ក្រុមហ៊ុននាំចេញអាហារសមុទ្ររបស់ឥណ្ឌា ប្រឈមមុខខាតឡុងចុង ដោយជម្លោះពាណិជ្ជកម្មអាម៉េរិក-ឥណ្ឌា

ញូវដេលី៖ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌា បានឱ្យដឹងថា ផលិតផលអាហារសមុទ្រ គឺស្ថិតក្នុងចំណោមទំនិញសំខាន់ៗសម្រាប់នាំចេញរបស់ប្រទេសឥណ្ឌា ទៅកាន់ទីផ្សារបរទេស ដែលគិតត្រឹមខែមីនា ឆ្នាំ២០២៥  ឥណ្ឌាបាននាំចេញជិត១៧លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន៧,៤៥ពាន់លានដុល្លារ។

ដោយសារតែពឹងផ្អែកខ្លាំងលើទីផ្សារសហរដ្ឋអាម៉េរិកពេក អ្នកនាំចេញអាហារសមុទ្ររបស់ឥណ្ឌា នៅក្នុងឆ្នាំ២០២៥ កំពុងប្រឈមមុខនឹងការខាតឡុងចុង ព្រោះសហរដ្ឋអាម៉េរិក ដែលកាលពីចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ បានទិញផលិតផលអាហារសមុទ្ររបស់ឥណ្ឌារហូតដល់ជិត៣៥ភាគរយនៃការនាំចេញអាហារសមុទ្រសរុប។ ប៉ុន្តែរហូតមកដល់ដើមខែសីហា ឆ្នាំ២០២៥ អ្នកនាំចេញគ្រឿងសមុទ្ររបស់ឥណ្ឌាបានជួបនូវការដំឡើងពន្ធ១០ភាគរយសម្រាប់ការនាំចូលទីផ្សារអាម៉េរិក។

បង្គាក្លាសេ គឺជាមុខទំនិញនាំចេញដ៏ធំបំផុតមួយទាំងក្នុងបរិមាណ ក៏ដូចជាតម្លៃ ដែលស្មើនឹងពីរភាគបីនៃការនាំចេញអាហារសមុទ្រសរុបរបស់ឥណ្ឌា។  នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកបាននាំចូលបង្គាពីប្រទេសឥណ្ឌាមានតម្លៃជាទឹកប្រាក់ចំនួន២,៤ពាន់លានដុល្លារ។  ពន្ធខ្ពស់បានធ្វើឱ្យបង្គាឥណ្ឌាមិនអាចប្រកួតប្រជែងនៅក្នុងទីផ្សារអាម៉េរិកទៀតឡើយ។

យោងតាមការវាយតម្លៃ បរិមាណនាំចេញបង្គារបស់ឥណ្ឌាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី១៥ភាគរយ ទៅ១៨ភាគរយ នាពេលខាងមុខ បើប្រៀបធៀបនឹងចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ដោយសារពន្ធរបស់សហរដ្ឋអាម៉េរិក។

ការវាយតម្លៃ បានលើកឡើងថា «ការដំឡើងពន្ធលើសពី៥០ភាគរយ ធ្វើឱ្យប្រទេសឥណ្ឌាមិនអាចប្រកួតប្រជែងជាមួយផលិផលរបស់ប្រទេសផ្សេងទៀត មានដូចជា អេក្វាឌ័រ វៀតណាម និងឥណ្ឌូនេស៊ី ដែលភាគច្រើនមានពន្ធតិចជាងឥណ្ឌាពាក់កណ្តាល។ ជាលទ្ធផល ការនាំចេញបង្គារបស់ឥណ្ឌាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកនឹងដាំក្បាលធ្លាក់ចុះយ៉ាងខ្លាំងតែម្តង»។

រដ្ឋាភិបាល​ឥណ្ឌា បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​នាំ​ចេញ​អាហារ​សមុទ្រ ខិតខំ​ស្វែង​រក​ទីផ្សារ​ជំនួសអាម៉េរិក។  រដ្ឋាភិបាលបានកំណត់យកទីផ្សារប្រទេសរុស្ស៊ី ចក្រភពអង់គ្លេស សហភាពអឺរ៉ុប ន័រវេស ស្វីស មជ្ឈិមបូព៌ា និងកូរ៉េខាងត្បូងជាដើម សម្រាប់នាំចេញផលិតផលអាហារសមុទ្ររបស់ប្រទេសឥណ្ឌា។

