ផ្លែទៀបរបស់​ឥណ្ឌា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅលើ​ទីផ្សារ​អន្តរជាតិ

ញូវដេលី៖ ក្រុមហ៊ុននាំចេញផ្លែនៅក្នុងប្រទេសឥណ្ឌា បាននិយាយថា ទីផ្សារ​ផ្លែទៀបបាយ​របស់​ឥណ្ឌា​បាន​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រដូវប្រមូលផល ឆ្នាំ២០២៥​​នេះ បន្ទាប់​ពី​បានឆ្លងកាត់ស្ថានភាព​លំបាក កាលពី​ក្នុង​ឆ្នាំ២០២៤។

គេហទំព័របន្លែ និងផ្លែឈើ បានផ្សាយថា លោកនាយកក្រុមហ៊ុនប្រមូលទិញ និងនាំចេញទៀបបាយឥណ្ឌា មានប្រសាសន៍ថា ផ្លែទៀបមានគុណភាពល្អនៅឆ្នាំ២០២៥នេះ ដោយសារទឹកភ្លៀងបានធ្លាក់ទាន់ពេលវេលាល្អ បន្ទាប់ពីមានគ្រោះរាំងស្ងួត កាលពីឆ្នាំ២០២៤។ រដូវប្រមូលផលផ្លែទៀបបាយនៅក្នុងប្រទេសឥណ្ឌា ជា​ធម្មតា​ចាប់ផ្តើម​ពី​ខែ​សីហា ​ដល់​ខែ​កុម្ភៈ ហើយ​ការ​ប្រមូល​ផល នៅ​ឆ្នាំ​២០២៥នេះ ​ទទួលបាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ទិញ​ក្នុង​ស្រុក និង​អ្នក​នាំ​ចេញ។

កន្លងមកដំណើរការផ្គត់ផ្គង់ផ្លែទៀបបាយនៅលើទិផ្សារមិនបាល្អរលូន ដោយសារបណ្តាលមកពីទឹកភ្លៀងធ្លាក់មិនទៀងទាត់ លោកនាយកក្រុមហ៊ុន បានកត់សម្គាល់ថា ផ្លែទៀបបាយរបស់ឥណ្ឌាមានទំហំធំ រសជាតិផ្អែមឆ្ងាញ់ និងមានសម្រស់ស្អាតជាងផ្លែទៀប ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត​ កាលពីឆ្នាំ២០២៤។

យោងទៅតាមលោកនាយកក្រុមហ៊ុននាំចេញ បានឱ្យដឹងទៀតថា នៅក្នុងប្រទេសឥណ្ឌា មានដាំពូជទៀបបាយជាច្រើនប្រភេទ ប៉ុន្តែភាគច្រើនសម្រាប់តែបរិភោគក្នុងស្រុក ដោយសារតែផ្លែឆាប់បែក និងឆាប់រលួយស្អុយ។  ប៉ុន្តែសម្រាប់ពូជទៀបបាយស្វិត គឺជាពូជតែមួយគត់ ដែលអាចនាំចេញបាន ដោយសារវាមានគុណភាពខ្ពស់ និងអាចរក្សាទុកបានយូរ។

ប្រទេសអារ៉ាប់រួម គឺជាទីផ្សារនាំចេញផ្លែទៀបបាយធំជាងគេ ដែលសហគមន៍ជនជាតិភាគតិចមួយចំនួនធ្លាប់ស្គាល់ផ្លែទៀប និងចូលចិត្តទិញបរិភោគ។ ចំណែកការសាកល្បងថ្មីៗ បង្ហាញពីចំណង់ចំណូលចិត្តនៅក្នុងប្រទេសអង់គ្លេស ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ដែលអ្នកលក់រាយកំពុងស្វែងរកផ្លែទៀបបាយនេះ។

លោកប្រធានក្រុម បានបន្ថែមថា ក្រុមហ៊ុនបានកសាងទំនុកចិត្ត និងកេរ្តិ៍ឈ្មោះរួចហើយ តាមរយៈការដឹកជញ្ជូនផ្លែឈើស្រស់ និងផ្លែទៀបបាយទៅកាន់ទីផ្សារនៅអាស៊ី និងអឺរ៉ុប ក៏ដូចជាការនាំចេញទឹកផ្លែឈើ ទៅកាន់ចក្រភពអង់គ្លេស ប៉ូឡូញ និងសហរដ្ឋអាមេរិក។

