បច្ចុប្បន្ននេះកម្ពុជាមានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីឡាវ និងវៀតណាម

ភ្នំពេញ៖​ នៅរយៈពេលពីរថ្ងៃចុងក្រោយនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម បានផ្ទុះការវែកញែកយ៉ាងច្រើនករណីឃាត់រថយន្តដឹកអង្ករដំណើប ដែលនាំចូលមកកម្ពុជាតាមច្រកព្រំដែនកំពង់ស្រឡៅ ក្នុងខេត្តព្រះវិហារ ហើយត្រូវបានសមត្ថកិច្ចឃាត់ ដោយសង្ស័យថា គ្មានច្បាប់អនុញ្ញាត។

ប្រជាពលរដ្ឋមួយចំនួន ហាក់មានអារម្មណ៍ភ្ញាក់ផ្អើល នៅពេលឃើញការនាំចូលអង្ករមកកម្ពុជា ព្រោះយល់ថា កម្ពុជាអាចផលិតអង្ករបានលើសតម្រូវការ ហើយអាចនាំចេញបានថែមទៀត ចុះហេតុអ្វីចាំបាច់នាំចូលពីប្រទេសផ្សេង?

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីប្រទេសឡាវ និងវៀតណាម ប៉ុន្តែក្នុងចំណោមប្រទេសទាំងនេះ ការនាំចូលពីប្រទេសឡាវមានច្រើន ដោយសារឡាវដាំដុះស្រូវដំណើបច្រើន និងមានគុណភាពល្អជាងអង្ករដំណើបរបស់វៀតណាម។

លោក លន់ យ៉េង បានបន្ថែមថា ដោយសារតែស្រូវដំណើបមានទិន្នផលតិច មានរយៈពេលយូរ និងប្រកាន់រដូវ ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរមិនសូវនិយមដាំដុះច្រើនឡើយ ដូច្នេះទើបយើងខ្វះខាតអង្ករដំណើប។ បន្ថែមពីនេះ រដូវបុណ្យភ្ជុំបិណ្ឌជិតខិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ហើយការប្រមូលផលស្រូវដំណើប របស់កសិករយើងក៏មិនទាន់ដល់ ព្រោះជាទូទៅស្រូវដំណើបត្រូវប្រមូលផលចុងខែតុលា ឬដើមខែវិច្ឆិកា ដូច្នេះច្បាស់ណាស់ ត្រូវការនាំចូលជាចាំបាច់។

ទោះជាយ៉ាងនេះក្តីក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងជំរុញឱ្យមានការដាំដុះស្រូវដំណើប ឱ្យបានច្រើនជាងមុន ដោយបានផ្សព្វផ្សាយជំរុញនូវការដាំដុះស្រូវដំណើប ពូជ «ស្បៃមង្គល» ដែលបានចុះបញ្ជីសម្គាល់ម៉ាកអង្ករសមូហភាព កាលពីឆ្នាំ២០២២។

បើតាមលោកអគ្គលេខាធិការ ចំពោះអង្ករដំណើបជាង៨០តោន ដែលសមត្ថកិច្ចឃាត់នោះ គឺមិនទាន់អាចបញ្ជាក់ប្រភពច្បាស់ថា នាំចូលពីឡាវ ឬថៃនោះទេ ប៉ុន្តែគ្រាន់ស្ថានភាពជាក់ស្តែង ថៃក៏មានតម្រូវការអង្ករដំណើប ត្រូវនាំចូលពីឡាវដូចកម្ពុជាដែរ៕ ដោយ ហៃ ស៊ីណា


SoybeanHarvest011017_0_1
ចិន​បញ្ជា​ទិញ​សណ្តែកសៀង​ពី​ប្រេស៊ីល​សម្រាប់​ត្រីមាស​ទី​៤​ តែមិនទាន់បញ្ជាទិញពីអាម៉េរិកឡើយ

