ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាការងារជាមួយប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន សាខាភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន័ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការកណ្តាលនៃធនាគារ  (ARDB) បានទទួលជួបពិភាក្សាការងារជាមួយលោក លីន ហ្សឺឈាន (Lin Shiqiang) ប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន សាខាភ្នំពេញ និងសហការី ក្រោមក្របខណ្ឌអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងធនាគារទាំងពីរ។

ឯកឧត្តមបណ្ឌិត និងលោក លីន ហ្សឺឈាន បានចែករំលែកនូវបច្ចុប្បន្នភាពវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតទៅលើកាលានុវត្តន៍ភាពនៃការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងអាជីវកម្មបៃតង។

បន្ថែមពីការចែករំលែកព័ត៌មាននេះ ធនាគារ  ARDB និងធនាគារ  ICBC – Phnom Penh Branch ក៏បានយល់ឃើញដូចគ្នា ក្នុងការពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើការផ្តល់ហិរញ្ញប្បទានរួមគ្នា ការតភ្ជាប់សេវាទូទាត់អន្តរធនាគារ និងការជំរុញការវិនិយោគលើការកែច្នៃក្នុងវិស័យកសិកម្ម ជាពិសេសអាជីវកម្មបៃតង និងហិរញ្ញប្បទានបៃតង៕

 


2025-10-19 09.17.25
ចិន និងអាម៉េរិកផ្អាកជាបណ្ដោះអាសន្ននូវការយកពន្ធគយ និងផ្លែកំពង់ផែ

ប៉េកាំង៖ ចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាផ្អាកវិធានការយកពន្ធគយ និងផ្លែកំពង់ផែមួយចំនួន សម្រាប់រយៈពេលមួយឆ្នាំ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងប៊ូសាន កាលពីថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២៥។ យោងតាមក្រសួងពាណិជ្ជកម្មចិន  បានឱ្យដឹងថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការអនុវត្តវិធាន ដែលប៉ះពាល់ដល់វិស័យសមុទ្រ ដឹកជញ្ជូន និងការសាងសង់កប៉ាល់របស់ចិន ខណៈពេលចិននឹងផ្អាកការអនុវត្តពន្ធគយសងសឹករបស់ខ្លួនលើទំនិញអាម៉េរិក។ ការសម្រេចចិត្តបែបនេះបានបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម  ដែលបានកើតឡើងតាំងពីក្នុងខែមីនា ឆ្នាំ២០២៥ នៅពេលសហរដ្ឋអាម៉េរិក បានដំឡើងអត្រាពន្ធគយនាំចូលលើផលិតផលរបស់ចិនពី១០ភាគរយដល់ ២០ភាគរយ ដែលបង្ខំឱ្យចិនដំឡើងពន្ធបន្ថែមលើផលិតផលកសិកម្ម និងម្ហូបអាហារជាច្រើនប្រភេទរបស់សហរដ្ឋអាម៉េរិក។ ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ចិននឹងព្យួរពន្ធបន្ថែមទាំងនេះ និងបើកទីផ្សាររបស់ខ្លួនសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក។ ការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំងពីរ ក៏រួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការដើម្បីបន្ធូរបន្ថយដល់ការដឹកជញ្ជូនសារធាតុហ្វេនតានីល (Fentanyl) ទៅកាន់សហរដ្ឋអាម៉េរិក និងការបន្ធូរបន្ថយl;ការនាំចេញលើសារធាតុរ៉ែកម្រ និងឧបករណ៍អេឡិចត្រូនិកផងដែរ។ នៅក្នុងកិច្ចព្រមព្រៀងនេះដែរ ទំនិញកសិកម្មរបស់សហរដ្ឋអាម៉េរិក មានដូចជាផ្លែឈើរី ផ្លែប៉ោម ផ្លែក្រូចឆ្មារ ផ្លែប៊្លូបឺរី ផ្លែបឺរ ទំពាំងបាយជូរ ផ្លែសារី […]

image_2025-11-17_08-30-48
ឥណ្ឌាពង្រីកទីផ្សារផ្លែត្របែកទៅកាន់ទ្វីបអឺរ៉ុប ដោយប្រកួតប្រជែងជាមួយអេហ្សីប

