រោងម៉ាស៊ីនក្នុងស្រុកជាច្រើនក្រុមហ៊ុនបាន​​និង​​កំពុងតែបង្កើនលទ្ធភាពប្រមូលទិញស្រូវផ្ការំដួលពីកសិករ

ភ្នំពេញ៖ នៅតាមបណ្តារោងចក្រម៉ាស៊ីនក្នុងស្រុកមួយចំនួន បាននិងកំពុងតែបង្កើនលទ្ធផលភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះឱ្យបានច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាទីផ្សារកកស្ទះស្រូវរបស់ប្រជាកសិករ ខណៈតម្លៃស្រូវប្រភេទខ្លះបាន​ងើបឡើងវិញ។

ជាក់ស្តែងនៅរោងម៉ាស៊ីនកិនស្រូវ ឡាយសែ របស់ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសប្រមូលទិញស្រូវរំដួលពីកសិករយ៉ាងសកម្ម​ ​និងទិញឱ្យបានច្រើនបំផុត ​ដើម្បីជួយសម្រួលដល់កសិករ​មិនឲ្យប្រឈមនឹងបញ្ហាក្នុងការរកទីផ្សារលក់ស្រូវ។

​​ទាក់ទងនិងបញ្ហានេះ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជា និងជាម្ចាស់ក្រុមហ៊ុន ​ស៊ីធី រ៉ាយស៍ បានមានប្រសាសន៍ថា ក្រុមហ៊ុន ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍បានចាប់ផ្តើមប្រមូលទិញស្រូវរំដួលពីកសិករ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ មក ដែលមកទល់ពេលនេះ ប្រមូលទិញបានប្រមាណ២ម៉ឺន៥ពាន់តោន។

ឧកញ៉ា ឡាយ ឈុនហួ លើកឡើងថា សម្រាប់បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែផ្តោតតែលើការប្រមូលទិញស្រូវរំដួលប៉ុណ្ណោះ ដោយសារ​វាជាប្រភេទពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា និងដើម្បីរក្សាតម្លៃពូជស្រូវប្រភេទនេះ ឱ្យមានតម្លៃល្អ ​ចៀសវាងកុំឱ្យមានការធ្លាក់ចុះដូចប្រភេទស្រូវផ្សេងទៀត ដោយសម្រាប់រដូវច្រូតកាត់ឆ្នាំនេះ ក្រុមហ៊ុនមានផែនការប្រមូលទិញស្រូវផ្ការំដួល (សើម) ពី៦ម៉ឺនតោន ទៅ៧ម៉ឺន​តោន។

ឧកញ៉ាបានបន្ថែមថា បច្ចុប្បន្ននេះតម្លៃស្រូវផ្ការំដួល​ល្អប្រសើរជាងមុន ដោយកាលពីដើមរដូវមានតម្លៃក្នុងរង្វង់៩៥០ដល់៩៧០រៀល ក្នុងមួយគីឡូក្រាម (តម្លៃនៅវាលស្រែ) ប៉ុន្តែបច្ចុប្បន្ននេះ បានកើនឡើងដល់ពី៩៩០រៀលដល់ ១០០០រៀលក្នុងមួយគីឡូក្រាម។

យោងតាម​ផែនការទិញស្រូវ​របស់ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍ មួយ​ថ្ងៃមានចំនួន២ពាន់តោន។ តែយ៉ាងណានៅ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនបាន​ទទួលទិញស្រូវរហូតប្រហែល ២,៥០០ តោន​លើស​ផែនការ​។

​ក្រុមហ៊ុន​ ស៊ីធី រ៉ាយស៍ បាន​ប្តេជ្ញាថា នឹងប្រឹងប្រែងប្រើប្រាស់សមត្ថភាពពេញលេញ ដើម្បីស្រូបទាញស្រូវពីកសិករ​ឲ្យបានច្រើនបំផុត ដើម្បីជួយសម្រួលដល់កសិករ​មិនឲ្យប្រឈមនឹងបញ្ហាក្នុងការរកទីផ្សារលក់ស្រូវ។ ក្រុមហ៊ុន City Rice នឹងបន្តអនុវត្តការទិញស្រូវផ្ការំដូលជាបន្តបន្ទាប់ ដោយស្មារតីទំនួលខុសត្រូវ និងគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ដើម្បី​រក្សា​ពូជស្រូវ​មរតក​ជាតិ​ខ្មែរ​មួយ​នេះ​។​​​