កន្លងមកក្រុមហ៊ុននាំចេញបង្គាឥណ្ឌារីករាយនឹងអត្ថប្រយោជន៍នៃការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងបណ្តាញចែកចាយដ៏រឹងមាំនៅក្នុងសហរដ្ឋអាម៉េរិក ខណៈពេលផលិតកម្មនៅក្នុងប្រទេសផ្សេងទៀត។

ការវាយតម្លៃដដែល បាននិយាយថា សមត្ថភាពរបស់អ្នកកែច្នៃឥណ្ឌាដើម្បីបង្វែរការនាំចេញបង្គាទៅកាន់ទីផ្សារផ្សេង ដូចជាចក្រភពអង់គ្លេស ដោយសារមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា-ចក្រភពអង់គ្លេសរួចរាល់ហើយ។ ចំណែកប្រទេសចិន និងប្រទេសរុស្ស៊ី នឹងគាំទ្រផលិតផលឥណ្ឌាក្នុងបរិមាណណាមួយ នៅចុងឆ្នាំ២០២៥នេះ។

អគ្គលេខាធិការនៃសហព័ន្ធឧស្សាហកម្មជំរុញបែបជីវសាស្ត្ររបស់ឥណ្ឌា បាននិយាយថា រដ្ឋាភិបាលឥណ្ឌាអាចការពារផលប្រយោជន៍របស់កសិករ និងធានាបាននូវការប្រកួតប្រជែងជាសកលតាមរយៈវិធានការពន្ធ ដែលបានកំណត់។

លោកបានមានប្រសាសន៍ទៀតថា «ប្រទេសឥណ្ឌា ដែលមានឆ្នេរសមុទ្រសម្បូរបែប មានផ្កាថ្មច្រើន និងធនធានកសិ-ធម្មជាតិ កំពុងតែត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់សារធាតុជំរុញបែបជីវសាស្ត្រ។ តាមរយៈការទទួលយកសារ៉ាយសមុទ្រ យូមិកអាស៊ីត និងអាស៊ីតអាមីណូពីសណ្តែកសៀង និងពោត យើងអាចពង្រឹងកសិកររបស់យើង ជំរុញការនាំចេញ និងនាំមុខគេផ្នែកការធ្វើកសិកម្មប្រកបដោយនិរន្តរភាព៕


PRESS RELEASE_V234-1-01
ធនាគារ ARDB ចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។ ញត្តិថ្កោលទោសនេះមានខ្លឹមសារដូច្នេះថា៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កសង្គ្រាមឈ្លានពានដោយខុសច្បាប់ និងគួរឱ្យស្អប់ខ្ពើមពីសំណាក់ប្រទេសថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់អាយុជីវិត និងរងរបួសជាច្រើន, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន និងផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នងត្រូវបានបំផ្លាញប្រជាជន និងសិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ដែលបង្កនូវវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកនេះ។ ទង្វើនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីថៃ លើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ” ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីថ្ងៃទី២៦ […]

photo_2025-12-25_12-36-59 (9)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមបណ្ដាញកសិករតេជោ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ខេត្តកណ្ដាល៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមបណ្ដាញកសិករតេជោ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ជេត ភិរម្យ អនុប្រធាននៃសមាគមបណ្ដាញកសិករតេជោ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំធនាគារ ARDB និងតំណាងសមាគមបណ្ដាញកសិករតេជោ សរុបជាង៥០នាក់។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស […]

68
បម្រាមនាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ ធ្វើឱ្យតម្លៃអង្ករពិភពលោកធ្លាក់ចុះ

