កសិករនៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដាំរដេង តាមបច្ចេកទេស និងតាមកិច្ចសន្យា អាចទទួលប្រាក់ចំណេញច្រើន មិនខ្លាចខ្វះទីផ្សារ

495382533_1092053616285641_3522088642799332260_n

ភ្នំពេញ៖ យោងតាមអ្នកជំនាញកសិកម្មបានបញ្ជាក់ថា ការដាំដុះដំណាំតាមគោលការណ៍បច្ចេកទេស និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាអាចរក្សាបាននិរន្តរភាពទីផ្សារ និងបង្កើនប្រាក់ចំណេញ សម្រាប់កសិករកម្ពជា។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បាន​​មានប្រសាសន៍ថា ថ្មីៗនេះលោកបានដឹកនាំមន្រ្តីជំនាញ ជួបប្រជុំជាមួយកសិករដាំដុះដំណាំរំដេង និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្ម នៅភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ ដែលមានការចូលរួមពីមន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ ប្រធានសហគមន៍ និងកសិករដាំរំដេង សរុប២២រូប ក្នុងនោះស្រី១២រូប។

​លោក ហេង ពិសិដ្ឋ បានបញ្ជាក់ទៀតថា នៅក្នុងខេត្តត្បូងឃ្មុំមានបីឃុំ ដែលមាន​កសិករ​ដាំរំដេងច្រើន មានផ្ទៃដីសរុបជាង១០០ហិកតា ហើយសព្វថ្ងៃនេះ ចំពោះទីផ្សាររំដេងវិញ កសិករ​មានឈ្មួញកណ្តាលចាំទទួល​ទិញបន្តចែកចាយលើទីផ្សារនៅទូទាំងប្រទេសផងដែរ។​​

កសិករដាំរំដេង បានរៀបរាប់ថា ក្នុងឃុំអំពិលតាពតឆ្នាំនេះ មានដាំដុះរំដេងលើផ្ទៃដីប្រមាណ៥០ហិកតា ដែលអាចផ្តល់ទិន្នផលប្រមាណពី២៥-៣០តោន ក្នុងមួយហិកតា។ តម្លៃរំដេងបច្ចុប្បន្នតម្លៃ២ ៥០០រៀល ទៅ៣ ០០០រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឲ្យកសិករ មានសេចក្តីរីករាយ សង្ឃឹមថា នឹងទទួលបានចំណូលកាន់តែប្រសើរ។

តាមការរៀបរាប់របស់កសិករ ការដាំដុះដំណាំរំដេង ទោះបីមិនសូវជួបនូវហានិភ័យខ្ពស់ តែប្រឈមបញ្ហាមួយចំនួនដូចជា ពូជ ជំងឺផ្សិត លឿងស្លឹក សត្វល្អិតចង្រៃ និងបច្ចេកទេសប្រើប្រាស់ជី និងថ្នាំកសិកម្ម។

ដោយឡែក លោក ម៉េង ហ៊ាង កសិករ​ដាំរំដេងលើផ្ទៃដីពីរហិកតា​ ​បានរៀបរាប់ថា រំដេង ជាដំណាំមានភាពធន់ខ្ពស់នឹងទឹក អាកាសធាតុ ងាយដាំ តែក៏រងហានិភ័យផងដែរ បើយើងមិនមានការរៀបចំ ឬថែទាំបានល្អប្រសើរទេនោះ។

កសិករ​ខាងលើ​​នេះបានដាំរំដេងលើផ្ទៃដីពីរហិកតា ប្រើប្រាស់កម្លាំងពលកម្មសម្រាប់ស្រោចស្រពតែម្នាក់គត់ ព្រោះគាត់បានរៀបចំប្រព័ន្ធស្រោចស្រពតំណក់ទឹក ភ្ជាប់ជាមួយប្រព័ន្ធសូឡាបូមទឹកស្រោចស្រព។

