វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ​២០២៥ ផ្តល់ឱកាស​ដល់វិនិយោគិន​ស្វែងយល់​ពីកាលានុវត្តភាព​វិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ

ដោយ ឡុង សារេត

ភ្នំពេញ៖ ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការដៃគូ បានរៀបចំ​វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ​ឆ្នាំ​២០២៥​ ​ក្នុងគោលបំណង​បង្កើតឱ្យមានការ​ពិភាក្សាកម្រិតខ្ពស់​ និងការដាក់តាំងបង្ហាញ​កសិផលសក្តានុពលរបស់កម្ពុជា​ ក៏ដូចជាផ្តល់ឱកាស​ជូនវិនិយោគិន​ស្វែងយល់​ពីកាលានុវត្តភាព​សម្រាប់ការវិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ​។

ក្នុងពិធីបើកវេទិកា និងពិព័រណ៍​កសិកម្មកម្ពុជា នៅថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង​ថា វិស័យកសិកម្មកម្ពុជាបានបោះជំហ៊ាន​មកដល់ដំណាក់កាលថ្មី​ និងកំពុងជួបប្រទះបញ្ហាប្រឈមថ្មី​មួយចំនួន​ ជាពិសេស​និរន្តរភាពនៃផលិតកម្ម​ និងតម្រូវការទីផ្សារ​។

 ថ្លៃដើមផលិតខ្ពស់​ ទីផ្សារ និងការកែច្នៃផលិតផលនៅមាន​កម្រិក​ និងការប្រែប្រួលមិនអាចស្មានទុកបានជាមុន​ នៃតម្លៃកសិផលនៅលើទីផ្សារ​អន្តរជាតិ​ ដែលទាំងអស់នេះទាមទារឱ្យគ្រប់តួអង្គ​ពាក់ព័ន្ធ​ចូលរួមសហការ និងគាំទ្រថែមទៀត​ ក្នុងគោលបំណង​បន្តរួមគ្នាដោះស្រាយបញ្ហា ​និងផ្តល់ក្តីសង្ឃឹម​ដល់​ប្រជាកសិករ ដែល​បាននិងកំពុងខិតខំ​ប្រឹងប្រែងផលិតដើម្បីធានាសន្តិសុខស្បៀងផង លើកកម្ពស់ជីវភាពគ្រួសារ​ផង​ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផង។​

ឯកឧត្តមបន្តទៀតថា ដើម្បី​សម្រេចបាននូវគោលដៅ​នេះ​ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំណាប់ថ្នាក់​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បាននិងកំពុងខិតខំប្រឹងប្រែង​អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ជាពិសេស​យុទ្ធសាស្ត្របញ្ជកោណ​ដំណាក់កាលទី​១ និងកម្មវិធីគោលនយោបាយ​អាទិភាពទី៥ និងទី​៦។​ យន្តការរក្សាលំនឹងតម្លៃកសិផលគន្លឹះ ជាពិសេស​តម្លៃស្រូវ​ត្រូវបានជំរុញឱ្យអនុវត្តយ៉ាងសកម្ម​ជាច្រើនលើកប្រកបដោយ​ជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់​។ ទន្ទឹមនិងនេះដែរ មន្ត្រីកសិកម្មឃុំ​ចំនួន​១៦០០នាក់​ត្រូវបានជ្រើសរើសប្រកបដោយតម្លាភាព​ និងកំពុងតែចុះជួយផ្សព្វផ្សាយបច្ចេកទេស​ដល់កសិករ​ ប្រមូលទិន្នន័យផលិតកម្ម​ និងសម្របសម្រួលទីផ្សារ​សម្រាប់កសិផលរបស់ប្រជាកសិករនៅតាម​ឃុំសង្កាត់​នៅទូទាំងប្រទេស។​

ជាងនេះទៀត សហគមន៍កសិកម្មទំនើបមានប្រមាណ​២៥សហគមន៍ ត្រូវបាន​បង្កើតឡើង​ ក្នុងគោលបំណង​ផ្តល់ការគាំទ្រដល់កសិករ​ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ផ្សារភ្ជាប់ទៅនឹងទីផ្សារ​ ចុះកិច្ចសន្យាលក់ក្នុងតម្លៃសមស្រប​ដើម្បីធានាប្រាក់ចំណេញ​សម្រាប់បងប្អូនកសិករ។​

