Kheang

News
THN2 copy1
របរចិញ្ចឹមមាន់របស់កសិករនៅអូរសោមជួយទាំងចំណូល និងជួយឱ្យមិនចំណាកស្រុក
ពលរដ្ឋមួយចំនួនដែលបានជ្រើសរើសមុខរបរចិញ្ចឹមមាន់ មិនត្រឹមតែជាការងារមួយនៅក្បែរផ្ទះសម្បែងមិនចំាបាច់ចេញទៅធ្វើការក្រៅផ្ទះ និងខ្លះទៀតត្រូវចំណាកស្រុកឆ្ងាយទេ តែមុខរបរកសិកម្មបែបបុរាណមួយនេះថែមទាំងអាចជួយរកចំណូលគ្រួសារមួយផ្នែកធំផងដែរ។ ក្នុងរយៈពេលជាង២ឆ្នាំមកនេះកសិករដែលបានជ្រើសរើសមុខរបរចិញ្ចឹមមាន់ស្រុកបានលើកឡើងថាជីវភាពផ្លាស់ប្តូរមួយកម្រិត ក្នុងនេះអាចជួយជួសជុលផ្ទះ ទិញម៉ូតូ និងអាចឱ្យកូនចៅទៅរៀនមិនជួបការលំបាកដូចដែលពួកគាត់ធ្លាប់ជួបប្រទះកាលពីមុននេះទៀតផង។ អ្នកស្រី ញ៉ែម ខាត់ណារស់នៅភូមិឆាយលុក ឃុំ អូរសោម ស្រុក វាលវែង ខេត្តពោធិ៍សាត់បានលើកឡើងថា មុនចាប់មុខរបរចិញ្ចឹមមានជាអាជីពនេះគាត់ និង ស្វាមីជាអ្នកដើរស៊ីឈ្នួលគេ តាមចំការ ហើយឃើញថាជីវភាពខ្វះខាតច្រើន។កាលនោះមុខរបរស្ទើររកស៊ីព្រឹកខ្វះល្ងាចតែបន្ទាប់ពីគម្រោងរេដបូកចូលមកក្នុងអំឡុងចុងឆ្នាំ២០២២អ្នកស្រីក៏ស្ម័គ្រចិត្តចូលគម្រោងនេះ ហើយសម្រេចចិត្តជ្រើសរើសមុខរបរចិញ្ចឹមមាន់។ ស្រ្តីដែលធ្លាប់តែស៊ីឈ្នួលគេហើយបានផ្លាស់ប្តូរមុខរបរចិញ្ចឹមមាន់រូបនេះបានរំលឹកថា កាលពីកកើតដំបូងឡើយ អ្នកស្រីមិនមានអ្វីទាំងអស់គឺបានអង្គការសម្ព័ន្ធមិត្ត សត្វព្រៃជួយបណ្តុះបណ្តាលលើបច្ចេកទេសចិញ្ចឹមមាន់ ជួយរៀបចំ និងសាងសង់ទ្រុង ផ្តល់មាន់ជិត៨០ក្បាល និងផ្តល់ចំណី៦បាវ។ក្នុងរយៈពេលត្រឹមតែ៣ខែមាន់ដែលអង្គការផ្តល់ជាមេពងស្រាប់ៗនោះធ្វើឱ្យអ្នកស្រីអាចយកពងលក់ និងភ្ញាស់កូនមាន់អាចលក់បានប្រាក់ចំណូលជាបន្តបន្ទាប់ ធ្វើឱ្យអ្វីៗដែលធ្លាប់តែជួបការលំបាកអាចផ្លាស់ប្តូរមកល្អប្រសើរយ៉ាងខ្លីប៉ុណ្ណោះ។ ស្រ្តីដែលបានប្រកាន់យកមុខរបរចិញ្ចឹមមាន់តាមរយៈគម្រោងរេដបូកនេះបានប្រាប់បន្ថែមថា”គម្រោងគេអត់លែងដៃយើងទេ។គេបានជួយយើងរហូតមកដល់សព្វថ្ងៃ។ដោយសារតែការជួយនេះហើយទើបធ្វើឱ្យមុខរបរចេះតែលូតលាស់ ហើយពុំមានឧបសគ្កច្រើនរឿងមាន់ឈឺងាប់ដូចអ្នកដទៃទេ។មកដល់ពេលនេះខ្ញុំមានថវិការធ្វើផ្ទះ ទិញម៉ូតូ មានថវិការឱ្យកូនរៀន និងការចាយវាយប្រចាំថ្ងៃនេះគឺតាមរយៈការចិញ្ចឹមមាន់នេះឯង”។ ដោយឡែកលោក ភ្ញាំង ភាព អ្នកជ្រើសរើសចិញ្ចឹមមាន់មួយរូបទៀតដែលចាប់ផ្តើមចិញ្ចឹមមាន់ក្នុងអំឡូងចុងឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្ននេះបានប្រាប់ថាការចិញ្ចឹមមាន់ក៏ជាមុខរបរមួយជួយឱ្យក្រុមគ្រួសាររបស់លោកបានផ្លាស់ប្តូរមកល្អប្រសើរជាងមុន។គាត់ធ្លាប់តែដើរស៊ីឈ្នួល