គិតត្រឹមរយៈពេល៨ខែឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលពីការនាំចេញផលិតផលដំណាំជាង៣ ៦២១លានដុល្លារ

ភ្នំពេញ៖ គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២៥នេះ, កម្ពុជាសម្រេចបានការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសស មានបរិមាណជាង១០លានតោន គិតជាទឹកប្រាក់ចំណូលសរុបជាង៣ ៦២១លានដុល្លារ។

យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំរបស់អគ្គនាយកដ្ឋានកសិកម្ម កាលថ្ងៃទី២៩ ខែសីហា បានបង្ហាញថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង១០,៣លានតោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ អង្ករមានជាង៥លានតោន, ស្រូវមានជាង៤,៨លានតោន និងអង្ករមានជាង៤៩២ពាន់តោន នាំចេញទៅកាន់ទិសដៅ៨៤ប្រទេស ដោយមានការកើនឡើង ចំនួន៣៥,៦៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។

របាយការណ៍ខាងលើគូសបញ្ជាក់ថា “ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញផលិតផលដំណាំ មានជាង៣ ៦២១លានដុល្លារ ដែលក្នុងនោះតម្លៃនៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវអង្ករ មានទឹកប្រាក់ជាង២ ២៥៤លានដុល្លារ, តម្លៃពីការនាំចេញស្រូវមានជាង៩៧៤លានដុល្លារ និងតម្លៃពីការនាំចេញអង្ករមានជាង៣៩២លានដុល្លារ។

ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃ តាមផ្លូវទឹកមានជាង២៥៧លានដុល្លារ ស្មើនឹង៧,១០ភាគរយ ធៀបនឹងតម្លៃនៃការនាំចេញសរុប”។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម, ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន៣៥,៦៤ភាគរយ ក៏ពិតមែន ប៉ុន្តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុ៖ (១)-ការនាំចេញដំឡូងមីស្រស់បានថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។

ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន៥៩,៦៨ភាគរយ និងម្សៅដំឡូងមីកើនឡើងចំនួន៧៦,៨៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ និង (២)-ការនាំចេញផ្លែស្វាយស្រស់ថយចុះ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុក បានប្រមូលទិញផ្លែស្វាយស្រស់មកកែច្នៃជាដំណាប់ស្វាយ ដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។

គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំណាប់ស្វាយមានការកើនឡើងចំនួន២៣,០១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។ របាយការណ៍បានធ្វើការសន្និដ្ឋានថា ស្ថានភាពនៃការនាំចេញផលិតផលដំណាំក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ មានការកើនឡើងចំនួន២,៧លានតោន ក្នុងនោះការនាំចេញស្រូវកើនឡើងចំនួន២,២លានតោន ការនាំចេញផលិតផលដំណាំក្រៅពីស្រូវអង្ករកើនឡើងចំនួន៤២៦ពាន់តោន និងការនាំចេញអង្ករកើនឡើងចំនួន៨០ពាន់តោន បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ ដោយ ឡុង សារេត


photo_2025-12-14_16-56-33 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យកសិដ្ឋានបួនទីតាំង នៅខេត្តតាកែវ និងជំរុញឲ្យពង្រីកផលិតកម្ម ព្រមទាំងផ្តល់ទុនប្រាក់កម្ចីពី ARDB

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យកសិដ្ឋានចំនួនបួនទីតាំង ស្ថិតនៅក្នុងមូលដ្ឋានខេត្តតាកែវ។ ដំណើរចុះពិនិត្យនេះ មានគោលបំណងលើកទឹកចិត្ត ក្តាប់ស្ថានភាពជាក់ស្តែង និងជំរុញសកម្មភាពផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីបរទេស។ ១- ដំណើរទស្សនកិច្ចកសិដ្ឋានគំរូចំនួនបួនទីតាំងរួមមាន៖ * កសិដ្ឋាន លោក យក់ ចំរើនឫទ្ធិ ដែលកំពុងពង្រីក និងដាំដុះបន្លែចម្រុះ ស្ថិតនៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ * កសិដ្ឋាន លោក ស៊ន ចាន់បូរ ដែលកំពុងចិញ្ចឹមមេមាន់យកពង ស្ថិតនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ * កសិដ្ឋាន លោក សាប់ សារុន ដែលកំពុងចិញ្ចឹមបង្កង និងត្រី ស្ថិតនៅភូមិដកពរ ឃុំសំបួរ ស្រុកទ្រាំង […]

