ផ្លូវដែកចិន-ឡាវ បង្កើនល្បឿនការនាំចូលផ្លែទុរេនស្រស់ ពីអាស៊ានទៅកាន់ទីក្រុងឆេងទូ

ខេត្តស៊ីឈួន៖ នៅឯមជ្ឈមណ្ឌលចែកចាយផ្លែឈើ នៃកំពង់ផែផ្លូវដែកអន្តរជាតិ ក្រុងឆេងទូ គ្រឿងចក្រកំពុងតែដាក់ចុះកុងតឺន័រផ្ទុកផ្លែធុរេននាំចូលពីតំបន់អាស៊ីអាគ្នេយ៍។  បុគ្គលិកផ្នែកដឹកជញ្ជូនផ្លែឈើនៅកំពង់ផែនេះនិយាយថា ដឹកតាមរយៈផ្លូវដែកចិន-ឡាវ ដែលចាប់តាំងពីដើមឆ្នាំ២០២៥មក ខ្សែរថភ្លើងបានដឹនផ្លែទុរេនសរុបចំនួន១៧៥ជើងទៅដល់ទីក្រុង ឆេងទូ ក្នុងខេត្តស៊ីឈួន។

ប្រធានក្រុមហ៊ុនកំពង់ផែស្ងួតទីក្រុងឆេងទូ បានមានប្រសាសន៍ថា ផ្លែទុរេនស្រស់ត្រូវដឹកជញ្ជូនទៅឡើងរថភ្លើងនៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ហើយរថភ្លើងបន្តដឹកជញ្ជូនទៅកាន់ទីក្រុង ឆេងទូ ដោយប្រើរយៈពេលត្រឹមតែ៧២ម៉ោងប៉ុណ្ណោះ។

លោកបានបន្ថែមទៀតថា បើប្រៀបធៀបជាមួយនឹងការដឹកជញ្ជូនតាមសមុទ្រ សេវាខ្សែសង្វាក់ត្រជាក់នៅលើផ្លូវដែកចិន-ឡាវ កាត់បន្ថយពេលវេលាដឹកជញ្ជូនប្រហែល៧០ភាគរយ និងកាត់បន្ថយការចំណាយប្រហែល៥០ភាគរយ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវអាកាស។

មជ្ឈមណ្ឌលចែកចាយ មានគ្រោងនាំចូលផ្លែទុរេនស្រស់ចំនួន៨ ០០០តោនក្នុងមួយឆ្នាំ នឹងតម្លៃជាទឹកប្រាក់លើសពី២០០លានយន់ ឬស្មើនឹង២៨លានដុល្លារ។  ក្នុងរយៈពេលពីពីរទៅប្រាំឆ្នាំខាងមុខទៀត ក្រុមហ៊ុនមានគោលបំណងចង់កែប្រែទីក្រុងឆេងទូ ដែលស្ថិតនៅភាគនិរតីនៃប្រទេសចិន ឱ្យទៅជាមជ្ឈមណ្ឌលដ៏ធំបំផុតសម្រាប់ចែកចាយផ្លែឈើនាំចូលពីអាស៊ីអាគ្នេយ៍។

ការនាំចេញផ្លែទុរេន បង្ហាញពីតួនាទីកាន់តែសំខាន់សម្រាប់កំពង់ផែផ្លូវដែកអន្តរជាតិ ឆេងទូ ក្នុងការដោះស្រាយផលិតផលខ្សែសង្វាក់ត្រជាក់។  កំពង់ផែស្ងួតនេះក៏គ្រប់គ្រងការចែកចាយផ្លែឈើអាស៊ីអាគ្នេយ៍ផ្សេងទៀតផងដែរ ដោយដោះដូរទំនិញបានយ៉ាងលឿនពីប្រទេសប្រភព នាំយកទៅកាន់ទីផ្សារប្រទេសចិន។

យោងតាមកំពង់ផែផ្លូវដែក បានឱ្យដឹងថា ខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានច្របាច់រួមបញ្ចូលគ្នាយ៉ាងល្អ ដែលអាចគ្របដណ្តប់លើលទ្ធកម្មក្រៅប្រទេស ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការចែកចាយក្នុងស្រុក។  ប្រព័ន្ធ​ផ្គត់ផ្គង់នេះ​ អនុញ្ញាត​ឱ្យ​ផ្លែឈើ​នាំចូល​ដូចជា​ផ្លែទុរេន ​អាច​ទៅ​ដល់​ទីផ្សារ​ចុង​ក្រោយ ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​តម្លៃ​ទាប​ជាង​បើ​ធៀប​នឹង​ការដឹិកជញ្ជូនតាមផ្លូវទឹក ឬផ្លូវអាកាស។

