ធនាគារ  ARDB ស្នើម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ បន្តប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករ 

ខេត្តបាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានស្នើម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុននាំចេញអង្ករ ជុំវិញ​​ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ សូមបន្តប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករបានកាន់តែច្រើន និងជាប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ជីវភាពកសិករ។

ការស្នើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បែបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយតំណាងម្ចាស់រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញអង្ករ ដែលបានអញ្ញើញមកពី ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

គោលបំណងនៃកិច្ចជុំនេះ គឺដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដាក់ទិសដៅ និងពិនិត្យតាមដានវាយតម្លៃ ដោយផ្តោតលើ៖

១)-អំពីស្ថានភាពតម្លៃស្រូវសើម ដែលដឹកមកលក់ដល់រោងម៉ាស៊ីនមានការធ្លាក់ចុះក្នុងរដូវប្រមូលផលធំនេះ ដូចជាប្រភេទ OM ៥៤៥១/IR, សែនក្រអូប, ស្រូវស្រងែ ធៀបនឹងឆ្នាំមុន​

២)-អំពីបញ្ហាប្រឈមរបស់រោងម៉ាស៊ីនកិនស្រូវ ក្នុងស្ថានភាពភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវប្រមូលផលថ្មីមកដល់ និងបញ្ហាសន្និធិស្តុកស្រូវ-អង្ករសល់ពីឆ្នាំចាស់ ដែលមិនទាន់បានបញ្ចេញអស់

៣)-អំពីស្ថានភាពការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ និងភាពមិនទាន់ច្បាស់លាស់ចំពោះការបញ្ជាទិញអង្ករពីកម្ពុជា ពីទីផ្សារអន្តរជាតិ

៤)-អំពីនិន្នាការទីផ្សារអង្ករអន្តរជាតិ និង​អំពីបញ្ហាប្រឈមនានា ពាក់ព័ន្ធវិស័យស្រូវអង្ករ និងសំណូមពរនានា។

ក្នុងឱកាសនេះ ឯកឧត្តមប្រតិភូ ក៏បានសម្តែងនូវចំណាប់អារម្មណ៍ថា ភាពជា​ដៃគូរវាងកសិករ និង​រោងម៉ាស៊ីន​កិនស្រូវគឺមិនអាចខ្វះបាន​ ពីព្រោះ​ភាពជោគជ័យរបស់កសិករ ក៏ជាភាពជោគជ័យយូរអង្វែងរបស់រោងម៉ាស៊ីនផងដែរ។

បន្ថែមលើនេះ ឯកឧត្តមប្រតិភូ​ បន្តជំរុញឱ្យរោងម៉ាស៊ីនកិនស្រូវទាំងអស់ប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលទទួលពីរាជរដ្ឋាភិបាលតាមរយៈធនាគារ  ARDB ឲ្យបានចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ហើយក្នុងករណីម្ចាស់រោងម៉ាស៊ីនកិនស្រូវ មានតម្រូវការឥណទានបន្ថែមសម្រាប់ទិញស្រូវ អាចធ្វើការទំនាក់ទំនងមកធនាគារ  ARDB ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានសូមសំណូមពរដល់ម្ចាស់រោងម៉ាស៊ីនបន្តប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករបានកាន់តែច្រើន និងជាប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់ជីវភាពកសិករ៕


photo_2025-12-04_10-37-13
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងជាង៦៣ភាគយ ប្រកបមុខបរ​ក្នុងវិស័យកសិកម្ម

