ឥណ្ឌូណេស៊ីបន្ថែមទុនវិនិយោគជិត៥០០លានដុល្លារ ដើម្បីបង្កើនទិន្នផលស្រូវនៅក្នុងប្រទេស

ហ្សាការតា៖ ក្រុមហ៊ុនកសិកម្មរបស់រដ្ឋ ដែលទើបនឹងបើកដំណើរការថ្មីៗរបស់ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន៤៧៩លានដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៦ ដើម្បីកសាងសមត្ថភាពផលិតស្រូវឱ្យបានច្រើន ដោយការទិញឧបករណ៍កសិកម្មទំនើបៗ និងបន្ថែមម៉ាស៊ីនកិនស្រូវថ្មីៗ។

យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ របស់អង់គ្លេស បានឱ្យដឹងថា​ ក្រុមហ៊ុនរដ្ឋគ្រប់គ្រងនេះ​ត្រូវបានបើកដំណើរការក្នុងខែឧសភា ឆ្នាំ២០២៥ ដោយមានភារកិច្ចបង្កើនទិន្នផលស្រូវ ឱ្យសម្រេចតាមផែនការរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដើម្បីធ្វើឱ្យប្រទេសឥណ្ឌូណេស៊ី មានស្បៀងផ្គត់ផ្គង់គ្រប់គ្រាន់ដោយខ្លួនឯង។

ក្រុមហ៊ុនថ្មីថ្មោងនេះ បានកំណត់គោលដៅថា នៅត្រឹមចុងឆ្នាំ២០២៦ ក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលផលិតកម្មស្បៀង ឱ្យបានចំនួន២០កន្លែង នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដែលមជ្ឈមណ្ឌលនីមួយៗបំពាក់ដោយម៉ាស៊ីនសម្ងួតស្រូវសើម រោងម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនកិនកែច្នៃចំណីសត្វ និងឃ្លាំងស្តុកស្រូវផងដែរ។

ប្រធានក្រុមហ៊ុនបាននិយាយថា ដើម្បីធ្វើឱ្យបានសម្រេចតាមគោលដៅ ក្រុមហ៊ុននឹងចាប់ដៃគូជាមួយកសិករខ្នាតតូច ដើម្បីជួលដីដាំស្រូវ ឬបង្កើតកសិដ្ឋានផ្ទាល់ខ្លួនតែម្តង ព្រោះក្រុមហ៊ុននឹងទទួលបានដីទំហំជាង២២៥ ០០០ហិកតា ពីក្រសួងកសិកម្ម នៅចុងឆ្នាំ២០២៥នេះ។

លោកប្រធានក្រុមហ៊ុនបានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងផ្តល់ទុនប្រមាណ៤៧៩លានដុល្លារ ដូច្នេះការវិនិយោគដោយប្រើលុយរដ្ឋ ក្រុមហ៊ុនត្រូវធ្វើឱ្យប្រព័ន្ធគ្រប់គ្រងដំណើរការល្អ និងទទួលបានជោគជ័យ។  ចំណែកក្រុមហ៊ុនសង្ឃឹមថា នឹងអាចបង្កើនសមត្ថភាពផលិតស្រូវរបស់ខ្លួនឱ្យបានចំនួនបួនលានតោនក្នុងមួយឆ្នាំ ខណៈ​ទិន្នផល​ស្រូវសរុប មាន​ចំនួន៣០,៦លាន​តោន ​ក្នុង​ឆ្នាំ២០២៤។

លោកបាននិយាយបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលផលិតកម្មដោយចំណាយទឹកប្រាក់ប្រមាណ២៤លានដុល្លារ នៅលើផ្ទៃដីទំហំ១២ ០០០ហិកតា ដែលជាដីកម្មសិទ្ធិរបស់យោធាឥណ្ឌូណេស៊ី ដើម្បីក្រុមហ៊ុនអាចដាំស្រូវ និងដាំពោត ដោយប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបនាំចូលពីបរទេស។

លោកបាននិយាយថា គ្រឿងចក្រកសិកម្មទាំងនោះរួមមានគ្រឿងម៉ាស៊ីនព្រោះស្រូវ ច្រូតស្រូវធំៗ នាំចូលពីប្រទេសឥណ្ឌា រួមទាំងដ្រូនសម្រាប់បាញ់ថ្នាំ និងឧបករណ៍ត្រួតពិនិត្យពីផ្កាយរណប ដើម្បីជួយលើកកម្ពស់ផលិតភាពកសិកម្មជាតិ ដែលធ្លាប់តែធ្វើដោយដៃ។

លោក​បន្ត​ថា​ កសិករ​នៅ​អឺរ៉ុប និងនៅ​អាម៉េរិក ​មាន​ជីវភាព​ធូរធារ ដោយសារ​គ្រួសារ​មួយ​អាច​គ្រប់​គ្រង​ដី​រាប់​ពាន់​ហិកតា។ ចំណែកក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូណេស៊ី បានទទួលដី និងដើមទុនប្រហែល៤២លានដុល្លារពីរដ្ឋ ហើយគ្រោងស្វែងរកប្រាក់កម្ចីបន្ថែមទៀតពីធនាគារ ដើម្បីសម្រាប់ពង្រីកការដាំដុះ៕