មិនខុសពីដំណាំផ្សេងៗ កាលណាប្រមូលផលជាន់គ្នា នឹងធ្វើឲ្យលើសពីតម្រូវការ ដែលនឹងប៉ះពាល់ដល់តម្លៃរំដេង។ តែដោយរំដេង ជាដំណាំអាចរក្សាទុកលើថ្នាលបាន វាក៏បង្កើតឱកាសឲ្យយើងរក្សាទុកវារង់ចាំរហូតដល់តម្លៃល្អប្រសើរមកវិញបាន។ ជាទូទៅ រំដេង អាចដាំបានប្រមាណ១០ ០០០គុម្ព ក្នុងហិកតា ស្មើនឹងប្រមាណ៤ទៅ៥តោន។

មន្រ្តីជំនាញបានបានណែនាំថា ការជ្រើសរើសពូជ ត្រូវរកមើលរំដេងក្នុងចម្ការ ដែលមានសុខភាពល្អ គ្មានជំងឺ សត្វល្អិតបំផ្លាញ រៀបចំដីសម្រាប់ដាំដុះឲ្យបានត្រឹមត្រូវ ហាលដីឲ្យបានមួយទៅពីរសប្តាហ៍មុនដាំ ដើម្បីគ្រង់គ្រងបាននូវសមាសភាពចង្រៃ ដូចជាស្មៅចង្រៃ សត្វល្អិតចង្រៃ ផ្សិតជាដើម។ ចំណែកបច្ចេកទេសប្រើប្រាស់ជីកសិកម្ម ស្របតាមតម្រូវការវដ្តលូតលាស់របស់ដំណាំ និងតួនាទីសារធាតុចិញ្ចឹមដូចជា អាសូត ផូស្វ័រ (និងប៉ូតាស្យូម។

បន្ថែមពីនេះកសិករត្រូវចងក្រងជាក្រុមផលិត ចូលរួមជាផ្នែកមួយរបស់សហគមន៍កសិកម្ម ដែលមានក្នុងមូលដ្ឋាន និងអនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យា (ទិញរួម អនុវត្តរួម លក់រួម) ដែលមានការគាំទ្រតាមរយៈកម្មវិធីគោលនយោបាយរបស់ រដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់វិស័យកសិកម្ម៕


A person tries to extinguish a tree fire with buckets of water w
ឥណ្ឌូណេស៊ីដាក់ទណ្ឌកម្មលើក្រុមហ៊ុន៣២ ពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ និងទន្ទ្រានយកដី

