ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទាក់ទាញគម្រោងវិនិយោគរោងចក្រផលិតចំណីសត្វនៅខេត្តកំពង់ធំ

ភ្នំពេញ៖ កាលព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជួបពិភាក្សាការងារជាមួយ លោក Chen Hai Hua នាយកគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ុន New Hope Liuhe Co. Ltd ដើម្បីជំរុញការវិនិយោគលើវិស័យផលិតចំណីសត្វ ដែលជាផ្នែកយ៉ាងសំខាន់នៃខ្សែច្រវាក់ផលិតកម្មចំណីអាហារក្នុងខេត្តកំពង់ធំ ក្នុងគោលដៅទាក់ទាញវិនិយោគិន លើកកម្ពស់ផលិតភាពនិងគុណភាពផលិតផលចំណីអាហារ និងជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត។

គួរបញ្ជាក់ថា ក្រុមហ៊ុន New Hope Liuhe Co. Ltd គឺជាក្រុមហ៊ុនផលិតចំណីសត្វដ៏ធំមួយមកពីប្រទេសចិន ហើយក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតចំណីអាហាររួមមានសាច់ ស៊ុត និងទឹកដោះគោធំជាងគេក្នុងប្រទេសចិនផងដែរ។

ក្រុមហ៊ុននេះក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបចំនួនប្រមាណ៦០០ទីតាំង នៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និង ទ្វីបអាម៉េរិក ហើយក្រុមហ៊ុននេះផលិតចំណីសត្វរហូតដល់ទៅប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំ។

បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកទូទាំងពិភពលោករហូតដល់ទៅប្រមាណ ១០ម៉ឺននាក់ ដែលក្នុងនោះ ៩៤%គឺជាប្រជាជននៅតាមមូលដ្ឋាន ដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់អំពីបច្ចេកទេស និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតចំណីសត្វ។

ជាជំហានដំបូងសម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន New Hope Liuhe Co. Ltd មានគោលដៅផលិតចំណីសត្វរហូតដល់ទៅប្រមាណ ១០លានតោនក្នុងមួយឆ្នាំ ហើយនឹងដាក់ទុនវិនិយោគបន្ថែមទៀតជាបន្តបន្ទាប់ ដែលនឹងបង្កើតជាឱកាសការងារជូនប្រជាជន និងលើកកម្ពស់វិស័យចិញ្ចឹមសត្វ និងផលិតចំណីអាហារក្នុងខេត្តកំពង់ធំ។


2025-11-11 10.15.48
ហ្វីលីពីនជំរុញពាណិជ្ជកម្មកសិកម្ម កាន់តែច្រើនជាមួយប្រទេសទួរគី

ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងតែប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកផលិតផលកសិកម្ម​ជាមួយប្រទេសទួរគី​ ព្រមទាំងចង់ពង្រីកពាណិជ្ជកម្មផ្នែកបសុបក្សី អាហារសមុទ្រ និងផលិតផលផ្លែឈើ​ ដែលមានវិញ្ញាបនបត្រហាឡាល់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍មុន ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា មន្ត្រីរបស់ខ្លួនទើបតែបានជួបជាមួយមន្ត្រីមកពីស្ថានទូតទួរគី ប្រចាំទីក្រុងម៉ាកីល ដើម្បីពិភាក្សាគ្នាផ្តោតលើការបង្កើនសន្តិសុខស្បៀងអាហារ និងបើកទីផ្សារថ្មី សម្រាប់ការនាំចេញផលិតផលរបស់ប្រទេសហ្វីលីពីន។ ក្រសួងកសិកម្ម បាននិយាយដូច្នេះថា «ហ្វីលីពីនមើលឃើញសក្តានុពលក្នុងការក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់មួយសម្រាប់ផលិតផលចំណីអាហារ ដែលមានវិញ្ញាបនបត្រហាឡាល់ ដោយរួមបញ្ចូលគ្នានូវការផលិតពោតក្នុងស្រុក ព្រមទាំងបង្កើតជំនាញផ្នែកផលិតចំណីរបស់ប្រទេសទួរគី»។ ក្រសួងដដែលនេះ បាននិយាយទៀតថា ខ្លួនកំពុងតែសម្លឹងមើលឱកាសនាំចេញផ្លែចេក ម្នាស់ និងត្រីធូណា​ ហើយក៏ចង់ផ្សព្វផ្សាយអំពីផលិតផលផ្លែឈើល្អៗរបស់ហ្វីលីពីន មានដូចជាផ្លែបឺរ ធូរេន ល្ហុង និងផ្លែស្រកានាគ សម្រាប់ទីផ្សារលក់រាយ និងសេវាកម្មម្ហូបអាហារលំដាប់ខ្ពស់របស់ទួរគី។ ចំណែកករណីផលិតផលបសុបក្សីវិញ មន្ត្រីកសិកម្មហ្វីលីពីន បានគូសបញ្ជាក់ពីសន្តិសុខជីវសាស្រ្ត និងការត្រួតពិនិត្យបទប្បញ្ញត្តិយ៉ាងច្បាស់លាស់ ហើយបានកំណត់យកប្រទេសទួរគី ឱ្យក្លាយជាដៃគូពាណិជ្ជកម្ម ដែលគួរឱ្យទុកចិត្ត និងប្រកបដោយនវានុវត្តន៍។ មន្ត្រីប្រទេសទាំងពីរ ក៏បានបង្កើនកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលរបស់ទួរគីផងដែរ ព្រមទាំងបរិច្ចាគរថយន្តសម្រាប់ដឹកទំនិញដល់កសិករហ្វីលីពីន ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍កសិករចំនួន១០ រួមទាំងសមាគមស្ត្រី និងជនជាតិដើមភាគតិចផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាថា ស្តង់ដារម្ហូបអាហារហាឡាល់របស់ទួរតី ជំនាញលើផលិតផលបសុបក្សី ហិរញ្ញវត្ថុកសិកម្ម និងផ្លែឈើ ផលិតផលនេសាទ និងផលិតកម្មចំណីសត្វរបស់ហ្វីលីពីន អាចជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងពាណិជ្ជកម្មកសិកម្មឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ […]