ដោយឡែក រោងម៉ាស៊ីនផ្សេងទៀតមាន​​សកម្មក្នុងការប្រមូលទិញស្រូវដែរដូចជា​ ក្រុមហ៊ុន Amru Rice, ​រោងម៉ាស៊ីន យិន ម៉ាន់ ស្ថិតនៅស្រុកបវិល ខេត្តបាត់ដំបង, រោងម៉ាស៊ីន ហ្វាង លី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ, រោងម៉ាស៊ីន កិនស្រូវ ងួន ហុង ស្រុក ស្ទោង ខេត្តកំពង់ធំ រួមនឹងរោងម៉ាស៊ីនផ្សេងទៀត។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា បរិមាណស្រូវប្រមូលទិញប្រចាំថ្ងៃកើនឡើងជាងបន្តបន្ទាប់។ ជាក់ស្តែង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ រោងម៉ាស៊ីនចំនួន៣៣ ដែលជាដៃគូសហការជាមួយក្រសួងកសិកម្ម ប្រមូលទិញស្រូវបាន ១៦០០០តោន ​ដែលធ្វើឲ្យបរិមាណប្រមូលទិញស្រូវកើនជាងថ្ងៃទី១១ ខែវិច្ឆិកា ដែលមានបរិមាណតែ១៥ ០០០ តោន៕


2025-12-30 20.58.59
ធនាគារ ADB គាំទ្រការធ្វើកសិកម្មប្រកបដោយចីរភាព និងកសិសហគ្រឹនដឹកនាំដោយស្ត្រីនៅវៀតណាម

ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានចំនួន២៥០លានដុល្លារ ដើម្បីគាំទ្រដល់វិស័យកសិកម្ម ដែលធន់នឹងអាកាសធាតុ និងពង្រីកការទទួលបានឥណទានសម្រាប់សហគ្រាស ដែលគ្រប់គ្រងដោយស្ត្រី នៅក្នុងប្រទេសវៀតណាម។ កញ្ចប់ថវិកានេះរួមមាន១០០លានដុល្លារ បានពីធនធានមូលធនធម្មតារបស់ធនាគារអភិវឌ្ឍន៍អាស៊ីុ, ថវិកាចំនួន២០លានដុល្លារ បានពីមូលនិធិអាកាសធាតុ និងធម្មជាតិកាណាដា សម្រាប់វិស័យឯកជននៅអាស៊ី, ប្រាក់កម្ចីស្របគ្នាចំនួន៥០លានដុល្លារ បានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងប្រាក់កម្ចីសម្រាប់ពាណិជ្ជកម្មរួមគ្នាចំនួន៨០លានដុល្លារ បានពីធនាគារ កាថេ យូណាយធីត (CATHAY UNITED), សាខាធនាគារ ស៊ីធីប៊ីស៊ី (CTBC) របស់សិង្ហបុរី និងធនាគារពាណិជ្ជកម្មតៃប៉ិ ​ហ្វូប៉ុន (FUBON) របស់កោះតៃវ៉ាន់។ ធនាគារអភិវឌ្ឍន៍អាស៊ីបានដើរតួនាំមុខគេជាស្ថាប័នរៀបចំចាត់ចែងកម្ចី និងគ្រប់គ្រងបញ្ជីឈ្មោះអ្នកផ្តល់កម្ចី ដោយរៀបចំឥណទានសហកម្ម ដើម្បីកៀរគរដើមទុនពីឯកជនទៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាម។ លោក សានតានូ ចក្រាបូទី (Shantanu Chakraborty)​ នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសវៀតណាម បានមានប្រសាសន៍ថា «ប្រតិបត្តិការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងភាពជាដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សហការជាមួយធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម ក្នុងការលើកកម្ពស់កំណើនប្រកបដោយភាពវៃឆ្លាត និងប្រកបដោយបរិយាបន្នក្នុងវិស័យកសិកម្មរបស់វៀតណាម»។ លោកបានមានប្រសាសន៍បន្ថែមថា ការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសចម្រុះនឹងពង្រឹងសមត្ថភាពរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម […]

cover image
ការនាំចូលអង្កររបស់ហ្វីលីពីន នៅឆ្នាំ២០២៥ បានធ្លាក់ចុះទាបជាងការរំពឹងទុក