ហ្សាការតា៖ ក្រសួងព្រៃឈើឥណ្ឌូណេស៊ី បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន៣២ ដែលពាក់ព័ន្ធនឹងករណីភ្លើងឆេះព្រៃ និងទន្ទ្រានយកដីធ្លី ដែលបណ្តាលឱ្យព្រៃឈើសរុបជិត១៣ ០០០ហិកតា រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ វិធានការដាក់ទណ្ឌកម្មទាំងនេះ រួមមានការព្យួរអាជ្ញាបណ្ណ ការតម្រូវឱ្យស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ និងការដកហូតអាជ្ញាបណ្ណជាស្ថាពរ។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏កំពុងបើកការស៊ើបអង្កេតបទព្រហ្មទណ្ឌលើក្រុមហ៊ុន និងបុគ្គល ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីភ្លើងឆេះព្រៃផងដែរ។ អគ្គនាយកនៃអគ្គនាយកដ្ឋានអនុវត្តច្បាប់ព្រៃឈើឥណ្ឌូណេស៊ី បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីទី១៩ ខែតុលាថា ក្នុងចំណោមក្រុមហ៊ុនទាំង៣២ មានក្រុមហ៊ុនចំនួន១៩ ត្រូវបានព្យួរអាជ្ញាបណ្ណ និងតម្រូវឱ្យស្តារប្រព័ន្ធអេកូឡូស៊ីព្រៃឈើឡើងវិញលើផ្ទៃដី ដែលរងការឆេះចំនួន៩ ៥៤៦ហិកតា។ ក្រៅពីការដាក់ទណ្ឌកម្ម ក្រសួងព្រៃឈើឥណ្ឌូណេស៊ី ក៏កំពុងចាត់វិធានការលើបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ និងទន្ទ្រានយកដីធ្លី ដោយមានបុគ្គល និងក្រុមហ៊ុនសរុបចំនួន១២៥ ជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ។ ក្នុងនោះ មានសំណុំរឿងចំនួន៤៤ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតបឋម ខណៈសំណុំរឿងចំនួន៧៩ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតផ្លូវការ។ ក្នុងចំណោមសំណុំរឿងដែលកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតផ្លូវការ មានបុគ្គលចំនួន១២នាក់ និងក្រុមហ៊ុនមួយ ត្រូវបានកំណត់ជាជនសង្ស័យជាផ្លូវការ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាភ្លើងឆេះព្រៃ និងទន្ទ្រានយកដីធ្លី មិនមែនបញ្ចប់ត្រឹមការពន្លត់ភ្លើងនោះទេ ប៉ុន្តែត្រូវវែកមុខអ្នកទទួលខុសត្រូវចំពោះអគ្គិភ័យនៅក្នុងតំបន់ ដែលរដ្ឋបានផ្តល់សិទ្ធិធ្វើអាជីវកម្ម។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏កំពុងពិចារណាទាមទារសំណងចំពោះការខូចខាតព្រៃឈើផងដែរ ប្រសិនបើលទ្ធផលស៊ើបអង្កេតអាចបញ្ជាក់ពីមូលដ្ឋានច្បាប់សម្រាប់ការទទួលខុសត្រូវ ស្របតាមច្បាប់ជាធរមាន។ លោកបានបញ្ជាក់ថា […]

basket-of-colorful-sweet-potatoes-on-wooden-table-2026-09-22-03-40-53-utc
កសិករជប៉ុន រួមគ្នាជំទាស់ផែនការនាំចូលដំឡូងបារាំងស្រស់ពីអាម៉េរិក ព្រោះខ្លាចឆ្លងជំងឺ

តូក្យូ៖ ក្រុមកសិករដាំដំឡូងបារាំងនៅខេត្តហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន នៅក្នុងសប្តាហ៍នេះ បានជំទាស់នឹងសំណើពង្រីកការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដោយពួកគាត់ចាត់ទុកថា ដំឡូងគ្រោងនាំចូលមកនេះមានផ្ទុកសត្វល្អិតចង្រៃ និងមានមេរោគបង្កជំងឺឆ្លង។ ការតវ៉ាជំទាស់របស់កសិករជប៉ុននេះ កើតបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន លោក អារ៉ាតា តាកេបេ (Arata Takebe) បានលើកជាសំណើតាមការស្នើសុំពីសហរដ្ឋអាម៉េរិក អំពីការបង្កើនបរិមាណនាំចូលដំឡូងបារាំងស្រស់ចូលទីផ្សារប្រទេសជប៉ុន។ ខេត្តហុកកៃដូ ជាតំបន់ផលិតដំឡូងបារាំងដ៏សំខាន់របស់ប្រទេសជប៉ុន ដែលរួមចំណែកប្រមាណ៨០ភាគរយនៃបរិមាណដំឡូងបារាំងប្រមូលផលសរុបក្នុងប្រទេស។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន ដាក់កម្រិតលើការនាំចូលដំឡូងបារាំងស្រស់ពីបរទេស លើកលែងតែដំឡូងបារាំងឆ្អិនស្រាប់។  កាលពីឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកបាននាំចេញដំឡូងបារាំង និងផលិតផលកែច្នៃពីដំឡូងបារាំងទៅប្រទេសជប៉ុនក្នុងទំហំទឹកប្រាក់ជាង៥៦៥លានដុល្លារ។ សមាជិកសភាអាម៉េរិកប៉ាន់ប្រមាណថា ការពង្រីកលទ្ធភាពនាំចូលដំឡូងបារាំងទៅកាន់ទីផ្សារជប៉ុន អាចបង្កើនប្រាក់ចំណូលបន្ថែមពីការនាំចេញប្រមាណ១៥០លានដុល្លារ ក្នុងមួយឆ្នាំ។ កាលពីពេលថ្មីៗកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសជប៉ុនបានរកឃើញសត្វល្អិតចង្រៃ និងភ្នាក់ងារបង្កជំងឺលើដំឡូងបារាំងចំនួន២១ប្រភេទ ដែលតម្រូវឱ្យមានវិធានការធ្វើចត្តាឡីស័កបន្ថែម ប្រសិនបើអនុញ្ញាតឱ្យនាំចូលដំឡូងបារាំងពីអាម៉េរិក។ យ៉ាងហោចណាស់ រដ្ឋបាលមូលដ្ឋានចំនួន៥០ ក្នុងចំណោម១៧៩ក្រុង ស្រុក និងឃុំ នៅក្នុងខេត្តហុកកៃដូ បានចេញមុខជំទាស់ចំពោះសំណើសុំបង្កើនការនាំចូលដំឡូងបារាំងអាម៉េរិក។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការចរចានឹងធ្វើឡើងស្របតាមកិច្ចព្រមព្រៀង ស្តីពីវិធានការអនាម័យ និងភូតគាមអនាម័យរបស់អង្គការពាណិជ្ជកម្មពិភពលោក។ លោកបានមានប្រសាសន៍ដូច្នេះថា […]

