សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ​មានក្តីសង្ឃឹមខ្ពស់ទៅលើការប្រមូលផល​នៅឆ្នាំ​២០២៦

ត្បូងឃ្មុំ៖ ​នៅក្នុង​ឆ្នាំ​២០២៥នេះ, សហគមន៍កសិកម្មទំនើប​ម្រេចមេមត់ត្បូងឃ្មុំសម្រេចបាន​នៅ​ការប្រមូលផលរបស់ខ្លួន​បានប្រមាណ​១៤០តោន ពោល​ទាបជាងឆ្នាំ​២០២៤​។ ប៉ុន្តែ​នៅក្នុងរដូវប្រមូលផលម្រេចនៅឆ្នាំ២០២៦ខាងមុខនេះ​មានក្តីសង្ឃឹមថា​​ បរិមាណ​ផលម្រេច​នឹងកើនឡើងទ្វេដង​បើប្រៀបធៀបទៅនិងឆ្នាំ​២០២៥​។​

អ្នកស្រី អេង រ៉ាណែត ប្រធានសហគមន៍កសិកម្មទំនើប​ម្រេចមេមត់ត្បូងឃ្មុំ បាន​ឱ្យដឹង​ថា នៅឆ្នាំ​២០២៥នេះកសិករ ដែលជាសមាជិកសហគមន៍​ បានប្រមូលផលម្រេច​ចប់រួចរាល់ហើយ បានទិន្នផលប្រមាណ​១៤០តោន​ ពោលតិចជាង​ឆ្នាំ​២០២៤​។ ប៉ុន្តែនៅក្នុងឆ្នាំ​២០២៥ និងនៅក្នុងរដូវប្រមូលផលម្រេច​ឆ្នាំ​២០២៦​ខាងមុខ​ យើងអាចប្រៀបធៀបបាន ព្រោះយើង​រំពឹងទុក​​ថា​ ទិន្នផល​នៅឆ្នាំ​២០២៦ អាចនឹងកើនឡើងទ្វេដង​ ពី១៤០តោនកើនដល់​២៨០តោន​។​

អ្នកស្រីបានបញ្ជាក់ថា “ការរំពឹងទិន្នផលម្រេច​ថា នឹងកើនឡើងទ្វេដង​នៅឆ្នាំំ​២០២៦ ដោយសារនៅក្នុងរដូវកាលនេះយើង​មានថវិកាសម្រាប់ទិញធាតុចូល​ឱ្យកសិករប្រើប្រាស់បានទាន់ពេលវេលា​។ តួយ៉ាងនៅប៉ុន្មានថ្ងៃកន្លងមកនេះ​​ខ្ញុំ​បាន​ដើរចុះទៅពិនិត្យ​នៅតាមចម្ការរបស់សមាជិកសហគមន៍​ឃើញថា ​ម្រេចរបស់កសិករមានការកើនផល​ជាងឆ្នាំទៅ​ រាប់តាំងពីផ្កា និងក្តឹបម្រេច​ល្អជាងឆ្នាំមុន”​។

បើតាម​ប្រធានសហគមន៍កសិកម្មទំនើបខាងលើ, នៅឆ្នាំ២០២៥ សហគមន៍​បាន​ចុះកុងត្រាជាមួយក្រុមហ៊ុន​ទទួលទិញ​ម្រេចពីកសិករ​សម្រាប់ម្រេចខ្មៅ​ថ្លៃ​៧ដុល្លារក្នុងមួយគីឡូក្រាម​ ពោលតម្លៃខ្ពស់ជាងឆ្នាំ​២០២៤​ កសិករភាគច្រើន​លក់បានថ្លៃ​​១៤ ០០០រៀល។ ដោយឡែក​ចំពោះតម្លៃម្រេចនៅឆ្នាំ២០២៦ខាងមុខ​នេះ ខាងសហគមន៍គ្រោងធ្វើកុងត្រាជាមួយក្រុមហ៊ុនទទួលទិញ​នៅដើម ឬចុងខែវិច្ឆិកាខាងមុខ​ ហើយ​រំពឹងថា អាចបានថ្លៃ​៧ដុល្លារ​ក្នុងមួយគីឡូក្រាម​ផងដែរ។​