គ្រាន់តែស្រុក ឈីងប៉ៃជៀង (Qingbaijiang) មួយនៃទីក្រុង ឆេងទូ កំពុងតែបន្តលើកកម្ពស់កំពង់ផែផ្លូវដែក ឱ្យក្លាយជាមជ្ឈមណ្ឌលក្នុងស្រុកដ៏សំខាន់សម្រាប់ការនាំចូលផលិតផលកសិកម្ម តាមរយៈផ្លូវដែកចិន-ឡាវ និងការតភ្ជាប់ទៅកាន់ទីផ្សារអាស៊ានទាំងមូលតែម្តង។

បណ្តាញផ្លូវដែកនេះ បានតភ្ជាប់ទីក្រុង ឆេងទូ ជាមួយនឹងទីក្រុងនៅក្រៅប្រទេសផ្សេងចំនួន១២៦កន្លែង ហើយរដ្ឋាភិបាលសាលាខេត្ត ស៊ីឈួន បានប្រកាសផែនការសកម្មភាពរយៈពេលបីឆ្នាំខាងមុខ ដើម្បីពង្រីកការតភ្ជាប់ផ្លូវដែកនេះទៅកាន់ទីក្រុងជាង១៣០កន្លែង នៅត្រឹមឆ្នាំ២០២៧។ ផែនការនេះ មានគោលដៅគ្រប់គ្រងទំនិញនាំចូលឱ្យបានជាងមួយលានកុងតឹន័រ ជារៀងរាល់ឆ្នាំ ដោយកំពង់ផែនេះមានគោលបំណងពង្រឹងតួនាទីរបស់ខ្លួនឱ្យក្លាយជាមជ្ឈ​មណ្ឌល​​កណ្តាលមួយ សម្រាប់ធ្វើពាណិជ្ជកម្មផ្លែឈើ និងការដឹកជញ្ជូនតាមខ្សែសង្វាក់ទូត្រជាក់។

ក្រៅពីកំពង់ផែរថភ្លើងនៅទីក្រុងឆេងទូ ខេត្តស៊ីឈួន ក្រុមហ៊ុននាំចូលផ្លែឈើពីបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការនាំចូលផ្លែទុរេនស្រស់តាមរយៈកំពង់ផែសមុទ្រ ក្នុងតំបន់ស្វយ័តខេត្តក្វាងស៊ី ភាគខាងត្បូងប្រទេសចិន ក៏បានកើនឡើង៥០ភាគរយផងដែរ នៅឆ្នាំ២០២៥នេះ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការផ្លែឈើក្នុងចំណោមជនជាតិចិន។

សារព័ត៌មាន ឆាយណា ដេលី (China Daily) របស់ចិន បានចេញផ្សាយថា ក្រុមហ៊ុននាំចូលផ្លែឈើតាមដានគ្រប់ដំណាក់កាលនីមួយៗនៃមុខទំនិញ ដើម្បីរក្សាភាពស្រស់ស្រាយ របស់ផ្លែឈើ ដែលកំពង់ផែ ឈិនជូ (Qinzhou) ដើរតួនាទីយ៉ាងសំខាន់សម្រាប់ខេត្ត ក្វាងស៊ី ក្នុងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសសមាជិកសមាគមអាស៊ាន និងជាផ្នែកមួយនៃច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មី។  កាលពី១០ឆ្នាំមុន ក្រុមហ៊ុននាំចូលផ្លែឈើ នៅក្នុងខេត្ត ក្វាងស៊ី ដែលដំបូងឡើយផ្តោតលើការនាំចេញអាហារគ្រឿងសមុទ្រ បានបង្កើតក្រុមប្រចាំការនៅកំពង់ផែ ឈិនជូ​ ដើម្បីពង្រីកអាជីវកម្មអន្តរជាតិរបស់ខ្លួន​ ដែលនៅ​ពេល​នោះ បរិមាណ​ទំនិញ​ប្រចាំ​ឆ្នាំ​មាន​ចំនួន​ប្រមាណ១០០លាន​តោន។

