ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ សួរ សុខគីម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥នេះ បានចាត់តំណាងនាំយកសម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃនាពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលស្ថិតនៅក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ។
នៅក្នុងការនាំយកនូវសម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ គឺដឹកនាំដោយ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ ARDB ។
ចំពោះ ទេយ្យទាននិងបច្ច័យ ដែលឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ទាជ្រះថ្លាប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ រួមមាន៖ ទី១-មីចំនួន ២០កេស ទី២-ត្រីខចំនួន២កេស ទី៣-ប្រេងឆាចំនួន២កេស ទី៤-ទឹកត្រីចំនួន ១០យួរ ទី៥-ទឹកស៊ីអ៊ីវចំនួន១០យួរ ទី៦-ខ្ទឹមសចំនួន២បាវ ទី៧-ប៊ីចេងចំនួន១កេស ទី៨-ស្ករស១បាវ ទី៩-ទឹកសុទ្ធចំនួន៣០កេស ទី១០-ទឹកក្រូចកូកាកូឡាចំនួន១០កេស ទី១១-ទឹកផ្លែឈើចំនួន១០កេស ទី១២-អង្ករ០១តោន និងទី១៣-បច្ច័យចំនួន២០,០០០,០០០.០០រៀល៕