វៀតណាមស្នើឱ្យអាម៉េរិកពិចារណាឡើងវិញនូវការហាមឃាត់ការនាំចេញជលផលសមុទ្រ

ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានស្នើឱ្យសហរដ្ឋអាម៉េរិកពិចារណាឡើងវិញនូវការសម្រេចហាមឃាត់ការនាំចេញអាហារសមុទ្រវៀតណាមមួយចំនួនទៅកាន់ទីផ្សារអាម៉េរិក ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ គឺជាផលប៉ះពាល់ដ៏ខ្លាំងដល់សេដ្ឋកិច្ច ដែលបានរងគ្រោះដោយពន្ធរបស់សហរដ្ឋអាម៉េរិករួចទៅហើយ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្មវៀតណាម លោក ង្វៀន ហុងឌៀន (Nguyen Hong Dien) កាលពីថ្ងៃទី១៥ ខែកញ្ញា បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហាវវើដ លូតនិក (Howard Lutnick) ដើម្បីសុំឱ្យ “ពិចារណាឡើងវិញ” នៃការសម្រេចចិត្តកាលពីខែសីហា ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាម៉េរិក បានកំណត់ថាវិធីសាស្រ្តនេសាទមួយចំនួនរបស់វៀតណាម បង្កហានិភ័យដល់ថនិកសត្វសមុទ្រ។

យោងតាមទិន្នន័យគយវៀតណាម បានឱ្យដឹងថា សហរដ្ឋអាម៉េរិក គឺទីផ្សារអាហារសមុទ្រដ៏ធំបំផុតរបស់វៀតណាម ដែលការនាំចេញចាប់ពីខែមករា​ ដល់ខែសីហា ឆ្នាំ២០២៥ កើនឡើងចំនួន៦,៩ភាគរយធៀបនឹងឆ្នាំមុន គឺកើនដល់១,២៤ពាន់លានដុល្លារ ស្មើនឹង១៧,៣ភាគរយនៃការនាំចេញអាហារសមុទ្រសរុបរបស់ប្រទេសវៀតណាម។

កាលពីខែមុន រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាម៉េរិក បានជូនដំណឹងដល់ក្រសួងកសិកម្មវៀតណាម ដោយបានប្រាប់យ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិកបានបដិសេធមិនផ្តល់ការរកឃើញជាក់ស្តែងរបស់ខ្លួន ស្តីពីការការពារថនិកសត្វសមុទ្រ ចំពោះវិធីសាស្រ្តនេសាទរបស់វៀតណាមចំនួន១២យ៉ាងនោះទេ។

ប្រភពដដែលបានបញ្ជាក់ថា៖ ប្រទេសដែលជលផលសមុទ្ររបស់ខ្លួនត្រូវបានបដិសេធបន្ទាប់ពីការរកឃើញជាក់ស្តែង គឺត្រូវបានហាមឃាត់មិនឱ្យនាំចេញត្រី និងផលិតផលត្រីពីជលផលទាំងនោះទៅកាន់សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

សេចក្តីថ្លែងការណ៍របស់ក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្ម បានលើកឡើងថា ការហាមឃាត់នេះនឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញផលិតផលអាហារសមុទ្រសំខាន់ៗរបស់វៀតណាម រួមមាន ត្រីធូណា ត្រីដាវ ត្រីតុកកែ ត្រីកាម៉ុង ត្រីក្បក និងមឹកជាដើម។

សហរដ្ឋអាម៉េរិក ដែលជាទីផ្សារនាំចេញជលផលសមុទ្រដ៏ធំបំផុតរបស់វៀតណាម បានដាក់ពន្ធ ២០ភាគរយលើការនាំចេញរបស់វៀតណាម ចាប់ពីថ្ងៃទី៧ ខែសីហា ខណៈការដឹកជញ្ជូនឆ្លងកាត់វៀតណាមពីប្រទេសទីបី ប្រឈមនឹងការយកពន្ធ៤០ភាគរយ។

ទិន្នន័យគយវៀតណាម បានឱ្យដឹងទៀតថា ការនាំចេញក្នុងខែសីហាពីវៀតណាមទៅកាន់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះពីរភាគរយ កាលពីខែកក្កដា មកនៅត្រឹម១៣,៩៤ពាន់លានដុល្លារ៕


