វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជន

thn1 copy

(ភ្នំពេញ)៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បាន​រៀបចំឡើង សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានថ្លែង​​​ថា​​  ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការ ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងវេទិកា G-PSF លើកទី១៩នេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការតាមដាន និងវាយតម្លៃ និងរាយការណ៍មករាជរដ្ឋាភិបាលជាប់ជាប្រចាំរៀងរាល់ ៦ខែម្តង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា របាយការណ៍នេះនឹងផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យវិស័យឯកជនមានព័ត៌មានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ សំដៅជំរុញឱ្យវិស័យឯកជន បន្តបណ្តាក់ទុនវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។

 

សម្រាប់​ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានងបង្ហាញពី​វឌ្ឍនភាពដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជនបានជាងពាក់កណ្តាលនៃសេចក្តីសម្រេចសរុបចំនួន ១៨៨វិធានការ។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា វេទិការរដ្ឋាភិបាល-វិស័យឯកជន (G-PSF) បានក្លាយជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចាប់តាំងពីវេទិការដ៏សំខាន់នេះ បានបង្កើតឡើង ក្នុងឆ្នាំ ១៩៩៩ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ចាប់តាំងពីពេលនោះមក វាបានក្លាយជាវេទិកាមួយដែលវិស័យឯកជន និងរដ្ឋាភិបាលសហការគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់បរិយាកាសធុរកិច្ច។

រាជរដ្ឋាភិបាលអាណត្តិទី ៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តដឹកនាំវេទិកា G-PSF លើកទី ១៩ និងបានរំលឹកសារជាថ្មីអំពីសារៈសំខាន់ នៃការបន្តភាពជាដៃគូនេះ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់បន្តកិច្ចសន្ទនាជាមួយវិស័យឯកជន។

គោលបំណងនៃការរៀបចំពិធីផ្សព្វផ្សាយសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ឥតងាករេ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងវិស័យឯកជន។

ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ដែលបង្ហាញពី តម្លាភាព គណនេ​យ្យភាព និងការប្រាស្រ័យទាក់ទងបើកចំហគឺមានសារៈសំខាន់បំផុត ពង្រឹងការជឿទុកចិត្តរបស់វិស័យឯកជនមកលើរាជរដ្ឋាភិបាលថែមមួយកម្រិតទៀត បង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងទទួលបានការយល់ឃើញរួមគ្នាលើបញ្ហាប្រឈម និងកាលានុវត្តភាពនាពេលមុខ។


738416579_1436622361824103_3637833269218408323_n
គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាសិក្សាប្រព័ន្ធឃ្លាំងស្តុកទំនើប និងភស្តុភាររបស់អាម៉េិក ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង

ភ្នំពេញ៖ ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែង និងពង្រីកទីផ្សារអង្ករកម្ពុជានៅលើឆាកអន្តរជាតិកាលពីថ្ងៃទី០២ខែកក្តដាឆ្នាំ២០២៦ គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាសិក្សាប្រព័ន្ធឃ្លាំងស្តុកទំនើប និងភស្តុភារនៅសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងអង្ករកម្ពុជា។ គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយ ឯកឧត្តម គឹម ឆាលហួត កុងស៊ុលកិត្តិយសព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានដឹកនាំគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅឃ្លាំងស្តុកទំនើបមួយក្នុងសហរដ្ឋអាម៉េរិក។ ដំណើរទស្សនកិច្ចនេះបានផ្តោតលើការសិក្សាអំពីប្រព័ន្ធស្តុកទុកគ្រាប់ធញ្ញជាតិ ការគ្រប់គ្រងសារពើភ័ណ្ឌ ការត្រួតពិនិត្យ និងធានាគុណភាព ស្តង់ដារសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងប្រព័ន្ធដឹកជញ្ជូនភស្តុភារ ដែលជាកត្តាសំខាន់ក្នុងការរក្សាគុណភាពផលិតផល និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់អង្ករ។ ក្នុងឱកាសនោះ គណៈប្រតិភូក៏បានអញ្ជើញទស្សនាក្រុមហ៊ុន H & T Seafood Inc. នៅទីក្រុង Bell រដ្ឋ California ដែលជាក្រុមហ៊ុនចែកចាយលក់ដុំអាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគដ៏ធំមួយនៅសហរដ្ឋអាម៉េរិក។ ក្រុមហ៊ុននេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ និងមានភាពល្បីល្បាញក្នុងការផ្គត់ផ្គង់ផលិតផលអាហារស្រស់ និងក្លាសេ រួមទាំងផលិតផលនាំចូលពីបណ្តាប្រទេសអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍។ ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារដ៏តឹងរ៉ឹង ក្រុមហ៊ុនបានក្លាយជាដៃគូដ៏សំខាន់សម្រាប់បណ្តាហាងលក់រាយ និងអ្នកចែកចាយជាច្រើននៅសហរដ្ឋអាម៉េរិក។ […]

image_2026-07-06_14-34-27
ឥណ្ឌាបន្តគោលនយោបាយនាំចូលដោយសេរី សម្រាប់សណ្ដែកភូមា រហូតដល់ខែមីនា ឆ្នាំ២០២៧