Piece of pork on a butcher stall
តម្លៃក្នុងស្រុកធ្លាក់ចុះពេក ហ្វីលីពីន គិតផ្អាកនាំចូលសាច់ជ្រូករយៈពេលពីរខែសិន

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងពិចារណាផ្អាកការចេញលិខិតអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកសម្រាប់រយៈពេលពីរខែសិន ដើម្បីកាត់បន្ថយបរិមាណសាច់ជ្រូកបរទេស​ ដែលធ្វើឱ្យតម្លៃក្នុងស្រុកធ្លាក់ចុះខ្លាំងពេក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានឱ្យដឹងថា ក្រសួងកំពុងសិក្សាលទ្ធភាពផ្អាកការចេញលិខិតអនុញ្ញាតនាំចូល ដោយផ្អែកលើបញ្ហាអនាម័យ និងភូតគាមអនាម័យ សម្រាប់សាច់ជ្រូកនាំចូល ដើម្បីការពារផលប្រយោជន៍កសិករចិញ្ចឹមជ្រូករបស់ប្រទេសហ្វីលីពីន។ លិខិតអនុញ្ញាត គឺជាឯកសារចាំបាច់សម្រាប់ការនាំចូលផលិតផលកសិកម្មចូលប្រទេសហ្វីលីពីន ដើម្បីបញ្ជាក់ពីការអនុលោមតាមលក្ខខណ្ឌសុវត្ថិភាព និងអនាម័យ។ ការផ្អាកចេញលិខិតអនុញ្ញាតនេះ នឹងធ្វើឱ្យការនាំចូលផលិតផលសាច់ជ្រូក ដែលស្ថិតក្រោមវិធានការនេះ ត្រូវផ្អាកជាបណ្តោះអាសន្ន ដែលអាចចាប់ផ្តើមអនុវត្តនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ទោះបីការផ្អាកនេះអាចអូសបន្លាយរហូតដល់រដូវបុណ្យណូអែល នៅចុងឆ្នាំ២០២៦ក៏ដោយ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មិនត្រូវព្រួយបារម្ភអំពីកង្វះខាតសាច់ជ្រូកនោះទេ ដោយសារប្រទេសហ្វីលីពីនបច្ចុប្បន្នមានសាច់ជ្រូកស្តុកទុកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់រយៈពេល១៧០ថ្ងៃ។ យោងតាមលោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល ក្រសួងកសិកម្មអាចដាក់ចេញវិធានការការពារពាណិជ្ជកម្ម ដូចជាការដំឡើងពន្ធគយ និងការកំណត់បរិមាណនាំចូលបាន លុះត្រាតែបរិមាណសាច់ជ្រូកនាំចូល។ ទិន្នន័យពីការិយាល័យឧស្សាហកម្មសត្វ របស់ហ្វីលីពីន បង្ហាញថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៦ បរិមាណសាច់ជ្រូកនាំចូលពីបរទេសបានកើនឡើងជិតដល់៦០ម៉ឺនតោន បើធៀបនឹងបរិមាណជាង៥៧ម៉ឺនតោន ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ លោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា «ដូច្នេះ យើងកំពុងពិចារណារកវិធីសាស្ត្រថ្មីមួយ។ ប៉ុន្តែសាររបស់យើងទៅកាន់អ្នកចិញ្ចឹមជ្រូក […]