ដោយ ឡុង សារេត ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង ស្ថិតនៅទិសពាយ័ព្យ​នៃប្រទេសកម្ពុជា​ មានចំម្ងាយ​៩១គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ​ ក្រៅពីសំបូរទៅដោយរមណីយដ្ឋានទេសចប្រវត្តិសាស្ត្រនិងធម្មជាតិ​​ ខេត្តកំពង់ឆ្នាំង​មានប្រជាពលរដ្ឋ​ប្រកបមុខរបរធ្វើកសិកម្មជាចម្បងមានជាង​៦៣ភាគរយ​នៃចំនួន​ប្រជាពលរដ្ឋសរុបចាប់​ពីអាយុ១៨ឆ្នាំ​ឡើងទៅ​ជាង​​៣៩៥ពាន់នាក់​។ លោកស្រី ប៊ន សុភី អភិបាល​រង​នៃគណៈអភិបាល​ខេត្តកំពង់ឆ្នាំងកន្លងមកថ្មីៗមានប្រសាសន៍បញ្ជាក់ថា “ខេត្តកំពង់ឆ្នាំង​មាន​ប្រជាជនអាយុ១៨ឆ្នាំឡើងមានចំនួនជាង៣៩៥ពាន់នាក់ ក្នុងនោះស្រីមាន២១១ពាន់នាក់មានមុខរបរកសិកម្មជាចម្បងប្រមាណ៦៣,៨ភាគរយ មុខរបរសេវាកម្ម កម្មកររោងចក្រសហគ្រាសមាន៣៥,៥ភាគរយ និងមុខរបរសិប្បកម្មចំនួន០,៧ភាគរយ”។ លោកស្រីលើកឡើង​ថា បច្ចុប្បន្នរបាលខេត្តកំពង់ឆ្នាំ​ងបាននិងកំពុង​យកចិត្តទុកដាក់ និងខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យ​ និងលើកផែនការអភិវឌ្ឍន៍​ថ្មីៗសម្រាប់ខេត្ត ស្របតាម​ផែនការអភិឌ្ឍន៍ជាតិ​របស់រាជរដ្ឋាភិបាល​ដើម្បីរួមចំណែកសម្រេចឱ្យបាន​ជោគជ័យតាមកម្មវិធីនយោបាយ​ យុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាល​នីតិកាលទី​៧ និងតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត​ និងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានារបស់ប្រជា​ពលរដ្ឋ​ប្រកបដោយប្រសិទ្ធភាព និងគុណភាព​។ លោកស្រីបន្តទៀតថា កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​របស់រដ្ឋបាលខេត្ត​ គឺ​ផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និងការបញ្ចូលកិច្ចសហ​ប្រតិបត្តិការផ្នែកសង្គមកិច្ច​ ការពារនិងអភិរក្សបរិស្ថាន វប្បធម៌​ សុខាភិបាល ការបណ្តុះបណ្តាល​ធនធានមនុស្ស ការធានា​សុវត្ថិភាព​ សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្ម​ឆ្លងដែននិងការរក្សាតុល្យភាពរវាង​ការអភិវឌ្ឍ និងការអភិរក្សបរិស្ថាន​។ បើតាមលោកស្រី ប៊ន សុភី ​​​ខេត្តកំពង់ឆ្នាំង គឺជាមជ្ឈមណ្ឌលទេសចរណ៍​ដ៏សំបូរបែបនៅទូទាំងខេត្ត​មានរមណីយដ្ឋានទេសចរណ៍ចំនួន​៣៥កន្លែង​ ទេសចរណ៍ប្រវត្តិសាស្ត្រចំនួន​១៤កន្លែង​ ទេសចរណ៍ធម្មជាតិ​១៥កន្លែង រមណីយដ្ឋានកែច្នៃចំនួន​៦កន្លែង ក្នុងនោះរមណីយដ្ឋាន​ទេសចរណ៍ និងសហគមន៍ទេសចរណ៍​ដែលមានសកម្មភាពទទួលទេសចរកម្សាន្ត​ប្រចាំឆ្នាំ​ចំនួន១៣កន្លែង​ រមណីយដ្ឋានទេសចរណ៍ភ្នំព្រះធាតុ […]

photo_2025-12-04_10-37-22
សមាគមស្វាយចន្ទីកម្ពុជាសម្តែងការព្រួយបារម្ភការប្រែប្រួលអាកាសធាតុរំខានដល់វិស័យស្វាយចន្ទី

