ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ  ARDB អញ្ជើញធ្វើវាគ្មិនកិច្ចពិភាក្សាតុមូល ស្តីពី “កិច្ចអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផល” នៅវិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីពិភាក្សាតុមូល ស្តីពី “កិច្ចអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផល” នៅក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពប្រមូលផលស្រូវនៅក្នុងប្រទេសកម្ពុជា ដោយឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា កម្ពុជាក្នុងឆ្នាំ២០២៥នេះ អាចនឹងទទួលបានទិន្នផលស្រូវសរុបប្រមាណជា១៤,៧លានតោន និងការនាំចេញ អាចនឹងឈានដល់ប្រមាណជា៨០ម៉ឺនតោន និងស្ថានភាពថ្លៃស្រូវហាក់មានកំណើនឡើងវិញបន្តិច ពិសេសស្រូវផ្ការំដួល និងស្រូវស្រងែ។

បន្ថែមពីការធ្វើបច្ចុប្បន្នភាពការប្រមូលផលស្រូវ, ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីការចូលរួមរបស់ធនាគារ ARDB និងភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ថ្មីៗនេះ ធនាគារ ARDB បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យប្រើប្រើប្រាស់នូវមូលនិធិបន្ថែមចំនួន៤០លានដុល្លារ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ តាមរយៈម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ ក្នុងតម្លៃសមស្រប និងអំពាវនាវឱ្យម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ បន្តស្រូបទិញស្រូវពីប្រជាកសិករឱ្យអស់លទ្ធភាព៕


image_2025-11-17_08-30-48
ឥណ្ឌាពង្រីកទីផ្សារផ្លែត្របែកទៅកាន់ទ្វីបអឺរ៉ុប ដោយប្រកួតប្រជែងជាមួយអេហ្សីប

ក្រុងពូណេ៖ ប្រធានក្រុមហ៊ុននាំចេញ នាំចូលផលិតផលកសិកម្ម​ ដែលមានមូលដ្ឋាននៅទីក្រុងពូណេ (Pune) រដ្ឋមហារាស្ត្រ (Maharashtra) នៃប្រទេសឥណ្ឌា បានមានប្រសាសន៍ថា ការនាំចេញផ្លែត្របែកស្រស់របស់ប្រទេសឥណ្ឌាកំពុងតែកើនឡើង នៅរដូវប្រមូលផលថ្មីនេះ ដោយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។ លោកស្រីប្រធានក្រុមហ៊ុន បានមានប្រសាសន៍ដូច្នេះថា​ «ពូជត្របែកសាច់ស​ (Allahabad Safeda) និងពូជត្របែកតៃវ៉ាន់សាច់ពណ៌ស្វាយ (Taiwan Pink) បន្តនាំមុខគេក្នុងការនាំចេញរបស់យើង និងទទួលបានការកោតសរសើរយ៉ាងច្រើនចំពោះភាពរឹងមាំអាចទុុកបានយូរ មានក្លិនក្រអូបពិសេស និងមានរសជាតិឆ្ងាញ់របស់ផ្លែត្របែកទាំងនេះ»។ លោកស្រីបានគូសបញ្ជាក់ថា ដោយសារពូជផ្លែត្របែកទាំងពីរប្រភេទនេះ មានទីផ្សារនៅទ្វីបអឺរ៉ុប ទើបធ្វើឱ្យការដាំដុះកើនឡើង១០​ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន នៃផលិតកម្មនៅទូទាំងរដ្ឋមហារាស្ត្រ និងរដ្ឋគុជរ៉ាត់ (Gujarat)។ លោកស្រីបានមានប្រសាសន៍ដូច្នេះ «ការគ្រប់គ្រងចម្ការផ្លែត្របែកបានល្អប្រសើរឡើង និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់កសិករក្នុងការបំពេញតាមតម្រូវការគុណភាពនាំចេញ គឺជាកត្តាដ៏សំខាន់នាំឱ្យរីកចម្រើនបែបនេះ។ បរិមាណនាំចេញក៏បានកើនឡើងដែរ ដោយកើនឡើងប្រហែល១២​ភាគរយ ដោយសារតែតម្រូវការផ្លែត្របែនច្រើន ពីប្រទេសអារ៉ាប់រួម កាតា និងប្រទេសអូម៉ង់ ជាពិសេសចំណាប់អារម្មណ៍ថ្មីនៅក្នុងទីផ្សារអឺរ៉ុប»។ វិស័យនាំចេញផ្លែត្របែកនេះ ក៏បានទប់ទល់នឹងបញ្ហាប្រឈមនៅរដូវកាលនេះផងដែរ រួមទាំងរដូវវស្សា និងការប្រែប្រួលអាកាសធាតុ ដែលមិនអាចទាយទុកមុនបាន។ លោកស្រីទទួលស្គាល់ថា លក្ខខណ្ឌទាំងនេះបណ្តាលឱ្យខូចខាតផលដំណាំខ្លះ ប៉ុន្តែដោយសារការកែលម្អប្រព័ន្ធទឹកបានមុន និងការគ្រប់គ្រងសំណើមបានល្អ ធ្វើឱ្យទិន្នផលផ្លែត្របែកឡើងខ្ពស់ និងមានគុណភាពល្អ។ រដូវនាំកាលចេញផ្លែត្របែករបស់ប្រទេសឥណ្ឌា […]

