ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា

ទីក្រុងធានជីន៖ នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ជីន លីគុន (Jin Liqun) ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញមកបំពេញការងារនៅក្នុងទីក្រុងធានជីង នាឱកាសនេះ។

លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានគោរពជម្រាបជូនថា ជាមួយនឹងប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធនាគារ AIIB មានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។ ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើបនៅកម្ពុជា ផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយនឹងលោកប្រធានក្រុមប្រឹក្សាភិបាល និងសហការីជាថ្មី។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា វិស័យហេដ្ឋារចនាសម្ព័ន្ធរឹង នៅតែជាវិស័យអាទិភាព ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍ ដូចជាផ្លូវ​ ថ្នល់ និងស្ពាន ជាដើម។ ជាមួយគ្នានេះដែរ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជូនលោកប្រធានក្រុមប្រឹក្សាភិបាល អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ ដូចជាការកសាងអាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងគម្រោងព្រែកជីកហ្វូណនតេជោ សំដៅជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឡូជីស្ទីក។ បន្ថែមលើនះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា អាទិភាពចម្បងរបស់រាជរដ្ឋាភិបាលចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗ មកហូតមកបច្ចុប្បន្ន គឺផ្ដោតសំខាន់ទៅលើការកសាងនូវមូលធនមនុស្សប្រកបដោយគុណភាព។

ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយកែទម្រង់វិស័យអប់រំ តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតវិទ្យាល័យ, កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងពង្រឹងមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ពិសេសការផ្ដល់សេវានៅថ្នាក់មូលដ្ឋាន។ សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្ដោតអាទិភាពទៅលើការកសាងមូលធនមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាការវិនិយោគរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរីកចម្រើននៃវិស័យឧស្សាហកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនានានៅកម្ពុជា និងលើកទឹកចិត្តឱ្យធនាគារបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងបន្ថែមទៀត៕


cover-story-photo
អ្នកវិភាគថា កំណើនសេដ្ឋកិច្ចហ្វីលីពីនទំនងជាមិនឈានដល់គោលដៅកំណត់នៅឆ្នាំនេះ

អន្តរជាតិ៖ ក្រុមអ្នកវិភាគបាននិយាយថា កំណើនសេដ្ឋកិច្ចហ្វីលីពីន ទំនងជាមិនឈានដល់ចំណុចកំពូលនៃគោលដៅកើនពី៥,៥ ដល់៦,៥ភាគរយ របស់រដ្ឋាភិបាល នៅឆ្នាំ២០២៥នេះ ចំពេលពន្ធរបស់សហរដ្ឋអាម៉េរិកកើនឡើងខ្ពស់។ ប្រធានមូលនិធិសម្រាប់សេរីភាពសេដ្ឋកិច្ច លោក កាលីកតូ ជីគីយ៉ាំខូ (Calixto V. Chikiamco) បាននិយាយថា ការឈានដល់សញ្ញា៦,៥ ភាគរយ គឺអាចធ្វើទៅបាន ប៉ុន្តែមិនទំនងទេ ដោយសារពន្ធលើការនាំចេញសំខាន់ៗរបស់យើង និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ សេដ្ឋកិច្ចបានកើនឡើង៥,៥ភាគរយ ប្រចាំឆ្នាំក្នុងអំឡុងខែមេសា ដល់ខែមិថុនា ដែលគាំទ្រដោយការស្ទុះងើបឡើងវិញនៃផលិតកម្មកសិកម្ម និងការប្រើប្រាស់ជាលក្ខណៈគ្រួសារកើនលឿនជាងមុន។ សម្រាប់ឆមាសទីមួយ កំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមមានកម្រិត៥,៤ភាគរយ យឺតជាង៦,២ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ចំណែកលេខាធិការសេដ្ឋកិច្ច លោក អាសេនីយ៉ូ បាលីសាកាន ( Arsenio M. Balisacan) បាននិយាយថា សេដ្ឋកិច្ចហ្វីលីពីនត្រូវតែកើនឡើងដល់៥,៦ភាគរយ នៅឆមាសទីពីរ ដើម្បីសម្រេចបាននូវកម្រិតទាបនៃគោលដៅពេញមួយឆ្នាំ និងកម្រិត៧,៥ភាគរយ ដើម្បីឈានដល់នៃគោលដៅកំណត់។ លោក ជីគីយ៉ាំខូ បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើរដ្ឋបាលរក្សាស្ថិរភាពមែននោះ លទ្ធភាពគឺថា មិនត្រឹមតែរដ្ឋាភិបាលនឹងមិនអាចសម្រេចបាននូវគោលដៅកំណើនអប្បបរមា៦ភាគរយប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅសម្រេចបាននូវកំណើនតិចជាង៥,៥ភាគរយ។ លោក ចន ប៉ាឡូ […]

20240902p7
ទំហំពាណិជ្ជកម្មចិន-អាហ្រ្វិកកើនឡើង ស្របពេលចិនលើកលែងពន្ធនាំចូលលើផលិតផលអាហ្រ្វិក

