គណៈប្រតិភូរបស់ធនាគារ APB ប្រទេសឡាវ បានចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំធនាគារ ARDB និងទស្សនកិច្ចសិក្សា នៅការិយាល័យកណ្តាលធនាគារ ARDB

THN1 copy

ភ្នំពេញ៖ នាថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានទទួលជួបស្វាគមន៍ គណៈប្រតិភូរបស់ ធនាគារ AGRICULTURAL PROMOTION BANK CO.,LTD (APB) របស់ប្រទេសឡាវ ដែលដឹកនាំដោយ លោក Sisa ath Neumasa អគ្គនាយករងធនាគារ និងសហការី និងតំណាងក្រុមហ៊ុន First Cambodia។

នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB ក្នុងនាម ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះគណប្រតិភូនៃធនាគារ APB ឡាវ និងតំណាងក្រុមហ៊ុន First Cambodia ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកទស្សនកិច្ចសិក្សាស្វែងយល់ពីបទពិសោធន៍ក្នុងការដឹកនាំធនាគារ លើការផ្តល់ឥណទានកសិកម្ម រួមទាំងហិរញ្ញប្បទានបៃតង ការគ្រប់គ្រងប្រតិបត្តិការធនាគារ និងសេវាកម្មរបស់ធនាគារ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក Sisa ath Neumasa អគ្គនាយករងធនាគារ APB បានបង្ហាញពីចំណាប់អារម្មណ៍លើសកម្មភាពប្រតិបត្តិការរបស់ធនាគារទាំងពីរ ដែលមានបេសកកម្មស្រដៀងគ្នា ដោយផ្តល់អាទិភាពដល់ការលើកកម្ពស់ការផ្តល់ឥណទានគំាទ្រដល់វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចជនបទ ហើយលោក Sisaath Neumasa សង្ឃឹមថាធនាគារទំាងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូក្នុងការពង្រីកសេវាធនាគារ និងហិរញ្ញវត្ថុ រួមចំណែកក្នុងចំណែកអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចសង្គម។


photo_2026-08-25_10-49-49
ព្រាបសាច់ក្នុងស្រុកកំពុងត្រូវប៉ាន់​ក្នុងចំណោមពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន

ដោយ នៅ ស៊ីវុត្ថា កំពត៖ ព្រាបសាច់នៅកម្ពុជាហាក់​កំពុងមានតម្រូវការច្រើន ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន សម្រាប់​យក​ធ្វើជាមុខម្ហូបអាហារ ។ ស្ថានភាពនេះបានជំរុញឱ្យកសិករចិញ្ចឹមព្រាបសាច់ អំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរនេះ ចូលរួមចិញ្ចឹមបន្ថែម ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការ​លើកឡើងរបស់​កសិករ​ចិញ្ចឹមព្រាប​សាច់ នៅខេត្តកំពត។ លោក រី រ៉ាឈីត កសិករចិញ្ចឹមព្រាបសាច់ ស្ថិតនៅភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា តាមការសង្កេតមើលឃើញរបស់លោក នាពេលបច្ចុប្បន្ននេះ ព្រាបសាច់មានតម្រូវការខ្ពស់នៅក្នុងទីផ្សារក្នុងស្រុក ខណៈលោកមិនទាន់អាចផ្គត់ផ្គង់បានទាន់ពេលវេលាតាមតម្រូវការរបស់អតិថិជននៅឡើយ។ លោកបានបញ្ជាក់បន្ថែមថា ដើម្បីបង្កើនបរិមាណផលិតកម្ម និងឆ្លើយតបនឹងតម្រូវការទីផ្សារ លោកគ្រោងពង្រីកទ្រុងចិញ្ចឹម និងបង្កើនការចិញ្ចឹមមេពូជឱ្យបានរាប់ម៉ឺនគូរបន្ថែមទៀត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរចិញ្ចឹមព្រាប ឱ្យចូលរួមចិញ្ចឹមបន្ថែម ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងបង្កើតចំណូលបន្ថែមសម្រាប់គ្រួសារ ព្រោះការចិញ្ចឹមព្រាបសាច់មានភាពងាយស្រួល បើធៀបជាមួយនឹងការចិញ្ចឹមសត្វមាន់​។ ទាក់ទិននឹងទីផ្សារព្រាបសាច់នេះដែរ លោក អ៊ីវ ផល្លារ អ្នកផ្គត់ផ្គង់ព្រាបសាច់សម្រាប់លក់បន្តនៅតាមភោជនីយដ្ឋាននានានៅក្នុងរាជធានីភ្នំពេញ បានអះអាងប្រាប់ទូរទស្សន៍អនឡាញ ARDB ថា កសិករដែលចិញ្ចឹមព្រាបសាច់ ហើយចេះធ្វើទីផ្សារតាមបណ្តាញសង្គមដោយខ្លួនឯង ដូចលោក រី រ៉ាឈីត ទៀតនោះ […]

