធម្មជាតិ​ មិន​​ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ​។​សព្វថ្ងៃនេះទៀត​យើងដំាស្រូវនាងអំ នៅក្រោមដើមឈើ​ ក្នុងន័យជួយការពារដល់បរិស្ថាន​ថែមទៀត​។​ដូចនេះលក្ខណៈពិសេស​របស់អង្ករនាងអំ​ គឺដំាស្រូវអភិរក្សព្រៃឈើ​បានថែមទៀត”​។​ អ្នកស្រីបន្តថា ​ពេល​សហគមន៍​ធ្វើការដំាដុះពូជស្រូវនាងអំ ទទួលបានជោគជ័យ​កសិករប្រាកដជាសម្រុកមកចូលជាសមាជិកសហគមន៍​ ដើម្បីទាញយកអត្ថប្រយោជន៍​សម្រាប់ជីវភាពគ្រួសារ​ ហើយ​សម្រាប់អ្នកលក់អង្ករនាងអំ កាន់តែមានទំនុកចិត្ត​និងងាយស្រួលក្នុងការធ្វើទីផ្សារ​ ។ចំណែកអ្នកបរិភោកមិនប៉ះពាល់ដល់សុខភាព​​បើអាចធ្វើឱ្យតម្រូវការអង្ករនាងអំ​រីកធំឡើង​ៗនៅក្នុងប្រទេស​។​ អ្នកស្រី ឈិន សុភាសី សង្កត់ធ្ងន់ថា “តាមឆន្ទៈរបស់ខ្ញុំ បើសិនមានលទ្ធភាព​ ខ្ញុំអត់ឱ្យស្រូវនាងអំពេលប្រមូលផលបាន​ហើយ​ ហូរចេញទៅដល់ក្រុមហ៊ុនណាទេ​ ។ខ្ញុំប្រមូលទិញយកទាំងអស់​ឱ្យតែ​​​ស្រូវនាងអំផលិតឡើង​ដោយប្រជាកសិករ​ ព្រោះ​​អត់ចង់ឃើញស្រូ​អ្នកផ្សេងធ្វើទីផ្សារជំនួសយើងនោះទេ​ ​​ចង់ឃើញអង្ករនាងអំ​​​បាន​ដល់អ្នកបរិភោគក្នុងស្រុកជាងធ្វើការ​នាំចេញទៅខាងក្រៅ​”​។​ បើតាមប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ​, ​កន្លងមក​កាល​មិនទាន់​បានបង្កើត​សហគមន៍កសិកម្មទំនើប​​ មានឈ្មួញនៅក្នុងស្រុក​តែងតែ​ប្រមូលទិញ​ពីកសិករ​ក្នុងមួយឆ្នំា​មិនក្រោម​៨ ០០០តោន​នោះទេ​ ហើយឈ្មួញខាង​វៀតណាមវិញ​ស្រូវនាងអំ​មានប៉ុន្មាន​ក៏ប្រមូលទិញ​យកទាំងអស់​៕  
News & ព័ត៌មានពេលព្រឹក
thn1 copy
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជន
(ភ្នំពេញ)៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បាន​រៀបចំឡើង សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានថ្លែង​​​ថា​​  ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការ ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងវេទិកា G-PSF លើកទី១៩នេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការតាមដាន និងវាយតម្លៃ និងរាយការណ៍មករាជរដ្ឋាភិបាលជាប់ជាប្រចាំរៀងរាល់ ៦ខែម្តង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា របាយការណ៍នេះនឹងផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យវិស័យឯកជនមានព័ត៌មានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ សំដៅជំរុញឱ្យវិស័យឯកជន បន្តបណ្តាក់ទុនវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។   សម្រាប់​ អ្នកឧកញ៉ា គិត […]
News & ព័ត៌មានពេលព្រឹក
THN2 copy
ដំណាំបន្លែផ្លែឈើរបស់ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី វាយលុកលើទីផ្សារកាន់តែច្រើន និងរស់ជាតិក៏គួរជាទីទទួលស្គាល់