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងពីនិន្នាការល្អនៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសចិន និងបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក ដែលធ្វើឱ្យមានការរីកចម្រើនផ្នែកពាណិជ្ជកម្ម ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤រហូតមក ដោយបានកត់សម្គាល់ថា ផលិតផលអាហ្រ្វិកប្លែកៗ និងគុណភាពខ្ពស់មួយចំនួនធំ បាននាំចូលទៅក្នុងទីផ្សារចិន ដោយមិនបង់ពន្ធបង្កើនជម្រើសដល់អ្នកប្រើប្រាស់ និងជំរុញឧស្សាហកម្មពាក់ព័ន្ធនៅក្នុងទ្វីបអាហ្រ្វិក។ ទិន្នន័យចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២៥ ការនាំចូលរបស់ចិនពីប្រទេសអភិវឌ្ឍន៍តិចតួចនៅទ្វីបអាហ្រ្វិក បានកើនដល់ទឹកប្រាក់ចំនួន៣៩,៦៦ពាន់លានដុល្លារ កើនឡើង១០,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយថា «ផលិតផលនាំចូលជាច្រើន​ មានដូចជាផ្លែបឺរពីប្រទេសកេនយ៉ា គ្រាប់កាហ្វេអារ៉ាប៊ីកា ពីប្រទេសអេត្យូពី និងគ្រាប់កាកាវពីប្រទេសកាមេរូន ត្រូវបាននាំចូលទៅក្នុងទីផ្សារប្រទេសចិន ដោយមិនមានជាប់ពន្ធ ដើម្បីផ្តល់ឱ្យអតិថិជនចិននូវជម្រើសកាន់តែច្រើន និងលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក»។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍កាលពីឆ្នាំ២០២៤ថា ប្រទេសចិន និងបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក មានទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងការបន្តធ្វើទំនើបកម្ម ស្របពេលភាគីទាំងពីរបានប្រកាសនៅក្នុងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក អំពីការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងចិន-អាហ្វ្រិក និងបានបង្ហាញពីសកម្មភាពភាពជាដៃគូចំនួន១០ប្រទេស។ ក្នុងចំណោមសកម្មភាពជួយសម្រួលពាណិជ្ជកម្ម ប្រទេសចិនបានសម្រេចចិត្តផ្តល់ឱ្យប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់នៅក្ន្ងុងទ្វីបអាហ្វ្រិក ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន រួមទាំងប្រទេសចំនួន៣៣ទៀត នៅទ្វីបអាហ្រ្វិកអាចទទួលបានអនុគ្រោះពន្ធសូន្ស១០០ភាគរយ។ លោកបានកត់សម្គាល់ថា «ប្រទេសចិនបានគាំទ្រយ៉ាងសកម្មដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួចនៅទ្វីបអាហ្រ្វិក ក្នុងការប្រើប្រាស់ពេញលេញនូវការអនុគ្រោះពន្ធសូន្យ១០០ភាគរយ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍រួមគ្នា»។ ចំណែកមន្ត្រីពាណិជ្ជកម្មចិន បាននិយាយថា តាមរយៈការដកពន្ធលើផលិតផលទាំងអស់មានប្រភពពីប្រទេសមានការអភិវឌ្ឍន៍តិចបំផុតរបស់ទ្វីបអាហ្រ្វិក […]

photo_2025-08-24_16-28-48
កម្ពុជាឈរនៅលំដាប់ប្រទេសទី១០ដែលផលិតស្រូវច្រើនជាគេ និងលំដាប់ទី៦បាននាំចេញធំជាងគេលើពិភពលោក

