ផលិតផលកសិកម្ម​បួនមុខ ត្រូវបានក្រុមហ៊ុនមួយ បញ្ជាទិញជាង៥៣ម៉ឺនតោន ពីខេត្តប៉ៃលិនដើម្បីនាំចេញ

ភ្នំពេញ៖ ប្រជាកសិករខេត្តប៉ៃលិន កាន់តែមានក្តីសង្ឃឹមដោយមានក្រុមហ៊ុនមួយ បានប្រកាសបញ្ជាទិញដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀងចំនួន៥៣.៤០០០តោន ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម ជំនួសឱ្យទីផ្សារប្រទេសថៃ។

ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមហ៊ុន Agro King Trading Co.ltd ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd ជាអ្នកប្រមូលទិញកសិផលទៅប្រទេសវៀតណាម និងមន្ទីរកសិកម្ម បានចុះទៅមើលទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន៤ទីតាំងនៅក្នុងខេត្តប៉ៃលិន។​

ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងបញ្ជាទិញគ្រាប់ពោតក្រហមចំនួន៥សែនតោន, ដំឡូងមី (បកសម្បក និងកាប់ដោយដៃ) ចំនួន៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទី២ពាន់តោន និងគ្រាប់សណ្ដែកសៀងចំនួន២ពាន់តោន​ក្នុងមួយឆ្នាំ។​

ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងកសិកម្ម ខេត្តប៉ៃលិន ត្រូវផ្សព្វផ្សាយ និងរៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់៕


photo_2025-10-24_14-34-13
សហគមន៍​ដាំបន្លែលើទីវាល​ក្នុងខេត្តឧត្តរមានជ័យ គ្រោងងាកមកដាំបន្លែក្នុងផ្ទះសំណាញ់​​ដើម្បីបានប្រាក់ចំណូលខ្ពស់​