នៅឆ្នាំ២០២៥នេះ អ្នកនាំចេញផ្លែឈើកំពុងប្រមូលប្រាក់ចំណេញយ៉ាង ស្របពេលផលិតផ្លែទៀបបាយនៅក្នុងប្រទេសកាន់តែសម្បូរ​ ហើយលោកជឿជាក់លើការប្តេជ្ញាចិត្តក្នុងការនាំចេញ ដើម្បីកសាងទំនុកចិត្តលើទីផ្សារអន្តរជាតិក្នុងរយៈពេលវែង។

សម្រាប់ពេលនេះ ក្រុមហ៊ុននាំចេញកំពុងតែស្វែងរកការដោះស្រាយបញ្ហាប្រឈមមួយចំនួន ដូចជាអាយុកាលរក្សាទុកមិនបានយូរ ដូច្នេះទុកដាក់យ៉ាងប្រុងប្រយ័ត្នក្នុងអំឡុងពេលដឹកជញ្ជូនតាមផ្លូវអាកាស និងត្រូវមានការគ្រប់គ្រងយ៉ាងម៉ត់ចត់បន្ទាប់ពីប្រមូលផល។

ដោយសម្លឹងទៅអនាគត អ្នកនាំចេញផ្លែទៀបបាយត្រូវរក្សាឱ្យបាននូវការនាំចេញប្រចាំសប្តាហ៍ប្រកបដោយស្ថិរភាព ដំណើរការសម្រិតសម្រាំងផ្លែទឿបពីកសិដ្ឋានរហូតដល់ការដឹកជញ្ជូន ដើម្បីធានាបាននូវនូវគុណភាព និងបង្កើនភាពជឿជាក់ក្នុងទីផ្សារនាំចេញ៕


photo_2025-10-24_14-34-13
សហគមន៍​ដាំបន្លែលើទីវាល​ក្នុងខេត្តឧត្តរមានជ័យ គ្រោងងាកមកដាំបន្លែក្នុងផ្ទះសំណាញ់​​ដើម្បីបានប្រាក់ចំណូលខ្ពស់​