photo_2026-08-24_17-46-55
ដំណាំជាង១ ០០០ហិកតា នៅឃុំកោះតាស៊ុយ ខេត្ត​ក្រចេះ​ រងផលប៉ះពាល់ពីទឹកជំនាន់

ដោយ​ ហៃ ស៊ីណា ក្រចេះ៖​ ផលដំណំាំជាង១ ០០០ហិកតា របស់ពលលរដ្ឋស្ថិតនៅក្នុងឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ​​ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារទឹកជំនន់ ហើយខាងអាជ្ញាធរស្រុក និងខេត្តបានស្វះស្វែងជួយសង្រ្គោះជាបន្តបន្ទាប់ផងដែរ។ លោក លាង សាគុណ ជំទប់ទី១ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ បាន​លើកឡើងថា  ផ្ទៃដីចម្ការនៅឃុំកោះតាស៊ុយជាង១​ ០០០ហិកតា  ក្នុងនោះមានដំណាំពោត ត្រប់ ថ្នាំជក់ និងដំណាំរួមផ្សំផ្សេងៗទៀត ដែលកសិករដាំហើយពិបាកប្រមូលផល ដោយសារតែទឹកជន់លិចខ្លាំងក្នុងមួយសប្តាហ៍នេះ។ លោកបាន​រៀបរាប់ថា ប្រជាជននៅឃុំរបស់លោកមានសរុបចំនួន៣២៧គ្រួសារ ស្មើ១២៩៣នាក់ ក្នុងចំណោមភូមិផ្សេងៗទៀត គឺនៅភូមិចុងកោះរងការខួចខាតច្រើនជាង​គេ ជាពិសសដំណាំពោតតែម្តងខួចខាតរហូតដល់ ៨០ភាគរយ ។ ជំទាប់ទី១ ឃុំកោះតាស៊ុយ បានបញ្ជាក់ថា រាល់ឆ្នាំកសិករ​ប្រមូលផលដំណាំពោតបានប្រមាណ​៣ ០០០តោន​​​ ដែលសព្វថ្ងៃនេះ កសិករលក់​បានតម្លៃត្រឹមតែ៥០០រៀលក្នុងមួយគីឡូក្រាម ហើយ​លោក​បានអំពាវនាវដល់ថ្នាក់ដឹកនាំ ជាពិសេស ថ្នាក់ជាតិជួយមកពិនិត្យមើលការលំបាករបស់ប្រជាជន ខណៈផ្ទះសម្បែងរបស់ពួកគាត់កំពុង​ជន់លិចដល់ក្រោមផ្ទះហើយ។ ជុំវិញបញ្ហាទឹកជំនន់ខាលើនេះ លោក​ ធីម​ ស៊ាងឡេង អភិបាលស្រុកព្រែកប្រសព្វ មានប្រសាសន៍ថា  ក្នុងភូមិសាស្រ្តស្រុកព្រែកប្រសព្វ គិតត្រឹមថ្ងៃទី២៣ […]

image_2026-08-25_10-15-02
អាម៉េរិកជួយអ្នកនេសាទហ្វីលីពីន​ អាចរាយការណ៍ពីការនេសាទខុសច្បាប់នៅតាមសមុទ្រ