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ទៀតថា ដើម្បីរួមចំណែក​បង្កើនការស្រូបយក​​កសិផល​ក្នុងស្រុកមកកែច្នៃ​ជាផលិតផលក្នុងស្រុក​ និងបង្កើតទីផ្សារបន្ថែម​ ក្រសួងកសិកម្ម ​ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ​របស់ថ្នាក់ដឹកនាំ​ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មនេះឡើង​ក្នុងគោលបំណង​បង្កើតឱ្យមានការពិភាក្សាកម្រិតខ្ពស់​ និងដាក់តាំងបង្ហាញ​កសិផលសក្តានុពលរបស់កម្ពុជា​ តាមរយៈនេះ​វិស័យឯកជន​ទាំងក្នុង និងក្រៅប្រទេស​ ជាពិសេសវិនិយោគិន និងធុរជន​នឹងមានឱកាសស្វែងយល់​ពីកាលានុវត្តភាព​ វិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ​។

ឯកឧត្តមសង្កត់ធ្ងន់ថា «ខ្ញុំជឿជាក់ថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ​ឆ្នាំ​២០២៥​នេះ នឹងក្លាយជាចំណុច​ចាប់ផ្តើមដ៏ល្អមួយថែមទៀត​សម្រាប់បង្កើតភាពជាដៃគូរវាង​វិនិយោគិន ធុរជន និងកសិករ​ ដែលនិងចូលរួមចំណែកបង្កើតទីផ្សារបន្ថែម​ទៀតសម្រាប់កសិផលកម្ពុជា និងលើកកម្ពស់ជីវភាព​របស់ប្រជាកសិករ​ ដែលជាអ្នកផលិត”​។​

ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍​ថា​​​ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ​២០២៥ ​គឺជាគំនិត​ផ្តួចផ្តើមមួយ​ ដែលតួអង្គពាក់ព័ន្ធទាំងអស់​ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម​មានឱកាសជួបប្រាស្រ័យទាក់ទងគ្នា​ ផ្លាស់ប្តូរមតិយោបល់​ បង្កើតភាពជាដៃគូ និងស្វែងរកឱកាស​ថ្មីៗ សម្រាប់ការធ្វើពាណិជ្ជកម្ម​ និងការវិនិយោគ​។

ដើម្បីសម្រេចនូវគោលដៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ​ផ្តល់អនុសាសន៍មួយចំនួនដល់តួអង្គពាក់ព័ន្ធ រួមមានក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន​ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម​ និងការវិនិយោគ​ក្នុងវិស័យកសិកម្ម​​៖

១) ការអនុវត្តសហគមន៍កសិកម្មទំនើប​ដើម្បីតម្រង់ទិស និងដើម្បីធានានិរន្តរភាព​នៃផលិតកម្ម​ ស្របតាមតម្រូវការនៃទីផ្សារ​ កាត់បន្ថយថ្លៃដើមផលិតដើម្បីបង្កើនភាពប្រកួតប្រជែង ​និងផ្សារភ្ជាប់ផលិតកម្ម​ទៅនឹងទីផ្សារ តាមរយៈផលិតកម្មកសិកម្ម​តាមកិច្ចសន្យា​ជាមួយតម្លៃសមរម្យ ដើម្បីធានាប្រាក់ចំណេញ​សម្រាប់ប្រជាកសិករ ក្រោមយន្តការភាពជាដៃគូ​កាន់តែរឹងមាំ​រវាងរដ្ឋ ឯកជន​ ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មទំនើប​។

២) បង្កើនការលើកទឹកចិត្ត​ ការគាំទ្រ ការប្រើប្រាស់ផលិតផល និងកសិផល​ខ្មែរ​ ដោយបង្កើនយុទ្ធនាការផ្សព្វផ្សាយ​ និងកម្មវិធីតាំងពិព័រណ៍ផលិតផល​ និងកសិផលខ្មែរ ឱ្យកាន់តែ​ញឹកញាប់ និងទូលំទូលាយថែមទៀត​ ទាំងនៅក្នុង និងខាងក្រៅប្រទេស​។