នៅក្នុងឆ្នាំ២០២៤ ខេត្តក្វាងស៊ី បាននាំចូលផ្លែឈើស្រស់រហូតដល់២៣៩ប្រភេទ មានទន្ងន់សរុបចំនួន២,៤៩លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន៤,៨ពាន់លានដុល្លារ ពីបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ដែលស្មើជាងមួយភាគបីនៃការនាំចូលផ្លែឈើសរុបនៅក្នុងតំបន់។  បន្ទាប់ពីបានពង្រីកជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ កំពង់ផែ ឈិនជូ​ បានក្លាយជាច្រកនាំចូលតាមផ្លូវសមុទ្រដ៏សំខាន់មួយសម្រាប់នាំចូលផលិតផលផ្លែឈើពីប្រទេសសមាជិកសមាគមអាស៊ាន ចូលទៅក្នុងទីផ្សារប្រទេសចិន៕


image_2026-02-06_15-20-49
ម៉ាឡេស៊ីទម្លាក់កញ្ចប់មូលនិធិជាង២៥ដុល្លារដល់សហគមន៍ចិន-ម៉ាឡេ ដើម្បីពង្រឹងសហគ្រាស

គូឡាឡាំពួរ ៖ រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសអំពីគំនិតផ្តួចផ្តើមផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន១០០លានរីងគីត ឬស្មើនឹងជាង២៥លានដុល្លារ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សហគមន៍ម៉ាឡេស៊ីដើមកំណើតចិន ដើម្បីពង្រីកលទ្ធភាពទទួលបានដើមទុនបន្ថែម។ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមនៃប្រទេសម៉ាឡេស៊ី លោកបណ្ឌិត ចិន ជី សឹង (Dr. Chin Chee Seong ) បានពិពណ៌នាគម្រោងមូនិធិនេះថា ហិរញ្ញប្បទាននេះល្អណាស់ មានអត្រាការប្រាក់ទាប មិនមានលក្ខខណ្ឌស្មុគស្មាញ និងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំជាដើម។ លោកបានថ្លែងថា «នេះជាប្រភេទហិរញ្ញប្បទាន ដែលអាចជួយសហគ្រិនបានយ៉ាងជាក់ស្តែង ដែលពីមុនអាជីវកម្មភាគច្រើនត្រូវឆ្លងកាត់ដំណើរការដ៏ស្មុគស្មាញតាមធនាគារ។ បច្ចុប្បន្នដំណើរការត្រូវបានសម្រួលឱ្យកាន់តែងាយស្រួលជាមុន។ ខ្ញុំសង្ឃឹមថា ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាច្រើន នឹងដាក់ពាក្យស្នើសុំមូលនិធិនេះ»។ លោកប្រធានសមាគមបានបន្ថែមទៀតថា លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានមូលនិធិ មានភាពបត់បែន ដោយអនុញ្ញាតឱ្យអាជីវកម្ម ដែលជនជាតិម៉ាឡេស៊ីដើមកំណើតចិន មានភាគហ៊ុនតិចជាង៥១ភាគរយ អាចដាក់ពាក្យសុំបាន ដរាបណាម្ចាស់ភាគហ៊ុនភាគធំ គឺជាជនជាតិម៉ាឡេស៊ី។ លោកក៏បានអំពាវនាវឱ្យធនាគារពិនិត្យមើលពាក្យស្នើសុំឱ្យបានឆាប់រហ័ស ហើយបញ្ជាក់ថា បើមានបញ្ហាណាមួយ អាចបញ្ជូនមកសមាគមវិញ ដើម្បីជួយសម្របសម្រួលបន្ថែមទៀត។ ព្រមជាមួយគ្នានេះដែរ លោក គូង លីនឡុង (Koong […]

image_2026-02-06_16-00-03
ឥណ្ឌាទម្លាក់កញ្ចប់ថវិកា២៤លានដុល្លារ ដើម្បីកែលម្អផ្លូវថ្នល់សម្រាប់ដឹកផ្លែប៉ោមទៅកាន់ទីផ្សារ

ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា តាមរយៈក្រសួងដឹកជញ្ជូន និងផ្លូវថ្នល់ បានអនុម័តជាគោលការណ៍នូវទឹកប្រាក់ប្រមាណ ២៤លានដុល្លារ ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់គម្រោងសាងសង់ និងកែលម្អផ្លូវ នៅក្នុងរដ្ឋហ៊ីម៉ាចាល់ ប្រទេស (Himachal Pradesh) ដែលស្ថិតនៅជាប់តំបន់ភ្នំហិមពាន្ត ដើម្បីលើកកម្ពស់ការដឹកជញ្ជូនផលិតផលផ្លែប៉ោម នៅក្នុងតំបន់ត្រជាក់នេះ។ ការអនុម័តកញ្ចប់ថវិកានេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវដេលី រវាងអភិបាលរដ្ឋហ៊ីម៉ាចាល់ ប្រទេស និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងផ្លូវថ្នល់ឥណ្ឌា ដែលបានពិភាក្សាអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងរដ្ឋ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា បានឱ្យដឹងថា ផ្លូវទាំងនេះឆ្លងកាត់ស្រុកមួយចំនួន ដែលគេរំពឹងថា នឹងជួយកែលម្អការតភ្ជាប់ផ្នែកដឹកជញ្ជូនផលិតផលសាកវប្បកម្ម ជាពិសេសផ្លែប៉ោម ដោយបង្កើនលទ្ធភាពចូលទៅដល់ទីទីផ្សារ និងកាត់បន្ថយការចំណាយដឹកជញ្ជូនរបស់កសិករ។ ក្នុងឱកាសជួបពិភាក្សាគ្នានេះដែរ លោកអភិបាលរដ្ឋហិម៉ាចាល់ ប្រទេស ក៏បានស្នើសុំថវិកាបន្ថែមសម្រាប់ការជួសជុល និងថែទាំផ្លូវ និងស្ពានមួយចំនួនទៀត ដោយសារតែស្ថានភាពភូមិសាស្ត្រដីដាំដំណាំប៉ោមនេះ គឺជាតំបន់ភ្នំ ហើយផ្លូវងាយឆាប់ខូចឡើងវិញ នៅក្នុងរដូវវស្សា។ ជាមួយគ្នានេះ លោកបានផ្តល់ព័ត៌មានថ្មីៗអំពីផ្លូវជាតិសំខាន់ៗនៅក្នុងរដ្ឋ ដែលតភ្ជាប់កាន់ទីប្រជុំស្រុក ខេត្តក្រុង និងភ្ជាប់ជាមួយរដ្ឋជិតខាង ហើយបានលើកឡើងពីតម្រូវការក្នុងការបង្កើនចំនួនផ្លូវរូងក្រោមដី នៅក្នុងគម្រោងកែលម្អផ្លូវផងដែរ។ លោកអភិបាលរដ្ឋក៏បានស្នើឱ្យពន្លឿនការរៀបចំរបាយការណ៍គម្រោងលម្អិត សម្រាប់ផ្លូវបួនគន្លងក្នុងកញ្ចប់គម្រោងទី៥ ចំពោះផ្លូវវាងសំខាន់ៗមួយចំនួនទៅកាន់តំបន់ភាគខាងជើង។ […]

90522058_551758955445168_727816834333540352_n
រដូវបុណ្យចូលឆ្នាំចិន-វៀតណាម តម្លៃផ្លែមៀនស្រស់អាចនឹងហក់ឡើងជាង៥០ ០០០រៀលក្នុងមួយគីឡូក្រាម

ដោយ នៅ ស៊ីវុត្ថា ភ្ហំពេញ៖ តម្លៃផ្លែមៀនស្រស់នៅកោះក្របី និងកោះអន្លង់ចិន  ខេត្តកណ្តាល អាចនឹងហក់ឡើងដល់ជាង៥០ ០០០រៀលក្នុងមួយគីឡូក្រាម ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តិទៅនៅក្នុងអំឡុងសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ លោក ពៅ តូច កសិករដាំផ្លែមៀននៅកោះក្របី បានប្រាប់ទូរទស្សន៍ ARDB ថា ការផ្គត់ផ្គង់ផ្លែមៀនសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនាពេលខាងមុខនេះ នឹងមានការខ្វះខាតច្រើនព្រោះការប្រមូលផលផ្លែមៀនក្នុងតំបន់ មានចំនួនតិចតួច បើធៀបនឹងឆ្នាំទៅ។ លោកពន្យល់ថា  ការប្រមូលផលផ្លែមានមៀនស្រស់មានចំនួនតិច ក៏ដោយសាដើមមៀនមួយចំនួនបានងាប់ ព្រោះតែទឹកជន់លិច កាលពីប៉ុន្មានឆ្នាំមុន ហើយបច្ចុប្បន្នកសិករផ្សេងទៀតកំពុងតែដាំដុះថ្មី បន្ថែម ដែលអាចនឹងទទួលបានផលក្នុងរយៈពេលពីរឬបីឆ្នាំទៀត ។ លោកសង្កត់ធ្ងន់ទៀតថា  តាមការរំពឹងទុករបស់លោក ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនាពេលខាងមុខនេះ តម្លៃផ្លែមៀនស្រស់អាចនឹងកើនឡើងដល់ជាង៥០​ ០០០រៀលក្នុងមួយគីឡូក្រាម ព្រោះមានតម្រូវការច្រើន និងការខ្វះខាតការផ្គត់ផ្គង់ពីកសិករ ជាពិសេសពីតំបន់ដាំដុះទៅកាន់ទីផ្សារ។ បើតាមលោក ពៅ តូច, ការប្រមូលផលផ្លែមៀនមានពីរដូវកាល គឺនៅខែវស្សាគេហៅផ្លែមៀនតាមរដូវកាល។ ចំណែកខែប្រាំង គេហៅថា មៀនចន្លក់ ឬមៀនខុសរដូវ។ ចំពោះដើមមៀនខុសរដូវនេះ ងាយនឹងងាប់ បើសិនជាមានទឹកជនជោរច្រើនហួសប្រមាណ។ ចំណែកកសិករដាំមៀននៅកោះអន្លង់ចិន […]

