ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គទី៣ នៃពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន១ របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM) នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥។

សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើង ក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM ធ្វើបទបង្ហាញពីលទ្ធផលបឋមនៃរបាយការណ៍ស្រាវជ្រាវលើប្រធានបទស្តីពី “The Role of Development Finance Institutions in Supporting Agricultural Cooperatives in Cambodia: A Comparative Study and the Case of Agricultural and Rural Development Bank” សំដៅពិនិត្យ និងប្រមូលធាតុចូលបន្ថែម ដើម្បីធ្វើឱ្យការវិភាគ និងការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ កាន់តែមានគុណភាព និងអនុលោមតាមស្តង់ដារនៃការបោះ​ផ្សាយ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់សមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវរបស់ធនាគារ ARDB បន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពស្រាវជ្រាវបន្ថែមតាមគ្រប់មធ្យោបាយទាំងតាមរយៈការទាញយកផលប្រយោជន៍ពីធនធាន ដែលមានស្រាប់ដូចជាបណ្ណាល័យ និងការបន្តការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតទាំងក្នុង និងក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែមទៀតផងដែរ៕


image_2026-01-26_09-23-28
ការនាំចេញផ្លែក្រូចឃ្វិចរបស់ប៉ាគីស្ថានរកចំណូលបាន៤០លានដុល្លារ ក្នុងរយៈពេល៤៥ថ្ងៃ

ការ៉ាជី៖ ការនាំចេញផ្លែក្រូចឃ្វិចរបស់ប្រទេសប៉ាគីស្ថានបានបន្តកើនឡើងយ៉ាងខ្លាំង ទោះបីជាទីផ្សារអាហ្វហ្គានីស្ថានបានបិទក៏ដោយ ព្រមទាំងទទួលបានប្រាក់ចំណូលពីការនាំចេញប្រមាណ៤០លានដុល្លារ ក្នុងរយៈពេលត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ ដែលគ្របដណ្ដប់លើរយៈពេលនាំចេញខ្ពស់បំផុតក្នុងខែធ្នូ ឆ្នាំ២០២៥ និងពាក់កណ្តាលខែមករា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីសប្តាហ៍មុន ក្រសួងពាណិជ្ជកម្មរបស់ប៉ាគីស្ថាន បានលើកឡើងថា ទោះបីជាមានការរំខានខ្លះចំពោះគោលដៅនាំចេញមួយចំនួនក៏ដោយ តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន ក្រសួងបានផ្លាស់ប្តូរយ៉ាងលឿន ដើម្បីជួយសម្រួលដល់អ្នកនាំចេញ និងបង្វែរទំនិញទៅកាន់គោលដៅទីផ្សារផ្សេងទៀត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះធានាបាននូវនិរន្តរភាពក្នុងការដឹកជញ្ជូន ព្រមទាំងការពារអ្នកដាំដុះ និងអ្នកនាំចេញឱ្យរួចផុតពីការខាតបង់។ យោងតាមទិន្នន័យរបស់ក្រសួងបានបង្ហាញថា ការនាំចេញបានរក្សាល្បឿនថេរពេញមួយខែធ្នូ ឆ្នាំ២០២៥ បន្ទាប់មកមានសន្ទុះថេរក្នុងរយៈពេល១៥ថ្ងៃដំបូងនៃខែមករា​ ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន លោក ចាំ កាម៉ាល់ខាន់ (Jam Kamal Khan) បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារក្រសួងពាណិជ្ជកម្ម អាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន បេសកកម្មពាណិជ្ជកម្មរបស់ប៉ាគីស្ថាននៅបរទេស អ្នកនាំចេញ អ្នកដាំដុះ និងដៃគូផ្នែកដឹកជញ្ជូន ដោយទទួលស្គាល់ថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាលទ្ធផលនៃការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា ការយកឈ្នះលើផលប៉ះពាល់នៃការបិទទីផ្សារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តម្រូវឱ្យមានដំណោះស្រាយរួមរបស់រដ្ឋាភិបាល និងគ្រប់វិស័យពាក់ព័ន្ធទាំងអស់ ហើយបានកោតសរសើរចំពោះការលះបង់របស់មន្ត្រី និងអ្នកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ដើម្បីរក្សាច្រកនាំចេញឱ្យបើកចំហ និងប្រកបដោយការប្រកួតប្រជែង។ មន្ត្រីរបស់ប៉ាគីស្ថានបានសន្មតថា ការអនុវត្តនេះ គឺផ្តោតលើការផ្សព្វផ្សាយទីផ្សារ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម […]