image_2025-12-09_09-56-33
តម្លៃអង្ករលើសកលលោកធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ២០១៧

ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ ដោយសារប្រទេសនានា បានព្យាយាមបង្កើនទិន្នផលក្នុងស្រុករបស់ពួកគេ ដូច្នេះធ្វើឱ្យតម្រូវការសម្រាប់ការផ្គត់ផ្គង់ពីបរទេសថយចុះ។ សារព័ត៌មានរបស់ប្រទេសហ្វីលីពីន បានដកស្រង់ផ្សាយសន្ទស្សន៍តម្លៃអង្ករទាំងអស់របស់អង្គការស្បៀងអាហារ និងកសិកម្ម ដែលបានផ្តល់មធ្យមភាគនៅត្រឹមតែ៩៦,៩ពិន្ទុ នៅក្នុងខែវិច្ឆិកា គឺធ្លាក់ចុះពី៩៨,៤ពិន្ទុ កាលពីក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ។ សន្ទស្សន៍នេះតាមដាននិន្នាការធ្លាក់ចុះ ចាប់តាំងពីខែសីហា ហើយស្ថិតនៅកម្រិតទាបបំផុតសម្រាប់ឆ្នាំ២០២៥នេះ ដែលគួរតែមានការជួយរក្សាតម្លៃអង្ករក្នុងស្រុកឱ្យមានស្ថិរភាព។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានសន្មតថា ការធ្លាក់ចុះជាបន្តបន្ទាប់នៃសន្ទស្សន៍តម្លៃអង្ករ គឺដោយសារតែតម្លៃអង្ករគ្រាប់វែង និងអង្ករក្រអូប ដែលរួមមានតម្លៃអង្ករបាស្មាទី និងតម្លៃអង្ករផ្កាម្លិះកាន់តែធ្លាក់ទាប។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយនៅរបាយការណ៍នេះថា «នៅត្រឹមកម្រិតតម្លៃសន្ទស្សន៍នេះ បានន័យថា តម្លៃអង្ករស្ថិតនៅទាបជាងតម្លៃក្នុងឆ្នាំ២០២៤ ចំនួន១៩,៧ភាគរយ និងនៅកម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧។ សម្រង់តម្លៃអង្ករគ្រាប់វែងបានធ្លាក់ចុះមកត្រឹម៩៨,៥ពិន្ទុ ខណៈពេលតម្លៃអង្ករក្រអូបបានធ្លាក់ចុះមកត្រឹម៩២,៥ពិន្ទុ។ ផ្ទុយទៅវិញ តម្លៃអង្ករគ្រាប់ខ្លី បានកើនឡើងដល់៩២,៧ពិន្ទុ។ ចំណែកតម្រូវការអង្ករដំណើបរបស់ប្រទេសចិន បានជំរុញឱ្យតម្លៃអង្ករនេះកើនឡើងដល់៩៥,៧ពិន្ទុ។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយទៀតថា សម្រង់តម្លៃអង្ករគ្រាប់វែងសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ​ ត្រូវបានបូកបញ្ចូលគ្នាក្នុងចំណោមសម្រង់តម្លៃអង្ករនៅក្នុងប្រទេសអាស៊ីមួយចំនួន ដែលបានចាត់វិធានការ ដើម្បីរក្សាស្ថិរភាពតម្លៃ និងដំណើរការផ្គត់ផ្គង់តម្រូវការអង្ករក្នុងស្រុក។ […]

image_2025-12-10_08-56-59
ជប៉ុនចង់កែច្នៃអំពៅហ្វីលីពីនសម្រាប់ផលិតជីវអេតាណុល នាពេលអនាគត