605777559_122153855360904824_5397821866131437087_n
សមាគមកាហ្វេកម្ពុជារៀបចំវេទិកាជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំ និងការកែច្នៃកាហ្វេ

ភ្នំពេញ៖ សមាគមកាហ្វេកម្ពុជា កាលពីចុងខែធ្នូ​ ឆ្នាំ២០២៥ ​បាន​​រៀបចំវេទិកានៃ​ “ការជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំ និងការកែច្នៃកាហ្វេ” ក្ដោយអ្នកជំនាញចង់ស្នើឲ្យ​ពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ កាហ្វេ គឺជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមកាហ្វេកម្ពុជា បានថ្លែងថា តម្រូវការកាហ្វេកំពុងកើនឡើងទាំងក្នុងស្រុក និងលើពិភពលោក ហើយកាហ្វេជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ ឯកឧត្តមបានលើកឡើងថា ខេត្តមណ្ឌលគិរី មានលក្ខខណ្ឌធម្មជាតិសមស្រប អាកាសធាតុល្អ កម្ពស់សមស្រប និងដីមានគុណភាព ដែលអាចដាំដុះកាហ្វេបានល្អទាំងពូជកាហ្វេអារ៉ាប៊ីកា និងពូជរ៉ូបូស្តា ស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៃភូមិភាគឦសាន ឆ្នាំ២០២៥–២០២៨ ដោយទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយបានអនុគ្រោះពន្ធរយៈពេល១២ឆ្នាំ លើការវិនិយោគ និងការកែច្នៃកាហ្វេ។ ឯកឧត្តមបានបន្ថែមថា ការបំប្លែងដីមួយផ្នែកពីដំណាំទិន្នផលទាបទៅដាំកាហ្វេ អាចជួយកសិករបង្កើនចំណូល និងលើកកម្ពស់ជីវភាព។ បន្ថែមលើនេះទៀត ឯកឧត្តមក៏បានជំរុញឱ្យកម្ពុជាពង្រឹងការដាំដុះ និងការកែច្នៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាមុន និងបង្កើតគុណភាព-ស្តង់ដារ ឈានទៅការនាំចេញនាពេលអនាគត។ ក្នុងការបង្ហាញពីទំហំទីផ្សារពិភពលោក ឯកឧត្តមបានរំលឹកថា នៅឆ្នាំ២០២៤ ប្រទេសប្រេស៊ីលផលិតបានកាហ្វេប្រមាណ៣,៥លានតោន […]

anh-t48
ការនាំចេញបន្លែ​ ផ្លែឈើ របស់វៀតណាម ឈានដល់កំណត់ត្រាថ្មី ក្នុងទឹកប្រាក់៨​,៥ពាន់លានដុល្លារ

ហាណូយ៖ យោងតាមទិន្នន័យរបស់ភ្នាក់ងារគយវៀតណាម​ បានឱ្យដឹងថា​ ការនាំចេញផលិតផលបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម​​ ទទួលបានប្រាក់ចំណូលចំនួន៧៥០លានដុល្លារ​​ នៅក្នុងខែធ្នូ​ និងចំនួន៧,​ ៧៥ពាន់លានដុល្លារ​ ក្នុងរយៈពេល១១ខែដំបូងនៃដំបូងនៃឆ្នាំ២០២៥ ដោយកើនឡើង១៧,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ តួលេខទាំងនេះបង្ហាញពីតម្រូវការជាសកល ប្រកបដោយចីរភាពសម្រាប់ផលិតផលផ្លែឈើ និងបន្លែវៀតណាម ដែលបង្កើតបាននូវមូលដ្ឋានរឹងមាំសម្រាប់ពាណិជ្ជកម្ម ឱ្យកើនឡើងលើសពី១០ពាន់លានដុល្លារ ក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញរបស់សារព័ត៌មានវៀតណាម​ អេចប្រេស​ បានឱ្យដឹងថា​​ កំណើនដ៏ល្អនេះ ដោយសារការនាំចេញផ្លែឈើសំខាន់ៗចំនួនប្រាំមួយមុខ មានដូចជា ផ្លែទុរេន ចេក ស្វាយ ខ្នុរ ដូង និងផ្លែក្រូចថ្លុង។ ផ្លែទុរេននៅតែជាផលិតផលលេចធ្លោជាងគេ ជាពិសេសនៅក្នុងទីផ្សារប្រទេសចិន ដែលតម្រូវការបានកើនឡើង។ ការនាំចេញផលិតផ្លែឈើវៀតណាម​ ត្រូវបានប៉ាន់ប្រមាណថា ទទួលចំណូលចំនួនជាង៤ ០០០លានដុល្លារ នៅឆ្នាំ២០២៦នេះ។ នាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម​ បានរាយការណ៍ថា តម្លៃនាំចេញជាមធ្យមសម្រាប់ផលិតផលកសិកម្មសំខាន់ៗជាច្រើន បានកើនឡើងនៅចុងឆ្នាំ២០២៥ ធ្វើប្រាក់ចំណូលនាំចេញកើនឡើងខ្ពស់។ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតនណាម​ នៅក្នុងឆ្នាំ២៩២៥​ បានងើបឡើងវិញនៅក្នុងខែកញ្ញា និងខែតុលា ហើយក៏មានការកកស្ទះបង្កឱ្យប៉ះពាល់ដល់ការនាំចេញផ្លែទុរេន។ ការនាំចេញទៅកាន់ប្រទេសចិនមានតម្លៃជិត៥ ០០០លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ​នៃឆ្នាំ២០២៥​ […]