ក្រុងពូណេ៖ ប្រធានក្រុមហ៊ុននាំចេញ នាំចូលផលិតផលកសិកម្ម​ ដែលមានមូលដ្ឋាននៅទីក្រុងពូណេ (Pune) រដ្ឋមហារាស្ត្រ (Maharashtra) នៃប្រទេសឥណ្ឌា បានមានប្រសាសន៍ថា ការនាំចេញផ្លែត្របែកស្រស់របស់ប្រទេសឥណ្ឌាកំពុងតែកើនឡើង នៅរដូវប្រមូលផលថ្មីនេះ ដោយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។ លោកស្រីប្រធានក្រុមហ៊ុន បានមានប្រសាសន៍ដូច្នេះថា​ «ពូជត្របែកសាច់ស​ (Allahabad Safeda) និងពូជត្របែកតៃវ៉ាន់សាច់ពណ៌ស្វាយ (Taiwan Pink) បន្តនាំមុខគេក្នុងការនាំចេញរបស់យើង និងទទួលបានការកោតសរសើរយ៉ាងច្រើនចំពោះភាពរឹងមាំអាចទុុកបានយូរ មានក្លិនក្រអូបពិសេស និងមានរសជាតិឆ្ងាញ់របស់ផ្លែត្របែកទាំងនេះ»។ លោកស្រីបានគូសបញ្ជាក់ថា ដោយសារពូជផ្លែត្របែកទាំងពីរប្រភេទនេះ មានទីផ្សារនៅទ្វីបអឺរ៉ុប ទើបធ្វើឱ្យការដាំដុះកើនឡើង១០​ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន នៃផលិតកម្មនៅទូទាំងរដ្ឋមហារាស្ត្រ និងរដ្ឋគុជរ៉ាត់ (Gujarat)។ លោកស្រីបានមានប្រសាសន៍ដូច្នេះ «ការគ្រប់គ្រងចម្ការផ្លែត្របែកបានល្អប្រសើរឡើង និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់កសិករក្នុងការបំពេញតាមតម្រូវការគុណភាពនាំចេញ គឺជាកត្តាដ៏សំខាន់នាំឱ្យរីកចម្រើនបែបនេះ។ បរិមាណនាំចេញក៏បានកើនឡើងដែរ ដោយកើនឡើងប្រហែល១២​ភាគរយ ដោយសារតែតម្រូវការផ្លែត្របែនច្រើន ពីប្រទេសអារ៉ាប់រួម កាតា និងប្រទេសអូម៉ង់ ជាពិសេសចំណាប់អារម្មណ៍ថ្មីនៅក្នុងទីផ្សារអឺរ៉ុប»។ វិស័យនាំចេញផ្លែត្របែកនេះ ក៏បានទប់ទល់នឹងបញ្ហាប្រឈមនៅរដូវកាលនេះផងដែរ រួមទាំងរដូវវស្សា និងការប្រែប្រួលអាកាសធាតុ ដែលមិនអាចទាយទុកមុនបាន។ លោកស្រីទទួលស្គាល់ថា លក្ខខណ្ឌទាំងនេះបណ្តាលឱ្យខូចខាតផលដំណាំខ្លះ ប៉ុន្តែដោយសារការកែលម្អប្រព័ន្ធទឹកបានមុន និងការគ្រប់គ្រងសំណើមបានល្អ ធ្វើឱ្យទិន្នផលផ្លែត្របែកឡើងខ្ពស់ និងមានគុណភាពល្អ។ រដូវនាំកាលចេញផ្លែត្របែករបស់ប្រទេសឥណ្ឌា […]

tg_image_4227156067
ទីផ្សារផ្លែស្រកានាគរបស់ចិនធ្លាក់ថ្លៃដល់កម្រិតទាបបំផុតនៅចុងឆ្នាំ២០២៥

ប៉េកាំង៖ ទីផ្សារផ្លែស្រកានាគ​ របស់ប្រទេសចិន​ បានធ្លាក់ថ្លៃយ៉ាងខ្លាំង នៅចុងឆ្នាំ២០២៥នេះ ដោយអ្នកលក់និយាយថា តម្លៃសម្រាប់ការប្រមូលផលជាច្រើនលើករវាងខែកញ្ញា និងខែតុលា ជាទូទៅមានចាប់ពី ពី១,៦ ទៅ២,៨យន់ ឬស្មើពី០,២២​ ទៅ០,៣៨ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកដាំ និងអ្នកលក់ផ្លែស្រកានាគ បានកត់សម្គាល់ថា តម្លៃទាបបែបនេះកម្រកើតឡើងណាស់ ជាពិសេសចំពោះផ្លែស្រកានាគ ដាំនៅក្នុងខេត្តក្វាងស៊ី (Guangxi) ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល៥៣ហិកតា ដោយផលិតផ្លែស្រកានាគសាច់ក្រហមប្រហែល៣ ០០០តោនជារៀងរាល់ឆ្នាំ។ អ្នកគ្រប់គ្រងកសិដ្ឋាន បានពន្យល់ថា ខេត្តក្វាងស៊ី គឺជាតំបន់ផលិតកម្មដ៏សំខាន់សម្រាប់ផ្លែស្រកានាគ ដែលដាំដុះក្នុងប្រទេសចិន។ តំបន់នេះអាចប្រមូលផលផ្លែស្រកានាគ ដែលដាំដុះដោយធម្មជាតិចំនួនប្រាំបី ទៅ១០ដង ជារៀងរាល់ឆ្នាំ ចាប់ពីខែមិថុនា ដល់ចុងខែវិច្ឆិកា បន្ទាប់មកដោយមានការដាំដុះបន្ថែមពីរដងទៀត នៅក្រោមពន្លឺសិប្បនិម្មិត អាចធ្វើការលក់ផ្គត់ផ្គង់ទីផ្សារបន្តរហូតដល់ខែកុម្ភៈនៃឆ្នាំបន្ទាប់។ រហូតមកដល់ពេលនេះ នៅឆ្នាំ២០២៥ កសិដ្ឋាននៅក្នុងខេត្ត ក្វាងស៊ី បានប្រមូលផលផ្លែស្រកានាគបានប្រហែល១០ដងរួចទៅហើយ ដោយលក់ក្នុងតម្លៃទាបជាង២,៤យន់ ឬស្មើនឹង០,៣៣ដុល្លារ ក្នុងមួយគីឡូក្រាម។ បើប្រៀបធៀប តម្លៃនៅដំណាក់កាលដូចគ្នាក្នុងឆ្នាំមុនៗ ជាធម្មតាមានគេអាចលក់ក្នុងតម្លៃចាប់ពី៣ ទៅ៣,៦យន់ ឬស្មើពី០,៤១ ទៅ០,៤៩ ដុល្លារ ក្នុងមួយគីឡូក្រាម។ […]