ភ្នំពេញ៖ ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជាកំពុងប្រឈមនឹងការរំខានកាន់តែខ្លាំងឡើង ខណៈដែលការប្រែប្រួលអាកាសធាតុបន្តផ្លាស់ប្តូរគំរូអាកាសធាតុ និងប៉ះពាល់ដល់ដំណាំនៅទូទាំងតំបន់ផលិតសំខាន់ៗបង្កឡើងដោយ ព្យុះទីហ្វុងបណ្តាលឱ្យស្វាយចន្ទីលូតលាស់យឺត និងទិន្នផលថយចុះ។ ការវាយតម្លៃរបស់អ្នកជំនាញបង្ហាញថា ភ្លៀងធ្លាក់មិនទៀងទាត់ មេឃស្រទុំ និងព្យុះទីហ្វុងចុងរដូវ បានប៉ះពាល់ខ្លាំងដល់ដំណាំស្វាយចន្ទី ដែលបណ្តាលឱ្យមានការលូតលាស់យឺត និងទិន្នផលថយចុះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញដោយសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១​ ខែធ្នូ ឆ្នាំ២០២៥។ យោងអ្នកជំនាញចន្ទីលើកឡើងថា ឆ្នាំ២០២៥ បានឃើញភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា រួមជាមួយនឹងពន្លឺព្រះអាទិត្យតិចរយៈពេលយូរ ដែលប៉ះពាល់ដោយផ្ទាល់ដល់ការលូតលាស់របស់ស្វាយចន្ទី ដោយការបង្កើតពន្លកយឺត ការចេញផ្កាយឺត ទឹកលើដីខ្សាច់-ដីឥដ្ឋ និងស្មៅដុះលើសលប់ក្នុងដំណាក់។ សេចក្តីប្រកាសបានណែនាំថា កសិករនៅក្នុងខេត្តសំខាន់ៗ ដូចជាខេត្តកំពង់ធំ និងខេត្តរតនគិរី គួរប្រុងប្រយ័ត្នចំពោះការខាតបង់ ដែលបង្កឡើងដោយអាកាសធាតុអាក្រក់ រួមទាំងភ្លៀងធ្លាក់ ដែលមិនអាចទាយទុកជាមុនបាន ខ្យល់បក់ខ្លាំង និងសកម្មភាពសត្វល្អិតកើនឡើង។ អ្នកជំនាញបានព្រមានថា បញ្ហាប្រឈមបែបនេះទំនងជាកាន់តែខ្លាំងឡើង ខណៈការប្រែប្រួលអាកាសធាតុកាន់តែមិនទៀតទាត់ នៅក្នុងឆ្នាំខាងមុខ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡូត បានមានប្រសាសន៍ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ មកសមាគមស្វាយចន្ទីកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៤០លើក ដល់កសិករជាង៧៤០០នាក់ មកពី១០ខេត្ត ដោយវគ្គនីមួយៗមានអ្នកចូលរួមជាមធ្យម៩០នាក់ និងផ្តល់អាទិភាពដល់ការរៀនសូត្រជាក់ស្តែង […]

photo_2025-12-02_17-19-00
ធនាគារ  ARDB ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនចិន ដើម្បីកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បាន​​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ (CICC-CAFED, YDD)ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង Cambodia International Chamber of Commerce – Cambodia-China Councils Association for Economic Development, Youth Development Department (CICC-CAFED, YDD)។ នៅក្នុងពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក Johnny Mo ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំធនាគារ ARDB និងបុគ្គលិកពាក់ព័ន្ធមួយចំនួន និងតំណាង Cambodia-China Councils Association for Economic Development […]

Things-to-do-in-Phnom-Penh
ADB អនុម័តកម្មវិធីវិនិយោគចំនួន៧៦៣លានដុល្លារ​​ សម្រាប់លើកកម្ពស់​សុវត្ថិភាពទឹក និង​​​ការ​រស់នៅទីក្រុងរបស់​កម្ពុជា​

ដោយ ឡុង សារេត​ ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៧៦៣លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន២០លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដើម្បីគាំទ្រកម្ពុជាពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ពង្រឹងសន្តិសុខទឹក និងលើកកម្ពស់ភាពធន់និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេសកម្ពុជា។ យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី​១ ខែធ្នូ​ ឆ្នាំ​២០២៥ បាន​​ឱ្យដឹង​ថា ​កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅ​ធន់ និងមាន​សុវត្ថិភាពទឹកនេះ ជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹកនៅក្នុងទីក្រុងចំនួន១៤ និងស្រុកចំនួន១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។ កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ១៥ភាគរយ នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធីគឺជាគ្រួសារក្រីក្រ។ លោកស្រី យ៉ាសមីន សីដីគី (Yasmin Siddiqi) នាយិកាធនាគារ​ ADB ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ​«កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុង ដែលធន់នឹងអាកាសធាតុ និងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និង​សមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជាងពីរលាននាក់ ដោយធានាថា សូម្បីតែសហគមន៍ ដែលងាយរងគ្រោះបំផុតក៏មិនត្រូវបានទុកចោលដែរ»។ ខណៈពេលប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការទទួលបានការផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋាន កើនឡើងដល់ជិត៨៣ភាគរយ ក្នុងឆ្នាំ២០២៤ […]

កាលវិភាគផ្សព្វផ្សាយ