ម៉ានីល៖ ការនាំចូលអង្កររបស់ហ្វីលីពីន នឹងធ្លាក់ចុះ៥,៤ភាគរយ ទាបជាងការរំពឹងទុកដំបូងនៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលបានហាមឃាត់បណ្តោះអាសន្ន កាលខែកញ្ញា​ ឆ្នាំ២០២៥។ នៅក្នុងរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានការព្យាករណ៍ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន ពីបរទេសនៅក្នុងឆ្នាំ២០២៥ មកនៅត្រឹម៣,៥លានតោន គឺធ្លាក់ចុះពីចំនួន៣,៧លានតោន កាលពីឆ្នាំមុន។ សម្រាប់ឆ្នាំទីផ្សារអង្ករពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានកំណត់ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន នឹងមកនៅត្រឹម៥,៥លានតោន។ ឆ្នាំទីផ្សារនៅក្នុងប្រទេសហ្វីលីពីន ត្រូវចាប់ផ្តើមនៅខែកក្កដា ហើយបញ្ចប់នៅខែកក្កដានៃឆ្នាំបន្ទាប់។ ប្រធានាធិបតីហ្វីលីពីន បានបន្តហាមឃាត់នាំចូលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីការពារកសិករក្នុងស្រុកពីសម្ពាធ្លាក់ចុះតម្លៃអង្ករ ដែលបណ្តាលមកពីអង្ករនាំចូលពីបរទេស។ ចំណែកក្រសួងកសិកម្មហ្វីលីពីនធ្លាប់បានរាយការណ៍ថា តម្លៃស្រូវសើមក្នុងស្រុកបានធ្លាក់ចុះមកត្រឹម៨ប៉េសូ ឬស្មើឹនឹង០,១៤ដុល្លារ ក្នុងមួយគីឡូក្រាម ដោយសារអង្ករនាំចូលមានតម្លៃថោកជាងអង្ករក្នុងស្រុក។ រដ្ឋាភិបាលហ្វីលីពីន បានដាក់ចេញនូវបទបញ្ជាផ្អាកការនាំចូលអង្ករនេះ ដំបូងឡើយនៅថ្ងៃទី១ ខែកញ្ញា ដោយគ្របដណ្តប់លើអង្ករធម្មតា ដោយមិនរាប់បញ្ចូលពូជអង្ករប្រណីត ដែលកសិករក្នុងស្រុកមិនសូវផលិត មានដូចជាអង្ករជប៉ុន អង្ករខ្មៅ និងអង្ករបាសម៉ាទីរបស់ឥណ្ឌា។ ក្រសួងកសិកម្មមុននេះបាននិយាយថា រដ្ឋាភិបាលនឹងបន្តហាមនាំចូលអង្កររយៈពេលបួនខែ នៅដើមខែមករា ឆ្នាំ២០២៦ ឬប្រហែលមួយខែមុនពេលរដូវប្រមូលផល ចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បាននិយាយថា ផលិតកម្មអង្ករក្នុងប្រទេសហ្វីលីពីន អាចថយចុះមួយភាគរយ មកនៅសល់ត្រឹម១២,៣លានតោន […]

2025-12-30 20.48.22
ចន្ទីខ្មែរមិនត្រឹមតែមានគ្រាប់ឆ្ងាញ់លើសគេទេ តែផ្លែទុំ និងសំបករបស់វាអាចកែច្នៃធ្វើជាភេសជ្ជះ ធ្វើជី ធ្យូង  គ្រឿងសម្អាង ​ និងជាឪសថ

ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ ផ្លែចន្ទី កន្លងមកនេះត្រូវបានពលរដ្ឋខ្មែរមួយចំនួន គ្រាន់តែគិតថាផ្លៃទុំរបស់វា គេអាចប្រើយកមកបរិភោគបានខ្លះៗ  ហើយពិសេសគ្រាប់របស់វា គេអាចលីងទុកបរិភោគយ៉ាងឈ្ងុយឆ្ងាញ់ពិសា។ទោះបីយ៉ាងណាដំណាំមួយប្រភេទនេះមិនដូច្នេះទេ គេអាចគេកែច្នៃផ្លែចន្ទី មកធ្វើទាំងគ្រឿងបរិភោគ ធ្វើគ្រឿងសំអាង ធ្វើថ្នាំពេទ្យ គ្រឿងសំអាង ជីសរីរាង្គ និងពិសេសអាចកែច្នៃយកមកធ្វើជាគ្រឿងផ្សំគីមី ក្នុងវិស័យឧស្សាហកម្មផង។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា៖តាមរយៈវិទ្យាសាស្ត្របច្ចុប្បន្នផ្លែចន្ទីគេអាចកែច្នៃបានច្រើនមុខ មិនមែនគ្រាន់តែប្រើប្រាស់បរិភោគនោះទេ។កន្លងមកនេះគេអាចកែច្នៃបានច្រើនមុខណាស់ ហើយផលិតផលនានាដែលកែច្នៃចេញ ពីផ្លែចន្ទីគេបានដាក់លក់ សម្រាប់ ប្រើប្រាស់យ៉ាងទូលំទូលាយទៀតផង។ ប្រធានសមាគមន៍ចន្ទីបានពន្យល់ប្រាប់ដែរថាផ្លែទុំរបស់គ្រាប់ចន្ទីគឺបានផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង​ក្នុងនេះដូចជាគេ ច្របាច់យកទឹករបស់វាមកធ្វើជា ស្រា គ្រៀងភេសជ្ជៈនានាដែលមានរសជាតិឆ្ងាញ់ពិសាណាស់ ។ចំពោះ គ្រាប់វាវិញក៏ដូច្នេះដែរបើជាផ្លែទុំបេះគឺពុំសូវមានរសជាតិឈ្ងុយឆ្ងាញ់ដែរ ហេតុនេះគេទុកឱ្យវាទុំជ្រុះទើបជាគ្រាប់ល្អបំផុត។ក្រៅពីនេះផ្លែទុំគេអាចហាលយកមកប្រើធ្វើជាចំណីសត្វបានទៀតផង។ លោក អួន ស៊ីឡុត បានប្រាប់បន្ថែមថាប្រេងសំបកស្វាយចន្ទីជាសម្ភារៈប្រើក្នុងវិស័យឧស្សាហកម្មដូចជាផលិតផលថ្នាំលាបផ្ទះ និងគ្រឿងសង្ហារឹង ប្រេងរំអិលម៉ាស៊ីន និងហ្វ្រាំង ជ័រប្លាស្ទិក និងអាចច្នៃជាប្រេងរំអិលឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។ក្រៅពីនេះគេអាចកែច្នៃមកធ្វើ ជាចំណីសត្វ គេអាចប្រើប្រាស់ជាធាតុផ្សំក្នុងចំណីសត្វ ជាពិសេសប្រភេទសត្វបក្សី មានដូចជាមាន់ ទា ក្ងាន និងជ្រូក។ដោយលែក ប្រេងចន្ទីអាចច្នៃជាគ្រឿងផ្សំគីមីជីវក្នុងវិស័យឧស្សាហកម្មគីមី ថ្នាំពេទ្យ ចំណីអាហារ និងបំលែងជាជី ឬថ្នាំបណ្តេញសត្វល្អិត […]

rice export
អ្នកនាំចេញអង្ករវៀតណាមព្រមានពីការធ្លាក់ថ្លៃយ៉ាងខ្លាំង​ ក្រោយហ្វីលីពីនផ្អាកការនាំចូល

