ឥណ្ឌាប្រាប់អង្គការពាណិជ្ជកម្មពិភពលោកថា ខ្លួននឹងមិនលុបចោលបម្រាមនាំចេញស្រូវសាលីឡើយ

download

ញូវដេលី៖ ទោះបីទិន្នផលស្រូវសាលីឥណ្ឌានៅក្នុងរដូវប្រមូលផលនៅក្នុងឆ្នាំ២០២៥នេះ មានការកើនឡើងច្រើនយ៉ាងណាក៏ដោយ ក៏ប្រទេសឥណ្ឌាបានជូនដំណឹងជាផ្លូវការដល់អង្គការពាណិជ្ជកម្មពិភពលោកថា ខ្លួននឹងមិនដកការរឹតបន្តឹងលើបម្រាមនាំចេញស្រូវសាលីឡើយ ដោយលើកឡើងពីការព្រួយបារម្ភចំពោហសន្តិសុខស្បៀងសម្រាប់ប្រជាជនឥណ្ឌា ក៏ដូចជាសម្រាប់ប្រទេសងាយរងគ្រោះ និងប្រទេសជិតខាង។

នៅក្នុងសេចក្តីជូនដំណឹងទៅកាន់គណៈកម្មាធិការកសិកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃ១០​ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសឥណ្ឌាបាននិយាយថា ការហាមឃាត់ជាបណ្តោះអាសន្នរបស់ខ្លួនលើការនាំចេញស្រូវសាលី កាលពីក្នុងខែឧសភា ឆ្នាំ២០២២ គឺនៅតែមានសុពលភាពដដែល ដោយសារតែការប្រែប្រួលតម្លៃស្រូវសាលីជាសកល និងដើម្បីធានាដល់តម្រូវការចាំបាច់នៅក្នុងប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ ឥណ្ឌាបានរក្សាការបើកចំហរសម្រាប់ការលើកលែងផ្នែកមនុស្សធម៌ ឬការទូត ដោយបញ្ជាក់ថា ការនាំចេញស្រូវសាលីអាចត្រូវបានអនុញ្ញាតទៅកាន់ប្រទេសនានា តាមការស្នើសុំច្បាស់លាស់ពីថ្នាក់រដ្ឋាភិបាលទៅរដ្ឋាភិបាល ដើម្បីបំពេញតម្រូវការសន្តិសុខស្បៀងរបស់ខ្លួន។

រដ្ឋាភិបាលឥណ្ឌារំពឹងថា ផលិតកម្មស្រូវសាលីនឹងកើនឡើងចំនួន១១៥,៤លានតោន នារដូវប្រមូលផលដំណាំ ដាំក្នុងឆ្នាំ២០២៤-២០២៥។

សេចក្តីជូនដំណឹងរបស់ឥណ្ឌា បាននិយាយទៀតថា ស្រូវសាលី គឺជាអាហារដ៏សំខាន់សម្រាប់មនុស្សរាប់លាននាក់ ហើយការធានានូវភាពអាចរកបានក្នុងតម្លៃសមរម្យ គឺមានសារៈសំខាន់។  មានកត្តាជាច្រើនធ្វើឱ្យតម្លៃស្រូវសាលីសកលប្រែប្រួល អាចបង្កឱ្យមានបញ្ហាសន្តិសុខស្បៀងនៅក្នុងប្រទេសឥណ្ឌា ប្រទេសជិតខាង និងនៅក្នុងប្រទេសងាយរងគ្រោះ។

វិធានការហាមឃាត់មានប្រសិទ្ធភាពចាប់តាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការព្រួយបារម្ភអំពីផលិតកម្ម ដែលបង្កឡើងដោយអាកាសធាតុ និងការកើនឡើងនៃតម្រូវការសកល រហូតនាំឱ្យមានការដំឡើងតម្លៃស្រូវសាលីនៅទូទាំងពិភពលោក។

ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ផលិត​ស្រូវ​សាលី​លំដាប់កំពូល​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​មិន​មែន​ជា​ប្រទេស​នាំ​ចេញ​ធំ​ជាងគេនោះ​ទេ។

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់ប្រទេសឥណ្ឌាក្នុងការទប់ស្កាត់ការនាំចេញស្រូវសាលីទៅក្រៅប្រទេស បានបង្កឱ្យមានការរិះគន់ពីប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមួយចំនួន ជាពិសេសចំពេលមានការខ្វះខាតស្បៀងអាហារជាសកល ដែលបង្កឡើងដោយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន រហូតរារាំងដល់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិនាំចេញតាមតំបន់សមុទ្រខ្មៅ។

បើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ប្រទេសឥណ្ឌាបាននាំចេញស្រូវសាលីចំនួន៤,៧លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន១,៥២ពាន់លានដុល្លារ។  ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២៤ ការនាំចេញបានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម០,១៩លានតោន ហើយចាប់ពីខែមេសា ឆ្នាំ២ឥ២៤ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥ ការនាំចេញស្រូវសាលីនេះ​ បន្តធ្លាក់ចុះថែមទៀតរហូតមកនៅត្រឹមចំនួន២ ៧៤៩តោនប៉ុណ្ណោះ។

ចាប់តាំងពីការហាមឃាត់នេះ មានតែបរិមាណស្រូវសាលីតាមចំនួនកំណត់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញតាមរយៈបណ្តាញការទូត និងក្នុងហេតុផលមនុស្សធម៌។

សេចក្តីជូនដំណឹងទៅអង្គការពាណិជ្ជកម្មពិភពលោក រដ្ឋាភិបាលឥណ្ឌាមិនបានផ្តល់នូវកាលបរិច្ឆេទសម្រាប់លុបចោលវិធានការនេះទេ ដោយគ្រាន់តែកត់សម្គាល់ថា បម្រាមនឹងនៅតែមានសុពលភាពរហូតដល់មានលក្ខខណ្ឌចាំបាច់ ទើបមានការប្រែប្រួលថ្មី។

មុនពេលហាមឃាត់ ឥណ្ឌាបាននាំចេញស្រូវសាលី និងផលិតផលធ្វើពីស្រូវសាលី ទៅកាន់ប្រទេសក្នុងភូមិភាគអាស៊ីខាងត្បូង អាស៊ីខាងលិច និងអាហ្វ្រិក។  អ្នកទិញស្រូលសាលីឥណ្ឌាច្រើនជាងគេ រួមមានប្រទេសបង់ក្លាដែស ឥណ្ឌូនេស៊ី អារ៉ាប់រួម ស្រីលង្កា កេនយ៉ា ជីប៊ូទី និងប្រទេសសូម៉ាលី។  លើសពីនេះទៀត ប្រទេសនេប៉ាល់ ប៊ូតាន និងប្រទេសនៅក្នុងឈូងសមុទ្រ ដូចជាប្រទេសអូម៉ង់ និងប្រទេសកាតា គឺជាអ្នកនាំចូលផលិតផលកែច្នៃធ្វើពីស្រូវសាលីរបស់ឥណ្ឌាផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