616380035_1341949161296403_1028050424500917689_n
គម្រោងស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត មានសមាជិកកាន់តែច្រើន

ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖អង្គការជីវិតធម្មជាតិនៅកម្ពុជា​បានឱ្យដឹងថា រហូតមក តាមរយៈគំនិតផ្តួចផ្តើមគម្រោងកសិករស្រូវមិត្តក្រៀល ចាប់តាំងពីឆ្នាំ២០២១សមាជិកបានកើនឡើងពី៤១គ្រួសារ ឬមានផ្ទៃដីដាំដុះ៣៥ហិកតា ហើយមកដល់ក្នុងឆ្នាំ២០២៥ បានកើនឡើងដល់១៤១គ្រួសារ និងមានផ្ទៃដីទំហំ១៨៥ហិកតា។ ក្រៅពីនេះកសិករក៏បានស្ម័គ្រចិត្តចូលរួមអនុវត្តកសិកម្មនិរន្តរភាព ដែលបានពង្រីកតំបន់មេត្រីភាពសម្រាប់សត្វក្រៀល និងសត្វស្លាបសំខាន់ៗផ្សេងទៀតសរុបចំនួន៤០៤ហិកតា ​ស្ថិតនៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។ គួរបញ្ជក់ថា គម្រោងស្រូវមិត្តក្រៀល ក្នុងខេត្តកំពត បានលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍ រួមទាំងសត្វក្រៀលផងដែរ។ គម្រោងស្រូវមិត្តក្រៀល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការធ្វើកសិកម្មមេត្រីភាពជីវចម្រុះ និងដើម្បីជួយការពារទីជម្រក និងចំណីអាហាររបស់សត្វក្រៀល ព្រមទាំងពង្រឹងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមី និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើម។ អង្គការជីវិតធម្មជាតិនៅកម្ពុជា កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ តាមរយៈរបាយការណ៍ បានបង្ហាញថា ៩៧ភាគរយនៃកសិករជាសមាជិកបានស្ម័គ្រចិត្តអនុញ្ញាតឱ្យមានបទសម្ភាសន៍ និងការត្រួតពិនិត្យទីតាំងវាលស្រែ ដែលពួកគាត់អនុវត្តនៅក្រោមគម្រោង។  ជាមួយគ្នានេះដែរ តាមរយៈកិច្ចសហការជាមួយមន្ត្រីឧទ្យានុរក្ស និងក្រុមជីវចម្រុះរបស់គម្រោង បានដើរល្បាតសរុបចំនួន ១៧៤លើក ប៉ុន្តែមិនឃើញមានករណីបរបាញ់សត្វព្រៃ ការកាប់ឈើ ឬការនេសាទខុសច្បាប់ក្នុងតំបន់ និងក្នុងវាលស្រែកសិករស្រូវមិត្តក្រៀលឡើយ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងបន្ថែមថា ចំពោះវត្តមានសត្វក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង ជាអតិបរមារហូតដល់៨៧ក្បាល ត្រូវបានកត់ត្រា ក្នុងនេះលទ្ធផលជំរឿន កាលថ្ងៃទី៣១ […]