572764568_1273214894848796_2291219796817680984_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅទីក្រុងអូក្លិន និងប្រកាសតែងតាំងប្រធានថ្មី អាណត្តិទី១

ទីក្រុងអូក្លិន នូវ៉ែលហ្សេឡង់៖ ឯកឧត្តមបណ្ឌិត កៅ ថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។ ព្រឹត្តិការណ៍នេះ គឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុងការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅកាន់តំបន់ប៉ាស៊ីហ្វិក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតំណាងធុរជនសំខាន់ៗ  ក្នុងនោះរួមមាន៖  * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលជាតំណាងដ៏ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។  * ឯកឧត្តម ហេង ស៊ីនឿន ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  * ភ្ញៀវកិត្តិយសពិសេស រួមមាន វិនិយោគិន និងធុរជនដើមកំណើតខ្មែរ សញ្ជាតិនូវ៉ែលហ្សេឡង់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ […]

photo_2025-10-31_08-05-34 (2)
សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បង្ហាញការជឿជាក់លើគោលនយោបាយម្រេច ដែលនឹងនាំមកនូវផលប្រយោជន៍ជូនដល់កសិករ

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ស្របពេលសេចក្តីព្រាងគោលនយោបាយម្រេចបានបញ្ចប់ និងគ្រោងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ បានធ្វើឱ្យសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា មានសុទិដ្ឋិនិយមនិងជឿជាក់ថាគោលនយោបាយម្រេច នឹងផ្តល់ផលប្រយជន៍ជូនសហគមន៍កសិកម្ម កសិករដាំម្រេច និងក្រុមហ៊ុននាំចេញ។ លោកស្រី សួន ជុឡា ប្រធានប្រតិបត្តិនៃសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យម្រេចមានទាំងការរីកចម្រើន និងមានទាំងបញ្ហា។ ការរីកចម្រើននេះឃើញរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងនៅក្នុងការបង្កើតគោលនយោបាយម្រេច ដើម្បីធ្វើឱ្យវិស័យម្រេចកាន់តែមានការរីកចម្រើន ដោយក្នុងនោះអង្គការដៃគូអភិវឌ្ឍន៍មួយចំនួបានព្យាយាមជួយដល់កសិករដាំដុះ​និងអ្នកនាំចេញ។ ផលិតផលម្រេច ដែលកសិករដាំបាននាពេលកន្លងមក ត្រូវបានលក់ចែកចាតសម្រាប់តម្រូវការក្នុងស្រុកប្រហែល១០ភាគរយ និង៩០ភាគរយត្រូវនាំចេញ។  ដូច្នេះកសិករក្នុងស្រុកត្រូវស្វែងយល់បន្ថែម ត្រូវប្រើជី និងថ្នាំបែបណា ដើម្បីឱ្យទិន្នផលម្រេចរបស់ខ្លួនត្រូវបានក្រុមហ៊ុននាំចេញទទួលទិញ។ តែទោះជាបែបនេះក្តី, ប្រធានប្រតិបត្តិសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ កំពុងតែព្យាយាមជួយសម្របសម្រួលទៅដល់កសិករ។ សម្រាប់កសិករមួយចំនួនក្រោយពីទទួលបានចំណេះដឹងហើយ បានព្យាយាមអនុវត្តការដាំដុះម្រេចរបស់ខ្លួន ដើម្បីទទួលបានការបញ្ជាក់អំពីស្តង់ដាសុវត្ថិភាព ប៉ុន្តែកសិករមួយចំនួនផ្សេងទៀតមិនទាន់ធ្វើបានល្អនៅឡើយទេ។ កង្វះខាតទាំងនេះ ក្រសួងពាក់ព័ន្ធកំពុងតែព្យាយាមជួយ ដោយសង្ឃឹមថា រាល់បញ្ហាប្រឈមរបស់កសិករដាំម្រេច នឹងត្រូវបានដោះស្រាយ ម្លោះហើយវិស័យម្រេចក៏នឹងបន្តរីកចម្រើនទៅមុខទៀតផងដែរ។ លោកស្រី សួន ជុឡា បានគូសបញ្ជាក់ដូច្នេះថា “នៅពេលគោលនយោបាយម្រេចត្រូវបានដាក់ឱ្យអនុវត្ត ខ្ញុំជឿជាក់ ទាំងសហគមន៍កសិកម្ម […]

image_2025-10-09_10-39-51
ម៉ាឡេស៊ីពង្រីកការនាំចេញផ្លែទុរេនទៅកាន់អឺរ៉ុប និងអាម៉េរិកខាងជើង

