ធនាគារ  ADB អនុម័តថវិកាប្រាក់គម្រោង៥២លានដុល្លារសម្រាប់ពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា

ដោយ៖ឡុង សារេត
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តប្រាក់កម្ចីចំនួន៥២,៧២លានដុល្លារសម្រាប់គម្រោងពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា ដើម្បីធ្វើសមាហរណកម្មថាមពលកកើតឡើងវិញបន្ថែមទៀតទៅក្នុងបណ្តាញអគ្គិសនីជាតិ និងជួយបំពេញតម្រូវការអគ្គិសនី ដែលកំពុងកើនឡើងជាមួយនឹងថាមពលស្អាត និងផលិតក្នុងស្រុក។

យោងតាមការចេញផ្សាយរបស់ធនាគារ  ADB នៅថ្ងៃទី១៨ ខែកញ្ញានេះ បានឱ្យដឹងប្រទេសកម្ពុជាបានបង្កើនការផលិតថាមពលអគ្គិសនីក្នុងស្រុករបស់ខ្លួន យ៉ាងឆាប់រហ័ស ដោយបន្ថែមបរិមាណផលិតទ្វេដងពី៨,៦៨ តេរ៉ាវ៉ាត់ម៉ោង ក្នុងឆ្នាំ២០២០ ដល់ ១៧,៨៥ តេរ៉ាវ៉ាត់ម៉ោង ក្នុងឆ្នាំ២០២៤។ វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការពឹងផ្អែកលើខ្លួនឯងផ្នែកថាមពល និងសក្តានុពលនៃប្រភពថាមពលកកើតឡើងវិញរបស់កម្ពុជា ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍របស់ខ្លួន។

លោកស្រី យូតសាណា វ៉ារម៉ា (Jyotsana Varma) នាយិកាធនាគារ ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «សេវាអគ្គិសនីដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ គឺជាឆ្អឹងខ្នងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា។ គម្រោងថ្មីនេះមិនមែនគ្រាន់តែជាការកសាងខ្សែបញ្ជូនអគ្គិសនីនោះទេ វាគឺជាការតភ្ជាប់ប្រជាសហគមន៍ សាលារៀន មន្ទីរពេទ្យ និងអាជីវកម្ម ទៅនឹងអនាគតថាមពលស្អាត និងធន់ជាងមុន។ តាមរយៈការបញ្ចូលថាមពលកកើតឡើងវិញកាន់តែច្រើនទៅក្នុងបណ្តាញអគ្គិសនី កម្ពុជាអាចផ្គត់ផ្គង់ថាមពលដល់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ»។

បណ្តាញអគ្គិសនីរបស់កម្ពុជាត្រូវបានសាងសង់ឡើងសម្រាប់ថាមពលធម្មតា ដូច្នេះឥឡូវនេះវាត្រូវពង្រីកដើម្បីបន្ថែមបញ្ចូលថាមពលព្រះអាទិត្យ និងខ្យល់ដែលកំពុងកើនឡើង។ គម្រោងនេះនឹងសាងសង់ខ្សែបញ្ជូនថាមពលអគ្គិសនី២៣០គីឡូវ៉ុលប្រវែង៥៥ គីឡូម៉ែត្រ រវាងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងកែលម្អស្ថានីយរងចំនួនប្រាំបួននៅទូទាំងប្រទេស។ ការវិនិយោគទាំងនេះ នឹងពង្រឹងសមត្ថភាពបញ្ជូនថាមពលដើម្បីផ្តល់ថាមពលកកើតឡើងវិញទៅកាន់ទីតាំង ដែលមានតម្រូវការទូទាំងប្រទេស បង្កើនភាពជឿជាក់ និងទាក់ទាញការវិនិយោគឯកជនកាន់តែច្រើន។

ដោយស្របតាមផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ឆ្នាំ២០២២-២០៤០ និងគោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពល ឆ្នាំ២០២២-២០៣០។ គម្រោងនេះនឹងជួយកាត់បន្ថយការបាត់បង់ថាមពលក្នុងដំណើរការបញ្ជូន និងបង្កើនសុវត្ថិភាពថាមពល៕