image_2026-02-05_10-03-07
តម្លៃបន្លែកាន់តែឡើងខ្ពស់នៅម៉ាឡេស៊ី ក្នុងឱកាសបុណ្យសាសនហិណ្ឌូ និងបុណ្យចូលឆ្នាំចិន​

ប៉េណាំង៖ នៅប្រទេសម៉ាឡេស៊ី អ្នកប្រើប្រាស់នៅរដ្ឋប៉េណាំងកំពុងរាយការណ៍ពីតម្លៃខ្ពស់សម្រាប់បន្លែ និងអាហារផ្សេងទៀត មុនពិធីបុណ្យសាសនាហិណ្ឌូសម្រាប់ប្រជាជនម៉ាឡេដើមកំណើតឥណ្ឌា និងបុណ្យចូលឆ្នាំឆ្នាំប្រពៃណីចិន។ សមាគមសាសនិកហិណ្ឌូ នៅរដ្ឋប៉េណាំង ភាគខាងលិចប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារតាមផ្ទះ និងអ្នកកាន់សាសនាហិណ្ឌូ ដែលរៀបចំពិធីបុណ្យបែបសាសនានេះ។ យោងតាមសមាគមនេះ បានឱ្យដឹងថា​ ការស្ទង់មតិនៅតាមហាងលក់រាយ និងទីផ្សារធម្មតា បានរកឃើញថា តម្លៃរបស់របរចាំបាច់ចំនួន១៥មុខ បានកើនឡើងក្នុងរយៈពេលមួយខែ ចន្លោះពី១៤ភាគរយ ទៅ១០០ភាកករយ។ ប្រធានសមាគមបានប្រាប់កាសែតរបស់ម៉ាឡេស៊ីថា “ផ្លែប៉េងប៉ោះបានកើនឡើងថ្លៃទ្វេដង ក្នុងតម្លៃពី២,៥រីងគីត ទៅ៥រីងគីត ដែលស្មើនឹងប្រហែល០,៥៣ដុល្លារ ទៅ១,០៥ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកមើមខ្ញី និងផ្លែត្រប់ បានឡើងថ្លៃ៨៧,៥ភាគរយ និង៧១,៤ភាគរយ។ លោកបានមានប្រសាសន៍ថា ចំណែកបន្លែផ្សេងទៀត រួមមានពោតបារាំង ផ្កាខាត់ណា សណ្តែកកួរ និងផ្លែម្រុំ បានឡើងថ្លៃចន្លោះពី៤០ភាគរយ ទៅ៥០ភាគរយ។ ម្ទេសខ្ចី និងម្ទេសទុំ ខ្ទឹមបារាំង ស្ពៃក្តោប ក្រូចឆ្មារ និងការ៉ុត បានកើនឡើងថ្លៃចន្លោះពី១៣ភាគរយ ទៅជាង៣៣ភាគរយ។ ផ្លែស្វាយ និងផ្លែដូងទំហំមធ្យម ដែលត្រូវបានគេពេញនិយមប្រើនៅក្នុងពិធីបុណ្យសាសនាហិណ្ឌូ បានកើនឡើងថ្លៃ១០០ភាគរយ និង៤០ភាគរយ។ លោកប្រធានសមាគមបាននិយាយថា […]

កាលវិភាគផ្សព្វផ្សាយ