Pressed for time? Stay informed with ARDB TV's newsletters
កំពង់ធំ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូធនាគារ ARDB ចូលរួម «ពិធីសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព» នៅខេត្តកំពង់ធំ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី «គម្រោងបង្កើនផលបច្ចេកទេសដំណាំស្រូវសាកល្បងក្នុងតំបន់ទន្លេមេគង្គ» របស់ក្រុមហ៊ុន ហ្គាងស៊ី ហេងបាវហ្វេង អេហ្គ្រីខលធឺរ័ល ឌីវេឡុបម៉ិន ដែលស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍។ ដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយ ឯកឧត្ដម ចាន់ សីហា, ឯកឧត្ដម ប៉ិច សានី, ឯកឧត្ដម បាន លឹម ដែលជាអគ្គនាយករងធនាគារ ARDB និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ តំណាងក្រុមហ៊ុនបានរាយការណ៍ជូនគណៈប្រតិភូថា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ លើផ្ទៃដីសរុប១ ៥០០ហិកតា ដោយផ្តោតលើការដាំដុះស្រូវបែបថ្មី ការបង្កាត់ពូជស្រូវសម្រាប់នាំចេញ និងការចិញ្ចឹមត្រីតាមលក្ខណៈបច្ចេកទេសខ្ពស់។ ឯកឧត្ដមបណ្ឌិត កៅ ថាច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរូកសិកម្មចម្រុះខ្នាតធំនេះ ដែលរំពឹងថានឹងជួយបង្កើនទិន្នផល […]
ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់៥ បានចូលរួមប្រជុំជាមួយសមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ តាមរយៈប្រព័ន្ធ Zoom។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ ស្របតាមមុខងារភារកិច្ច បញ្ហាប្រឈម និងដំណោះស្រាយ ជាពិសេស ជំរុញការនាំចេញកសិផល និងផលិតផលខ្មែរ ចូលទៅកាន់ទីផ្សារនូវែលហ្សេឡង់។ ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតប្រតិភូ បានស្នើឱ្យសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ ត្រូវប្រឹងប្រែងសហការគ្នាដោះស្រាយបញ្ហា និងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ភាពជោគជ័យលើការងារជំរុញពាណិជ្ជកម្មនេះ គឺជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្អែកលើការប្រឹងប្រែងរបស់សមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។ ឯកឧត្ដមបណ្ឌិតបានផ្តល់អនុសាសន៍ថា ការបំពេញការងារត្រូវប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលត្រូវមានការដឹកនាំច្បាស់លាស់ រួមមាន សិល្បៈនៃការដោះស្រាយបញ្ហា ទំនាក់ទំនង ការពិគ្រោះយោបល់ […]
ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៥៦៨ ៩១២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនេះ នាំចេញទៅកាន់តំបន់អឺរ៉ុប៣១ប្រទេស បានបរិមាណអង្ករចំនួន១៥៤ ២៥៤តោន គិតជាទឹកប្រាក់ចំនួន១០៥,១២លានដុល្លារ។ ការនាំចេញអង្ករទៅប្រទេសចិន និងហុងកុងចំនួន១៦២ ១២៥តោន គិតជាទឹកប្រាក់ចំនួន៩៤,៩២លានដុល្លារ នាំចេញទៅកាន់សមាជិកអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន២០៨ ៥៩៣តោន គិតជាទឹកប្រាក់ចំនួន៨៧,៣២លានដុល្លារ និងនាំចេញទៅកាន់គោលដៅ២៤ផ្សេងទៀត ដូចជាក្នុងទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី និងប្រទេសញ៉ូហ្សេឡេន បានចំនួន៤៣ ៩៤០តោន គិតជាទឹកប្រាក់ចំនួន៤០,០៧លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលត្រូវបាននាំចេញ មានអង្ករក្រអូប៥៩,២០ភាគរយ ប្រភេទអង្ករស គ្រាប់វែង២២,២៨ភាគរយ អង្ករចំហុយ១,៧២ភាគរយ អង្ករសរីរាង្គចំនួន១,០៤ភាគរយ អង្ករបាក់គ្រប់ប្រភេទ១៥,៥៨ភាគរយ និងអង្ករផ្សេងៗទៀត មានចំនួន០,១៨ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន២ ៧៥៣ ៨១៦តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណចំនួន៥៩១,៤១លានដុល្លារ៕
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ កាលពីថ្ងៃទី២ ខែមិថុនាថា សាច់គោអូស្ត្រាលីនាំចូលប្រទេសចិននឹងត្រូវជាប់ពន្ធនាំចូល៥៥ភាគរយបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ សម្រាប់បរិមាណនាំចូលលើសពីកូតាប្រចាំឆ្នាំ ដែលកំណត់ដោយរដ្ឋាភិបាលចិន។ ក្រសួងបានប្រកាសតាមរយៈសេចក្តីជូនដំណឹងថា ការនាំចូលសាច់គោអូស្ត្រាលី បានឈានដល់បរិមាណ៩០ភាគរយនៃកូតាឆ្នាំនេះរួចហើយ ដែលមានន័យថា ការកែប្រែអត្រឆពន្ធនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ រហូតមកដល់ពេលថ្មីៗនេះ ការនាំចូលសាច់គោអូស្ត្រាលីភាគច្រើនទទួលបានការអនុគ្រោះពន្ធគយទាប ឬសូន្យ នៅក្នុងប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ប៉ុន្តែបញ្ហានេះបានផ្លាស់ប្តូរកាលពីខែមករា ឆ្នាំ២០២៦នេះ នៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ចេញនូវគម្រោងពន្ធគយលើសាច់គោរយៈពេលបីឆ្នាំ ដើម្បីការពារកសិករក្នុងស្រុកចិន។ គោលនយោបាយនេះក៏បានកំណត់កូតានាំចូលសាច់គោប្រចាំឆ្នាំពីប្រទេសមួយចំនួន ដូចជា អូស្ត្រាលី អាហ្សង់ទីន ប្រេស៊ីល នូវែលសេឡង់ អ៊ុយរូហ្គាយ និងសហរដ្ឋអាមេរិក ដោយកំណត់កូតា៥៥ភាគរយ ក្រោយពេលនាំចូលលើសបរិមាណកូតាកំណត់។ យោងតាមប្រព័ន្ធនេះ សាច់គោអូស្ត្រាលីចំនួន២០៥ ០០០តោន អាចត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ក្រោមអត្រាពន្ធទាបឆ្នាំ២០២៦។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយទៀតថា អាជ្ញាធរចិននឹងចាប់ផ្តើមគិតពន្ធ៥៥ភាគរយ ក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីផុតកម្រិតកូតាកំណត់ត្រូវ។ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រុមហ៊ុនផ្តល់ព័ត៌មានទីផ្សារនៅក្នុងប្រទេសចិន កាលពីសប្តាហ៍មុន បានឱ្យដឹងថា ឧស្សាហកម្មសាច់គោរបស់ប្រទេសចិនបានរងផលប៉ះពាល់ដោយការធ្លាក់ចុះតម្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះសាច់គោការនាំចូលបានធ្វើឱ្យកសិករចិញ្ចឹមគោក្នុងប្រទេសចិនបាត់បង់ថ្លៃដើមផលិត និងធ្វើឱ្យតម្រូវការសាច់ក្នុងស្រុកធ្លាក់ចុះ។ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បានសម្តែងការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីប្រទេសចិន […]