៣) បង្កើនការកែច្នៃកសិផល​ដើម្បីបង្កើតទីផ្សារបន្ថែម​សម្រាប់កសិផលនៅក្នុងស្រុកផង ព្រមទាំងបង្កើតការងារ​ និងតម្លៃបន្ថែមផង​ ដោយបង្កើនការកៀរគរ​អ្នកវិនិយោគក្នុងខ្សែច្រវាក់​តម្លៃកសិកម្ម​។ ការវិនិយោគកែច្នៃតាមស្តង់ដារ និងការផ្សព្វផ្សាយម៉ាក​ Make in Cambodiaនិងជួយទាក់ទាញ​វិនិយោគបន្ថែមទៀត​ និងបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់​។

៤) បង្កើនកិច្ចសហការ​កសាងកេរ្តិ៍ឈ្មោះកម្ពុជា​ ជាប្រទេសផ្គត់ផ្គង់ផលិតផល​ និងកសិផល ដែលមានគុណភាព​ សុវត្ថិភាព និងមេត្រីភាពបរិស្ថាន​ទៅកាន់ទីផ្សារក្នុងស្រុក និង​អន្តរជាតិ​។ ផលិតផល និងកសិផលរបស់កម្ពុជា​ មានគុណភាពល្អ​ ដូច្នេះយើងត្រូវប្រើប្រាស់​សក្តានុពលនេះ​ឱ្យអស់ពីលទ្ធភាព​ ដើម្បីបង្កើនការប្រកួតប្រជែង ​និងជំរុញកំណើនពាណិជ្ជកម្មផលិតផល និងកសិផលកម្ពុជា៕


dua-viet-nam--anh-2-135934_716
ទិន្នផលម្នាស់ និងទិន្នផលផ្លែឈើដទៃទៀតរបស់វៀតណាម រងផលប៉ះពាល់ធ្ងន់ធ្ងរដោយទឹកជំនន់

ហាណូយ៖ យោងតាមបណ្តាញផ្សព្វផ្សាយវៀតណាម បានឱ្យដឹងថា ទឹកជំនន់ធ្ងន់ធ្ងរនាពេលថ្មីៗកន្លងមកនេះ នៅក្នុងតំបន់កសិកម្មជាច្រើននៃប្រទេសវៀតណាម បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលផ្លែឈើ ព្រោះទឹកភ្លៀងធ្លាក់ជោគជាំខ្លាំងរយៈពេលយូរ បាននាំឱ្យដីសើមជ្រោគនៅទូទាំងតំបន់ចម្ការដំណាំឈើហូបផ្លែ ដែលបង្កបញ្ហាដល់ការដាំដុះ និងពិបាកអភិវឌ្ឍគម្រោងអាជីវកម្ម។ ប្រភពទីផ្សារបានរាយការណ៍ថា ដំណាំម្នាស់ចាប់ផ្តើមបង្ហាញពីផលប៉ះពាល់ ដែលអាចមើលឃើញដោយភ្នែក។ អាកាសធាតុសើមខ្លាំងពេកបានបង្កើតជំងឺដល់ដំណាំ ធ្វើឱ្យកិសិករព្រួយបារម្ភអំពីកម្រិតទិន្នផល និងភាពស៊ីសង្វាក់គ្នានៃគុណភាពក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ចំណែកដំណាំហូបផ្លែឈើផ្សេងទៀត ដូចជាស្វាយ ក៏រងផលប៉ះពាល់ផងដែរ ដោយសារទឹកជំនន់បានធ្វើឱ្យស្វាយមិនសូវលូតលាស់ល្អ។ រីឯនៅតាមតំបន់ខ្លះ ដើមឈើវ័យក្មេង និងដើមឈើទើបនឹងដុះថ្មីៗ បានរលួយឫសងាប់តែម្តង។ ការខូចខាតដំណាំហូបផ្លែនៅដំណាក់កាលនេះ អាចកាត់បន្ថយទិន្នផលនៅរដូវប្រមូលផលនាពេលខាងមុខ ទោះបីជាអាកាសធាតុចាប់ផ្តើមមានស្ថេរភាពក៏ដោយ។ ចម្ការឈើហូបផ្លែ​ ដែលមានដើមឈើចាស់ៗ អាចធន់នឹងស្ថានភាពសើមខ្លាំង ប៉ុន្តែដីលិចទឹកយូរពេក កំពុងបន្តហានិភ័យនៃជំងឺ និងបង្កើនការព្រួយបារម្ភអំពីសុខភាពដើមឈើរយៈពេលវែង។ ទំហំផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងប្រទេសវៀតណាម មិនទាន់មានការវាយតម្លៃច្បាស់លាស់នៅឡើយទេ ស្របពេលសកម្មភាពស្តារចម្ការ និងដាំដំណាំឡើងវិញកំពុងត្រូវបានត្រួតពិនិត្យដើម្បីវាយតម្លៃថា តើសមត្ថភាពផលិតកម្មអាចងើបរឡើងវិញបានលឿនប៉ុណ្ណា។ ល្បឿននៃការស្តារឡើងវិញ ត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលលើការផ្គត់ផ្គង់ផ្លែម្នាស់ និងប្រភេទផ្លែឈើផ្សេងទៀត នាពេលអនាគត។ ខណៈពេលផលប៉ះពាល់លើការផ្គត់ផ្គង់រយៈពេលខ្លី គេអាចមើលឃើញរួចហើយនៅក្នុងតំបន់មួយចំនួន អាចមានផលប៉ះពាល់រយៈពេលវែង ដោយអាស្រ័យលើលក្ខខណ្ឌអាកាសធាតុ ការគ្រប់គ្រងជំងឺ និងការរស់រានមានជីវិតរបស់ដំណាំវ័យក្មេង។ ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ប្រទេសវៀតណាម​ បានជួបប្រទះព្យុះទីហ្វុង បោកបក់បង្កការខូចខាត […]