ដោយ ឡុង សារេត​ ភ្នំពេញ​៖សហគមន៍ពន្លឺថ្មី​ផ្អុង​​បង្កើតឡើងនៅឆ្នាំ​២០១២​មានទីតាំងស្ថិតនៅខេត្តឧត្តមានជ័យដែលបាននិងកំពុងធ្វើការដាំបន្លែនៅលើទីវាល ​អនុវត្តតាមបែប​កសិកម្មឆ្លាតវៃជា​លក្ខណៈអាជីវកម្ម ​មានគម្រោង​ចង់ងាកមកដាំបន្លែនៅក្នុងផ្ទះសំណាញ់វិញ​ដើម្បីបានប្រាក់ចំណូលខ្ពស់​ បើប្រៀបទៅនិងការផលិតបន្លែ​របស់សមាជិកសហគមន៍នាពេលបច្ចុប្បន្ន​។​ អ្នកស្រី វង្ស សុភាព ប្រធានសហគមន៍​ពន្លឺថ្មីផ្អុង ​បានឱ្យដឹសង​ថា​ បន្ទាប់ពីសហគមន៍​ពន្លឺថ្មីផ្អុង​​បង្កើតឡើងនៅឆ្នាំ​២០១២ក្រៅពីការធ្វើការដាំបន្លែ​នៅលើទីវាល​ សហគមន៍​បាន​ប្រមូលទិញស្វាយពីកសិករនៅក្នុងតំបន់ដើម្បីលក់បន្តទៅប្រទេសថៃ​​។ អ្នកស្រីបន្តថា កាលពីមុន​មកយើងដាំបន្លែ​នៅលើទីវាល​​លក្ខណៈគ្រួសារ​ ប៉ុន្តែចូលមកដល់សព្វថ្ងៃនេះ​​ កសិករដែលជា​សមាជិក​បានធ្វើការអភិវឌ្ឍការដាំបន្លែរបស់ខ្លួនមកជាខ្នាតពាណិជ្ជកម្ម​ ផ្នែកលើទំហំផ្ទៃដីជាក់ស្តែង​ ហើយការដាំបន្លែបែបនេះ​ជួបការលំបាកច្រើន​ ខុសពីកសិករដាំបន្លែនៅក្នុងផ្ទះសំណាញ់​។​ ​បើតាមអ្នកស្រីប្រធានសហគមន៍ខាងលើ​ បើទោះជាការដាំបន្លែនៅលើទីវាល​ជួបការលំបាក​ ប៉ុន្តែសមាជិកសហគមន៍​បានអនុវត្តធ្វើការដាំដុះតាមបែប​កសិកម្ម​ឆ្លាតវៃ​​ ដោយប្រើប្រាស់ស្លឹកដូង ស្លឹកត្នោត​ និងប្រើស្បៃ​សម្រាប់គ្រប​លើបន្លែ​ដើម្បីការពារ​ ពីការប្រែប្រួលនៃអាកាសធាតុ​។ ​ អ្នកស្រី​គូសបញ្ជាក់ថា ការដាំបន្លែនៅលើទីវាល​កសិករប្រឈមការខូចខាត​បន្លែចន្លោះពី​២០ទៅ​៣០ភាគរយ​ ហើយនៅពេល​ខ្លះទៀត​ បើអាកាសធាតុ​មានការប្រែប្រួលក្តៅខ្លាំង​ធ្វើឱ្យសត្វល្អិត​ចង្រៃ​កើតឡើងច្រើន​ ស៊ីបំផ្លាញ​បន្លែរបស់យើង​។​ ដូចនេះ​​វាមានហានិភ័យខ្ពស់សម្រាប់កសិករ​។​ ​អ្នកស្រីបន្តថា “ចូលមកដល់​ឆ្នាំ​២០២៤ និង​២០២៥នេះ​ កសិករគ្រោងធ្វើការផ្លាស់ប្តូរពីការដាំបន្លែនៅលើទីវាលមកដាំបន្លែក្នុងផ្ទះសំណាញ់​វិញ​ ប៉ុន្តែដោយសារ​កម្ពុជា​ រងការបំពាន​ពីប្រទេសថៃ​បានធ្វើឱ្យកសិករមានចិត្តរារ៉ែក​ក្នុងការផ្តាស់ប្តូរ​។ តែទោះជាបែបនេះក្តី​ ខ្ញុំ​​ឃើញមាន​សហគមន៍មួយចំនួន​ស្ថិតក្នុងខេត្តឧត្តរមានជ័យ​ មានការផ្លាស់ប្តូរមកដាំបន្លែក្នុងផ្ទះសំណាញ់​។តួយ៉ាងសហគមន៍នៅស្រុកបន្ទាយអំបិលបានសាងសង់ផ្ទះសំណាញចំនួន​២​សម្រាប់ដាំបន្លែ​”។ បើតាមអ្នកស្រី  វង្ស សុភាព​ បានអះអាង​ ក្នុងនាមជាប្រធានសហភាពសហគមន៍​ឧត្តរមានជ័យ​អភិវឌ្ឍន៍ ក៏ដូចជាប្រធានសហគមន៍ពន្លឺថ្មីផ្អុង​​​ អ្នកស្រីនឹងជំរុញឱ្យ​​សហគមន៍ដាំបន្លែដែលមានសក្តានុពល​ ប្រើប្រាស់ផ្ទះសំណាញ់សម្រាប់ដាំបន្លែ​ ​សម្រាប់ផ្គត់ផ្គង់​​នៅក្នុងស្រុក​ឱ្យបានគ្រប់គ្រាន់​ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង​៕

IMG_4354
កម្ពុជារៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចលើកដំបូងដើម្បីជំរុញការផលិត កាកែច្នៃសម្រាប់នាំចេញទៅទីផ្សារអឺរ៉ុប

ដោយ ឡុង សារេត ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធនិងអង្គការដៃគូពាក់ព័ន្ធ បានរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចលើកដំបូងដើម្បីជំរុញការផលិត ការកែច្នៃសម្រាប់ធ្វើការនាំចេញទៅទីផ្សារអឺរ៉ុបកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥។ វេទិកានេះរៀបចំនៅណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដោយមានការអញ្ចើញចូលរួមជាអធិបតីភាពពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ,ឯកឧត្តម Stefan Messerer  ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា, ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា,  រួមនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិប្រមាណ៣៧០នាក់។ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះគុណភាពគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ថាមានសក្តានុពលប្រែក្លាយពីដំណាំប្រពៃណី ទៅជាផលិតផលសក្តានុពលសម្រាប់ការនាំចេញដ៏សំខាន់។ ឯកឧត្តមបានលើកឡើងថា សហភាពអឺរ៉ុបកំពុងសហការជាមួយកម្ពុជា ដើម្បីគាំទ្រកសិករ និងសហគ្រាសធុនតូចមធ្យម ក្នុងការនាំចេញផលិតផលរបស់ពួគគេទៅកាន់ទីផ្សារអន្តរជាតិ ពិសសទីផ្សារអឺរ៉ុប។ ឯកឧត្តម Stefan […]

photo_2025-10-23_18-10-17 (5)
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគម ADFIAP ទទួលជួបគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មកពីទ្វីបអាហ្រ្វិក