ដោយ ឡុង សារេត​ ភ្នំពេញ​៖សហគមន៍ពន្លឺថ្មី​ផ្អុង​​បង្កើតឡើងនៅឆ្នាំ​២០១២​មានទីតាំងស្ថិតនៅខេត្តឧត្តមានជ័យដែលបាននិងកំពុងធ្វើការដាំបន្លែនៅលើទីវាល ​អនុវត្តតាមបែប​កសិកម្មឆ្លាតវៃជា​លក្ខណៈអាជីវកម្ម ​មានគម្រោង​ចង់ងាកមកដាំបន្លែនៅក្នុងផ្ទះសំណាញ់វិញ​ដើម្បីបានប្រាក់ចំណូលខ្ពស់​ បើប្រៀបទៅនិងការផលិតបន្លែ​របស់សមាជិកសហគមន៍នាពេលបច្ចុប្បន្ន​។​ អ្នកស្រី វង្ស សុភាព ប្រធានសហគមន៍​ពន្លឺថ្មីផ្អុង ​បានឱ្យដឹសង​ថា​ បន្ទាប់ពីសហគមន៍​ពន្លឺថ្មីផ្អុង​​បង្កើតឡើងនៅឆ្នាំ​២០១២ក្រៅពីការធ្វើការដាំបន្លែ​នៅលើទីវាល​ សហគមន៍​បាន​ប្រមូលទិញស្វាយពីកសិករនៅក្នុងតំបន់ដើម្បីលក់បន្តទៅប្រទេសថៃ​​។ អ្នកស្រីបន្តថា កាលពីមុន​មកយើងដាំបន្លែ​នៅលើទីវាល​​លក្ខណៈគ្រួសារ​ ប៉ុន្តែចូលមកដល់សព្វថ្ងៃនេះ​​ កសិករដែលជា​សមាជិក​បានធ្វើការអភិវឌ្ឍការដាំបន្លែរបស់ខ្លួនមកជាខ្នាតពាណិជ្ជកម្ម​ ផ្នែកលើទំហំផ្ទៃដីជាក់ស្តែង​ ហើយការដាំបន្លែបែបនេះ​ជួបការលំបាកច្រើន​ ខុសពីកសិករដាំបន្លែនៅក្នុងផ្ទះសំណាញ់​។​ ​បើតាមអ្នកស្រីប្រធានសហគមន៍ខាងលើ​ បើទោះជាការដាំបន្លែនៅលើទីវាល​ជួបការលំបាក​ ប៉ុន្តែសមាជិកសហគមន៍​បានអនុវត្តធ្វើការដាំដុះតាមបែប​កសិកម្ម​ឆ្លាតវៃ​​ ដោយប្រើប្រាស់ស្លឹកដូង ស្លឹកត្នោត​ និងប្រើស្បៃ​សម្រាប់គ្រប​លើបន្លែ​ដើម្បីការពារ​ ពីការប្រែប្រួលនៃអាកាសធាតុ​។ ​ អ្នកស្រី​គូសបញ្ជាក់ថា ការដាំបន្លែនៅលើទីវាល​កសិករប្រឈមការខូចខាត​បន្លែចន្លោះពី​២០ទៅ​៣០ភាគរយ​ ហើយនៅពេល​ខ្លះទៀត​ បើអាកាសធាតុ​មានការប្រែប្រួលក្តៅខ្លាំង​ធ្វើឱ្យសត្វល្អិត​ចង្រៃ​កើតឡើងច្រើន​ ស៊ីបំផ្លាញ​បន្លែរបស់យើង​។​ ដូចនេះ​​វាមានហានិភ័យខ្ពស់សម្រាប់កសិករ​។​ ​អ្នកស្រីបន្តថា “ចូលមកដល់​ឆ្នាំ​២០២៤ និង​២០២៥នេះ​ កសិករគ្រោងធ្វើការផ្លាស់ប្តូរពីការដាំបន្លែនៅលើទីវាលមកដាំបន្លែក្នុងផ្ទះសំណាញ់​វិញ​ ប៉ុន្តែដោយសារ​កម្ពុជា​ រងការបំពាន​ពីប្រទេសថៃ​បានធ្វើឱ្យកសិករមានចិត្តរារ៉ែក​ក្នុងការផ្តាស់ប្តូរ​។ តែទោះជាបែបនេះក្តី​ ខ្ញុំ​​ឃើញមាន​សហគមន៍មួយចំនួន​ស្ថិតក្នុងខេត្តឧត្តរមានជ័យ​ មានការផ្លាស់ប្តូរមកដាំបន្លែក្នុងផ្ទះសំណាញ់​។តួយ៉ាងសហគមន៍នៅស្រុកបន្ទាយអំបិលបានសាងសង់ផ្ទះសំណាញចំនួន​២​សម្រាប់ដាំបន្លែ​”។ បើតាមអ្នកស្រី  វង្ស សុភាព​ បានអះអាង​ ក្នុងនាមជាប្រធានសហភាពសហគមន៍​ឧត្តរមានជ័យ​អភិវឌ្ឍន៍ ក៏ដូចជាប្រធានសហគមន៍ពន្លឺថ្មីផ្អុង​​​ អ្នកស្រីនឹងជំរុញឱ្យ​​សហគមន៍ដាំបន្លែដែលមានសក្តានុពល​ ប្រើប្រាស់ផ្ទះសំណាញ់សម្រាប់ដាំបន្លែ​ ​សម្រាប់ផ្គត់ផ្គង់​​នៅក្នុងស្រុក​ឱ្យបានគ្រប់គ្រាន់​ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង​៕

IMG_4354
កម្ពុជារៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចលើកដំបូងដើម្បីជំរុញការផលិត កាកែច្នៃសម្រាប់នាំចេញទៅទីផ្សារអឺរ៉ុប

ដោយ ឡុង សារេត ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធនិងអង្គការដៃគូពាក់ព័ន្ធ បានរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចលើកដំបូងដើម្បីជំរុញការផលិត ការកែច្នៃសម្រាប់ធ្វើការនាំចេញទៅទីផ្សារអឺរ៉ុបកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥។ វេទិកានេះរៀបចំនៅណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដោយមានការអញ្ចើញចូលរួមជាអធិបតីភាពពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ,ឯកឧត្តម Stefan Messerer  ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា, ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា,  រួមនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិប្រមាណ៣៧០នាក់។ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះគុណភាពគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ថាមានសក្តានុពលប្រែក្លាយពីដំណាំប្រពៃណី ទៅជាផលិតផលសក្តានុពលសម្រាប់ការនាំចេញដ៏សំខាន់។ ឯកឧត្តមបានលើកឡើងថា សហភាពអឺរ៉ុបកំពុងសហការជាមួយកម្ពុជា ដើម្បីគាំទ្រកសិករ និងសហគ្រាសធុនតូចមធ្យម ក្នុងការនាំចេញផលិតផលរបស់ពួគគេទៅកាន់ទីផ្សារអន្តរជាតិ ពិសសទីផ្សារអឺរ៉ុប។ ឯកឧត្តម Stefan […]

photo_2025-10-23_18-10-17 (5)
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគម ADFIAP ទទួលជួបគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មកពីទ្វីបអាហ្រ្វិក

