ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ចុះកិច្ចសន្យាជាមួយសហគមន៍៦ និងក្រុមផលិតរបស់គម្រោងអេមស៍ 

ភ្នំពេញ៖ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC)ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសន្យាកសិកម្មផលិតកម្ម ជាមួយសហគមន៏កសិកម្មចំនួន៦ និងក្រុមផលិតរបស់គម្រោងអេមស៍ចំនួន ១៨ ក្រុម។

នៅក្នុងនោះមានកិច្ចសន្យាផលិតស្រូវសរីរាង្គប្រភេទប្រកាន់រដូវសរុបចំនួន ៤.០៧៦ តោន លើផ្ទៃដីផលិតសរុបចំនួន ៤.១៩៧ ហិកតា សមាជិកសរុបចំនួន ១.៣៦៤ គ្រួសារ និងប្រភេទពូជស្រូវសែនក្រអូបសរុបចំនួន ១.០០០ តោន លើផ្ទៃដីផលិតសរុបចំនួន ៣៩៦.៨៥ ហ.ត ស្មើនឹង ៥៧២ គ្រួសារ ដែលសរុបស្មើនឹង ៥.០៧៦ តោន និងមានកសិករចូលរួមផលិត ២.១១៦ គ្រួសារ និងមានបងប្អូនជនជាតិភាគតិច ប្រមាណ ៧០%នៃអ្នកផលិតសរុប។

ពិធីចុះកិច្ចសន្យាទិញលក់នេះ រៀបចំឡើង មានការ​​ចូលរួមពីលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម លោកបណ្ឌិតសុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី, លោក មូល សារិទ្ធ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត មណ្ឌលគិរី, លោក សី ទូច អភិបាលស្រុកកោះញែក លោក កាន់ គន្ធី អគ្គនាយក CACC។

លោក អៀ ចុង អ្នកសម្របសម្រួលអង្គការអុកស្វាមកម្ពុជា និងកញ្ញា ចក់ មួយគា តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា និងមានការចូលរួមផងដែរពីសំណាក់ អស់លោកលោកស្រី ដែលជាឃុំ មេភូមិ មន្ត្រីកសិកម្មឃុំ ប្រធានសហគមន៍កសិកម្ម និងតំណាងក្រុមផលិត និងតំណាងស្ថាប័ននិងដៃគូពាក់ព័ន្ធផ្សេងៗទៀតចំនួន ៨៤នាក់ ស្រី ៤៦។

ពិធីចុះកិច្ចសន្យានេះ គឺជាឆ្នាំទី៣នៃដំណើរការអនុវត្តគម្រោង “ធ្វើឱ្យប្រសើរឡើងវិញនូវកសិកម្មសរីរាង្គសម្រាប់កសិករខ្នាតតូចនៅភាគខាងជើងប្រទេសកម្ពុជា” ដែលបាននឹងកំពុងអនុវត្តរួមគ្នា រវាង CACC និងកម្មវិធីស្បៀងអាហារពិភពលោក(WFP) ដែលគម្រោងនេះទទួលបានថវិកាគាំទ្រពីកម្មវិធីកសិកម្មនិងសន្តិសុខស្បៀងសកល(GAFSP) នៃធនាគារពិភពលោក និងគម្រោង Rice Tech ដែលទទួលបានការគំាទ្រពីរដ្ឋាភិបាលហូឡង់ ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករនៅភាគខាងជើងប្រទេសកម្ពុជា ជាពិសេសខេត្តមណ្ឌលគិរីនិងខេត្តរតនៈគិរី។

ដើម្បីសម្រេចបាននូវគោលដៅរបស់គម្រោង ការផ្សារភ្ជាប់កិច្ចសន្យាផលិតកម្មកសិកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់ផលិតផលស្រូវសរីររាង្គកសិករទៅកាន់ទីផ្សារតាមរយៈគម្រោង ដោយCACC ជាអ្នកប្រមូលទិញ និងក្រុមហ៊ុនអេមរុរ៉ាយស៍ ជាអ្នកនាំចេញផលិតផលសរីរាង្គទាំងនោះទៅកាន់ទីផ្សារអន្តរជាតិ។