0192-16
បារាំងរឹតបន្តឹងច្បាប់ស្តីពីសំណល់ថ្នាំពុល តែអ្នកនាំចូលថាស្របតាមអនុលោមភាព

ប៉ារីស៖ ការចេញបទប្បញ្ញត្តិថ្មីជាផ្លូវការរបស់បារាំង ដែលដាក់កម្រិតលើការនាំចូល និងលក់ផលិតផលបន្លែ និងផ្លែឈើ មានសំណល់សារធាតុថ្នាំគីមីលើសកម្រិតមួយចំនួន បានបង្កផលប៉ះពាល់ដល់ទីផ្សារ នៅក្នុងប្រទេសបារាំងនៅដើមឆ្នាំ២០២៦នេះ។ បទប្បញ្ញត្តិថ្មី ដែលបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅរដ្ឋកិច្ចផ្លូវការរបស់រដ្ឋាភិបាលបារាំង កាលពីថ្ងៃទី៥ ខែមករា និងចូលជាធរមាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានកំណត់កម្រិតសំណល់អតិបរមាសម្រាប់សារធាតុថ្នាំគីមីពុល មានឈ្មោះដូច កាបង់ដាហ្សីម (Carbendazim) ត្យូផាណាត-មេទីល  (Thiophanate-methyl) គ្លុយហ្វូស៊ីណាត (Glufosinate) និងសារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប (Mancozeb) ដែលប្រើធ្វើឱ្យផ្លែឈើស្រស់ៗ និងសម្រាប់កែច្នៃបន្លែជាច្រើនប្រភេទ។ ជាការឆ្លើយតបចំពោះបទប្បញ្ញត្តិថ្មីជាផ្លូវការរបស់បារាំង ក្រុមហ៊ុននាំចូលបន្លែ និងផ្លែឈើដ៏ធំនៅអឺរ៉ុប ឈ្មោះ ម៉ុងតូសា (Montosa) បាននិយាយថា ផលិតផលរបស់ខ្លួនពិតជាបានអនុលោមតាមតម្រូវការ ដែលសហភាពអឺរ៉ុបកំណត់ឡើងនាពេលថ្មីៗនេះ។ ចំណែកសារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប ត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីត្រួតពិនិត្យផ្ទៃក្នុងរបស់សហភាពអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ នាយកផ្នែកគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុនម៉ុងតូសា បាននិយាយថា កាលពីក្នុងឆ្នាំ២០១៧ មន្ទីរពិសោធន៍មីក្រូជីវសាស្រ្តបានអនុញ្ញាតឱ្យប្រើលើផលិតផលបន្លែ និងផ្លែឈើរបស់ខ្លួន ហើយត្រូវបានអនុញ្ញាតឱ្យប្រើ ដើម្បីអនុវត្តការវិភាគសំណល់សារធាតុគីមីផងដែរ។ លោកស្រីបាននិយាយថា សារធាតុគីមីឈ្មោះ ម៉ង់កូហ្សែប គឺស្ថិតក្នុងចំណោមសារធាតុសកម្ម ដែលត្រូវបានវិភាគជាផ្នែកមួយនៃផែនការត្រួតពិនិត្យរបស់ក្រុមហ៊ុន ហើយផលិតផលបន្លែ និងផ្លែឈើរបស់ក្រុមហ៊ុនមិនមានសំណល់នៃសារធាតុនេះទេ។ ស្ត្រីតំណាងក្រុមហ៊ុន […]

photo_2026-01-23_09-22-10 (4)
ខេត្តភូមិភាគឦសានកំពុងទាក់ទាញគម្រោងវិនិយោគលើវិស័កសិកម្ម ក្នុងទឹកប្រាក់៤០០លានដុល្លារ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បណ្តាខេត្តនៅភូមិភាគឦសាន រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី បាននឹងកំពុងទាក់ទញគម្រោងវិនិយោគចំនួន២២ ក្រោមទុនវិនិយោគសរុបប្រមាណ៤០០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤ ១៦០កន្លែង។ កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំធ្វើនៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។ បើតាមកិច្ចប្រជុំ ក្នុងចំណោមគម្រោងទាំង២២ មានគម្រោងប្រាំ នៅខេត្តក្រចេះ, ១០ នៅខេត្តស្ទឹងត្រែង, ពីរនៅខេត្តរតនគិរី និងប្រាំនៅខេត្តមណ្ឌលគិរី ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគបណ្ដុំសហគ្រាសធុនតូច និងមធ្យម គ្រឹះស្ថានឧត្តមសិក្សា មន្ទីរពហុព្យាបាល សណ្ឋាគារ និងរីសតភូមិទេសចរណ៍វប្បធម៌ កសិដ្ឋានចិញ្ចឹមសត្វ, កសិដ្ឋានដាំដំណាំកសិកម្ម និងកសិឧស្សាហកម្ម រោងចក្រកែច្នៃកសិផល ដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ទុរេន ឈើដាំ និងកាហ្វេ។ បន្ថែមលើការស្នើសុំការលើកទឹកចិត្ត, ក្រុមការងារក៏ទទួលបានស្នើសុំការសម្របសម្រួលនីតិវិធី […]

កាលវិភាគផ្សព្វផ្សាយ