ណៃពិដោ៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា បានប្រកាសថា ប្រទេសឥណ្ឌាបានពង្រីកគោលនយោបាយនាំចូលគ្រាប់សណ្ដែកបាយ និងសណ្តែកសៀង ដោយមិនបង់ព័ន្ធសម្រាប់កសិផលភូមា រហូតដល់ខែមីនា ឆ្នាំ២០២៧។ ពាណិជ្ជករបានបកស្រាយថា គោលនយោបាយនេះ គឺដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌា។ ឥណ្ឌា គឺជាអ្នកទិញគ្រាប់សណ្ដែកបាយ និងសណ្តែកសៀងរបស់ភូមាច្រើនជាងគេ។ ហេតុដូច្នេះ តម្លៃសណ្ដែកបាយ និងសណ្តែកសៀង បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតម្រូវការរបស់ប្រជាជនឥណ្ឌា។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នារវាងភូមា និងឥណ្ឌា ដែលបានចុះហត្ថលេខា​ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសឥណ្ឌានឹងនាំចូលពីភូមា​ នូវផលិតផលសណ្តែកបាយចំនួន២៥០ ០០០តោន និងសណ្តែកសៀងចំនួន១០០ ០០០តោន សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា ដោយគិតចាប់ពីឆ្នាំហិរញ្ញវត្ថុ២០២១-២០២២ ដល់ឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦។ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនេះ នឹងមិនប៉ះពាល់ដល់កូតាប្រចាំឆ្នាំរបស់ឥណ្ឌាឡើយ។ ប្រទេសភូមាក្នុងមួយឆ្នាំអាចផលិតសណ្ដែកបាយបានប្រមាណ៤០០ ០០០តោន និងសណ្តែកសៀងប្រមាណ៥០ ០០០តោន ខណៈអ្នកនាំចេញក៏មានសិទ្ធិដឹកទៅកាន់ប្រទេសឥណ្ឌាក្រោមកូតាប្រចាំឆ្នាំនោះផងដែរ។ ប្រទេសភូមាត្រូវបានគេជឿទុកចិត្តយ៉ាងខ្លាំងថា ជាប្រភពផលិតផលគ្រាប់សណ្ដែកពូជផ្សេងៗ រួមទាំងសណ្តែកបាយ និងសណ្តែកសៀងផងដែរ។ លេខាធិការនៃនាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ បាននិយាយក្នុងអំឡុងវេទិកាកសិកម្មអាស៊ីខាងត្បូងលើកទី៤ ឆ្នាំ២០២៦ ដែលត្រូវបានធ្វើឡើងនៅទីក្រុងយ៉ាំងហ្គោនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសណ្តែករវាងភូមា-ឥណ្ឌា បាននាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ ដែលបង្ហាញពីភាពជាដៃគូពាណិជ្ជកម្មដ៏រឹងមាំ។ ក្រៅពីធ្វើពាណិជ្ជសណ្តែកជាមួយឥណ្ឌា […]

photo_2026-07-02_16-10-45 (6)
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា ស្រូវជាង ១៨ ០០០ហិកតា នៅខេត្តបាត់ដំបង រងផលប៉ះពាល់ដោយសារខ្វះទឹក

បាត់ដំបង៖ យោងតាមរបាយរណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញនៅក្នុងរបាយការណ៍ថា ផ្ទៃដីដំណាំស្រូវជាង១៨ ០០០ហិកតា នៅខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយសារបញ្ហាខ្វះទឹកក្នុងរដូវដាំដុះ បណ្តាលឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញ បង្កើនការតាមដានស្ថានភាពយ៉ា ដើម្បីវាយតម្លៃផលប៉ះពាល់ និងត្រៀមវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។ យោងឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ផ្ទៃដីដំណាំស្រូវ ដែលរងផលប៉ះពាល់ដោយសារខ្វះទឹក មានសរុប ១៨ ៣៦២ហិកតា ស្ថិតនៅក្នុងស្រុកចំនួនពីរនៃខេត្តបាត់ដំបង គឺស្រុកឯកភ្នំ និងស្រុកសង្កែ។ ក្នុងនោះស្រុកឯកភ្នំ មានផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន៧ ៧៦៩ហិកតា និងស្រុកសង្កែ មានផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន១០ ៥៩៣ហិកតា។ បញ្ហាខ្វះទឹកនេះភាគច្រើនកើតឡើងដោយសារភ្លៀងធ្លាក់មិនទៀងទាត់ និងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប្រភពទឹកធម្មជាតិមួយចំនួនមានកម្រិតទាប និងមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការដាំដុះស្រូវនៅតំបន់ខ្លះ។ ជាមួយគ្នានេះ ឯកឧត្តម គន់ គីម បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បន្តតាមដានស្ថានភាពជាប្រចាំ  ដើម្បីប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ និងត្រៀមវិធានការបន្ទាន់ ក្នុងករណីស្ថានភាពខ្វះទឹកបន្តអូសបន្លាយ ឬមានការប៉ះពាល់បន្ថែមលើផ្ទៃដីកសិកម្ម។ ការណែនាំនេះ បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

image_2026-07-06_14-22-29
អាហ្រ្វិកខាងត្បូងចាប់ផ្តើមនាំចេញផ្លៃព្រូន ក្នុងទ្រង់ទ្រាយធំទៅកាន់ប្រទេសចិន