ហាណូយ៖ តម្លៃអង្ករវៀតណាមប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីប្រទេសហ្វីលីពីនផ្អាកការនាំចូល នៅេពេលការប្រមូលផលស្រូវវៀតណាមនាពេលខាងមុខត្រូវបានគេរំពឹងថានឹងទទួលបានទិន្នផលប្រហែលបួនលានតោនថែមទៀត។ ថ្លែងនៅក្នុងកិច្ចពិភាក្សាជួបជាមួយកសិករវៀតណាម ប្រធានក្រុមហ៊ុននាំចេញអង្ករវៀតណាម អ៊ីនទីម៉ិក គ្រូប (Intimex Group) បាននិយាយថា ប្រទេសវៀតណាមរំពឹងថា នឹងនាំចេញអង្ករប្រហែលប្រាំបីលានតោន នៅឆ្នាំ២០២៥ ដែលអាចជាប់ចំណាត់ថ្នាក់លេខពីរ នៅលើពិភពលោក ហើយកំពុងជួបប្រទះបញ្ហាប្រឈមកាន់តែខ្លាំងឡើង។ លោកប្រធានក្រុមហ៊ុននាំចេញអង្ករ បាននិយាយថា ប្រទេសវៀតណាមបានដឹកជញ្ជូនអង្ករប្រហែលបីលានតោនទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំ២០២៥នេះ ដែលធ្វើឱ្យហ្វីលីពីនក្លាយជាទីផ្សារនាំចេញអង្ករធំបំផុតរបស់ប្រទេសវៀតណាម។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសហ្វីលីពីនបានផ្អាកការនាំចូលអង្ករអស់រយៈពេលបីខែកន្លងមក ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបើទីផ្សារឡើងវិញមួយរយៈខ្លីនៅក្នុងខែមករា ឆ្នាំ២០២៦ ដោយព្រមទទួលទិញអង្ករប្រហែល៣០០,០០០តោនប៉ុណ្ណោះ ហើយបញ្ឈប់ការនាំចូលម្តងទៀត។ ទន្ទឹមនឹងនេះ ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងទទួលបានទិន្នផលស្រូវប្រហែលបួនលានតោន នៅក្នុងរដូវប្រមូលផលខាងមុខនេះ។ ប្រសិនបើទីផ្សារហ្វីលីពីននៅតែបិទបន្តទៀត តម្លៃអង្ករក្នុងប្រទេសវៀតណាមអាចធ្លាក់ចុះថែមទៀត ហើយអ្នកនាំចេញអាចជួបការលំបាកក្នុងការស្វែងរកអ្នកទិញ។ លោកប្រធានក្រុមហ៊ុននាំចេញអង្កររូបនេះ​ បានជំរុញឱ្យរដ្ឋាភិបាលវៀតណាម ត្រូវខ្នះខ្នែងធ្វើការជាមួយរដ្ឋាភិបាលហ្វីលីពីន ដើម្បីបើកទីផ្សារអង្ករឡើងវិញ។  ព្រមជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឱ្យក្រុមហ៊ុនធំៗ និងក្រុមហ៊ុនរដ្ឋរបស់វៀតណាម ត្រូវសុំការអនុញ្ញាតប្រមូលទិញ និងរក្សាទុកស្រូវរហូតដល់រយៈពេលប្រាំមួយខែ ដើម្បីការពារការធ្លាក់ចុះតម្លៃបន្ថែមទៀត។ លោកបានស្នើឱ្យអ្នកនាំចេញយកចិត្តទុកដាក់ចំពោះទីផ្សារអង្ករនៅតំបន់អាស៊ីខាងលិច មានដូចជាប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ក៏ដូចជាប្រទេសនៅទ្វីបអាហ្វ្រិកមួយចំនួនផងដែរ។ យោងតាមនាយកដ្ឋានគយ វៀតណាម បានឱ្យដឹងថា វៀតណាមបាននាំចេញអង្ករជាង ៧,៥៣លានតោន […]

កាលវិភាគផ្សព្វផ្សាយ