វ៉ាស៊ីនតោន៖ ប្រទេសចិនបានបញ្ជាទិញសណ្តែកសៀងពីប្រទេសប្រេស៊ីល សម្រាប់ខែកញ្ញា និងខែតុលា ឆ្នាំ២០២៥នេះ ដោយបង្ខំចិត្តឱ្យអ្នកផលិតអាម៉េរិកពន្យារពេលក្នុងការនាំចេញក្នុងអំឡុងពេលដែលជាធម្មតាជារដូវត្រូវរកប្រាក់ចំណូលច្រើនបំផុតមួយរបស់ពួកគេ។ ទីភ្នាក់ងារព័ត៌មានបារាំង  AFP បានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នាដើមសប្តាហ៍នេះ ឱ្យដឹងថា ក្នុងការវិភាគទីផ្សារដោយក្រុមហ៊ុនរបស់ប្រទេសប្រេស៊ីល បានបង្ហាញថា ប្រទេសចិន បានបញ្ជាទិញសណ្តែកសៀងប្រហែលប្រាំបីលានតោនសម្រាប់ខែកញ្ញា និងបួនលានតោនសម្រាប់ខែតុលា ឬប្រហែលពាក់កណ្តាលនៃតម្រូវការ ដែលបានព្យាករណ៍ទុក ដោយសណ្តែកសៀងទាំងអស់នេះ ត្រូវដឹកចេញពីប្រទេស​​ប្រេស៊ីលក្នុងអត្រាខ្ពស់ជាងគេបំផុត។ ការបញ្ជាទិញនេះត្រូវគេមើលឃើញថា បានកាត់បន្ថយរយៈពេលនៃការនាំចេញសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិកទៅកាន់ទីផ្សារប្រទេសចិន ដែលជាធម្មតាត្រូវប្រមូលផលពីខែកញ្ញា ដល់ខែមករា ជារៀងរាល់ឆ្នាំ។ ប្រទេសចិនបាននាំចូលសណ្តែកសៀងពីប្រទេសផ្សេងៗ នៅលើពិភពលោកប្រមាណ៦០ភាគរយ ហើយក្នុងចំណោមនេះ ភាគច្រើនបាននាំចូលពីប្រទេសប្រេស៊ីល និងសហរដ្ឋអាម៉េរិក។ ការសម្រេចចិត្តបង្កើនការទិញសណ្តែកសៀងពីប្រទេសប្រេស៊ីលនេះដែរ បានកើតឡើងនៅពេលតម្លៃសណ្តែកសៀងនាពេលអនាគត ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ថ្លៃជិតដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានបង្ហាញពីទិន្នន័យស្តីពីទំហំពាណិជ្ជកម្មទេ ប៉ុន្តែបានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តនៃអនុស្សារណៈនៃការយោគយល់គ្នា និងបានអំពាវនាវឱ្យមានការចរចាដោយផ្អែកលើសមភាព ការគោរព និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ កាលពីថ្មីៗមកនេះប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានស្នើឱ្យប្រទេសចិន ទិញសណ្តែកសៀងអាម៉េរិកឱ្យបានបួនដង ​​ ដើម្បីចូលរួមកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ ទោះបីជាយ៉ាងណាក៏ដោយ […]

542752032_1178423807648773_8933382698154248072_n
ស្វាយចន្ទីកម្ពុជា មានដាក់លក់ក្នុងផ្សារ Family Mart ដ៏ល្បីល្បាញក្នុងប្រទេសជប៉ុន 

អូសាកា៖ នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យ លោក តានីគូជី កេនតារ៉ូ (Taniguchi Kentaro) អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Mirarth Holdings Inc. និងក្រុមហ៊ុនជាដៃគូទាំងអស់ ដែលមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការកែច្នៃ និងនាំចេញស្វាយចន្ទីកម្ពុជាប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ មកកាន់ទីផ្សារជប៉ុន និងទីផ្សារគោលដៅផ្សេងទៀត។ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងគាំទ្រឲ្យក្រុមហ៊ុនបន្តកែច្នៃផលិតផលសក្តានុពលផ្សេងទៀត ក្រៅពីស្វាយចន្ទី ជាពិសេសផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្រ្ត (Geographical Indication Products)។ លោកជំទាវរដ្ឋមន្ត្រី […]

68b2ffd9a3108622d6409870
ចិន​ចាប់​ដំណើរការ​លក់ចែកចាយ​ផ្លែទុរេន​ នៅ​កំពង់ផែក្នុងខេត្តឡៅនីងរបស់ចិន