ម៉ានីល៖ សហរដ្ឋអាម៉េរិកបានផ្តល់ថវិកាសម្រាប់បង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យសកម្មភាពនេសាទតាមសមុទ្រ នៅប្រទេសហ្វីលីពីន ដែលនឹងប្រមូលព័ត៌មានទាន់ពេលវេលាពីអ្នកនេសាទហ្វីលីពីន ជុំវិញបទល្មើសនេសាទខុសច្បាប់ និងចលនាគួរឱ្យសង្ស័យរបស់នាវា។  នេះបើយោងតាមការប្រកាស​របស់​ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំទីក្រុងម៉ានីល ។ មជ្ឈមណ្ឌលរាយការណ៍បទល្មើសនេសាទខុសច្បាប់នេះ ត្រូវបានបំពាក់ដោយប្រព័ន្ធអ៊ីនធឺណិតពីផ្កាយរណប ស្តារលីង (Starlink) និងកម្មវិធីទិន្នន័យ អឺសរ៉េនជឺ (EarthRanger) ដើម្បីប្រមូលព័ត៌មានទាន់ពេលវេលាពីអ្នកនេសាទក្នុងតំបន់ និងអំពីការសង្ស័យថា មានការនេសាទខុសច្បាប់ សកម្មភាពមិនធម្មតារបស់នាវា និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។ ស្ថានទូតអាម៉េរិក បានប្រកាសថា ព័ត៌មានទាំងនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ណការិយាល័យជលផល និងធនធានទឹក (Bureau of Fisheries and Aquatic Resources)នៃមជ្ឈមណ្ឌលជាតិសម្រាប់កិច្ចការសមុទ្រ (National Maritime Center)។​ មជ្ឈមណ្ឌលនេះនឹងរាយការណ៍អំពីការនេសាទខុសច្បាប់ ការនេសាទ​ដោយមិនបានរាយការណ៍ និងគ្មានការត្រួតពិនិត្យ ក្រោមកិច្ចសហការរវាងសហរដ្ឋអាម៉េរិក និងក្រុមប្រឹក្សាខេត្តប៉ាឡាវ៉ាន ប្រទេសហ្វីលីពីនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ប៉ាឡាវ៉ាន គឺជាខេត្តប្រជុំកោះរបស់ប្រទេសហ្វីលីពីន ដែលល្បីល្បាញទូទាំងពិភពលោក និងត្រូវបានគេចាត់ទុកថា ជាដែនអេកូឡូស៊ីចុងក្រោយរបស់ប្រទេសហ្វីលីពីណ (Last Ecological Frontier)។ ខេត្តនេះរួមមានកោះប៉ាឡាវ៉ាន ដែលជាកោះធំ និងកោះតូចៗប្រមាណ១​ ៧៨០កោះ។ តំបន់នេះមានទឹកសមុទ្រពណ៌ខៀវបៃតងថ្លាស្អាត ជួរភ្នំថ្មកំបោរដ៏ខ្ពស់ និងមានព្រៃត្រូពិចដ៏ក្រាស់។ កាលពីខែមិថុនា […]

Untitled-1 (2)
ច្នៃ​​ស្លឹកឃុនមារជា​ស្លឹកកណ្ដបប្រក់ដំបូល – មុខរបរ​របស់សហគមន៍នៅខេត្តសៀមរាប​