tg_image_4227156067
ទីផ្សារផ្លែស្រកានាគរបស់ចិនធ្លាក់ថ្លៃដល់កម្រិតទាបបំផុតនៅចុងឆ្នាំ២០២៥

ប៉េកាំង៖ ទីផ្សារផ្លែស្រកានាគ​ របស់ប្រទេសចិន​ បានធ្លាក់ថ្លៃយ៉ាងខ្លាំង នៅចុងឆ្នាំ២០២៥នេះ ដោយអ្នកលក់និយាយថា តម្លៃសម្រាប់ការប្រមូលផលជាច្រើនលើករវាងខែកញ្ញា និងខែតុលា ជាទូទៅមានចាប់ពី ពី១,៦ ទៅ២,៨យន់ ឬស្មើពី០,២២​ ទៅ០,៣៨ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកដាំ និងអ្នកលក់ផ្លែស្រកានាគ បានកត់សម្គាល់ថា តម្លៃទាបបែបនេះកម្រកើតឡើងណាស់ ជាពិសេសចំពោះផ្លែស្រកានាគ ដាំនៅក្នុងខេត្តក្វាងស៊ី (Guangxi) ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល៥៣ហិកតា ដោយផលិតផ្លែស្រកានាគសាច់ក្រហមប្រហែល៣ ០០០តោនជារៀងរាល់ឆ្នាំ។ អ្នកគ្រប់គ្រងកសិដ្ឋាន បានពន្យល់ថា ខេត្តក្វាងស៊ី គឺជាតំបន់ផលិតកម្មដ៏សំខាន់សម្រាប់ផ្លែស្រកានាគ ដែលដាំដុះក្នុងប្រទេសចិន។ តំបន់នេះអាចប្រមូលផលផ្លែស្រកានាគ ដែលដាំដុះដោយធម្មជាតិចំនួនប្រាំបី ទៅ១០ដង ជារៀងរាល់ឆ្នាំ ចាប់ពីខែមិថុនា ដល់ចុងខែវិច្ឆិកា បន្ទាប់មកដោយមានការដាំដុះបន្ថែមពីរដងទៀត នៅក្រោមពន្លឺសិប្បនិម្មិត អាចធ្វើការលក់ផ្គត់ផ្គង់ទីផ្សារបន្តរហូតដល់ខែកុម្ភៈនៃឆ្នាំបន្ទាប់។ រហូតមកដល់ពេលនេះ នៅឆ្នាំ២០២៥ កសិដ្ឋាននៅក្នុងខេត្ត ក្វាងស៊ី បានប្រមូលផលផ្លែស្រកានាគបានប្រហែល១០ដងរួចទៅហើយ ដោយលក់ក្នុងតម្លៃទាបជាង២,៤យន់ ឬស្មើនឹង០,៣៣ដុល្លារ ក្នុងមួយគីឡូក្រាម។ បើប្រៀបធៀប តម្លៃនៅដំណាក់កាលដូចគ្នាក្នុងឆ្នាំមុនៗ ជាធម្មតាមានគេអាចលក់ក្នុងតម្លៃចាប់ពី៣ ទៅ៣,៦យន់ ឬស្មើពី០,៤១ ទៅ០,៤៩ ដុល្លារ ក្នុងមួយគីឡូក្រាម។ […]

