ក្រុមហ៊ុនផលិតចំណីសត្វមានដើមកំណើតមកពីប្រទេសអាល្លឺម៉ង់មួយ មានសមត្ថភាពផលិតចំណីសត្វបានជាង១ម៉ឺនតោនក្នុង១ខែ បានបង្ហាញផែនការប្រមូលទិញវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វពីប្រជាកសិករនៅឆ្នំា២០២៤ខាងមុខនេះឱ្យមានបរិមាណច្រើនជាងឆ្នំា២០២៣ ដើម្បីឆ្លើយតបទីផ្សារនិងចូលរួមផ្តល់ប្រាក់ចំណូលដល់ប្រជាកសិករ។
កញ្ញា គំាំ ម៉ានុត ទទួលបន្ទុកផ្នែក សុវត្ថិភាព នៃក្រុមហ៊ុន ឌឹហឺស្សបានឱ្យដឹងថាបន្ទាប់ពីក្រុមហ៊ុនឌឺហឺស្សមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នំា២០២០រហូតដល់ពេលសព្វថ្ងៃនេះ ក្រុមហ៊ុនបានចូលរួមប្រមូលទិញវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ពីប្រជាកសិករនៅក្នុងស្រុកមានការកើនឡើងជាប្រចំាក្នុងមួយឆ្នំាៗ ហើយសព្វថ្ងៃឌឹហឺស្សបាននិងកំពុងផលិតចំណី សម្រាប់បក្សី សត្វជ្រូក សត្វគោ និងសត្វត្រី ហើយរាល់ការទិញវត្ថុធាតុដើមផលិតជាចំណីសត្វកន្លងមក ក្រុមហ៊ុនប្រមូលទិញនៅក្នុងស្រុកនិងនាំចូលពីក្រៅស្រុក។
កញ្ញា គូសបញ្ជាក់ថា «ចាប់តំាងពីក្រុមហ៊ុនបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជា ក្រុមហ៊ុនបានចូលរួមចំណែកទិញកសិផលឬវត្ថុធាតុដើមនៅក្នុងស្រុកច្រើនពីកសិករ។ ជាក់ស្តែងកាលពីឆ្នំា២០២១ ក្រុមហ៊ុនបានប្រមូលទិញកសិផលប្រមាណ១ម៉ឺនតោន, ឆ្នំា២០២២មានប្រមាណ៥ម៉ឺនតោន ឆ្នំា២០២៣មានប្រមាណ៥ម៉ឺន៥ពាន់តោន ហើយនៅក្នុងឆ្នំា០២៤នេះយើងមានគម្រោងប្រមូលទិញវត្ថុធាតុពីកសិករឱ្យបានច្រើនជាងឆ្នំា២០២៣ថែមទៀត ដើម្បីចូលរួមលើកកម្ពស់វិស័យកសិកម្ម ពិសេសជួយឱ្យប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលបានកាន់តែច្រើន និងជួយឱ្យពលរដ្ឋមានការងារធ្វើច្រើននៅក្នុងស្រុក ចៀសវាងធ្វើការចំណាកស្រុក។លើសពីនេះ ក្រុមហ៊ុនមានគម្រោងប្រមូលទិញកសិផលពីឈ្មួញកណ្តាល តែតម្រូវឱ្យពួកគាត់ធ្វើការបណ្តុះបណ្តាលពីរបៀបនៃការដំាដុះនិងការចិញ្ចឹមសត្វជូនដល់ប្រជាពលរដ្ឋ»។
ពាក់ព័ន្ធនិងការប្រមូលទិញកសិកផលឬវត្ថុធាតុដើមសម្រាប់ផលិតជាចំណីសត្វសម្រាប់ផ្គត់តម្រូវការនៅក្នុងស្រុកនេះ ត្រូវបានប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមើលឃើញថាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វមួយចំនួនត្រូវបានក្រុមហ៊ុនស្រូបយកស៊ឹងតែ១០០% ហើយតម្លៃវត្ថុធាតុដើមរបស់កសិករបន្តរក្សាបានតម្លៃខ្ពស់នៅប៉ុន្មានឆ្នំាមកនេះ។
លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹង វិស័យចិញ្ចឹមសត្វនៅកម្ពុជារយៈពេល៤ឬ៥ឆ្នំាចុងក្រោយនេះយើងឃើញថាមានការរីកចម្រើនរហូតដល់យើងអាចផ្គត់ផ្គង់សាច់នៅលើទីផ្សារ ដោយខ្លួនឯងបាន ម្លោះហើយទើបធ្វើឱ្យកសិផលនៅទូទំាងប្រទេសក៏មិនជួបបញ្ហាទីផ្សារ បើទោះជាអ្នកចិញ្ចឹមសត្វក្នុងស្រុកជួបការខាតបង់ប្រាក់ ។
លោក លី ឡាវីល មានប្រសាសន៍ថា«យើងរំពឹងថានឹងអាចចៀសផុតបញ្ហាដ៏លំបាកនៃតម្លៃផលិតផលមានដើមកំណើតពីសត្វ។ តែបើឆ្លងផុតឆ្នំា២០២៣នេះហើយតម្លៃសត្វចិញ្ចឹមនៅក្នុងស្រុក មិនទាន់ប្រសើរឡើងវិញនោះទេ មានន័យថានៅឆ្នំា២០២៤នឹងមានការកាត់បន្ថយផលិតកម្មនៅក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ហើយដល់ពេលនោះ ការទិញកសិផលនឹងមានការថយចុះវិញ បើសិនជាមិនទាន់មានដំណោះស្រាយអំពីតម្លៃសត្វជួយឱ្យកសិករអាចលក់សត្វចិញ្ចឹមរបស់ខ្លួន រួចខ្លួនឬមិនខាតបង់ប្រាក់ដូចឆ្នំាមុនៗ៕