dji0934jpg1-1762761461-1762761-4828-9072-1762765115
នគរបាលវៀតណាម​ ចាប់ខ្លួនស្ត្រីម្នាក់​ ពីបទហាលស្រូវលើផ្លូវ បង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដំណើរ

ហាណូយ៖ ស្ត្រីជនជាតិវៀតណាមអាយុ៦៧ឆ្នាំម្នាក់​ រស់នៅក្នុងខេត្តនិញប៊ិញ ភាគខាងជើងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីគាត់បានបិទផ្លូវសាធារណៈសម្រាប់ហាលសម្ងួតស្រូវសើម ដែលនាំឱ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់អ្នកជិះម៉ូតូម្នាក់។ សារព័ត៌មាន​វៀតណាម​ អេចប្រេស​ បានចេញផ្សាយថា នគរបាលវៀតណាម​ ក្នុងខេត្តនិញប៊ិញ (Ninh Binh) បានប្រកាស​កាលពីថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ពួកគេកំពុងតែស៊ើបអង្កេតប្រមូលភស្តុតាមចោទប្រកាន់ស្ត្រីរូបនេះ​ពីបទរារាំងចរាចរណ៍សាធារណៈ ដែលបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកធ្វើដំណើរ។ យោងតាមការស៊ើបអង្កេតបឋម​​ បានឱ្យដឹងថា ស្ត្រីរូបនេះបានដាក់របាំងបេតុង និងដុំថ្ម នៅលើផ្លូវមួយ នៅក្នុងភូមិរបស់គាត់ ហើយបានយកស្រូវសើម ដែលទើបតែប្រមូលផលថ្មី មកដាក់ហាលសម្ងួងដើម្បីស្តុកទុកបានយូរ។​ ស្រាប់តែ មានស្ត្រីម្នាក់ជិះម៉ូតូនៅលើផ្លូវនោះ បានបុករបាំងបេតុង  ហើយបានដួលស្លាប់នៅនឹងកន្លែងតែម្តង ដោយសាររបួសធ្ងន់ធ្ងរពេក។ នគរបាលវៀតណាម បានចាប់ខ្លួន​ និងចោទប្រកាន់ស្ត្រីម្ចាស់ស្រូវ មិនឱ្យចាកចេញពីផ្ទះឡើយ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការឱ្យចាត់ការតាមផ្លូវច្បាប់។ បន្ទាប់ពីហេតុការណ៍នេះកើតឡើងភ្លាម នគរបាលខេត្តនិញប៊ិញ បានចេញការព្រមានយ៉ាងតឹងរឹងដល់ប្រជាពលរដ្ឋដទៃ ត្រូវជៀសវាងការដាក់របាំងបេតុថ ដុំថ្ម ឬរបស់របរផ្សេងទៀត នៅលើដងផ្លូវសាធារណៈ ឬចិញ្ចើមផ្លូវ» សម្រាប់បម្រើប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសនៅពេលយប់ ឬនៅតំបន់ ដែលអ្នកដំណើរមើលមិនច្បាស់​ ហើយបង្កគ្រោះថ្នាក់ដល់អាយុជីវតិ។ សូមរំឭកផងដែរថា តម្លៃនាំចេញអង្កររបស់ប្រទេសវៀតណាម បានបន្តធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីប្រទេសហ្វីលីពីន […]

2025-10-19 09.17.14
ចិនទិញស្រូវសាលីអាម៉េរិកលើកដំបូង ចាប់តាំងពីឆ្នាំ២០២៤ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរជួបគ្នា