ដោយ ឡុង សារេត សៀមរាប៖ ស្លឹកឃុនមារ ដែល​ត្រូវបានសហគមន៍​មួយក្នុងខេត្តសៀម​រាប​ យកច្នៃជា​ស្លឹកកណ្ដប សម្រាប់ប្រក់ដំបូល ហើយសហគមន៍អាច​រកចំណូលបាន​ជិត​២ម៉ឺនដុល្លារ​​​ ក្នុងរយៈពេលត្រឹម​ ៤ខែ ពី​របរ​កែច្នៃស្លឹកឃុនមារ​នេះ​។ យុវជន ​លី សុធុជ អាយុ​៣២ឆ្នាំ​ ជាសមាជិកនៃ​សហគមន៍ព្រៃឈើចាន់សខាងជើង ជាអ្នកផ្តួចផ្តើម​គំនិតឱ្យ​មាន​ការច្នៃ​ស្លឹកឃុនមារជាស្លឹកកណ្ដប ដែល​​គាត់អះអាងថា ធុនជាមួយភ្លើងឆាបឆេះ​។ យុវជន​រូបនេះបានឱ្យដឹង​ថា សកម្មភាពកែច្នៃ​ស្លឹកឃុនមារជាស្លឹកកណ្តបនេះ ​ចាប់ផ្តើម​ក្នុងឆ្នាំ​២០២៣ ​​ ហើយ​នៅឆ្នាំ​២០២៤​ នៅលើ​ទីផ្សារ​ក្នុងតំបន់​មានតម្រូវការតិចតួច​ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន​តម្រូវការ ស្លឹកកណ្ដបឃុនមារចាប់ផ្តើមមានសន្ទុះកើនឡើង ជាពិសេ​ស​​នៅក្រុងភ្នំពេញ​ បន្ទាប់ពីបានផ្សព្វផ្សាយ​នៅតាមបណ្តាញទំនាក់ទំនងសង្គម​​​។​ ​លោក លី សុធុជ​ ​បាន​គូសបញ្ជាក់ថា “ចូលមកដល់ឆ្នាំ២០២៦នេះ យើងរៀបចំ​ស្លឹកឃុនមារធ្វើជាស្លឹកកណ្តបជារៀងរាល់ថ្ងៃ​ ដោយសារនៅលើទីផ្សារ​មាន​ការចាប់អារម្មណ៍ច្រើន​ ព្រោះតែ​ស្លឹក​រុក្ខជាតិ​មួយ​នេះ​វាមានអត្ថប្រយោជន៍ច្រើន និងងាយស្រួល​ក្នុងការរក្សាទុក​ជាងស្បូវ ស្លឹកត្នោត​ និងស្លឹករុក្ខជាតិផ្សេងទៀត​។​ ជាក់ស្តែង​គិតត្រឹមរយៈពេល​៤ខែ​ ឆ្នាំ​២០២៦កន្លងមកនេះ​​ លក់​ស្លឹកឃុនមារបាន​៣ ៥០០ម៉ែត្រការ៉េ គិតជាប្រាក់បាន​ចំណូល​១៧ ៥០០០ដុល្លារ”។ យុវជនរូបនេះបានឱ្យដឹងទៀថា ស្លឹកឃុនមារ​​​​​មានការ​ពេញនិយម​ច្រើន​។ តួយ៉ាង​​​ក្រុងភ្នំពេញមានតម្រូវការច្រើនរហូតដល់ជិត​២ ០០០ម៉ែត្រការ៉េ​​​ ដោយសារអ្នកនៅទីក្រុងភ្នំពេញ​​អត់ធ្លាប់ស្គាល់ប្រភេទស្លឹកឃុនមា​រ ​ហើយ​មានម្ចាស់ហាងជាច្រើ​ស្រលាញ់ចូលចិត្ត​ ចង់បានស្លឹកឃុនមារ​យកទៅតុបតែង​ទីតាំងរបស់ខ្លួន​ឱ្យមានភាពទាក់ទាញ​​។​​ ម្យ៉ាងទៀ​​ត​ដោយសារ​ស្លឹករុក្ខជាតិនេះ​ធុននឹងការ​ឆាបឆេះ […]

កាលវិភាគផ្សព្វផ្សាយ