អ្នកស្រី អេង រ៉ាណែត បានឱ្យដឹងទៀតថា “ក្នុងនាមជាប្រធានសហគមន៍​កសិកម្មទំនើប ហ៊ានធានាជាក់លាក់ថា​ ការលក់ម្រេចរបស់កសិករទាំងត្រូវ​ធ្វើតាមសហគមន៍​ អ៊ីចឹងទិន្នផលទាំងអស់ខ្ញុំចង់ឃើញនៅថ្ងៃខាងមុខ​ម្រេចកម្ពុជាអាចនាំចេញបាននិងមានតួលេខមួយជាក់លាក់ ហើយយើងព្យាយាមផ្សព្វផ្សាយដល់កសិករ ដែលមិនទាន់បានចូលរួមនៅក្នុងសហគមន៍​ ឱ្យពួកគាត់ចូលរួមបានកាន់តែច្រើន​ ធ្វើឱ្យទីផ្សារយើងមានតម្លៃកាន់តែល្អ​”។

សូមជម្រាបជូនផងដែរថា ថ្មីៗសហគមន៍កសិកម្ម​ទំនើបម្រេចមេមត់ត្បូងឃ្មុំ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាន​បំពេញបន្ថែម​ជាមួយគម្រោងពិពិធកម្ម​កសិកម្មកម្ពុជា​ ដោយទទួលបានជំនួយឥតសំណង​ពីគម្រោង​នៅថវិកាប្រមាណ​១១ម៉ឺនដុល្លារ។
ទាក់ទងនិងហិរញ្ញប្បទានទំាងនេះ, សម្រាប់អ្នកស្រី អេង រ៉ាណែត​ មានផែនការដំឡើងសូឡាបូមទឹក​ជូនកសិករសម្រាប់ស្រោចស្រប់​ដំណាំម្រេច​ចំនួន​៦៥គ្រួសារ​ឱ្យមានឱកាស​រៀបចំចម្ការម្រេចរបស់ខ្លួនឡើងវិញ​ និងថវិកាមួយចំនួនផ្សេងទៀត​យកទៅ​ទិញសម្ភារៈប្រើប្រាស់នៅក្នុងសហគមន៍៕​ ដោយ ឡុង សារេត​

 


image_2025-12-09_09-56-33
តម្លៃអង្ករលើសកលលោកធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ២០១៧

ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ ដោយសារប្រទេសនានា បានព្យាយាមបង្កើនទិន្នផលក្នុងស្រុករបស់ពួកគេ ដូច្នេះធ្វើឱ្យតម្រូវការសម្រាប់ការផ្គត់ផ្គង់ពីបរទេសថយចុះ។ សារព័ត៌មានរបស់ប្រទេសហ្វីលីពីន បានដកស្រង់ផ្សាយសន្ទស្សន៍តម្លៃអង្ករទាំងអស់របស់អង្គការស្បៀងអាហារ និងកសិកម្ម ដែលបានផ្តល់មធ្យមភាគនៅត្រឹមតែ៩៦,៩ពិន្ទុ នៅក្នុងខែវិច្ឆិកា គឺធ្លាក់ចុះពី៩៨,៤ពិន្ទុ កាលពីក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ។ សន្ទស្សន៍នេះតាមដាននិន្នាការធ្លាក់ចុះ ចាប់តាំងពីខែសីហា ហើយស្ថិតនៅកម្រិតទាបបំផុតសម្រាប់ឆ្នាំ២០២៥នេះ ដែលគួរតែមានការជួយរក្សាតម្លៃអង្ករក្នុងស្រុកឱ្យមានស្ថិរភាព។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានសន្មតថា ការធ្លាក់ចុះជាបន្តបន្ទាប់នៃសន្ទស្សន៍តម្លៃអង្ករ គឺដោយសារតែតម្លៃអង្ករគ្រាប់វែង និងអង្ករក្រអូប ដែលរួមមានតម្លៃអង្ករបាស្មាទី និងតម្លៃអង្ករផ្កាម្លិះកាន់តែធ្លាក់ទាប។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយនៅរបាយការណ៍នេះថា «នៅត្រឹមកម្រិតតម្លៃសន្ទស្សន៍នេះ បានន័យថា តម្លៃអង្ករស្ថិតនៅទាបជាងតម្លៃក្នុងឆ្នាំ២០២៤ ចំនួន១៩,៧ភាគរយ និងនៅកម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧។ សម្រង់តម្លៃអង្ករគ្រាប់វែងបានធ្លាក់ចុះមកត្រឹម៩៨,៥ពិន្ទុ ខណៈពេលតម្លៃអង្ករក្រអូបបានធ្លាក់ចុះមកត្រឹម៩២,៥ពិន្ទុ។ ផ្ទុយទៅវិញ តម្លៃអង្ករគ្រាប់ខ្លី បានកើនឡើងដល់៩២,៧ពិន្ទុ។ ចំណែកតម្រូវការអង្ករដំណើបរបស់ប្រទេសចិន បានជំរុញឱ្យតម្លៃអង្ករនេះកើនឡើងដល់៩៥,៧ពិន្ទុ។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយទៀតថា សម្រង់តម្លៃអង្ករគ្រាប់វែងសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ​ ត្រូវបានបូកបញ្ចូលគ្នាក្នុងចំណោមសម្រង់តម្លៃអង្ករនៅក្នុងប្រទេសអាស៊ីមួយចំនួន ដែលបានចាត់វិធានការ ដើម្បីរក្សាស្ថិរភាពតម្លៃ និងដំណើរការផ្គត់ផ្គង់តម្រូវការអង្ករក្នុងស្រុក។ […]

image_2025-12-10_08-56-59
ជប៉ុនចង់កែច្នៃអំពៅហ្វីលីពីនសម្រាប់ផលិតជីវអេតាណុល នាពេលអនាគត