រាជធានីភ្នំពេញ៖ តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ហៅកាត់ថា FAO បានសម្តែងការគាំទ្រនៅការរៀបចំ និងការដាក់ចេញនូវយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជាឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០របស់កម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តពីតួអង្គពាក់ព័ន្ធទាំងអស់ នៅក្នុងការពង្រឹងវិស័យស្រូវអង្ករកម្ពុជាបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតស្រូវច្រើនជាងគេ និងបាននាំចេញធំជាងគេមួយដែរ ក្នុងចំណោមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។ នៅក្នុងពិធីបិទមហាសន្និបាតរបស់សហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥, លោកបណ្ឌិត លី ប្រយុទ្ធ តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ បានថ្លែងថា ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យស្រូវអង្ករ ប្រទេសកម្ពុជាបានក្លាយខ្លួនជាតួអង្គផ្គត់ផ្គង់ស្រូវ អង្គរមួយដ៏សំខាន់ក្នុងពិភពលោក ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង នៅក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្ន ប្រទេសកម្ពុជាឈរក្នុងលំដាប់ទី១០ ជាប្រទេសផលិតស្រូវច្រើនជាងគេនៅលើពិភពលោក និងឈរនៅលំដាប់ទី៦ ជាប្រទេសនាំចេញធំជាងគេនៅលើពិភពលោក។ លោកបណ្ឌិត លី ប្រយុទ្ធ មានប្រសាសន៍ថា ឈលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ប្រទេសកម្ពុជាមានឱកាសពង្រីកទីផ្សាររបស់ខ្លួន និងធ្វើពិពិធកម្ម ផលិតផលនានា ខណ:ពេលពាណិជ្ជកម្មអង្ករលើពីភពលោកត្រូវបានប៉ានប្រមាណថា នឹងកើនឡើង៣០ភាគរយនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ ពោលនឹងកើនពីប្រមាណ៥៤លានតោនអង្គរ ក្នុងឆ្នាំ២០២៣-២០២៤ កើនដល់៧០លានតោនក្នុងឆ្នាំ២០៣៤-២០៣៥។ ស្របពេលប្រជាជនលើពិភពលោកកំពុងមាននិន្នាការប្រើប្រាស់ស្បៀងអាហារមានគុណភាព សុវត្ថិភាព ផ្តល់អត្ថប្រយោជន៍ល្អសម្រាប់សុខភាព។ ការផលិតមានការគិតគូរដល់បរិស្ថាននៅក្នុងបរិបទនេះ ពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរបរិវត្តកម្ម ដោយជួយឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃអាចសម្របខ្លួនទៅតាមការផ្លាស់ប្តូរយ៉ាងលឿននៃទីផ្សារ និងការរកឱកាសថ្មីៗដើម្បីបង្កើតតម្លៃបន្ថែម។ […]

unnamed
ម៉ាឡេស៊ី អាចផ្គត់ផ្គង់ស៊ុតបានគ្រប់គ្រាន់ និងរក្សាបានស្ថេរភាពតម្លៃ

ពុត្រាចាយ៉ា៖ ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី បានបញ្ជាក់ថា ការផ្គត់ផ្គង់ពងមាន់នៅលើទីផ្សារក្នុងប្រទេសម៉ាឡេស៊ី គឺមានបរិមាណគ្រប់គ្រាន់ និងមានស្ថិរភាពតម្លៃល្អ ដោយសារផលិតកម្មក្នុងស្រុកឥឡូវនេះ អាចផ្គត់ផ្គង់លើសពីតម្រូវការចាំបាច់។ ទីភ្នាក់ងារព័ត៌មាន ប៊ើណាម៉ា របស់ម៉ាឡេស៊ី បានចេញផ្សាយសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី ដែលបាននិយាយថា បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃការឧបត្ថម្ភធនស៊ុតដែលមានប្រសិទ្ធភាព​ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឧស្សាហកម្មនឹងពិនិត្យជាទៀងទាត់ និងកែសម្រួលតម្លៃលក់រាយនៅក្នុងទីផ្សារបើកចំហដោយផ្អែកលើទិន្នន័យផលិតកម្មបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍របស់ក្រសួង បានលើកឡើងកាលពីទី២៨ ខែសីហា ឆ្នាំ២០២៥ថា «ដំណើរការកែសម្រួលតម្លៃនេះ គឺជាផ្នែកមួយនៃយន្តការទីផ្សារបើកចំហ ប៉ុន្តែវាមិនប៉ះពាល់ដល់ប្រសិទ្ធភាពនៃការផ្គត់ផ្គង់ស៊ុតសម្រាប់អ្នកបរិភោគនោះទេ»។ យោងតាមក្រសួង បានឱ្យដឹងថា ការស្ទង់មតិបានរកឃើញនូវការផ្គត់ផ្គង់ស៊ុតប្រភេទ A, B និង C នៅតែមានស្ថិរភាពល្អ និងមានលក់នៅក្នុងផ្សារទំនើប ខណៈស៊ុតស្ថិតក្នុងចំណាត់ថ្នាក់ពិសេស ក៏មានតម្លៃសមរម្យ និងត្រូវបានផ្គត់ផ្គង់ក្នុងបរិមាណសមរម្យផងដែរ។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «ក្រសួងកសិកម្ម និងសន្តិសុខស្បៀងក៏នឹងបន្តត្រួតពិនិត្យទិន្នន័យផលិតកម្មស៊ុត និងរក្សាគំនិតផ្តួចផ្តើមជំរុញទីផ្សារផលិតផលកសិកម្មដើម្បីជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃរបស់ប្រជាជន»។ សេចក្តីថ្លែងការណ៍ បានបន្ថែមថា ក្រសួងពាណិជ្ជកម្មក្នុងស្រុក និងតម្លៃនៃការរស់នៅប្រចាំថ្ងៃរបស់ម៉ាឡេស៊ី កំពុងតាមដានតម្លៃទំនិញជាបន្តបន្ទាប់ ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងករណីមានការកេងចំណេញ ប្រើឧបាយកល ឬការដំឡើងថ្លៃមិនសមហេតុផល។ រដ្ឋាភិបាលម៉ាឡេស៊ី បានបង្កើតកម្មវិធីលក់កសិផល […]

កាលវិភាគផ្សព្វផ្សាយ