image_2025-10-09_10-34-15
ផ្លែទុរេនម៉ាឡេស៊ី នឹងចុះបញ្ជីជាស្តេចផ្លែឈើរបស់ជាតិ ក្នុងពេលឆាប់ៗនេះ

គូឡាឡាំពួរ៖ «ស្តេចផ្លែឈើ» ជាពូជផ្លែទុរេនដ៏ជាទីស្រលាញ់ពេញចិត្តរបស់ប្រទេសម៉ាឡេស៊ី អាចទទួលបានងារជាស្តេចផ្លែទុរេន ក្នុងពេលឆាប់ៗនេះ ស្របពេលសមាគមអ្នកផលិតផ្លែទុរេន កំពុងតែជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួន ឱ្យដាក់ឈ្មោះជាផ្លូវការថា ជាផ្លែឈើរបស់ប្រទេស និងប្រកាសយករៀងរាល់ថ្ងៃទី៧ ខែកក្កដា ជាទិវាផ្លែទុរេនជាតិ។ សារព័ត៌មានរបស់ម៉ាឡេស៊ី បានរាយការណ៍ដោយដកស្រង់សម្តីប្រធានសមាគមអ្នកផលិតផ្លែទុរេនដែលបាននិយាយថា «ផ្លែទុរេនមិនមែនគ្រាន់តែជាផ្លែឈើមួយប្រភេទនោះទេ។ វាជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង។ ជនជាតិម៉ាឡេស៊ីគ្រប់រូប មិនថាមានប្រវត្តិបែបណាក៏ដោយ មានរឿងរ៉ាវពាក់ព័ន្ធឹងផ្លែទុរេន ការចងចាំ និងជាប្រពៃណី។ វាជារឿងមួយដែលបង្រួបបង្រួមយើងទាំងអស់គ្នា»។ បើគិតចាប់ពីតូបលក់ដូរតាមដងផ្លូវរហូតដល់ខ្ចប់ក្នុងប្រអប់សម្រាប់នាំចេញ ផ្លែទុរេនដ៏ល្បីល្បាញរបស់ប្រទេសម៉ាឡេស៊ី ជាពិសេស ពូជមូសាង ឃីង (Musang King) និងពូជប្លែកថន (Black Thorn) ទទួលបានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក។ ការផ្តល់ឋានៈដល់ផ្លែទុរេននេះ​ គឺជាការចុះបញ្ជីបញ្ជាក់ពូជដំណាំសម្គាល់ភូមិសាស្ត្រ (Geographic Indicator) នៃទុរេនពូជមូសាង ឃីង ដែលត្រូវមានសុពលភាពរហូតដល់ខែមីនា ឆ្នាំ២០៣៤ បានបញ្ជាក់ជាថ្មីនូវភាពត្រឹមត្រូវរបស់វាថា ជាផលិតផលដ៏មានមោទនភាពរបស់ម៉ាឡេស៊ី។ លោកប្រធានសមាគម បាននិយាយថា «ការចុះបញ្ជីជាដំណាំសម្គាល់ភូមិសាស្ត្រ គឺប្រៀបដូចជាត្រានៅលើលិខិតឆ្លងដែនសម្រាប់ផ្លែទុរេន ពូជមូសាង ឃីង។  ការចុះបញ្ជីនេះបង្ហាញថា វាពិតជាផលិតផលផ្លែឈើរបស់ម៉ាឡេស៊ី។ វាជាផ្លែឈើ ដែលយើងទាំងអស់គ្នា​ អាចមានមោទនភាព ហើយវាបង្ហាញថា […]