ហ្សាការតា៖ រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី បានមានប្រសាសន៍ កាលពីដើមសប្តាហ៍មុនថា គោលនយោបាយហាមឃាត់ការនាំចូលអង្កររបស់ប្រទេសឥណ្ឌូណេស៊ី បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោក។ លោក ហ្សូលគីហ្វលី ហាសាន់ (Zulkifli Hasan) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី បានអះអាងដូច្នេះថា «នៅពេលខ្ញុំបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្ម តម្លៃអង្ករពិភពលោកមានតម្លៃ៦៥០ដុល្លារក្នុងមួយតោន។ បន្ទាប់ពីយើងអនុវត្តការហាមឃាត់ការនាំចូល តម្លៃអង្ករបានធ្លាក់ចុះមកក្រោម៤០០ដុល្លារ ក្នុយមួយតោន។ គោលនយោបាយរបស់យើងបានជះឥទ្ធិពលដល់ពិភពលោក»។ លោកបានមានប្រសាសន៍ទៀតថា ឥណ្ឌូណេស៊ីពីមុន គឺជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោក មុនពេលផ្លាស់ប្តូរគោលនយោបាយដោយជំរុញផលិតកម្មក្នុងស្រុក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន៤,៥លានតោន កាលពីឆ្នាំមុន ខណៈពេលនៅឆ្នាំ២០២៥ បាននាំចូលក្នុងបរិមាជចំនួន៤,៧លានតោន។ ឥួឡូវនេះក្រុមហ៊ុននាំចូលរបស់រដ្ឋ កំពុងកាន់កាប់អង្ករប្រហែល៣,៧លានតោន។ យទិន្នន័យពីក្រសួងសម្របសម្រួលសម្រាប់កិច្ចការស្បៀងអាហារ បានបង្ហាញថា ផលិតកម្មអង្ករឥណ្ឌូណេស៊ី​ បានឡើងដល់ចំនួន៣៤,៧៧លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន១៣,៥៤ភាគរយ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងក៏បានកត់ត្រាផលិតកម្ម ពោតចំនួន១៦,៥៥លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន៩,៣៤ភាគរយ។ លោក ហ្សូលគីហ្វលី ហាសាន់ បានសន្មតថា ប្រាក់ចំណេញទាំងនេះ បានមកដោយសារតែការបន្ធូរបន្ថយផ្លូវផ្លូវច្បាប់ ជាពិសេសនៅក្នុងការផ្គត់ផ្គង់ […]

Rice-DTI-20January2025-1
ហ្វីលីពីនដំឡើងពន្ធ២០ភាគរយលើអង្ករនាំចូល ចាប់ផ្តើមក្នុងខែមករា ២០២៦

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីដើមសប្តាហ៍មុន បានប្រកាសថា ពន្ធលើអង្ករនាំចូលពីបរទេសនឹងកើនឡើងពី១៥ភាគរយ ដល់២០ភាគរយ ដោយចាប់ផ្តើមចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។ ការដំឡើងពន្ធនេះ កើតឡើងនៅពេលរដ្ឋាភិបាលកំពុងរៀបចំនាំចូលអង្ករជាថ្មីឡើងវិញ នៅក្នុងឆ្នាំ២០២៦ ដែលបច្ចុប្បន្នត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីការពារប្រាក់ចំណូលរបស់កសិករក្នុងស្រុក ព្រោះរដូវប្រមូលផលស្រូវនឹងចូលមកដល់ឆាប់ៗនេះ។ លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដំឡើងពន្ធនេះឆ្លុះបញ្ចាំងពីការពិតជាច្រើន  ដូចជាការធ្លាក់ចុះតម្លៃប្រាក់ប៉េសូហ្វីលីពីន និងការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោ»។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្មក៏នឹងលើកលែងតម្រូវការបង់ប្រាក់កក់ចំនួន១០ភាគរយ សម្រាប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចូល និងបញ្ជាក់ពីភូតគាមអនាម័យ ដើម្បីបន្ធូរបន្ថយសម្ពាធលំហូរសាច់ប្រាក់របស់អ្នកនាំចូលអង្ករ។ ចំណែកការិយាល័យឧស្សាហកម្មរុក្ខជាតិ ក៏នឹងចាប់ផ្តើមទទួលពាក្យសុំចេញវិញ្ញាបនបត្រអនុញ្ញាតនាំចូលអង្ករ និងវិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ លើបរិមាណនាំចូលអង្ករចំនួន៥០០ ០០០តោន។ លោកបានមានប្រសាសន៍ថា «ជំនួសឱ្យការពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រទេសវៀតណាម យើងលើកទឹកចិត្តអ្នកនាំចូលអង្ករ ឱ្យពិចារណានាំចូលពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងអ្នកផ្គត់ផ្គង់មកពីប្រភពផ្សេងទៀត»។ ការដឹកជញ្ជូនអង្ករនាំចូលទាំងអស់ ត្រូវតែមកដល់ប្រទេសហ្វីលីពីនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ដើម្បីធានាបាននូវតម្លៃសមរម្យនៅពេលចូលដល់មរដូវប្រមូលផលស្រូវថ្មី និងការពារអ្នកផលិតអង្ករក្នុងស្រុកកុំឱ្យជួបបញ្ហាធ្លាក់ថ្លៃ។ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ឆ្នាំ២០២៥នេះ […]

កាលវិភាគផ្សព្វផ្សាយ