និងពេលខ្លះនៅតែផ្ទះដែលគ្មានមុខរបរអ្វីសោះនោះបានជួយឱ្យលោកមានអាជីពមួយរឹងមាំគួរសម។ បុរសវ័យ២៣ឆ្នាំរូបនេះបានរៀបរាប់ថា មុខរបរនេះបានជួយឱ្យគាត់មានលំនឹងក្នុងគ្រួសារ មើលទៅវាហាក់ពុំមានអ្វីធំដុំតែនៅពេលយើងចិញ្ចឹមមានបច្ចេកទេសត្រឹមត្រូវពោលគឺមាន់មិនឈឺងាប់វាពិតជាមុខរបរមួយអាចជួយឱ្យយើងអាចរកចំណូលបានសម្រាប់ចិញ្ចឹមគ្រួសារ។ ដោយឡែកកញ្ញា ផេង សោភា អ្នកទទួលខុសត្រូវមួយរូបរបស់អង្គការសម្ព័ន្ធមិត្ត សត្វព្រៃ ដល់សមាជិកក្រុមគ្រួសារពលរដ្ឋនៅឃុំអូរសោម បានឱ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ […]
News
THN1 copy
អ្នកវិនិយោគវ័យក្មេងខេត្តអ៊ីនណានស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីនៅកម្ពុជាដើម្បីធ្វើការនាំចេញ
រាជធានីភ្នំពេញ៖ លោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញការចាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីនៅកម្ពុជាដែលមានស្រាប់ដើម្បីធ្វើការនាំចេញ។ ការលើកឡើងរបស់ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណានេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី១១ខែមីនាឆ្នាំ២០២៥។ លោក លាវ យ៉ុង មានប្រសាសន៍លើកឡើងថានាពេលកន្លងមក បានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីប៉ុន្តែលោកមិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់ ។ដូចនេះឆ្លៀតក្នុងឱកាសនេះ និងតាមរយៈជំនួបលើកនេះ លោកសង្ឃឹមថាឯកឧត្តមអគ្គលេខាធិការនឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានជម្រាបជូនអំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។ បន្ថែមលើសពីនេះ,ឯកឧត្តមក៏បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ឬក៏ពិចារណាបណ្តាក់ទុនវិនិយោគក្នុងវិស័យកផ្សេងទៀត ដូចជាការកែច្នៃកសិផល ពិសេស ស្រូវ និងការកែច្នៃជ័រកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក។ ទាក់ទងនិងវិស័យស្វាយចន្ទីនេះ, បើយោងតាមលោក អួន ស៊ីឡុត  ប្រធានសមាគមស្វាយចន្ទីកម្ពុជាធ្លាប់បានលើកឡើងថា  គម្រោងបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលរាជរដ្ឋាភិបាលគ្រោងបង្កើតក្នុងខេត្តកំពង់ធំនេះវាជារឿងល្អ សម្រាប់វិនិយោគិនទទួលបានការលើកលែង […]
កាលវិភាគផ្សព្វផ្សាយ