2025-12-30 19.04.14
ការចិញ្ចឹមជ្រូកកណ្តុរ និងជ្រូកស្រែរបស់​ពលរដ្ឋតាមទីជនបទមានកំណើនឡើងវិញ

ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ពលរដ្ឋរស់នៅតាមទីជនបទខ្មែរដែលនិយមចូលចិត្ត ចិញ្ចឹមជ្រូកតាមផ្ទះសម្បែងគ្រាន់រកចំណូលសម្រាប់គ្រួសារនោះបានកំពុងថែរក្សាទំនៀមទំលាប់នេះឥតបោះបង់ចោលនោះឡើយ។ ជ្រូកដែលពួកគាត់ចូលចិត្តចិញ្ចឹមបំផុតនោះគឺជ្រូកស្រែធម្មតា ឬជ្រូកពូជសម័យថ្មី និងសម្រាប់អ្នករស់នៅព្រៃភ្នំដែលជាជនជាតិភាគតិចពួកគាត់ចូលចិត្តចិញ្ចឹមជ្រូកកណ្តុរ ឬជ្រូកកាត់ព្រៃដែលមានសាច់រសជាតិឆ្ងាញ់ពិសារ។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់ARDB ថា៖ជ្រូកកណ្តុរគឺ ជនជាតិភាគតិចពួកគាត់ចូលចិត្តចិញ្ចឹមតាំងតែពីដូនតាមក។ជ្រូកប្រភេទនេះបើទោះមាឌតូចៗជាងជ្រូកកសិដ្ឋាន ឬជ្រូកស្រែដទៃទៀតពិតមែន តែតម្លៃវាខ្ពស់គួរសមដោយមួយក្បាលគេអាចលក់បានថ្លៃពីជាង៣០ទៅ៥០ម៉ឺនរៀល។ ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាងរូបនេះបានប្រាប់បន្ថែមថាអ្នកភូមិភាគច្រើនបានចិញ្ចឹមជ្រូកកណ្តុរក្នុងមួយផ្ទះៗប្រមាណ២ទៅ១០ក្បាល។ពួកគាត់អាចរកចំណូលតាមរយៈជ្រូកដូនតានេះសម្រាប់ជួយគ្រួសារក្រៅពីធ្វើស្រែចំការ និងការលក់ដូរ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ លើខ្នងភ្នំគូលេន ខេត្តសៀមរាបវិញ បានបញ្ជាក់ប្រាប់ដែរថា ជ្រូកកណ្តុរ ជាប្រភេទសត្វងាយស្រួលចិញ្ចឹម ស៊ីចំណីធម្មជាតិដូចជាដើមចេក ឬសឈើ ផ្លែឈើជ្រុះពីដើម ឬអ្វីផ្សេងពីនេះ ហើយនៅពេលជ្រូកទម្ងន់ចាប់ពី ៦គីឡូដល់ជាង១០គីឡូក្រាម កសិករនៅសហគមន៍នេះអាចចាប់លក់ក្នុងមួយក្បាលតម្លៃ៣០ទៅ៤០ម៉ឺនរៀល ប៉ុន្តែបើគេទិញអាំងឬខ្វៃគេលក់ក្នុងតម្លៃចាប់ពី ជាង៥០ទៅ៦០ម៉ឺនរៀល។ ប្រធានសហគមន៍ព្រៃធំអន្លង់ធំរូបនេះបានប្រាប់បន្ថែមថាក្នុងសហគមន៍របស់លោកមានប្រជាពលរដ្ឋរស់នៅ៣២៨គ្រួសារ ហើយក្នុងចំណោមនេះមានប្រមាណជិត១០០គ្រួសារបានចិញ្ចឹមជ្រូកកណ្តុរ និងខ្លះទៀតចិញ្ចឹមជ្រូកសាច់លក់។ជ្រូករបស់ប្រជាសហគមន៍លើខ្នងភ្នំគូលេននេះគឺភាគច្រើនបំផុតលក់ឱ្យភ្ញៀវទេសចរ និងមួយចំនួនទៀតលក់ទៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ ទាក់ទិនក្នុងការចិញ្ចឹមជ្រូកនេះដែរលោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ការចិញ្ចឹមជ្រូករបស់បងប្អូនប្រជាពលរដ្ឋតាមផ្ទះសម្បែងតាមទីជនបទ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានហក់ឡើងបន្តបន្ទាប់ ពោលគឺ ក្រោយការបិទការនាំចូលជ្រូកទាំងស្រុងពីបណ្តាប្រទេសជិតខាង​ដែលជាមូលហេតុចម្បងបំផុតដែលជ្រូកមានតម្លៃថោក ហើយកសិករចិញ្ចឹម […]