កូឡាឡាំពួរ៖ ផ្លែទុរេនរបស់ប្រទេសម៉ាឡេស៊ីកំពុងទទួលបានប្រជាប្រិយភាពនៅទូទាំងទីផ្សារពិភពលោក ដោយការនាំចេញបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលតម្រូវការផ្លែឈើនៅតែបន្តកើនឡើងនៅអាស៊ី អឺរ៉ុប និងអាម៉េរិកខាងជើង។ យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី បានឱ្យដឹងកាលទី៣០ ខែតុលា ឆ្នាំ២០២៥នេះថា បើគិតត្រឹមចន្លោះឆ្នាំ២០២០ និង២០២៤ ការនាំចេញផ្លែទុរេនរបស់ប្រទេសម៉ាឡេស៊ីទៅកាន់ទីផ្សារក្នុងទ្វីបអឺរ៉ុប បានកើនឡើង១៦២ភាគរយ ខណៈការដឹកជញ្ជូនទៅកាន់ប្រទេសក្នុងទ្វីបអាម៉េរិកខាងជើង និងតំបន់មជ្ឈិមបូព៌ា បានកើនឡើង៥,២ភាគរយ និង៨,៨ភាគរយ។ លោកបានមានប្រសាសន៍ថា កំណើននេះកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីអភិវឌ្ឍទីផ្សារនាំចេញ និងលើកកម្ពស់ពូជទុរេនលំដាប់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី ជាពិសេសពូជ មូសាង ឃីង ដែលនៅតែមានតម្រូវការខ្ពស់នៅលើឆាកអន្តរជាតិ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នេះថា «ប្រទេសចិននៅតែជាគោលដៅនាំចេញដ៏សំខាន់ ដោយមានការនាំចេញក្នុងតម្លៃទឹកប្រាក់ចំនួន២៤៧,៧លានដុល្លារ នៅឆ្នាំ២០២៣ បន្ទាប់មក គឺទីក្រុងហុងកុង ក្នុងទំហំទឹកប្រាក់ចំនួន២១លានដុល្លារ សិង្ហបុរី១៥,៨លានដុល្លារ ឥណ្ឌូនេស៊ី១២,១លានដុល្លារ និងសហរដ្ឋ៧,៤លានដុល្លារ»។ ជារួម ការនាំចេញផ្លែទុរេនរបស់ប្រទេសម៉ាឡេស៊ី បានកើនឡើងពី១១៩លានដុល្លារ នៅឆ្នាំ២០២០ ដល់៣១៤,៥លានដុល្លារ នៅឆ្នាំ២០២៣ មុនពេលធ្លាក់ចុះបន្តិចមកនៅត្រឹម២៤៥លានដុល្លារ កាលពីឆ្នាំ២០២៤។ ផ្លែទុរេនម៉ាឡេស៊ី ឥឡូវនេះត្រូវបាននាំចេញទៅកាន់ប្រទេសជាង៤០ រួមមានប្រទេសកាណាដា ជប៉ុន កូរ៉េខាងត្បូង កាតា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ចក្រភពអង់គ្លេស […]

572471014_1261001669163411_5938612347078468667_n
កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការគាំទ្រនៃការផ្តល់ជំនាញ និងការងារដល់ពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃវិញ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី តានីយ៉ា ម៉ីយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក លើការងារការកសាងមូលធនមនុស្ស ការងារ និងជំនាញនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះ គឺស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តម ហេង សួរ ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរបស់ធនាគារពិភពលោកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ (Skills for Better Jobs Project)។ ជាការឆ្លើយតប លោកស្រី តានីយ៉ា ម៉ីយ័រ បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីចំពោះជំនួប […]

កាលវិភាគផ្សព្វផ្សាយ