ម៉ាកាវ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃពុធថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះបានទទួលជួប និងពិភាក្សាការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រ្វិក ចំនួន ៣ រួមមាន៖ Development Bank of Southern Africa, Land and Agricultural Development Bank of South Africa, និងសមាគមគ្រឹះស្ថានហរិញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រិក។ ក្នុងជំនួបជាមួយគ្រឹះស្ថានអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិកនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនិងសមាគម ADFIAP ពិសេសការចែករំលែកនូវព័ត៌មានស្តីពីហិរញ្ញវត្ថុអភិវឌ្ឍន៍, ឧត្តមានុវត្តន៍,និងការពង្រឹងសមត្ថភាពស្ថាប័ន។ នៅសៀល ថ្ងៃពុធទី២២ ខែតុលា ឆ្នាំ២០២៥ ដដែលនោះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (ADFIAP)និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារ […]

photo_2025-10-24_08-27-34
វេទិកាផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ចសហគមន៍កសិកម្មនឹងជំរុញការបញ្ចេញឥណទានពីគម្រោង ACSEPឱ្យកើនដល់៥១លានដុល្លារត្រឹមឆ្នាំ២០២៧

ដោយ ឡុង សារេត ភ្នំពេញ៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEPបានដំណើរការសកម្មភាពការងាររបស់ខ្លួនដោយរលូន និងទទួលបានលទ្ធផលយ៉ាងល្អ ដោយផ្តល់កម្ចីជូនអតិថិជនជិត១៦លានដុល្លារ ដល់អតិថិជនចំនួន៦៦០នាក់ ព្រមទាំងជួយសម្របសម្រួល និងផ្តល់ប្រឹក្សាបច្ចេកទេសដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ខ្សែសង្វាក់ផលិតកម្មកសិកម្មឱ្យបានសម្រេចតាមផែនការ ដែលបានគ្រោងទុកនូវទំហំទឹកប្រាកចំនួន៥១លានដុល្លារនៅឆ្នាំ២០២៧។ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៅក្នុងវេទិកាស្តីពី “ការផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ចសហគមន៍កសិកម្ម និងពិធីតាំងបង្ហាញផលិតផលកសិកម្ម ក្រោមហិរញ្ញប្បទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)” កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEPបានដំណើរការសកម្មភាពការងាររបស់ខ្លួនដោយរលូន និងទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គ្រឹះស្ថានហិរញ្ញវត្ថុដៃគូចំនួនពីរ ទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ប្រតិបត្តិការផ្តល់កម្ចីជូនអតិថិជនរបស់គម្រោងបានជិត១៦លានដុល្លារ ឬប្រហាក់ប្រហែល៣១ភាគរយ នៃទំហំឥណទាន ដែលបានគ្រោងទុកសរុប៥១លានដុល្លារ,ផ្តល់កម្ចីជូនអតិថិជនគោលដៅនៃគម្រោងបានចំនួន៦៦០អតិថិជនក្នុងទឹកប្រាក់កម្ចីសរុបចំនួនជិត១៤លានដុល្លារ ឬប្រហែលជាង៨៧ភាគរយនៃឥណទាន ដែលនៅសល់មិនទាន់ស្នើសុំពីធនាគារ ADBមានចំនួន៣៥លានដុល្លារ។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងថា បើទោះជាការអនុវត្តគម្រោងកំពុងតែទទួលបានវឌ្ឍនភាពជាវិជ្ជមានក៍ដោយ ប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងចក្ខុវិស័យរបស់និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងនៅឡើយ។ ហេតុដូច្នេះ ទើបមានការរៀបចំវវេទិកាផ្គូផ្គងនេះឡើង ក្នុងគោលបំណងជំរុញនូវការបញ្ចេញឥណទាន ដែលមានទំហំធំៗបន្ថែមទៀត។ […]

កាលវិភាគផ្សព្វផ្សាយ