ខេត្តឡៅនីង៖ ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែរបស់ចិន បានចាប់ផ្តើមសេវាកម្មដឹកជញ្ជូនផ្លែទុរេនដោយផ្ទាល់ ព្រមទាំងបានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនផ្លែទុរេន ស្ថិតនៅភាគខាងជើងទីក្រុងតាលាន ខេត្តឡៅនីង ដើម្បីដោះស្រាយការនាំចូលផ្លែទុរេនពីសមុទ្រ។
សេវាកម្មដឹកជញ្ជូនថ្មីនេះ នឹងកាត់បន្ថយពេលវេលាឆ្លងកាត់ពីប្រាំបីថ្ងៃ មកនៅត្រឹមប្រាំមួយថ្ងៃ ដោយបង្កើតបណ្តាញដឹកជញ្ជូនផ្ទាល់ពីសមុទ្រសម្រាប់ផលិតផលផ្លែឈើមកពីភូមិភាគអាស៊ីអាគ្នេយ៍ ដើម្បីនាំចូលទៅដល់ទីផ្សារនៅភាគឦសាន និងខាងជើងប្រទេសចិន។
នៅពេលការសាងសង់រួចរាល់ មជ្ឈមណ្ឌលដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងដំណើរការដឹកជញ្ជូនផ្លែទុរេនស្រស់ ប្រហែល១០ ០០០កុងតឹន័រ ចេញពីភូមីអាស៊ីអាគ្នេយ៍ជារៀងរាល់ឆ្នាំ។ ដើម្បីគាំទ្រដល់ប្រតិបត្តិការ មន្ត្រីគយប្រចាំការនៅកំពង់ផែតាលាន បានអនុវត្តនីតិវិធីបោសសម្អាតយ៉ាងរលូន ដោយកាត់បន្ថយរយៈពេលត្រួតពិនិត្យលើផ្លែទុរេនស្រស់មកនៅត្រឹមមួយទៅពីរថ្ងៃប៉ុណ្ណោះ ដើម្បីកាត់បន្ថយអត្រាខូចខាតផ្លែទុរេនក្នុងដំណាក់កាលនាំចូល។
ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែឡៅនីង (Liaoning Port Group) បានដំណើរការរួចហើយនូវសួនដឹកជញ្ជូនទំនិញ ដែលជាប្រភេទដ៏ចំណតធំបំផុតរបស់ខ្លួននៅកំពង់ផែឆ្នេរសមុទ្រចិន ដែលមានសមត្ថភាពផ្ទុកទំនិញបានចំនួន៤០០ ០០០តោន។ ចំណែកកំពង់ផែឈ្មោះ តាយ៉ៅវ៉ាន់ (Dayaowan) ដំណើរការរក្សាទុកទូកុងតឺន័រត្រេជាក់ជាង២០០ ០០០គ្រឿង ជារៀងរាល់ឆ្នាំ ដោយដឹកជញ្ជូនទំនិញត្រជាក់បានជាងពីរលានតោន។
កំពង់ផែទីក្រុងតាលៀន ស្ថិតក្រោមក្រុមហ៊ុនគ្រប់គ្រងកំពង់ផែឡៅនីង ក៏ជាមជ្ឈមណ្ឌលនាំចូលផ្លែចេកធំទីពីររបស់ប្រទេសចិនផងដែរ ដោយគ្រប់គ្រងចេកប្រហែល២០ ០០០កុងតឹន័រក្នុងមួយឆ្នាំ ឬស្មើនឹង៣០ភាគរយនៃចំណែកទីផ្សារផ្លែចេកក្នុងប្រទេសចិន។
យោងតាមអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនគ្រប់គ្រងកំពង់ផែឡៅនីង គំនិតផ្តួចផ្តើមបង្កើតប្រព័ន្ធដឹកជញ្ជូនផ្ទាល់នៅទីក្រុងតាលៀន ត្រូវបានគេរំពឹងថា នឹងក្លាយជាចំណុចចាប់ផ្តើមសម្រាប់ការពង្រីកបណ្តាញដឹកជញ្ជូនផ្លែឈើ។ ក្រុមហ៊ុននេះក៏មានគម្រោងអភិវឌ្ឍខ្សែសង្វាក់ឧស្សាហកម្មពេញលេញជុំវិញការនាំចូលផ្លែឈើ សម្រាប់បន្ទុំ កែច្នៃ វេចខ្ចប់ និងចែកចាយទៅតាមទីផ្សារក្នុងប្រទេសចិន៕