srey touch
Author Social Media
News & ព័ត៌មានពេលព្រឹក

រយៈពេល៩ខែដើមឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ចំនួនជាង ២លានតោនកើន ១៦២,៥៣%
ភ្នំពេញ៖ រយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន ២ ៤៥៨ ៣៦០ តោនកើន ១៦២,៥៣% ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពី ថ្ងៃទី២២ខែតុលានេះ។ យោងតាមរបាយការណ៍បង្ហាញថា ការនាំចេញមានវិញ្ញាបនបត្រភូតគាមអនាម័យសម្រេចបាន ដំឡូងមីស្រស់ចំនួន ២ ៤៥៨ ៣៦០ តោន កើនឡើង ១៦២,៥៣ភាគរយ ចំណិតដំឡូងមីក្រៀមចំនួន ៨៦០ ០៤៧ តោន ថតចុះ ១២,៥៤ភាគរយ ផ្ទៃដីដាំដុះមានប្រមាណ៧០ម៉ឺនហិកតា។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៤នេះតម្លៃដំឡូងមីមិនសូវល្អនោះទេ ហើយជាទូទៅតម្លៃល្អគឺ ចាប់ពីខែវិច្ឆិការទៅ ហើយចំណែក គោលនយោបាយយើង គឺពិតណាស់ យើងចង់ឲ្យមានការវិនិយោគកែច្នៃទៅជាម្សៅដំឡូមីដើម្បីនាំចេញ។ សម្រាប់ លោក អិល ឆឹង ប្រធានសមាគមកសិករដំឡូងមីខ្មែរបានថ្លែងថា ដំឡូងមីយើង ទីផ្សារធំជាងគេលក់ឲ្យថៃនិងវៀតណាម ហើយទីផ្សារឡើងចុះមិនមានស្ថេរភាពទេ សមាជិកសមាគមមានចំនួន៣៧០០ នាក់នៅ១៧ខេត្តទូទាំងប្រទេស កំពុងតែដាកំដុះលើផ្ទៃដី ជាង ៨ពាន់ហិកតា ឆ្នាំនេះដោយសារតែទីផ្សារមិនល្អចាប់ពីខែ៤មករហូតដល់ខែសីហានេះហើយកន្លងមកយើងមានរោងចក្រច្រើនរហូតដល់១០ […]
News & ព័ត៌មានពេលព្រឹក

ក្រុមអ្នកផលិតស្រូវសែនក្រអូបនិងពូជស្រូវអ៊ីអ៊ែនៅភាគខាងកើតខេត្តបន្ទាយមានជ័យចាប់ផ្តើមមានភាពរឹងមាំផ្នែកទីផ្សារ
បន្ទាយមានជ័យ៖ ក្រុមកសិករផលិតស្រូវសែនក្រអូបនិងពូជស្រូវអ៊ីអ៊ែប្រភេទបាយរឹងស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ តែងតែជួបបញ្ហាទីផ្សារនៅពេលរដូវប្រមូលស្រូវរបស់ខ្លួនចូលមកដល់ម្តងៗដោយសារឈ្មួញក្រឡុកតម្លៃ។ ប៉ុន្តែនៅប៉ុន្មានខែកន្លងមកនេះ ចាប់ផ្តើមចៀសផុតពីបញ្ហាឈ្មួញក្រឡុតតម្លៃស្រូវ និងលែងខ្សត់ខ្សោយអំពីទីផ្សារប្រមូលទិញស្រូវដូចគ្រាមុនៗទៀតហើយ បន្ទាប់ពីបង្កើតក្រុមអ្នកផលិតស្រូវប្រកបដោយនិរន្តរភាព (Sustainable Rice Platform-SRP)កាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០២៤ បានជួយដល់សមាជិកទាំង៦៤គ្រួសារដែលផលិតស្រូវ SRPនៅឃុំរហាលស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យចាប់ផ្តើមមានភាពរឹងមាំផ្នែកទីផ្សារ។ លោក ឈឿន គឹមឈួ ប្រធានក្រុមអ្នកផលិតស្រូវ SRPនៅភូមិឃុំខាងលើបានឱ្យដឹងថាក្រុមផលិតស្រូវ SRP បានបង្កើតឡើងនៅថ្ងៃទី២០ខែកក្កដាឆ្នំាំ២០២៤ មានសមាជិក៦៤នាក់និងមានផ្ទៃដីបង្កបង្កើនផលប្រមាណ៣១៦ហិកតា ហើយនៅក្នុងដំណាក់កាលចាប់ផ្តើមវគ្គដាំដុះពូជស្រូវសែនក្រអូប០១ដំបូង កសិករជួបការលំបាកនៅពេលប្រមូលផលដោយសារមានភ្លៀងធ្លាក់ញឹកញាប់ពេកធ្វើឱ្យកសិករលក់ស្រូវបានថ្លៃចន្លោះពី១លាន៣០ម៉ឺនទៅ១លាន៤០ម៉ឺនរៀលក្នុង១តោន ហើយ នៅវគ្គទី២នេះ ក្រុមកសិករបាននិងកំពុងបន្តធ្វើការព្រោះពូជស្រូវសែនក្រអូប០១និងពូជស្រូវអ៊ីអ៊ែប្រភេទអង្ករបាយរឹងដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងតំបន់។ បើយោងតាមលោក ឈឿន គឹមឈួបានទទួលស្គាល់ថា ចាប់តាំងពីបានបង្កើតក្រុមអ្នកផលិតស្រូវ SRPលេចជារូបរាងមកឃើញថាប្រជាកសិករទទួលបានអត្ថប្រយោជន៍ច្រើន។ សម្រាប់ការដាំដុះ កសិករធ្វើស្រែតាមបែបបច្ចេកទេស ទំាងការប្រើប្រាស់ថ្នាំនិងជីគីមី មិនធ្វើតាមទម្លាប់ដូចពីមុនទៀតឡើយ។ចំណែកទីផ្សារឈ្មួញប្រមូលទិញស្រូវនៅក្នុងតំបន់មិនសូវក្រឡុកតម្លៃក្នុងមួយថ្ងៃ ២ទៅ៣ដងនៅពេលប្រមូលផលដូចមុនទៀតហើយ និងម្យ៉ាងទៀតនៅមានអ្នកជួយរកទីផ្សារ នៅតាមរោងម៉ាស៊ីនមានភាពច្បាស់លាស់ មិនមានភាពប្រថុយប្រថានទៀតឡើយ។ លោកលើកឡើងថា នៅពេលកន្លងមកសម្រាប់កសិករធ្វើ ស្រូវសែនក្រអូប០១ ឈ្មួញធ្វើការក្រឡុងទីផ្សារខ្លាំងជាងប្រភេទស្រូវផ្សេងៗ ជាហេតុធ្វើកសិករលែងមានអ្នកណាចង់ហ៊ានធ្វើ ព្រោះពូជស្រូវសែនក្រអូប០១ ពិបាកក្នុងការថែទាំពីសត្វលម្អិត ហើយទិន្នផលទទួលបានតិច ជាហេតុធ្វើកសិករចង់បោះបង់ការដាំដុះរបស់ខ្លួនម្តងម្តាលដែរ។ប៉ុន្តែនៅពេលចាប់ផ្តើមមានក្រុមអ្នកផលិតស្រូវ SRPនេះកើតឡើងមកកសិករបានងាកធ្វើការដាំដុះស្រូវសែនក្រអូប០១នេះមកវិញច្រើនគួរឱ្យកត់សម្គាល់។ ស្របពេលការដំាំដុះស្រូវរបស់ប្រជាកសិករនៅឃុំរហាល ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបាននិងកំពុងបង្ហាញសញ្ញាវិជ្ជមាន ឃើញថាមានរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់មួយបានស្នើឱ្យកសិករផលិតស្រូវអង្ករអ៊ីអ៊ែប្រភេទបាយរឹង ដោយទទួលទិញពីកសិករតាមតម្លៃជាក់ស្តែងនៅលើទីផ្សារ និងបានផ្តល់ភាគលាភជាប្រាក់៤០០រៀលក្នុងមួយតោនថែមជូនកសិករផងដែរ បន្ទាប់ពីមានការសម្របសម្រួលនិងមានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ រួមនិងមន្ត្រីកសិកម្មឃុំប្រចំានៅក្នុងតំបន់របស់ខ្លួនផងដែរ៕ […]
News & ព័ត៌មានពេលព្រឹក

ក្រុមហ៊ុននាំចេញអង្ករធំៗបានតាំងបង្ហាញពូជស្រូវផ្ការំដួលអង្ករល្អបំផុតរបស់កម្ពុជា
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំសមាជិកចំនួន ១២ ក្រុមហ៊ុនដែលជាក្រុមហ៊ុននាំចេញអង្ករធំៗ របស់កម្ពុជាចូលតាំងបង្ហាញអង្ករល្អបំផុត ជាពូជស្រូវផ្ការំដួលរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៥ដង និងអង្ករសែនក្រអូបដែលធ្លាប់បានឈ្នះពានមាសនៅប្រទេសចិននៅក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោក Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២៤ នេះ គឺជាការចូលរួមលើកទី០២ របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលលើកទី០១ គឺនៅឆ្នាំ២០១៤ ហើយឆ្នាំ២០២៤ ជាខួបលើកទី៦០ នៃព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris នេះផងដែរ។កម្មវិធីពិព័រណ៍អន្តរជាតិនេះបានក្លាយជាវេទិកាមួយសម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូល និងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ ក៏ដូចជាតម្រូវការអាហារពិភពលោកដោយផ្តោតលើការច្នៃប្រឌិតផ្នែកចំណីអាហារ និងភេសជ្ជៈ។ កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ SAIL Paris ឆ្នាំ២០២៤ នេះ មានក្រុមហ៊ុនចំនួន ៧ ៨០០ ក្រុមហ៊ុន មកពី ១៣០ ប្រទេស បានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤០០ ០០០ប្រភេទ ដែលជាផលិតផលផ្នែកចំណីអាហារ ភេសជ្ជៈ គ្រាប់ធុញ្ញជាតិ ។ […]