IMG_6909
ក្រុមហ៊ុនជប៉ុនបង្កើនការដាំដំឡូង​​ និងស្រូវសាឡី នៅកម្ពុជា​ដើម្បីនាំចេញ​ទៅទីផ្សារបរទេស​

ដោយ ឡុង សារេត ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន យ៉ាម៉ាតុ ហ្គ្រីន ដែលបានវិនិយោគនៅក្នុងវិស័យកសិកម្ម​នៅខេត្តមណ្ឌលគិរី​ ត្រៀមបង្កើនការដាំដំឡូងជប៉ុនលើផ្ទៃដី​៥០ហិកតា និងដាំស្រូវសាឡី​ប្រមាណ​១០០ហិកតា​ ដើម្បី​ធ្វើការនាំចេញទៅទីផ្សារប្រទេសជប៉ុន​ និងប្រទេសមួយចំនួន​ផ្សេងទៀត​ ដែលជាដៃគូ​។​ កញ្ញា អ៊ុន សុភារៈ អគ្គនាយិការងក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រី​ បានឱ្យដឹង​ថា​ ក្រោយពីបាន​វិនិយោគ​ក្នុងវិស័យកសិកម្ម​ក្នុងខេត្តមណ្ឌលគិរី​ នៅឆ្នាំ​២០០០ រហូតមកដល់បច្ចុប្បន្ន​នេះ​បានធ្វើការដាំដុះ​ដំណាំដែលមានអាយុកាលវែង​ មានដូចជា​ស្ពៃបូកគោ ស្ពៃក្តោប ដំឡូងជប៉ុន​ និងការ៉ុត​ ហើយដំណាំទាំងនេះ​ដាំ​នៅក្នុងផ្ទះសំណាញ់ និងនៅតាមទីវាល​បែបសុវត្ថិភាព​។​ ​បើតាម​អគ្គនាយិការង​ខាងលើ​ សម្រាប់ដំណាំមើម​ដូចជាការ៉ុត យើងអាចប្រមូលផល​បាន​ក្នុងមួយហិកតា​ពី​១០ ទៅ​២០​តោន និងដំឡូងមី​បាន​ពី២០ទៅ​៣៥តោនក្នុងមួយហិកតា​។ ចំណែក​​ដំណាំស្លឹកដូចជាស្ពៃក្តោប​ និងស្ពៃបូកគោ​ ​ប្រមូលផលក្នុងមួយហិកតា​បាន​ចន្លោះពី៣ទៅ​៥តោន ។ ​កញ្ញាបានលើកឡើង​ថា ដោយមើលឃើញពីតម្រូវការ​​កើនឡើង​ ស្របពេល​រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុង​​ជំរុញការ​លើកទឹកចិត្តឱ្យមានការ​ផលិតនៅក្នុងស្រុក​ ក្រុមហ៊ុន​ យ៉ាម៉ាតុ ហ្គ្រីន​ បានត្រៀមខ្លួន​រួចរាល់​ដើម្បី​ពង្រីកការដាំដុះរបស់ខ្លួន​។ តួយ៉ាង​នៅឆ្នាំ​២០២៦​ខាងមុខនេះ សម្រាប់គម្រោង​​​​ដំណាំ​ដំឡូងជប៉ុន​​ នៅលើផ្ទៃដី​ចំនួន​៥០ហិកតា ហើយទិន្នផល​ ដែលប្រមូលបាន​១៤​ភាគរយ គឺលក់នៅក្នុងស្រុក​​ និងគម្រោង​ដាំ​ស្រូវសាឡី​ លើផ្ទៃដី​ពី​៥០ ទៅ១០០ហិកតា​ ​សម្រាប់ធ្វើការ​នាំចេញទៅប្រទេសជប៉ុន​ […]

កាលវិភាគផ្សព្វផ្សាយ