  ជនជាតិដើមភាគតិចពូនង(ព្នង)រស់នៅ ខេត្ត មណ្ឌលគិរី ដើមឡើយធ្លាប់តែពឹងអាស្រ័យនឹងធនធានធម្មជាតិក្នុងការធ្វើកសិកម្មដាំដុះស្រូវ និងបរបាញ់សត្វជាដើម។បច្ចុប្បន្នពួកគេបាន ងាកមករស់នៅបែបតាមគន្លងជីវិតថ្មីដូចជាការធ្វើដំណាំកសិកម្ម ចិញ្ចឹមសត្វ និងការប្រកបរបរផ្សេងៗទៀតក្នុងនេះ រួមទាំងការងារជាមន្រ្តីរាជការ ក្រុមហ៊ុនឯកជនផងដែរ។ ក្នុងការលើកស្ទួយជីវភាពរស់នៅក្រសួងកសិកម្ម និងក៏ដូចជាអង្គការមួយចំនួនបានកំពុងបង្ហាត់បង្ហាញពីបច្ចេកទេសក្នុងការដាំដំណាំផ្សេងៗដល់ជនជាតិដើមភាគតិចទាំងនេះសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងក៏ដូចជាលក់លើទីផ្សារ។ដំណាំកសិកម្មដែលដាំដុះដោយបងប្អូនជនជាតិពូនងត្រូវបានទទួលស្គាល់ទាំងរស់ជាតិ និងពិសេសបានផ្តោតសំខាន់ទៅលើគ្មានសារជាតិគីមីដែលជាតម្រូវការបំផុតរបស់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។   លោក យ៉ាប ផល្លី ប្រធានក្រុមដាំបន្លែនៅភូមិពូត្រុំ ក្រុម៣ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅសហគមន៍របស់លោកបានទទួលគម្រោងការដាំបន្លែពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)រយៈពេល៣ឆ្នាំមកនេះឃើញថាទទួលនូវផលប្រយោជន៍ច្រើនក្នុងនេះរាប់ទាំងបច្ចេកទេសការដាំដុះ  និងទីផ្សារលក់មានភាពងាយស្រួល ដោយទទួលផលកម្រៃឆ្លើយតបប្រើសើរជាងមុនឆ្ងាយណាស់។ លោកថា”កាលពីមុននេះការដាំបន្លែនៅតាមភូមិមិនដឹងទៅលក់នៅទីណាទេ តែបច្ចុប្បន្នត្រូវបានអង្គការសមាគមអភិរក្សសត្វព្រៃរកទីផ្សារឱ្យ ធ្វើឱ្យងាយស្រួលលក់បានទទួលផលកម្រៃខ្ពស់ ។ដំណាំភាគច្រើនដាំមកត្រូវបានគេទទួលទិញអស់ៗដោយពួកខ្ញុំមានថវិការសម្រាប់គ្រួសារ”។ លោក យ៉ាប ផល្លី ប្រាប់បន្ថែមថា៖ក្នុងចំណោមប្រជាសហគមន៍ ដាំដំណាំផ្សេងៗដូចជាដូចជាស្ពៃក្តោប ល្ហុង ខាត់ណា ត្រសក់ដែលបានដាំក្នុងរោងសំណាញ់ ក្នុងផ្ទៃដី៥០០ម៉ែត្រការ៉េរយៈពេល៣ខែអាចរកចំណួល៣៥០ទៅ៥០០ដុល្លារ ។ក្រៅពីនេះក៏មានការដាំបន្លែផ្គួបផ្សំផ្សេងៗទៀតដូចជាម្ទេស ស្លឹកងប់ ក៏អាចរកចំណូលបានក្នុងមួយសប្តាហ៍ចាប់ពី៥ទៅ៦ម៉ឺនរៀលផងដែរ។ លោកប្រាប់ដែរថា ក្នុងចំណោមដំណាំទាំងនេះដូចជា ស្ពៃក្តោប និង ដំណាំផ្សេងៗទៀតយ៉ាងហោចណាស់ជាង១០មុខរបស់ជនជាតិដើមពូនងនៅតំបន់នេះសុទ្ធតែបានទទួលស្គាល់ថាមានរស់ជាតិឆ្ងាញ់ និងពេញនិយមរបស់អ្នកបរិភោគ។ លោក ខៀវ សំណាង […]
News & ព័ត៌មានពេលព្រឹក
THN1 copy
កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាពនិងភាពម្ចាស់ការលើខ្លួនឯង
ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះក្នុងពិធី “អបអរសាទរខួបលើកទី ២០ ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក” ដោយសម្តេចបញ្ជាក់ថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។ សម្តេចធិបតីបាន​ថ្លែងទៀតថា  ការចាកចេញពីភាពឯកានយោបាយនិងសេដ្ឋកិច្ចដោយបានចូលជាសមាជិកអាស៊ាន នៅឆ្នាំ ១៩៩៩ និង ការចូលជាសមាជិក WTO នៅឆ្នាំ ២០០៤ បានជំរុញឱ្យកម្ពុជា អាចចាប់យកសក្តានុពល ពីយន្តការពាណិជ្ជកម្មពហុភាគីនានា ដោយសេរី បើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ ។ ក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះ កម្ពុជាមិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ, តែថែមទាំងអាចនាំផលិតផលចេញទៅក្រៅប្រទេស និងការធ្វើពិពិធកម្មនាំចេញ ក្នុងទឹកប្រាក់ពី ៤ពាន់លាន ឡើងទៅដល់៤៨ពាន់លានដុល្លា ។ សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺកើតចេញពីចក្ខុវិស័យ និងការដាក់ចេញគោលនយោបាយច្បាស់លាស់ តាំងតែពីដើមមក […]