photo_2026-01-01_15-41-50
ក្រសួងកសិកម្ម និងតំណាងធនាគារ ARDB ចុះកិច្ចព្រមព្រៀងជួយគាំទ្រទុនប្រមាណ១៣លានដុល្លារដល់កសិករដាំស្រូវនៅបួនខេត្ត

សៀមរាប៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)នៃក្រសួងកសិកម្ម និងឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារ និងជំនួយឥតសំណងជិត១លានដុល្លារ ។ ក្រៅពីកម្ចីឥណទានការនេះ គឺផ្តតល់ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។ ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នា នៅខេត្តសៀមរាប នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក។ ការធ្វើ​ដូច្នេះ គឺដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១ ៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០​ ០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួន ដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម។ សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ) សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវនាងអំ (ខេត្តសៀមរាប) សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ […]

NET-Nov-25-1-2-1024x512
ឧស្សាហកម្មសាច់គោអូស្ត្រាលីខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិនដំឡើងពន្ធនាំចូល៥៥ភាគរយ

កង់បេរ៉ា៖ ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បាននិយាយថា ពួកគេ «ខកចិត្តយ៉ាងខ្លាំង» បន្ទាប់ពីប្រទេសចិន បានប្រកាសពន្ធ៥៥ភាគរយ លើការនាំចូលដែលលើសពីកម្រិតកូតា ដើម្បីការពារឧស្សាហកម្មសាច់គោនៅក្នុងប្រទេសចិន ដែលកំពុងងើបឡើងជាបណ្តើរៗ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា កូតានាំចូលសាច់គោសរុបក្នុងឆ្នាំ២០២៦ សម្រាប់ប្រទេសអូស្ត្រាលី និងប្រទេសដទៃទៀត ដូចជាប្រេស៊ីល និងសហរដ្ឋអាមេរិក ដែលគ្របដណ្តប់ក្រោម «វិធានការការពារ» ថ្មី គឺក្នុងបរិមាណ២,៧លានតោន ដែលប្រហាក់ប្រហែលនឹងកំណត់ត្រា២,៨៧លានតោននៃសាច់គោនាំចូលក្នុងឆ្នាំ២០២៤។ កម្រិតកូតាប្រចាំឆ្នាំ២០២៦ ត្រូវបានកំណត់ទាបជាងកម្រិតនាំចូលសម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៥ សម្រាប់ប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសប្រេស៊ីលផងដែរ។ ក្រសួងដដែលនេះ បាននិយាយនៅក្នុងការប្រកាសវិធានការថ្មីនេះ បន្ទាប់ពីការស៊ើបអង្កេតកាលពីខែធ្នូឆ្នាំ២០២៤ថា «ការកើនឡើងនៃបរិមាណសាច់គោនាំចូលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មសាច់គោក្នុងស្រុករបស់ប្រទេសចិន»។  វិធានការថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រយៈពេលបីឆ្នាំ ដោយកូតាសរុបកើនឡើងជារៀងរាល់ឆ្នាំ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនតូនី អាលបានីស​ (Anthony Albanese) បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីកំពុងទាក់ទងជាមួយប្រទេសចិនលើការផ្លាស់ប្តូរនេះ ប៉ុន្តែបានបន្ថយផលប៉ះពាល់ ដែលអាចកើតមានចំពោះឧស្សាហកម្មសាច់គោក្នុងស្រុក។ លោកបានមានប្រសាសន៍កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះថា «នេះជាអ្វីមួយដែលមិនមែនជាប្រទេសអូស្ត្រាលីជាអ្នកជ្រើសរើសទេ។ នេះជាជំហរទូទៅដែលប្រទេសចិនបានដាក់។ យើងកំពុងតស៊ូមតិ ដូចដែលយើងតែងតែធ្វើសម្រាប់ឧស្សាហកម្មសាច់គោអូស្ត្រាលី។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី  បានមានប្រសាសន៍ទៀតថា […]

កាលវិភាគផ្សព្វផ្សាយ