លើសពីនេះ CACC ក្រោមកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី ដែលមន្ទីរបាននឹងកំពុងអនុវត្ត “គម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច” ហៅកាត់ថា អេមស៍ (AIMS) ក៏បានលើកទឹកចិត្តផងដែរសម្រាប់ក្រុមផលិតទាំងអស់ទូទាំងខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី ដែលចង់ផ្សារភ្ជាប់កិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុន ជាពិសេសប្រភេទពូជស្រូវប្រណីតមានដូចជា ពូជស្រូវសែនក្រអូប និងពូជស្រូវផ្ការំដួលជាដើម៕ ដោយ ហៃ ស៊ីណា


download27-1760598898-17605989-3515-9542-1760598920
វៀតណាម​បង្ក្រាបបណ្តាញផលិត​ និងចែកចាយ​ប្រេង​ឆា​ក្លែងក្លាយ នៅ​ទូទាំង​ប្រទេស

ហាណូយ៖ អាជ្ញាធរវៀតណាម បានបង្ក្រាបបណ្តាញផលិត​ និងលក់ចែកចាយប្រេងឆាក្លែងក្លាយដ៏ធំមួយ ចំណែកអាជ្ញាធរសុវត្ថិភាពចំណីអាហារវៀតណាម កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តី ព្រមាននៅទូទាំងប្រទេសវៀតណាម ឱ្យប្រុងប្រយ័ត្នដល់សុខភាព។ នគរបាលវៀតណាម នៅក្នុងខេត្ត ហុង យ៉េន (Hung Yen) ស្ថិតនៅភាគខាងត្បូងក្រុងហាណូយ បានបំបែកសំណុំរឿងព្រហ្មទណ្ឌបង្ក្រាបរោងចក្រកែច្នៃម្ហូបអាហាររបស់ជនជាតិវៀតណាមមួយ ឈ្មោះ ជីអេហ្វ វៀតណាម ហ្វូដ (GF Vietnam Food) ដែលបានផលិតប្រេងឆាក្លែងក្លាយ និងលកចែកចាយនៅទូទាំងប្រទេសវៀតណាម។ ក្រុមនគរបាលស៊ើបអង្កេត បាននិយាយថា ប្រេងឆាផលិតដោយរោងចក្រ ជីអេហ្វ វៀតណាម ហ្វូដ ពិតជាមិនបានបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ហើយបានផលិតចែកចាយផលិតផលចំណីអាហារក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។ ប្រេងឆាក្លែងក្លាយរបស់ក្រុមហ៊ុននេះ ត្រូវបានលក់ចែកចាយជាបណ្តាញទៅដល់បណ្តាខេត្ត និងទីក្រុងនានា នៅទូទាំងប្រទេសវៀតណាម ក្រោមម៉ាកយីហោជាច្រើន រួមមាន ឈីកា តាមីនហ្គោល ហ្គោលម៉ាក តុត និង​មេហ្គាហ្វូដ (Chica, Tamin Gold, Goldmax, Tot​, Megafood)។ ពេលនេះអាជ្ញាធរវៀតណាម […]

photo_2025-10-17_07-52-11
សមាគមបណ្តាញកសិករតេជោ ប្ដេជ្ញាលើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងការជំរុញទីផ្សារលើកស្ទួយផលិតក្នុងស្រុក

ភ្នំពេញ៖ សមាគមបណ្តាញកសិករតេជោ បាន​​ប្តេជ្ញាថា នឹងបន្តលើកលើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោ នៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងការជំរុញទីផ្សារលើកស្ទួយផលិតក្នុងស្រុកផងដែរ។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា គោលបំណង និងបេសកកម្មរបស់សមាគម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការតភ្ជាប់គ្នាជាបណ្តាញដ៏រឹងមាំ ដើម្បីលើកកម្ពស់លិតភាពផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារ។ នៅក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា បញ្ហាប្រឈមសំខាន់ៗ ក្នុងការចិញ្ចឹមគោដូចជាបញ្ហាចំណី តម្លៃទីផ្សារ បច្ចេកទេសចិញ្ចឹម និងសុខភាពសត្វជាដើម។ ជាមួយគ្នានេះ អង្គប្រជុំក៏បានកំណត់ចក្ខុវិស័យរួមគ្នា និងប្ដេជ្ញាចិត្តក្នុងការចូលរួម រួមមាន៖ ១៖ លើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ ២៖ បង្កើតបណ្តាញតភ្ជាប់គ្នារវាងអ្នកចិញ្ចឹមគោ និងភាគីពាក់ព័ន្ធ ៣៖ ជំរុញឱ្យមានទីផ្សារ និងទំនុកចិត្ត ៤៖ លើកស្ទួយផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើនសន្តិសុខចំណីអាហារ ៥៖ រួមចំណែកអភិវឌ្ឍវិស័យចិញ្ចឹមគោ ជាផ្នែកសំខាន់មួយនៃវិស័យកសិកម្ម ជាពិសេសជួយបង្កើតការងារ និងបង្កើនចំណូលសម្រាប់កសិករ។ តាមរយៈកិច្ចប្រជុំនេះ […]