សិង្ហបុរី៖ ពាណិជ្ជករបាននិយាយនៅថ្ងៃនេះថា ប្រទេសចិនបានកក់ទំនិញស្រូវសាលីអាម៉េរិកចំនួនពីរកប៉ាល់ បន្ទាប់ពីកិច្ចប្រជុំមុន កាលពីសប្តាហ៍មុនរវាងមេដឹកនាំប្រទេសទាំងពីរ ដែលជាការទិញលើកដំបូងចាប់តាំងពីខែតុលា ឆ្នាំ២០២៤ ហើយបង្ហាញឱ្យឃើញនូវការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា វិនិយោគិនចិនបានស្វាគមន៍កិច្ចប្រជុំរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និងមេដឹកនាំចិន លោក ស៊ី ជីនភីង (Xi Jinping) នៅប្រទេសកូរ៉េខាងត្បូង ដែលបានជួយបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ហើយបានរំខានដល់លំហូរទំនិញ រួមទាំងផលិតផលកសិកម្មសំខាន់ៗផងដែរ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសថា ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ខ្លួននឹងលុបចោលពន្ធនាំចូលសម្រាប់ទំនិញកសិកម្មអាម៉េរិកមួយចំនួន រួមបញ្ចូលទាំងការលុបចោលពន្ធ១៥ភាគរយលើការនាំចូលស្រូវសាលីអាម៉េរិក។ ប្រភពព័ត៌មានច្បាស់ការណ៍បាននិយាយថា ការទិញប្រហែល១២០,០០០តោនសម្រាប់ការដឹកជញ្ជូននៅក្នុងខែធ្នូ មានទំនិញស្រូវសាលីសរបស់សហរដ្ឋអាម៉េរិក។ ប្រភពដដែល បាននិយាយដូច្នេះថា «នេះ​គឺជា​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ចិន ​ក្នុង​ការ​ទិញ​គ្រាប់ធញ្ញជាតិ​របស់​សហរដ្ឋអាម៉េរិក ដោយសារ​ស្រូវសាលី​របស់​សហរដ្ឋអាម៉េរិក​ មិនមែន​ជា​ស្រូវសាលី​មានតម្លៃថោក​នោះទេ»។ ប្រទេសចិន ដែលជាទីផ្សារធំបំផុតសម្រាប់កសិករអាម៉េរិក បានប្រើយុទ្ធសាស្ត្រមិនទិញនាំចូលស្រូវសាលីរបស់សហរដ្ឋអាម៉េរិក ធ្វើជាអាវុធសម្រាប់ចរចាសង្គ្រាមពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពជាមួយសហរដ្ឋអាម៉េរិក។ បន្ទាប់ពីការយកពន្ធសងសឹកគ្នាជាច្រើនជុំ ពាណិជ្ជករចិនភាគច្រើនបានជៀសវាងមិនទិលទំនិញកសិផលរបស់សហរដ្ឋអាម៉េរិក រួមទាំងស្រូវសាលី និងសណ្តែកសៀង ដោយស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងទៀត។ […]

2025-11-10 12.01.37
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យចំនួនបីនៃស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល វិទ្យាល័យ ហ៊ុន សែន  រ៉ូតា​ (ROTA) ខ្សាច់កណ្តាល និងវិទ្យាល័យ ពុកឫស្សី ខ្សាច់កណ្តាល ខេត្តកណ្តាល ព្រមទាំងសិស្សនិទ្ទេសA ចំនួន២៣នាក់ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជន ស្រុកខ្សាច់កណ្តាល​ ដោយមានការចូលរួមពីក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល គណៈអភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) លោកនាយក នាយករង លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ សិស្សានុសិស្សថ្នាក់ទី១២ និងសិស្សនិទ្ទេសA សរុបប្រមាណជាង​១ ០០០នាក់។ ឯកឧត្តមបណ្ឌិតប្រតិភូ​ បានមានប្រសាសន៍លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ថា «ការសិក្សា គឺជាការផ្តល់អំណាចដល់ខ្លួនឯង» ដូច្នេះត្រូវមានសេចក្តីស្រលាញ់ និងឱ្យតម្លៃខ្ពស់លើការសិក្សា ទើបមានអនាគតដ៏ត្រចះត្រចង់។ មិនតែប៉ុណ្ណោះ  ឯកឧត្តមបណ្ឌិតក៏បានប្រសាសន៍បន្ថែមថា​ «គ្មាននរណាម្នាក់កេីត​មកវេចសម្ពាយចណេះដឹងមកជាមួយទេ​ ពោលគឺចំណេះដឹងកេីតមានដោយខិតខំរៀនសូត្រ​ និងសន្សំបន្តិចម្តងៗក្នុងរយៈពេលយូរ»​ […]

កាលវិភាគផ្សព្វផ្សាយ