ខេបថោន៖ ប្រទេសអាហ្រ្វិកខាងត្បូង បានចាប់ផ្តើមនាំចេញផ្លែព្រូន ជាទ្រង់ទ្រាយពាណិជ្ជកម្មជាលើកដំបូងទៅកាន់ប្រទេសចិនចំនួន២០ ០០០កេស ដែលជាការអនុវត្តជាផ្លូវការនៃពិធីសារពាណិជ្ជកម្មផ្លែឈើ ទ្វេភាគីរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីក្រសួងកសិកម្មអាហ្វ្រិកខាងត្បូង និងឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីខេបថោន បានអញ្ជើញចូលរួមក្នុងឱកាសនាំចេញនេះដោយផ្ទាល់ ដើម្បីលើកទឹកចិត្តដល់ដំណើរការពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីបានចាត់ទុកការអភិវឌ្ឍនេះថា ជាភាពចាំបាច់ផ្នែកសេដ្ឋកិច្ច ដោយលើកឡើងថា ការទទួលបានទីផ្សារប្រើប្រាស់ផ្លែឈើរបស់ប្រទេសចិន បានក្លាយជាចំណុចសំខាន់នៃភាពធន់ផ្នែកកសិកម្មរបស់អាហ្វ្រិកខាងត្បូង និងជាយុទ្ធសាស្ត្រកំណើនរយៈពេលវែង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះអនុញ្ញាតឱ្យនាំចេញកសិផលរបស់អាហ្វ្រិកខាងត្បូង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីនាំចូលទៅក្នុងទីផ្សាប្រទេសចិន ក្រោមលក្ខខណ្ឌពន្ធសូន្យ ដែលជួយពង្រឹងជំហររបស់កសិករអាហ្វ្រិកចំពោះទីផ្សារនាំចូលដ៏ធំបំផុតមួយរបស់ពិភពលោក។ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងមានគោលបំណងបង្កើនប្រាក់ចំណូលពីការនាំចេញផ្លែឈើឱ្យបានទ្វេដងពីកម្រិតបច្ចុប្បន្ន ក្នុងប្រហែល២៤,៤លានដុល្លារ ក្នុងរយៈពេលបួនឆ្នាំ។ ការព្យាករណ៍ផ្នែកឧស្សាហកម្មបង្ហាញថា គំនិតផ្តួចផ្តើមនេះអាចទាញយកប្រាក់ចំណូលបន្ថែមរាប់រយលានដុល្លារក្នុងតម្លៃពាណិជ្ជកម្មបន្ថែម និងបង្កើតការងារប្រហែល៣៥០ កន្លែង ក្នុងការធ្វើកសិកម្ម និងប្រតិបត្តិការផ្ទះសំណាក់ ដោយមានមុខតំណែងចំនួន៦០០ បន្ថែមទៀតត្រូវបានរំពឹងទុកនៅទូទាំងខ្សែសង្វាក់ភស្តុភារកម្ម ការដឹកជញ្ជូន និងការវេចខ្ចប់។ ផែនការនេះកំពុងដំណើរការរួចហើយ ដើម្បីបញ្ចប់ពិធីសារសម្រាប់ផ្លែស្ត្របឺរី និងប៊្លូបឺរី ដោយការត្រួតពិនិត្យបច្ចេកទេសដោយអគ្គរដ្ឋបាលគយចិន រំពឹងថា នឹងបើកច្រកនាំចូលទីផ្សារបន្ថែមទៀត។ ការពិភាក្សារវាងរដ្ឋមន្ត្រីពាណិជ្ជកម្មអាហ្វ្រិក និងសមភាគីចិន ក៏គ្របដណ្តប់លើការបន្តនាំចេញសាច់គោល្អៗ និងវឌ្ឍនភាពលើក្របខ័ណ្ឌតំបន់ភាវូបនីយកម្មជំងឺអុតក្ដាម។ លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាហ្វ្រិកខាងត្បូងអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយកិច្ចព្រមព្រៀងនេះក៏ផ្សាភ្ជាប់ទៅនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើវិស័យផ្លូវដែក កំពង់ផែ និងបណ្តាញផ្លូវថ្នល់របស់អាហ្វ្រិកខាងត្បូងផងដែរ។ កាលពីឆ្នាំ២០២៥ ក្រុមហ៊ុននាំចេញផ្លែឈើអាហ្វ្រិកខាងត្បូង […]

កាលវិភាគផ្សព្វផ្សាយ