image_2025-09-16_15-55-35
អ្នកនេសាទឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មពាណិជ្ជកម្មចំពោះប្រទេសនេសាទត្រីកាម៉ុងហួសកម្រិត

កូប៉ិនហាក៖ ឧស្សាហកម្មនេសាទនៅទ្វីបអឺរ៉ុប បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹងប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប ទទួលខុសត្រូវក្នុងការនេសាទហួសកម្រិតលើអម្បូរត្រីកាម៉ុង ដែលជាស្តុកត្រីដ៏មានតម្លៃបំផុតមួយរបស់ប្រទេសអៀរឡង់។ អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា ការនេសាទត្រីកាម៉ុង គឺប្រាកដណាស់គួរតែផ្អាកក្នុងរយៈពេលពីរឆ្នាំ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានសម្រេច ក្នុងអំឡុងពេលកិច្ចពិភាក្សាជាបណ្តាប្រទេសស្ថិតនៅតាមឆ្នេរសមុទ្រ នាពេលខាងមុខ។ ការនេសាទត្រីកាម៉ុងហួសកម្រិតត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្វើឱ្យវិស័យនេសាទរបស់ប្រទេសអៀរឡង់ បាត់ប្រាក់ចំណួលចន្លោះពី៦៩ ទៅ៨៩លានដុល្លារ។  អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា មានតម្រូវការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពនេសាទត្រីកាម៉ុងហួសកម្រិត ដោយងាកមកអនុវត្តតាមកម្រិតនៃការចាប់ត្រី ដែលត្រូវបានណែនាំដោយក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ។ សេចក្តីណែនាំបែបវិទ្យាសាស្ត្រនឹងត្រូវលើកទៅពិភាក្សា នាសប្តាហ៍ក្រោយរបស់ក្រុមប្រទេសស្ថិតនៅតាមឆ្នេរសមុទ្រនៃសហភាពអឺរ៉ុប ចក្រភពអង់គ្លេស ន័រវែស កោះហ្វារ៉ូ កោះអ៊ីស្លង់ និងប្រទេសហ្គ្រីនឡែន ដែលត្រូវជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ក្រោមការឧបត្ថម្ភរបស់គណៈកម្មការជលផលអាត្លង់ទិកខាងជើង។ ការចរចាត្រូវបានគេរំពឹងថា នឹងមានតម្លៃខ្ពស់ និងឯកភាពលើកូតា ដែលអាចជួយការពារស្តុកត្រីក្នុងសមុទ្រ ដើម្បីរក្សាបាននូវលទ្ធភាពសេដ្ឋកិច្ច។ បណ្តាប្រទេសនៅតាមឆ្នេរសមុទ្រមួយចំនួន ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប បានកំណត់កូតាដោយខ្លួនឯង អំពីបរិមាណត្រូវនេសាទត្រីកាម៉ុង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលគេហៅថា ជាកូតាឯកតោភាគី។ ក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ បានផ្តល់ដំបូន្មានថា លទ្ធផលនៃកូតាឯកតោភាគី បណ្តាលឱ្យមានការនេសាទត្រីកាម៉ុង កើនឡើងលើសពីកម្រិតមានចែងក្នុងសេចក្តីណែនាំបែបវិទ្យាសាស្រ្ត រហូតដល់ទៅ៣៩ភាគរយតាំងពីឆ្នាំ២០២០រហូតមក។ អ្នក​នាំពាក្យរបស់​គណៈកម្មាការ​ដដែលនេះ បាន​និយាយទៀត​ថា ​ត្រូវ​ចាត់វិធានការ​ជា​បន្ទាន់ ​និងច្បាស់លាស់ ដោយ​ចាប់​ផ្តើម​ពី​ការ​រៀប​ចំ​ចែក​រំលែកព័ត៌មាន​ឱ្យបានច្បាស់លាស់។ អ្នកនាំពាក្យរូបនេះ បាននិយាយថា […]