ម៉ានីល៖ ជប៉ុនកំពុងតែសម្លឹងមើលសក្តានុពលរបស់កសិករប្រទេសហ្វីលីពីន ដើម្បីធ្វើជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍប្រភពជីវអេតាណុលថ្មី ស្របពេលរដ្ឋាភិបាលជប៉ុនកំពុងតែបង្កើនកិច្ចសហការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាកែច្នៃអំពៅ និងការផលិតឥន្ធនៈបញ្ចេញកាបូនទាប។ ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃការដាំដុះអំពៅ កាលពីដើមខែធ្នូ ឆ្នាំ២០២៥នេះ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន លោក អេនដូ កាហ្សួយ៉ា (Endo Kazuya) បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនមើលឃើញសក្តានុដ៏សំខាន់សម្រាប់ពលរយៈពេលវែងនៅក្នុងវិស័យអំពៅរបស់ប្រទេសជប៉ុន។ លោកបានមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាពជោគជ័យនៃគម្រោងនេះនឹងបង្កើតលទ្ធផលល្អយូរអង្វែង តាមរយៈការពង្រឹងសន្តិសុខស្បៀង ការជំរុញភាពធន់ផ្នែកកសិកម្ម និងលើសពីនេះទៅទៀត ការលើកកម្ពស់កសិករ និងសហគមន៍របស់យើង»។ លោកមានប្រសាសន៍បែបនេះ​ ដោយសំដៅទៅលើកិច្ចខិតខំប្រឹងប្រែងសហការស្រាវជ្រាវអស់រយៈពេលប្រាំឆ្នាំរវាងជប៉ុន និងហ្វីលីពីន ដែលដឹកនាំដោយសាកលវិទ្យាល័យ និងស្ថាប័នក្នុងស្រុករបស់ជប៉ុន។ រដ្ឋបាលគ្រប់គ្រងស្កររបស់ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យតូក្យូ កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីជំរុញការស្រាវជ្រាវអំពីគុណភាពអំពៅជាក់ស្តែង​របស់ហ្វីលីពីន។ ភាពជាដៃគូនេះមានគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ កែលម្អប្រព័ន្ធ និងស្វែងយល់ពីរបៀប ដែលអំពៅអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតជីវអេតាណុលផងដែរ។ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន បានមានប្រសាសន៍ទៀតថា ការសិក្សាជាបន្តបន្ទាប់លើពូជអំពៅ ដែលធន់នឹងអាកាសធាតុ បច្ចេកទេសដាំដុះល្អ និងការបំប្លែងអំពៅទៅជាអេតាណុលមានគុណភាពល្អ អាចជួយបង្កើនផលិតភាពស្ករអំពៅនៅក្នុងប្រទេសហ្វីលីពីន ស្របពេលប្រទេសជប៉ុនកំពុងតែកសាងមូលដ្ឋានគ្រឹះសម្រាប់បង្កើតខ្សែសង្វាក់តម្លៃថ្មី ដែលផ្តោតលើការនាំចេញ។ លោកបានបន្ថែមថា អ្នកស្រាវជ្រាវជប៉ុនក៏កំពុងធ្វើការជាមួយភ្នាក់ងារហ្វីលីពីន ដើម្បីរៀបចំផែនទីពង្រីកតំបន់ដាំដុះអំពៅ សម្រាប់ផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែសង្វាក់ជីវអេតាណុល និងដើម្បីវាយតម្លៃការចូលរួមរបស់កសិករខ្នាតតូច នៅក្នុងកិច្ចសន្យាផ្គត់ផ្គង់អំពៅនាពេលអនាគត។ […]

image_2025-12-09_16-20-06
ការនាំចេញផ្លែស្ត្របឺរីរបស់កូរ៉េខាងត្បូង កើនឡើងនៅអាស៊ីអាគ្នេយ៍