image_2025-10-09_10-34-15
ផ្លែទុរេនម៉ាឡេស៊ី នឹងចុះបញ្ជីជាស្តេចផ្លែឈើរបស់ជាតិ ក្នុងពេលឆាប់ៗនេះ

គូឡាឡាំពួរ៖ «ស្តេចផ្លែឈើ» ជាពូជផ្លែទុរេនដ៏ជាទីស្រលាញ់ពេញចិត្តរបស់ប្រទេសម៉ាឡេស៊ី អាចទទួលបានងារជាស្តេចផ្លែទុរេន ក្នុងពេលឆាប់ៗនេះ ស្របពេលសមាគមអ្នកផលិតផ្លែទុរេន កំពុងតែជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួន ឱ្យដាក់ឈ្មោះជាផ្លូវការថា ជាផ្លែឈើរបស់ប្រទេស និងប្រកាសយករៀងរាល់ថ្ងៃទី៧ ខែកក្កដា ជាទិវាផ្លែទុរេនជាតិ។ សារព័ត៌មានរបស់ម៉ាឡេស៊ី បានរាយការណ៍ដោយដកស្រង់សម្តីប្រធានសមាគមអ្នកផលិតផ្លែទុរេនដែលបាននិយាយថា «ផ្លែទុរេនមិនមែនគ្រាន់តែជាផ្លែឈើមួយប្រភេទនោះទេ។ វាជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង។ ជនជាតិម៉ាឡេស៊ីគ្រប់រូប មិនថាមានប្រវត្តិបែបណាក៏ដោយ មានរឿងរ៉ាវពាក់ព័ន្ធឹងផ្លែទុរេន ការចងចាំ និងជាប្រពៃណី។ វាជារឿងមួយដែលបង្រួបបង្រួមយើងទាំងអស់គ្នា»។ បើគិតចាប់ពីតូបលក់ដូរតាមដងផ្លូវរហូតដល់ខ្ចប់ក្នុងប្រអប់សម្រាប់នាំចេញ ផ្លែទុរេនដ៏ល្បីល្បាញរបស់ប្រទេសម៉ាឡេស៊ី ជាពិសេស ពូជមូសាង ឃីង (Musang King) និងពូជប្លែកថន (Black Thorn) ទទួលបានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក។ ការផ្តល់ឋានៈដល់ផ្លែទុរេននេះ​ គឺជាការចុះបញ្ជីបញ្ជាក់ពូជដំណាំសម្គាល់ភូមិសាស្ត្រ (Geographic Indicator) នៃទុរេនពូជមូសាង ឃីង ដែលត្រូវមានសុពលភាពរហូតដល់ខែមីនា ឆ្នាំ២០៣៤ បានបញ្ជាក់ជាថ្មីនូវភាពត្រឹមត្រូវរបស់វាថា ជាផលិតផលដ៏មានមោទនភាពរបស់ម៉ាឡេស៊ី។ លោកប្រធានសមាគម បាននិយាយថា «ការចុះបញ្ជីជាដំណាំសម្គាល់ភូមិសាស្ត្រ គឺប្រៀបដូចជាត្រានៅលើលិខិតឆ្លងដែនសម្រាប់ផ្លែទុរេន ពូជមូសាង ឃីង។  ការចុះបញ្ជីនេះបង្ហាញថា វាពិតជាផលិតផលផ្លែឈើរបស់ម៉ាឡេស៊ី។ វាជាផ្លែឈើ ដែលយើងទាំងអស់គ្នា​ អាចមានមោទនភាព ហើយវាបង្ហាញថា […]

កាលវិភាគផ្សព្វផ្សាយ