ចិន​បង្កើតប្រព័ន្ធស្ទាក់​ទឹក និងបង្វែរទឹកហូរ​ធំ​ជាង​គេ​លើ​ពិភពលោក អស់ប្រាក់ជិត៧៥៧ពាន់លានដុល្លារ ប្រើពេល១៥ឆ្នាំ​

image_2025-09-30_16-28-25

ប៉េកាំង៖​ រដ្ឋមន្ត្រីក្រសួងធនធានទឹករបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃទី២៩ ខែកញ្ញាថា ប្រទេសចិនបានសាងសង់ទំនប់ស្ទាក់ទឹកដ៏ធំបំផុតរបស់ពិភពលោក ក្នុងផែនការប្រាំឆ្នាំរំកិល លើកទី១៤ សម្រាប់ឆ្នាំ២០២១-២០២៥ ត្រូវបានព្យាករណ៍ថា នឹងមានទំហំទឹកប្រាក់វិនិយោគជិត៧៥៧ពាន់លានដុល្លារ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកាន់តែច្រើន។

សារព័ត៌មាន គ្លូបល ថែមស៍ (Global Times) របស់ចិន បានចេញផ្សាយថា ក្នុងឆ្នាំ២០២២ ការវិនិយោគរបស់ចិនក្នុងការសាងសង់ទំនប់ស្ទាក់ទឹក មានទឹកប្រាក់កើនជិតដល់១ ៥០០ពាន់លានដុល្លារ ហើយបានបង្កើតកំណត់ត្រាថ្មីសម្រាប់រយៈពេលបីឆ្នាំបន្តបន្ទាប់ រហូតមានទឹកប្រាក់កើនជិតដល់១ ១៩០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។ ការវិនិយោគសរុបក្នុងអំឡុងពេលអនុវត្តផែនការប្រាំឆ្នាំរំកិល លើកទី១៣ ត្រូវបានគេរំពឹងថា នឹងមានចំនួន១,៦ដងនៃផែនការ ឆ្នាំ២០១៦-២០២០។

សាស្ត្រាចារ្យនៃបណ្ឌិត្យសភាសិក្សាសេដ្ឋកិច្ចបើកទូលាយរបស់ប្រទេសចិន នៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ច បានមានប្រសាសន៍ថា ការវិនិយោគលើគម្រោងរក្សាទុកទឹកមានទំហំធំ និងយូរអង្វែង ប៉ុន្តែវាអាចជំរុញការវិនិយោគក្នុងសង្គមប្រកបដោយប្រសិទ្ធភាព និងផ្តល់ការគាំទ្រដល់និរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គុណភាពខ្ពស់។

ចាប់តាំងពីឆ្នាំ២០២១ គម្រោងសាងសង់ប្រពន្ធធារាសាស្ត្រសំខាន់ៗសរុបចំនួន១៧២គម្រោង ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីពន្លឿនការគូរប្លង់ និងរចនាសម្ព័ន្ធ។  នៅចុងឆ្នាំ២០២៤ ប្រទេសចិនបានសាងសង់អាងស្តុកទឹកចំនួន៩៥​ ០០០ រួមទាំងទ្វារបង្វែរទឹកតូចធំ និងមធ្យមចំនួន២០០ ប្រព័ន្ធធារាសាស្ត្រចំនួន៦ ៩២៤ និងទំនប់ទឹកប្រវែង៣១៨ ០០០គីឡូម៉ែត្រ ដោយបានបញ្ចប់នូវហេដ្ឋារចនាសម្ព័ន្ធស្ទាក់ទឹកឈានមុខគេ លើពិភពលោក ទាំងក្នុងទំហំមុខងារ និងចំនួនប្រជាជនទទួលបានផលប្រយោជន៍។

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បានកត់សម្គាល់ថា ប្រទេសចិនបាននិងកំពុងពង្រឹងប្រព័ន្ធការពារទឹកជំនន់ និងការពារគ្រោះរាំងស្ងួត ដោយមានអាងស្តុកទឹកបានចំនួន១៨៥,៦ពាន់លានម៉ែត្រគូប ទំនប់ការពារប្រជាជនចំនួន៦៦០លាននាក់ និងសមត្ថភាពទប់ទឹកជំនន់បានចំនួន១០៩ពាន់លានម៉ែត្រគូប។  ចាប់តាំងពីឆ្នាំ២០២១ ការខាតបង់ដោយទឹកជំនន់បំផ្លាញ បានធ្វើឱ្យផលិតផលក្នុងស្រុកសរុបធ្លាក់ចុះពី០,២៨ភាគរយទៅ០,១៨ភាគរយ។

ក្រៅ​ពី​នេះ ប្រទេស​ចិន​បាន​សាង​សង់​គម្រោង​ផ្គត់ផ្គង់​ទឹក ការ​បង្វែរទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ចំនួន។  នៅចុងបញ្ចប់នៃផែនការរយៈពេលប្រាំឆ្នាំរំកិល លើកទី១៤ បណ្តាញផ្លូវទឹករបស់ចិន ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់៨០,៣ភាគរយនៃផ្ទៃដីកសិកម្មរបស់ប្រទេសចិន អាចស្រោចស្រពដីស្រែចម្ការរហូតដល់៧២,៧លានហិកតា ហើយអាចផ្គត់ផ្គង់ទឹកស្អាតនៅតាមជនបទរហូតដល់៩៦ភាគរយ ដែលធានាបាននូវសន្តិសុខទឹកសម្រាប់យុទ្ធសាស្ត្រជាតិ ផលិតកម្មស្រូវមានស្ថេរភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធរក្សាទុកទឹកមានលក្ខណៈធំធេង និងស្មុគស្មាញណាស់ ប៉ុន្តែយុទ្ធសាស្ត្រសំខាន់ គឺផ្តល់អាទិភាពដល់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងស្ថិរភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ិន្តែថែមទាំងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករចិនផងដែរ។

ក្រសួងធនធានទឹកចិន ក៏កំពុងបង្កើនការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាប្រើបញ្ញាសិប្បនិមិត្តក្នុងការងារការពារធនធានទឹកផងដែរ។  អគ្គនាយកនៃនាយកដ្ឋានផែនការ និងកម្មវិធីនៃក្រសួងធនធានទឹករបស់ចិន បានសង្កត់ធ្ងន់ថា ឌីជីថលភាវូបនីយកម្ម ដូចជាបណ្តាញ និងបញ្ញាសិប្បនិម្មិត គឺជានិន្នាការ និងទិសដៅអភិវឌ្ឍនាពេលអនាគត ដោយកត់សម្គាល់ថា ក្រសួងបានពន្លឿនការអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងអាងស្តុកទឹក បណ្តាញទឹក និងគ្រប់គ្រងគម្រោងផ្សេងៗទៀត។

នាពេលបច្ចុប្បន្ននេះ ដោយផ្អែកលើប្រព័ន្ធត្រួតពិនិត្យឌីជីថល ការព្យាករណ៍ទឹកជំនន់តាមដងទន្លេសំខាន់ៗនៅទូទាំងប្រទេសចិន ត្រូវបានព្យាករណ៍ទុកមុន ក្នុងរយៈពេលពីពីរ ទៅ១០ថ្ងៃ ដោយផ្នែកលើលំហូរអេកូឡូស៊ីសំខាន់ៗ ចំនួន២៦៨ប្រភេទ ត្រូវបានត្រួតពិនិត្យ និងធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ទឹក គុណភាពទឹក និងប្រតិបត្តិការគម្រោងបង្វែរទឹកឱ្យហូរបញ្ច្រាសទិសនៅក្នុងប្រទេសចិន៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