IMG_9651
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ធាជ្រះថ្លាប្រគេននូវសម្ភារៈជាទេយ្យទាន និងបច្ច័យដល់ ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) និងលោកជំទាវ សួរ សុខគីម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥នេះ បានចាត់តំណាងនាំយកសម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃនាពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលស្ថិតនៅក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ។ នៅក្នុងការនាំយកនូវសម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ គឺដឹកនាំដោយ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ ARDB ។ ចំពោះ ទេយ្យទាននិងបច្ច័យ ដែលឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ទាជ្រះថ្លាប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ រួមមាន៖ ទី១-មីចំនួន ២០កេស ទី២-ត្រីខចំនួន២កេស ទី៣-ប្រេងឆាចំនួន២កេស ទី៤-ទឹកត្រីចំនួន ១០យួរ […]

images (1)
អង្គការឧតុនិយមពិភពលោក៖ បាតុភូត ឡានីណា នឹងត្រឡប់មកវិញនៅខែកញ្ញានេះ ប៉ុន្តែមិនបានជួយឱ្យអាកាសធាតុត្រជាក់ទេ

ទីក្រុងហ្សឺណែវ៖ អង្គការឧតុនិយមពិភពលោក (WMO) នៃអង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតធម្មជាតិ ឡានីណា (La Niña) ដែលនាំមកនូវអាកាសធាតុត្រជាក់អាចវិលត្រឡប់មកវិញនៅចន្លោះខែកញ្ញា និងវិច្ឆិកា ឆ្នាំ២០២៥នេះ ប៉ុន្តែសីតុណ្ហភាពនឹងនៅតែខ្ពស់ជាងមធ្យមភាគ។ ទីភ្នាក់ងារព័ត៌មានបារាំង AFP រាយការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឱ្យដឹងថា បាតុភូតឡានីណា គឺជាបាតុភូតអាកាសធាតុ ដែលកើតឡើងដោយធម្មជាតិធ្វើឱ្យសីតុណ្ហភាពនៅខាងកើតខ្សែអេក្វាទ័រ នៃ មហាសមុទ្រប៉ាស៊ីហ្វិកនឹងចុះត្រជាក់។ ជាមួយគ្នានេះដែរ បាតុភូតក៏ជំរុញដល់ការប្រែប្រួលសម្ពាធខ្យល់ រួមទាំងមានភ្លៀងធ្លាក់ផងដែរ។ ក្នុងការធ្វើបច្ច្ុប្បន្នប្រចាំត្រីមាសរបស់ខ្លួន អង្គការឧតុនិយមពិភពលោក បានឱ្យដឹងទៀតថា បាតុភូត ឡានីណា ក៏មានឱកាស៥៥ភាគរយ ដែលសីតុណ្ហភាពលើផ្ទៃសមុទ្រនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនឹងចុះត្រជាក់ដល់កម្រិត ឡានីណា ក្នុងអំឡុងខែកញ្ញា ដល់ខែវិច្ឆិកា ខណៈពេលនៅក្នុងខែតុលា ដល់ខែធ្នូ លទ្ធភាពនៃឡានីណា កើនឡើងបន្តិចទៅប្រហែល៦០ភាគរយ ខណៈពេល អែល នីណូ (El Niño) ដែលជាបាតុភូតអាកាសធាតុឡើងកម្តៅនោះទំនងជាមិនកើតឡើងក្នុងអំឡុងពេលនោះទេ។ ទោះបីជា ឡានីណា បាននាំឱ្យមានអាកាសធាតុត្រជាក់ជាងនេះក៏ដោយ ក៏វាមិនបានកាត់បន្ថយកម្តៅក្នុងអំឡុងពេលរលកកម្តៅដ៏ខ្លាំងនោះទេ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គេបានរកឃើញថា កម្តៅពិភពលោកបានក្តៅបំផុតក្នុងកំណត់ត្រា ដោយសីតុណ្ហភាពនៅតែបន្តឡើងដល់កម្រិតខ្ពស់បំផុត ឬជិតកំណត់ត្រាខ្ពស់បំផុត។ […]

images
ហ្វីលីពីន​កំពុង​ពង្រីក​ការ​នាំ​ចេញ​កសិផល​ទៅកោះ​តៃវ៉ាន់ ដើម្បីពង្រឹងដៃពាណិជ្ជកម្ម

ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងងាកទៅរកកោះតៃវ៉ាន់ ដែលជាទីផ្សារកំពុងតែរីកធំសម្រាប់ការនាំចេញកសិផលហ្វីលីពីនក្នុងគោលបំណងដើម្បីធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម និងបន្ធូរបន្ថយសម្ពាធពីភាពតានតឹងពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០២៥ ក្រសួងកសិកម្ម បាននិយាយថា ប្រទេសហ្វីលីពីន បានចូលរួមក្នុងកម្មវិធី «សប្តាហ៍កសិកម្មឆ្លាតរបស់តៃវ៉ាន់ (Taiwan Smart Agri-Week 2025) ដើម្បីបង្ហាញបន្ថែមនូងផលិតផលកសិកម្មរបស់ហ្វីលីពីន និងចាប់យកឱកាសនាំចេញកាន់តែទូលំទូលាយ។ ជំនួយការរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ការចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណេនដ៍ ម៉ាកូស (Ferdinand Marcos Jr.) ដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ ឆ្នាំ២០២៥ ដើម្បីពង្រីកឧស្សាហកម្មសំខាន់ៗរបស់ខ្លួន មានដូចជាវិស័យកសិកម្ម និងកសិពាណិជ្ជកម្មជាដើម។ ពិព័រណ៍ពាណិជ្ជកម្ម ដែលធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងតៃប៉ិ បានដាក់តាំងបង្ហាញផលិតផលបង្កើតឡើយដោយកសិករវ័យក្មេង សហគ្រាសខ្នាតតូច និងអ្នកនាំចេញ។ ការដាក់តាំងបង្ហាញនៅក្នុងពន្លារបស់ប្រទេសហ្វីលីពីន រួមមានទំនិញដែលមានប្រភពចេញពីផ្លែវ៉ានីឡា កាហ្វេផ្សំ ផ្លែចេក និងផលិតផលធ្វើពីដូង ចំណិតស្វាយ សូកូឡា ត្រីសាឌីនដប និងតែរមៀត។ ក្រុមហ៊ុនដឹកជញ្ជូនក៏បានបង្ហាញពីតួនាទីរបស់ខ្លួនក្នុងការធានារាល់ការដឹកជញ្ជូនទំនិញទៅកាន់កោះតៃវ៉ាន់ប្រកបដោយប្រសិទ្ធភាពផងដែរ។ លោកស្រីប្រធានការិយាល័យសេដ្ឋកិច្ច និងវប្បធម៌ប្រចាំទីក្រុងម៉ានីល បានពណ៌នាកោះតៃវ៉ាន់ […]

infographic_port_focus_port_of_dalian_mini_1280_800_84_s_c1
ប្រទេសតូចៗ១៤ បង្កើតក្រុមថ្មីសម្រាប់គាំទ្រពាណិជ្ជកម្មសេរី និងយុត្តិធម៌របស់ខ្លួន នៅក្នុងពាណិជ្ជកម្មពិភពលោក

សិង្ហបុរី៖ ប្រទេសតូចៗ១៤ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាបង្កើតភាពជាដៃគូថ្មី នៅក្នុងប្រទេសសិង្ហបុរី ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ចំពេលមានភាពតានតឹងចំពោះប្រព័ន្ធពាណិជ្ជកម្មប្រកាន់ច្បាប់តឹងតែងពេក។​ សមាជិកផ្សេងទៀតនៃភាពជាដៃគូ «អនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម The Future Investment and Trade» ដែលបានចាប់ផ្តើមនៅក្នុងប្រទេសសិង្ហបុរី តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសតូចៗទាំង១៤ រួមមានប្រទេសប្រ៊ុយណេ ឈីលី កូស្តារីកា អ៊ីស្លង់ លីចតេនស្ទីន ម៉ារ៉ុក នូវែលសេឡង់ ន័រវែស ប៉ាណាម៉ា រវ៉ាន់ដា ស្វីស អារ៉ាប់រួម និងប្រទេសអ៊ុយរូហ្គាយ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ហ្គាន គឹមយ៉ុង (Gan Kim Yong) ដែលតំណាងឱ្យប្រទេសសិង្ហបុរី នៅក្នុងកិច្ចប្រជុំនេះ បានមានប្រសាសន៍ថា ភាពជាដៃគូឆ្លុះបញ្ចាំងពីគោលបំណងរួមរបស់ប្រទេសជាសមាជិក ដើម្បីគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើច្បាប់ និងដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ លោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងសង្ឃឹមថា ភាពជាដៃគូអនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម នឹងក្លាយជាកត្តាជំរុញឱ្យមានការច្នៃប្រឌិត […]

កាលវិភាគផ្សព្វផ្សាយ