image_2025-10-13_13-42-39
ហ្វីលីពីនទទូចសុំ​ជប៉ុន​ឲ្យ​ទម្លាក់​អត្រាពន្ធនាំចូល​ផ្លែ​ចេក

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនបានត្រៀមផ្តល់សម្បទានដល់ប្រទេសជប៉ុន ដើម្បីជំរុញឱ្យមានកំណែទម្រង់លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ជាពិសេសទាក់ទងនឹងការយកពន្ធខ្ពស់លើផ្លែចេកនាំចូលពីប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រង់ស៊ីស្កូ ធៀវ​ឡួរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ប្រទេសហ្វីលីពីនបានជំរុញប្រទេសជប៉ុនជាយូរមកហើយឱ្យពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ប៉ុន្តែរហូតមកដល់ពេលនេះមិនបានទទួលជោគជ័យឡើយ។ លោករដ្ឋមន្ត្រី​បាន​កត់​សម្គាល់​ថា ប្រទេសជប៉ុន​ឥឡូវ​បាន​បង្ហាញពី​ការ​បើក​ចំហ​ក្នុង​ការ​ពិភាក្សា​លើ​ការ​កែប្រែ ​ដើម្បី​ជា​ថ្នូរ​នឹងការ​សម្បទានពីប្រទេសហ្វីលីពីន។ លោកបានប្រាប់អ្នកសារព័ត៌មានថា «ពួកគេបានលើកឡើងថា វាអាចទៅរួចប្រសិនបើយើងមានអ្វីមួយដើម្បីផ្តល់ឱ្យ។  ដូច្នេះ ខ្ញុំត្រូវពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម រួមទាំងភ្នាក់ងារដៃគូរបស់យើងនៅក្នុងប្រទេសហ្វីលីពីន ដើម្បីរៀបចំកញ្ចប់មួយ ដូច្នេះគេអាចបើកឡើងវិញនូវកិច្ចព្រមព្រៀងទ្វេភាគីស្តីពីភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន»។ គោលដៅសំខាន់មួយសម្រាប់ប្រទេសហ្វីលីពីន គឺកាត់បន្ថយពន្ធលើការនាំចេញផ្លែចេក ដែលក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ជប៉ុនដាក់ពន្ធ១៨ភាគរយចាប់ពីខែមេសា ដល់ខែកញ្ញា និងពន្ធប្រាំបីភាគរយ ចាប់ពីខែតុលា ដល់ខែមីនា។  ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយនៃការនាំចេញ ក្នុងឆ្នាំ២០២៤។ កាលពី១០ឆ្នាំមុន ចំណែកនេះ គឺមានប្រហែល៩០ភាគរយ ប៉ុន្តែបានធ្លាក់ចុះបន្តិចម្តងៗ ដោយសារដៃគូប្រកួតប្រជែងទទួលបានសិទ្ធិនាំចូលផ្លែចេកទៅប្រទេសជប៉ុនដែរ។ ប្រទេសជប៉ុន​អនុវត្ត​ពន្ធ​សូន្យ​លើ​ផ្លែចេកនាំចូល​ពីប្រទេស​ម៉ិកស៊ិក និងប្រទេស​ប៉េរូ ហើយ​យកពន្ធ​ទាប​លើផ្លែចេកនាំចូលពីប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។  ផ្លែចេកវៀតណាម ដែលបច្ចុប្បន្នជាប់ពន្ធចំនួន៥,៤ភាគរយ បានប្រឹងពង្រីកចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសជប៉ុន រហូតដល់៣,២ភាគរយ ក្នុងឆ្នាំ២០២៤។ នៅឆ្នាំ២០២៨ អាត្រាពន្ធគយរបស់វៀតណាមនឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ […]

កាលវិភាគផ្សព្វផ្សាយ