ម៉ានីល៖ ជប៉ុនកំពុងតែសម្លឹងមើលសក្តានុពលរបស់កសិករប្រទេសហ្វីលីពីន ដើម្បីធ្វើជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍប្រភពជីវអេតាណុលថ្មី ស្របពេលរដ្ឋាភិបាលជប៉ុនកំពុងតែបង្កើនកិច្ចសហការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាកែច្នៃអំពៅ និងការផលិតឥន្ធនៈបញ្ចេញកាបូនទាប។ ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃការដាំដុះអំពៅ កាលពីដើមខែធ្នូ ឆ្នាំ២០២៥នេះ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន លោក អេនដូ កាហ្សួយ៉ា (Endo Kazuya) បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនមើលឃើញសក្តានុដ៏សំខាន់សម្រាប់ពលរយៈពេលវែងនៅក្នុងវិស័យអំពៅរបស់ប្រទេសជប៉ុន។ លោកបានមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាពជោគជ័យនៃគម្រោងនេះនឹងបង្កើតលទ្ធផលល្អយូរអង្វែង តាមរយៈការពង្រឹងសន្តិសុខស្បៀង ការជំរុញភាពធន់ផ្នែកកសិកម្ម និងលើសពីនេះទៅទៀត ការលើកកម្ពស់កសិករ និងសហគមន៍របស់យើង»។ លោកមានប្រសាសន៍បែបនេះ​ ដោយសំដៅទៅលើកិច្ចខិតខំប្រឹងប្រែងសហការស្រាវជ្រាវអស់រយៈពេលប្រាំឆ្នាំរវាងជប៉ុន និងហ្វីលីពីន ដែលដឹកនាំដោយសាកលវិទ្យាល័យ និងស្ថាប័នក្នុងស្រុករបស់ជប៉ុន។ រដ្ឋបាលគ្រប់គ្រងស្កររបស់ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យតូក្យូ កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីជំរុញការស្រាវជ្រាវអំពីគុណភាពអំពៅជាក់ស្តែង​របស់ហ្វីលីពីន។ ភាពជាដៃគូនេះមានគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ កែលម្អប្រព័ន្ធ និងស្វែងយល់ពីរបៀប ដែលអំពៅអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតជីវអេតាណុលផងដែរ។ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន បានមានប្រសាសន៍ទៀតថា ការសិក្សាជាបន្តបន្ទាប់លើពូជអំពៅ ដែលធន់នឹងអាកាសធាតុ បច្ចេកទេសដាំដុះល្អ និងការបំប្លែងអំពៅទៅជាអេតាណុលមានគុណភាពល្អ អាចជួយបង្កើនផលិតភាពស្ករអំពៅនៅក្នុងប្រទេសហ្វីលីពីន ស្របពេលប្រទេសជប៉ុនកំពុងតែកសាងមូលដ្ឋានគ្រឹះសម្រាប់បង្កើតខ្សែសង្វាក់តម្លៃថ្មី ដែលផ្តោតលើការនាំចេញ។ លោកបានបន្ថែមថា អ្នកស្រាវជ្រាវជប៉ុនក៏កំពុងធ្វើការជាមួយភ្នាក់ងារហ្វីលីពីន ដើម្បីរៀបចំផែនទីពង្រីកតំបន់ដាំដុះអំពៅ សម្រាប់ផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែសង្វាក់ជីវអេតាណុល និងដើម្បីវាយតម្លៃការចូលរួមរបស់កសិករខ្នាតតូច នៅក្នុងកិច្ចសន្យាផ្គត់ផ្គង់អំពៅនាពេលអនាគត។ […]

image_2025-12-09_16-20-06
ការនាំចេញផ្លែស្ត្របឺរីរបស់កូរ៉េខាងត្បូង កើនឡើងនៅអាស៊ីអាគ្នេយ៍