News & ព័ត៌មានពេលព្រឹក
thn2 copy 2
កសិករមួយក្រុមចាប់យកមុខរបរកែច្នៃស្លឹករុក្ខជាតិធ្វើជាផ្កាលម្អ
​ក្រុមកសិករចំនួន​​១៥​រស់នៅភូមិ​ត្នោតជុំ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់យកមកមុខរបរកែច្នៃស្លឹកត្នោត ស្លឹកពោត និងស្លឹកទ្រាំង​ធ្វើជាផ្កាលម្អ​ ជូនដល់​​ម្ចាស់អាជីវកម្មមានយីហោ​ “ផ្ទះផ្កាខ្មែរ​” អាចរក​ប្រាក់ចំណូល​សម្រាប់ផ្គត់ផ្គង់គ្រួសារ​ប្រចំាថ្ងៃ​មានភាព​ប្រសើរ​ ហើយធ្វើឱ្យ​អារម្មណ៍ផ្នែកផ្លូវចិត្ត​មានលក្ខណៈកាន់តែល្អប្រសើរ​ជាងពីមុន​ៗ។ ពោលនៅតាម​ក្រុមគ្រួសារ​មិនសូវព្រួយបារម្ភ​អំពីការចំណាយប្រចំាថ្ងៃ ឬខ្វះប្រាក់ថវិកា​សម្រាប់ទិញសម្ភារៈបម្រើដល់សេចក្តីត្រូវការ​ដូចពីមុន​ទៀតឡើយ​។​​ បើយោងតាម​ លោក ហង្ស ហិរញ្ញនិយុទ្ធ ម្ចាស់អាជិវកម្មយីហោ​​ “ផ្ទះផ្ការខ្មែរ”​បានឱ្យដឹង​ថា បន្ទាប់ពីមុខរបរ​កែច្នៃស្លឹករុក្ខជាតិ​ទំាង៣ប្រភេទ​នេះបង្កើតឡើងនៅឆ្នំា​២០២០​រហូតមកដល់សព្វថ្ងៃនេះ ក្រៅពី​មើល​ឃើញ​មុខរបរលក់គំនិតច្នៃប្រឌិត​តូចមួយនេះ​មានការរីកចម្រើន​, ផ្ទះផ្កាខ្មែរ​ជាចំណែកតូចមួយ​​ជួយដល់ក្រុមកសិករ​ទាំង១៥គ្រួសារនៅភូមិឃុំខាងលើ​​ទោះបី​មិន​អាច​​ឱ្យក្រុមកសិករ​ដែលជាសមាជិក​អាចក្លាយជាអ្នកមាន​បាន​​ ប៉ុន្តែការងារនេះ​វាបាន​​ជួយ​សម្រួល​ជីវភាពប្រចំាថ្ងៃរបស់​​ពួកគាត់​បានប្រើសើមួយកម្រិត​​។ ជាក់ស្តែង​បើ​ប្រៀបធៀប​ជីវភាព​ពួកគាត់មុនមិនទាន់ចូលជាសមាជិក​អ្នកផលិតផ្កា​ឱ្យ​ផ្ទះផ្កាខ្មែរ​​ និងនៅក្រោយ​​បានសហការ​ ឃើញថា​ស្ថានភាព​គ្រួសារ​គឺមានភាពប្រសើរខុសប្លែងជាងពេលមុន​ៗ។ លោក ហង្ស ហិរញ្ញនិយុទ្ធ​ បានបញ្ជាក់ថា “ការបង្កើតមុខរបរធ្វើផ្កានេះបាន​កើតឡើងដោយរឿងចៃដន្យ​ ដោយ​យើងមានឱកាសបានស្គាល់​ជាមួយមិត្តភក្ត្រ័​ដែលធ្លាប់ធ្វើ​ការនេះពីមុនមក​។ដូចនេះតាមរយៈការណែនាំរបស់មិត្តភក្ត្រ័​ ទើបពួកយើងសម្រេចចិត្ត ​ផលិតផ្កាពីសំបកពោត​ នៅឆ្នំា​២០២០”។​ ​បើតាមម្ចាស់អាជីវកម្ម​ខាងលើ, ​​ផ្ទះផ្កាខ្មែរ​ចាប់ផ្តើម​ដំបូងៗជួបការខ្វះខាត​នូវវត្ថុធាតុដើម​សម្រាប់យកមកកែច្នៃធ្វើជាផ្កា​ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ​ ប៉ុន្តែនៅមួយឆ្នំាចុងក្រោយ​បញ្ហាខ្វះវត្ថុធាតុដើម​កែច្នៃ​ដូចជា ស្លឹតពោត ស្លឹកត្នោត និងស្លឹកទ្រាំង​លែងជាបញ្ហាចោទចំពោះអាជិវកម្មលក់គំនិតច្នៃប្រឌិត​មួយនេះទៀតហើយ​។​ លោកបញ្ជាក់ថា “ផលិតផល​ផ្កា​កែច្នៃចេញពី​ស្លឹកខាងលើ​ នៅរដូវវស្សា​មិនសូវមាន​តម្រូវការទីផ្សារប៉ុន្មាន​ទេ ប៉ុន្តែនៅរដូវប្រាំង​ ចាប់ពីខែ១២រហូតដល់ខែ​២ តម្រូវការចាប់ផ្តើមមានច្រើន​”។ បើយោងតាម​ អ្នកស្រី ជុំ អុន, អ្នកស្រី ភួង សាមឿន និងលោក […]
កាលវិភាគផ្សព្វផ្សាយ