News & ព័ត៌មានពេលព្រឹក

ក្រុមហ៊ុនអេមរុរ៉ាយស៍គ្រោងទិញស្រូវស្រង៉ែ ស្រូវសែនក្រអូប ក្នុងបរិមាណ ១៥ពាន់តោននៅត្រឹមចុងខែតុលានេះ
ភ្នំពេញ៖ អគ្គនាយក្រុមហ៊ុន អេមរុរ៉ាយស៍ បានឱ្យដឹងថា នៅក្នុងរដូវកាលដែលកសិករប្រមូលផលស្រូវចាប់ពីខែកញ្ញារហូតដល់ចុងខែតុលាឆ្នាំ២០២៤ ក្រុមហ៊ុនអេមរុរ៉ាយស៍ស្ថិតនៅក្នុងខេត្តកំពង់ធំនិងខេត្តបាត់ដំបង នឹងប្រមូលទិញស្រូវស្រង៉ែនិងស្រូវសែនក្រអូបពីប្រជាកសិករឱ្យបានរហូតដល់១៥ពាន់តោន។ ក្រុមហ៊ុនអេមរុរ៉ាយស៍ក៏ដូចជារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកផ្សេងទៀតធ្វើការសម្រុកប្រមូលទិញស្រូវពីប្រជាកសិករនៅតាមតំបន់មួយរយៈកន្លងមកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការអនុគ្រោះដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវនិឡសម្ងួតស្រូវសម្រាប់រយៈពេលបណ្តោះអាសន្ន៤ខែ គិតចាប់ពីខែតុលាឆ្នាំ២០២៤រហូតដល់ខែមករាឆ្នាំ២០២៥។ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ មានប្រសាសន៍ថា ការប្រមូលទិញស្រូវរបស់ក្រុមហ៊ុន ទាំង២ទីតាំង បើគិតមកដល់សប្តាហ៍ទី២ខែតុលានេះបានជិត១ម៉ឺនតោន ហើយយើងនឹងបន្តប្រមូលទិញស្រូវពីកសិកររហូតដល់ បាន១៥ពាន់តោននៅត្រឹមចុងខែតុលានេះ។ បើយោងតាមអគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ នៅពេលកន្លមងកម ក្រុមហ៊ុនបានប្រមូលទិញស្រូវសែនក្រអូបពីប្រជាកសិករ មានទំាងតម្លៃ១៤០០រៀលនិងតម្លៃ១,៣៥០រៀលក្នុងមួយគីឡូក្រាម។ ស្រូវស្រង៉ែ ប្រមូលទិញក្នុងតម្លៃជាង១,២០០រៀល និងតម្លៃ១,១៣០រៀលក្នុងមួយគីឡូក្រាម។ ឧកញ៉ាសង្កត់ធ្ងន់ថា “នៅរៀងរាល់ឆ្នំាយើងទិញស្រូវពីប្រជាកសិករក្នុងរង្វង់៨ពាន់ទៅ១ម៉ឺនតោនទេ តែនៅឆ្នំាំ២០២៤នេះយើងទិញច្រើន ដោយសារ៖(ទី១)រាជរដ្ឋាភិបាលជួយកាត់បន្ថយតម្លៃអគ្គិសនី។សម្រាប់ម្ចាស់រោងម៉ាស៊ីនកិនស្រូវមានការសប្បាយចិត្ត រីករាយក្នុងការងារទិញលក់ស្រូវ។(ទី២)គឺជួយឱ្យតម្លៃស្រូវរបស់កសិករឡើងថ្លៃ នៅពេលម្ចាស់រោងម៉ាស៊ីនសម្រុកទិញស្រូវស្តុកទុក។ដូចនេះលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល បានចូលរួមចំណែកឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវយើងប្រមូលទិញស្រូវបានច្រើនជំរុញតម្លៃស្រូវឱ្យកើនឡើង និងម្យ៉ាងទៀតមានការទម្លាក់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលបន្ថែមដើម្បីរក្សាតម្លៃស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម”។ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៤៥,៩១៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២២៨ ៧៣១ តោន […]