598280623_1262221889268964_7900329931354818415_n
ក្រសួងពាណិជ្ជកម្មប្រជុំក្រុមការងារបច្ចេកទេសលើកទី២ ដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេចនាព្រឹកថ្ងៃសុក្រ ទី១២ខែធ្នូឆ្នាំ២០២៥នេះបានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី២ដោយមានការចូលរួមពីសមាជិក សមាជិកា មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម សមាជិកសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា និងតំណាងក្រុមការងារគម្រោង EU-German CAPSAFE ជាច្រើនរូប។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងបឋមនៃគោលនយោបាយម្រេចនេះ ឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ មន្រ្តីជាន់ខ្ពស់ខាងលើបញ្ជាក់ថា ម្រេចត្រូវបានចាត់ទុកជាផលិតដែលមានសក្តានុពលមួយរបស់ដែលកម្ពុជា ដែលក្រសួងបានយកចិត្តទុកដាក់ក្នុងការជំរុញការនាំចេញ។ នៅពេលគោលនយោបាយជាតិស្តីពីម្រេចដាក់ឱ្យអនុវត្តនៅពេលខាងមុខ នឹងជំរុញការនាំចេញ និងពង្រីកទីផ្សារម្រេចបន្ថែម​ ខណៈបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងពង្រឹងលើការដាំដុះ ការកែច្នៃ និងការទទួលបានឥណទាន សម្រាប់កសិករ ឬអ្នកកែច្នៃយកទៅពង្រីកអាជីវកម្ម។​ ​ក្នុង​រយៈពេល​ ១០ ខែ ឆ្នាំ ២០២៥ កម្ពុជា​រក​ចំណូល​បាន​ជិត ៣០ ​លានដុល្លារ ​ពីការនាំចេញ​ម្រេច ដោយបាន​​​ធ្លាក់ចុះ ១១,៣៨ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅឆ្នាំ ២០២៤ ​ដែលមាន​ទំហំ​ទឹក​ប្រាក់ប្រ​មា​ណ​ជាង ៣៣ ​លានដុល្លារ។ […]

PRESS RELEASE_V234-1-01
ធនាគារ ARDB ចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។ ញត្តិថ្កោលទោសនេះមានខ្លឹមសារដូច្នេះថា៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កសង្គ្រាមឈ្លានពានដោយខុសច្បាប់ និងគួរឱ្យស្អប់ខ្ពើមពីសំណាក់ប្រទេសថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់អាយុជីវិត និងរងរបួសជាច្រើន, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន និងផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នងត្រូវបានបំផ្លាញប្រជាជន និងសិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ដែលបង្កនូវវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកនេះ។ ទង្វើនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីថៃ លើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ” ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីថ្ងៃទី២៦ […]

កាលវិភាគផ្សព្វផ្សាយ