f384f37d-3743-49fe-a9d1-706f3231d57e
ភូមា សម្លឹងរកឱកាសពង្រីកការនាំចេញកាហ្វេទៅកាន់ទីផ្សារចិន

ប៉េកាំង៖ ប្រធានសមាគមកាហ្វេភូមា បានមានប្រសាសន៍ថា ចិនគឺជាទីផ្សារនាំចេញកាហ្វេធំបំផុតរបស់ភូមា ខណៈបរិមាណកាហ្វេនាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង ត្រូវបានប៉ាន់ប្រមាណថា មានចន្លោះពី៣ ០០០ ទៅ៤ ០០០ តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងវិស័យកាហ្វេរវាងចិន និងភូមា បានពង្រឹងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេស នៅខេត្តយូណាន ស្ថិតនៅភាគនិរតីប្រទេសចិន ដែលជាតំបន់ផលិតកាហ្វេដ៏សំខាន់មួយរបស់ចិន បានក្លាយជាដៃគូដ៏សំខាន់សម្រាប់ឧស្សាហកម្មកាហ្វេភូមា។ សមាគមកាហ្វេភូមា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាលាបណ្តុះបណ្តាលជំនាញកាហ្វេ សមាគម និងសភាពាណិជ្ជកម្មនានា នៅខេត្តយូណាន។ សមាគមក៏បានចូលរួមពិព័រណ៍កាហ្វេ និងកម្មវិធីផ្លាស់ប្តូរចំណេះដឹង ដើម្បីស្វែងយល់បន្ថែមអំពីឧស្សាហកម្មកាហ្វេរបស់ចិនផងដែរ។ លោកប្រធានសមាគមកាហ្វេភូមា បានមានប្រសាសន៍ថា ចិនអាចក្លាយជាទីផ្សារកាហ្វេដ៏ធំមួយក្នុងរយៈពេល១០ឆ្នាំទៀត ដែលនឹងបង្កើតឱកាសឱ្យភូមាទទួលបានផលប្រយោជន៍ពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការកើនឡើងនៃតម្រូវការអ្នកប្រើប្រាស់កាហ្វេភូមា។ ផលិតកម្មកាហ្វេនៅភូមា ប្រមូលផ្តុំជាចម្បងនៅរដ្ឋសាន និងតំបន់ម៉ាន់ដាឡេ។ កសិករដាំដុះកាហ្វេពូជ អារ៉ាប៊ីកា (Arabica) នៅតំបន់ខ្ពង់រាប និងកាហ្វេពូជ រ៉ូប៊ូស្តា (Robusta) នៅតំបន់ដែលមានរយៈកម្ពស់ទាបជាង។ លោកបានបញ្ជាក់ថា លក្ខខណ្ឌអាកាសធាតុ និងបរិស្ថានដាំដុះអំណោយផលរបស់ភូមា បានផ្តល់សក្តានុពលក្នុងការផលិតកាហ្វេមានគុណភាពខ្ពស់ សម្រាប់ទាំងការប្រើប្រាស់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកបានបន្ថែមថា ឧស្សាហកម្មកាហ្វេរបស់ភូមា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងមានការទទួលស្គាល់កាន់តែច្រើនក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ […]

កាលវិភាគផ្សព្វផ្សាយ