សេអូល៖ ការនាំចេញផ្លែស្ត្របឺរីរបស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៤ បានដឹកជញ្ជូនទៅក្រៅប្រទេសមានតម្លៃទំហំទឹកប្រាក់សរុបប្រហែល៩៩,៣ពាន់លានវ៉ុន ស្មើនឹង៧៤,៨លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ផ្លែស្ត្របឺរីលំដាប់លេខមួយ ក្នុងចំណោមទំនិញនាំចេញកសិកម្មរបស់កូរ៉េ។ ទីផ្សារតំបន់អាស៊ីអាគ្នេយ៍ មានបានស្រូបយកចំនួន៩០ភាគរយនៃបរិមាណនាំចេញ ហើយនៅតែរក្សាបានជាទីផ្សារធំចម្បងគេ ក្នុងនោះប្រទេសសិង្ហបុរី វៀតណាម និងប្រទេសឥណ្ឌូនេស៊ី បានចាត់ទុកផ្លែស្ត្របឺរីរបស់កូរ៉េខាងត្បូង ជាផលិតផលកសិកម្មលំដាប់ខ្ពស់។ នៅទូទាំងពិភពលោក ប្រទេសនាំចេញផ្លែស្ត្របឺរីធំជាងគេបំផុត គឺប្រទេសម៉ិកស៊ិក អេស្ប៉ាញ និងសហរដ្ឋអាម៉េរិក។ ទោះបីជាយ៉ាងណាក៏ដោយ កំណើនតម្រូវការនៅទីផ្សារអាស៊ីអាគ្នេយ៍ ក៏មាននិន្នាការពេញចិត្តលើការផ្គត់ផ្គង់របស់កូរ៉េខាងត្បូង។ អ្នកនាំចេញផ្លែស្ត្របឺរីកូរ៉េខាងត្បូង​ បាននិយាយថា «ផ្លែស្ត្របឺរីដាំមិនលូតលាស់ល្អទេ​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទេ។ ចំណែកនៅសហរដ្ឋអាម៉េរិក និងអូស្ត្រាលី ស្ត្របឺរី ត្រូវបានដាំដុះនៅតាមចម្ការក្នុងវាលស្រែ ដូច្នេះគុណភាពគុណភាពផ្លែស្ត្របឺរី មិនដូចគ្នាទេ។ ប៉ុន្តែ មិនអាចប្រៀបបានទេ ចំពោះគុណភាព និងជាតិផ្អែមរបស់ផ្លែស្ត្របឺរីប្រទេសកូរ៉េខាងត្បូង»។ ផ្លែស្ត្របឺរី នាំចេញនាបច្ចុប្បន្នរបស់កូរ៉េខាងត្បូង គឺជាផលិតផលផ្លែស្ត្របឺរីរបស់ពូជទើបបង្កាត់ក្នុងស្រុក ដែលបានចាប់ផ្តើមបង្កើតនៅដើមទសវត្សរ៍ឆ្នាំ២០០០ ដែលនៅពេលនោះ៩០ភាគរយនៃផ្លែស្ត្របឺរី ដែលផលិតបាននៅក្នុងប្រទេសកូរ៉េ គឺជាពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ (Akihime)។ ប៉ុន្តែ នៅពេលប្រទេសជប៉ុនស្វះស្វែងប្រឹងទាមទារថ្លៃសួយសារអាករពីប្រទេសកូរ៉េ អំពីពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ​ ពេលនោះស្ថាប័នស្រាវជ្រាវរបស់កូរ៉ បានពន្លឿនកម្មវិធីបង្កាត់ពូជថ្មី ដែលជាពូជរបស់ខ្លួន។ ក្រុមអ្នកស្រាវជ្រាវ […]

cover image
ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករណ៍ថា នឹងមានកំណើន៤,៨ភាគរយ

ដោយ ហៃ សីណា​ ភ្នំពេញ៖ សេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ត្រូវបានព្យាករថា នឹងមានកំណើន៤,៨ភាគរយ គឺធ្លាក់ចុះពី៦ភាគរយនៅឆ្នាំ២០២៤ ដោយសារសភាពការណ៍ប្រឈមខាងក្នុង និងក្រៅស្រុក បានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន អមដោយ កំណែទម្រង់រចនាសម្ព័ន្ធចំគោលដៅច្បាស់លាស់ នឹងបន្តមានមុខងារសំខាន់ចាំបាច់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចទៅថ្ងៃមុខ។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណងជើងថា ជម្នះការប្រឈម ធ្វើការពិនិត្យមើលថាតើការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗ កំពុងមានសម្ពាធដូចម្តេចខ្លះទៅលើកំណើនសេដ្ឋកិច្ច។ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ បានធ្វើឱ្យតម្រូវការក្នុងស្រុក និងសកម្មភាពសំណង់ធ្លាក់ចុះ ខណៈពេលភាពតានតឹងនៅតាមព្រំដែនបានបង្អាក់សកម្មភាពក្នុងទីផ្សារការងារ និងក្នុងវិស័យទេសចរណ៍។ លោកស្រី  តានីញ៉ា មីយើ ​ (Tania Meyer) នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ដោយជួបបញ្ហាប្រឈមក្នុងស្រុក និងមកពីខាងក្រៅផ្ទួនៗគ្នា»។ លោកស្រីបន្ថែមទៀតថា «វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធ ដែលកំពុងមានមកលើសេដ្ឋកិច្ច។ ការការពារគ្រួសារងាយរងគ្រោះ រួមទាំងអ្នកទើបនឹងវិលត្រឡប់ចូលស្រុកវិញ គឺជាកិច្ចការ ចាំបាច់ណាស់ ។ […]

កាលវិភាគផ្សព្វផ្សាយ