ម៉ាកាវ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃពុធថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះបានទទួលជួប និងពិភាក្សាការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រ្វិក ចំនួន ៣ រួមមាន៖ Development Bank of Southern Africa, Land and Agricultural Development Bank of South Africa, និងសមាគមគ្រឹះស្ថានហរិញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រិក។ ក្នុងជំនួបជាមួយគ្រឹះស្ថានអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិកនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនិងសមាគម ADFIAP ពិសេសការចែករំលែកនូវព័ត៌មានស្តីពីហិរញ្ញវត្ថុអភិវឌ្ឍន៍, ឧត្តមានុវត្តន៍,និងការពង្រឹងសមត្ថភាពស្ថាប័ន។ នៅសៀល ថ្ងៃពុធទី២២ ខែតុលា ឆ្នាំ២០២៥ ដដែលនោះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (ADFIAP)និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារ […]

photo_2025-10-24_08-27-34
វេទិកាផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ចសហគមន៍កសិកម្មនឹងជំរុញការបញ្ចេញឥណទានពីគម្រោង ACSEPឱ្យកើនដល់៥១លានដុល្លារត្រឹមឆ្នាំ២០២៧

ដោយ ឡុង សារេត ភ្នំពេញ៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEPបានដំណើរការសកម្មភាពការងាររបស់ខ្លួនដោយរលូន និងទទួលបានលទ្ធផលយ៉ាងល្អ ដោយផ្តល់កម្ចីជូនអតិថិជនជិត១៦លានដុល្លារ ដល់អតិថិជនចំនួន៦៦០នាក់ ព្រមទាំងជួយសម្របសម្រួល និងផ្តល់ប្រឹក្សាបច្ចេកទេសដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ខ្សែសង្វាក់ផលិតកម្មកសិកម្មឱ្យបានសម្រេចតាមផែនការ ដែលបានគ្រោងទុកនូវទំហំទឹកប្រាកចំនួន៥១លានដុល្លារនៅឆ្នាំ២០២៧។ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៅក្នុងវេទិកាស្តីពី “ការផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ចសហគមន៍កសិកម្ម និងពិធីតាំងបង្ហាញផលិតផលកសិកម្ម ក្រោមហិរញ្ញប្បទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)” កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEPបានដំណើរការសកម្មភាពការងាររបស់ខ្លួនដោយរលូន និងទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គ្រឹះស្ថានហិរញ្ញវត្ថុដៃគូចំនួនពីរ ទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ប្រតិបត្តិការផ្តល់កម្ចីជូនអតិថិជនរបស់គម្រោងបានជិត១៦លានដុល្លារ ឬប្រហាក់ប្រហែល៣១ភាគរយ នៃទំហំឥណទាន ដែលបានគ្រោងទុកសរុប៥១លានដុល្លារ,ផ្តល់កម្ចីជូនអតិថិជនគោលដៅនៃគម្រោងបានចំនួន៦៦០អតិថិជនក្នុងទឹកប្រាក់កម្ចីសរុបចំនួនជិត១៤លានដុល្លារ ឬប្រហែលជាង៨៧ភាគរយនៃឥណទាន ដែលនៅសល់មិនទាន់ស្នើសុំពីធនាគារ ADBមានចំនួន៣៥លានដុល្លារ។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងថា បើទោះជាការអនុវត្តគម្រោងកំពុងតែទទួលបានវឌ្ឍនភាពជាវិជ្ជមានក៍ដោយ ប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងចក្ខុវិស័យរបស់និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងនៅឡើយ។ ហេតុដូច្នេះ ទើបមានការរៀបចំវវេទិកាផ្គូផ្គងនេះឡើង ក្នុងគោលបំណងជំរុញនូវការបញ្ចេញឥណទាន ដែលមានទំហំធំៗបន្ថែមទៀត។ […]

កាលវិភាគផ្សព្វផ្សាយ