ខេត្តឡៅនីង៖ ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែរបស់ចិន បានចាប់ផ្តើមសេវាកម្មដឹកជញ្ជូនផ្លែទុរេនដោយផ្ទាល់ ព្រមទាំងបានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនផ្លែទុរេន ស្ថិតនៅភាគខាងជើងទីក្រុងតាលាន ខេត្តឡៅនីង ដើម្បីដោះស្រាយការនាំចូលផ្លែទុរេនពីសមុទ្រ។ សេវាកម្មដឹកជញ្ជូនថ្មីនេះ នឹងកាត់បន្ថយពេលវេលាឆ្លងកាត់ពីប្រាំបីថ្ងៃ មកនៅត្រឹមប្រាំមួយថ្ងៃ ដោយបង្កើតបណ្តាញដឹកជញ្ជូនផ្ទាល់ពីសមុទ្រសម្រាប់ផលិតផលផ្លែឈើមកពីភូមិភាគអាស៊ីអាគ្នេយ៍ ដើម្បីនាំចូលទៅដល់ទីផ្សារនៅភាគឦសាន និងខាងជើងប្រទេសចិន។ នៅពេលការសាងសង់រួចរាល់ មជ្ឈមណ្ឌលដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងដំណើរការដឹកជញ្ជូនផ្លែទុរេនស្រស់ ប្រហែល១០ ០០០កុងតឹន័រ ចេញពីភូមីអាស៊ីអាគ្នេយ៍ជារៀងរាល់ឆ្នាំ។  ដើម្បីគាំទ្រដល់ប្រតិបត្តិការ មន្ត្រីគយប្រចាំការនៅកំពង់ផែតាលាន បានអនុវត្តនីតិវិធីបោសសម្អាតយ៉ាងរលូន ដោយកាត់បន្ថយរយៈពេលត្រួតពិនិត្យលើផ្លែទុរេនស្រស់មកនៅត្រឹមមួយទៅពីរថ្ងៃប៉ុណ្ណោះ ដើម្បីកាត់​បន្ថយ​អត្រា​ខូច​ខាតផ្លែទុរេន​ក្នុងដំណាក់កាល​នាំ​ចូល។ ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែឡៅនីង (Liaoning Port Group) បានដំណើរការរួចហើយនូវសួនដឹកជញ្ជូនទំនិញ ដែលជាប្រភេទដ៏ចំណតធំបំផុតរបស់ខ្លួននៅកំពង់ផែឆ្នេរសមុទ្រចិន ដែលមានសមត្ថភាពផ្ទុកទំនិញបានចំនួន៤០០ ០០០តោន។  ចំណែកកំពង់ផែឈ្មោះ តាយ៉ៅវ៉ាន់ (Dayaowan) ដំណើរការរក្សាទុកទូកុងតឺន័រត្រេជាក់ជាង២០០ ០០០គ្រឿង ជារៀងរាល់ឆ្នាំ ដោយដឹកជញ្ជូនទំនិញត្រជាក់បានជាងពីរលានតោន។ កំពង់ផែទីក្រុងតាលៀន ស្ថិតក្រោមក្រុមហ៊ុនគ្រប់គ្រងកំពង់ផែឡៅនីង ក៏ជាមជ្ឈមណ្ឌលនាំចូលផ្លែចេកធំទីពីររបស់ប្រទេសចិនផងដែរ ដោយគ្រប់គ្រងចេកប្រហែល២០ ០០០កុងតឹន័រក្នុងមួយឆ្នាំ ឬស្មើនឹង៣០ភាគរយនៃចំណែកទីផ្សារផ្លែចេកក្នុងប្រទេសចិន។ យោងតាមអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនគ្រប់គ្រងកំពង់ផែឡៅនីង គំនិតផ្តួចផ្តើមបង្កើតប្រព័ន្ធដឹកជញ្ជូនផ្ទាល់នៅទីក្រុងតាលៀន ត្រូវបានគេរំពឹងថា នឹងក្លាយជាចំណុចចាប់ផ្តើមសម្រាប់ការពង្រីកបណ្តាញដឹកជញ្ជូនផ្លែឈើ។  ក្រុមហ៊ុននេះក៏មានគម្រោងអភិវឌ្ឍខ្សែសង្វាក់ឧស្សាហកម្មពេញលេញជុំវិញការនាំចូលផ្លែឈើ សម្រាប់បន្ទុំ កែច្នៃ វេចខ្ចប់ និងចែកចាយទៅតាមទីផ្សារក្នុងប្រទេសចិន៕

IMG_8697 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្តាញកសិករតេជោ រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំរវាងសមាគមបណ្តាញកសិករតេជោ និងអ្នកចិញ្ចឹមគោ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្តាញកសិករតេជោ រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំរវាងសមាគមបណ្តាញកសិករតេជោ និងអ្នកចិញ្ចឹមគោ។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងពិភាក្សាគ្នា និងផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងការចិញ្ចឹមគោ ខ្សែសង្វាក់ផលិតកម្ម និងស្ថានភាពទីផ្សារ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រធានសមាគម បានលើកឡើងជូនអង្គប្រជុំអំពីសាវតា គោលបំណង និងបេសកកម្មរបស់សមាគម ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការតភ្ជាប់គ្នាជាបណ្តាញដ៏រឹងមាំ ដើម្បីលើកកម្ពស់ផលិតភាព ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារ។ អង្គប្រជុំបានពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗក្នុងការចិញ្ចឹមគោ ដូចជាបញ្ហាចំណី តម្លៃទីផ្សារ បច្ចេកទេសចិញ្ចឹម និងសុខភាពសត្វជាដើម។ ជាមួយគ្នានេះ អង្គប្រជុំក៏បានកំណត់ចក្ខុវិស័យរួមគ្នា និងប្ដេជ្ញាចិត្តក្នុងការចូលរួម (១) លើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ (២) បង្កើតបណ្តាញតភ្ជាប់គ្នារវាងអ្នកចិញ្ចឹមគោ និងភាគីពាក់ព័ន្ធ (៣) ជំរុញឱ្យមានទីផ្សារ និងទំនុកចិត្ត (៤) លើកស្ទួយផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើនសន្តិសុខចំណីអាហារ […]

កាលវិភាគផ្សព្វផ្សាយ