News & ព័ត៌មានពេលព្រឹក

អូស្ត្រាលី និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កំពុងធ្វើការបង្កើនសុវត្ថិភាពចំណីអាហារ និងការប្រកួតប្រជែងសម្រាប់ការនាំចេញរបស់កម្ពុជា
ភ្នំពេញ៖ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចសហការក្នុងការរៀបចំបង្កើតសេវាកម្មធ្វើតេស្តវិភាគរកកាកសំណល់ថ្នំាំកសិកម្ម កាកសំណល់ថ្នាំផ្សះ និងលោហៈធ្ងន់។ សេវាកម្មវិភាគថ្មីនេះ ត្រូវបានផ្តល់តាមរយៈ មន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលចំណីអាហារ និងភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ជួយបង្កើតការងារ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ព្រមទាំងបង្កើតលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ក្នុងពិធីសម្ពោធកិច្ចសហប្រតិបត្តិការអូស្ត្រាលីនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលថ្ងៃទី១៦ខែតុលា,ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចំានៅកម្ពុជា មានប្រសាសន៍ថា “ការទទួលបានសេវាមន្ទីរពិសោធន៍ធ្វើតេស្តវិភាគក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះនៃការរីកចម្រើននិងភាពប្រកួតប្រជែងនៅក្នុងវិស័យនេះ។ តាមរយៈការឧបត្ថម្ភក្នុងការរៀបចំបង្កើតនូវមន្ទីរពិសោធន៍ទាំងនេះ អូស្ត្រាលីកំពុងតែជួយគាំទ្រអាជីវកម្មកម្ពុជាផលិតផលកសិ-ចំណីអាហារប្រកបដោយសុវត្ថិភាព គុណភាពខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ប្រកបដោយប្រសិទ្ធភាពលើការចំណាយ”។ កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ទិដ្ឋភាពសុវត្ថិភាពចំណីអាហាររបស់កម្ពុជា តាមរយៈការបង្កើតមន្ទីរពិសោធន៍ទំនើបចុងក្រោយដែលមាការទទួលស្គាល់នេះ អូស្ត្រាលីនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កំពុងគាំទ្រដល់សុខភាពសាធារណៈ អាជីវកម្មក្នុងស្រុករួមទាំងអាជីវកម្មដែលដឹកនាំដោយស្ត្រី ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិនិងឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ។ សាស្ត្រាចារ្យ Andre Spiegel នាយកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានប្រសាសន៍ថា “សេវាកម្មមន្ទីរពិសោធន៍ថ្មីនេះ នឹងផ្តល់លទ្ធភាពឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផ្តល់សេវាធ្វើតេស្តពិសោធន៍សម្រាប់វិស័យកសិ ចំណីអាហាររបស់កម្ពុជា។ សេវាកម្មមន្ទីរពិសោធន៍នេះមិនត្រឹមតែលើកកម្ពស់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសដោយនិរន្តរភាព តាមរយៈការកើនឡើងនូវឱកាសការធ្វើពាណិជ្ជកម្មផងដែរ”។ បើតាមសាស្ត្រាចារ្យ Andre Spiegel, ការគាំទ្រដល់វិស័យកសិ ចំណីអាហាររបស់កម្ពុជានេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការជួយកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាប័ន្ន និងនិរន្តរភាព ។ បើយោងតាមស្ថានទូតអូស្ត្រាលីប្រចំាកម្ពុជា […]