សេអូល៖ ការនាំចេញផ្លែស្ត្របឺរីរបស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៤ បានដឹកជញ្ជូនទៅក្រៅប្រទេសមានតម្លៃទំហំទឹកប្រាក់សរុបប្រហែល៩៩,៣ពាន់លានវ៉ុន ស្មើនឹង៧៤,៨លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ផ្លែស្ត្របឺរីលំដាប់លេខមួយ ក្នុងចំណោមទំនិញនាំចេញកសិកម្មរបស់កូរ៉េ។ ទីផ្សារតំបន់អាស៊ីអាគ្នេយ៍ មានបានស្រូបយកចំនួន៩០ភាគរយនៃបរិមាណនាំចេញ ហើយនៅតែរក្សាបានជាទីផ្សារធំចម្បងគេ ក្នុងនោះប្រទេសសិង្ហបុរី វៀតណាម និងប្រទេសឥណ្ឌូនេស៊ី បានចាត់ទុកផ្លែស្ត្របឺរីរបស់កូរ៉េខាងត្បូង ជាផលិតផលកសិកម្មលំដាប់ខ្ពស់។ នៅទូទាំងពិភពលោក ប្រទេសនាំចេញផ្លែស្ត្របឺរីធំជាងគេបំផុត គឺប្រទេសម៉ិកស៊ិក អេស្ប៉ាញ និងសហរដ្ឋអាម៉េរិក។ ទោះបីជាយ៉ាងណាក៏ដោយ កំណើនតម្រូវការនៅទីផ្សារអាស៊ីអាគ្នេយ៍ ក៏មាននិន្នាការពេញចិត្តលើការផ្គត់ផ្គង់របស់កូរ៉េខាងត្បូង។ អ្នកនាំចេញផ្លែស្ត្របឺរីកូរ៉េខាងត្បូង​ បាននិយាយថា «ផ្លែស្ត្របឺរីដាំមិនលូតលាស់ល្អទេ​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទេ។ ចំណែកនៅសហរដ្ឋអាម៉េរិក និងអូស្ត្រាលី ស្ត្របឺរី ត្រូវបានដាំដុះនៅតាមចម្ការក្នុងវាលស្រែ ដូច្នេះគុណភាពគុណភាពផ្លែស្ត្របឺរី មិនដូចគ្នាទេ។ ប៉ុន្តែ មិនអាចប្រៀបបានទេ ចំពោះគុណភាព និងជាតិផ្អែមរបស់ផ្លែស្ត្របឺរីប្រទេសកូរ៉េខាងត្បូង»។ ផ្លែស្ត្របឺរី នាំចេញនាបច្ចុប្បន្នរបស់កូរ៉េខាងត្បូង គឺជាផលិតផលផ្លែស្ត្របឺរីរបស់ពូជទើបបង្កាត់ក្នុងស្រុក ដែលបានចាប់ផ្តើមបង្កើតនៅដើមទសវត្សរ៍ឆ្នាំ២០០០ ដែលនៅពេលនោះ៩០ភាគរយនៃផ្លែស្ត្របឺរី ដែលផលិតបាននៅក្នុងប្រទេសកូរ៉េ គឺជាពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ (Akihime)។ ប៉ុន្តែ នៅពេលប្រទេសជប៉ុនស្វះស្វែងប្រឹងទាមទារថ្លៃសួយសារអាករពីប្រទេសកូរ៉េ អំពីពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ​ ពេលនោះស្ថាប័នស្រាវជ្រាវរបស់កូរ៉ បានពន្លឿនកម្មវិធីបង្កាត់ពូជថ្មី ដែលជាពូជរបស់ខ្លួន។ ក្រុមអ្នកស្រាវជ្រាវ […]

កាលវិភាគផ្សព្វផ្សាយ