អង្ករនៅកាណាដាមានតម្លៃជាងប្រាំដុល្លារ​ ក្នុងមួយគីឡូក្រាម គឺឡើងថ្លៃពីរដង

តូរ៉ុនតូ៖ យោងតាមស្ថិតិសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់របស់ប្រទេសកាណាដា បានឱ្យដឹងថា តម្លៃអាហារ ដែលធ្លាប់តែមានតម្លៃសមរម្យទាបសម្រាប់ប្រជាជនកាណាដា បានឡើងតម្លៃជាបន្តបន្ទាប់រហូតដល់ជិត៥០ភាគរយនៃតម្លៃដើម ខណៈពេលតម្លៃអង្ករសម្រិតមួយកញ្ចប់ទម្ងន់ពីរគីឡូក្រាម បានឡើងថ្លៃពី៦,៤៦ដុល្លារ ក្នុងខែមិថុនា ឆ្នាំ២០២៤ ឥឡូវបានឡើងថ្លៃដល់៩,៦២ដុល្លារ ក្នុងខែមិថុនា ឆ្នាំ២០២៥ ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។

សារព័ត៌មាន​ តូរ៉ុនតូ ស៊ីធី​ញូវស៍ (Toronto City News) របស់កាណាដា​ បានផ្សាយថា ពេញមួយឆ្នាំ គិតពីពាក់កណ្តាលឆ្នាំ២០២៤ ដល់ពាក់កណ្តាលឆ្នាំ២០២៥ តម្លៃអង្ករនៅតាមផ្សារមួយចំនួនក្នុងប្រទេសកាណាដា មានការប្រែប្រួលតម្លៃ ដោយផ្សារខ្លះឈានដល់កម្រិតតម្លៃកំពូល​ គឺ១០,២០ដុល្លារ សម្រាប់កញ្ចប់អង្ករទម្ងន់ពីរគីឡូក្រាម នៅក្នុងខែមីនា ឆ្នាំ២០២៥។

សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច នៅមហាវិទ្យាល័យ ដាក្លាស (Douglas College) របស់កាណាដា បាននិយាយថា «គេដឹងថា អង្ករត្រូវបានប្រើប្រាស់ដោយប្រជាជន ដែលមានប្រាក់ចំណូលទាប ហើយអង្ករមានសារៈសំខាន់សម្រាប់ជីវិតពួកគេ ។ អង្ករឡើងថ្លៃ គឺ​ជា​ឧបសគ្គ​មួយ​ទៀត​ចំពោះ​លទ្ធភាព​ទិញ​-លក់អង្ករ នៅ​ក្នុង​ប្រទេស​កាណាដា»។

លោកសាស្ត្រាចារ្យបានពន្យល់ថា ទីផ្សារអង្ករប៉ះពាល់ដល់ជនជាតិកាណាដាជាងពីរលាននាក់ ដែលភាគច្រើនជាជនជាតិចិន ជាជនជាតិដើមកំណើតអាស៊ីអាគ្នេយ៍ និងសហគមន៍ជនជាតិឥណ្ឌា ដែលពួកគេរស់​នៅភាគខាងត្បូងប្រទេសកាណាដា​ មានព្រំប្រទល់ជាប់សហរដ្ឋអាមេរិក។

ប្រជាជនកាណាដា ​​ដើមកំណើត​ហ្វីលីពីនម្នាក់ បាន​និយាយ​ថា​ «​ខ្ញុំ​ស្រឡាញ់​អង្ករ ខ្ញុំ​កើត​មក​ហូប​បាយ ហើយ​ខ្ញុំ​មិន​អាច​​ហូប​របស់អ្វី​ផ្សេង​បាន​ទេ​។ អាហារចម្បងរបស់ ខ្ញុំគឺបាយ ដូច្នេះនៅពេលអ្នកសួរខ្ញុំថា តើខ្ញុំគិតយ៉ាងណាចំពោះការឡើងថ្លៃអង្ករបែបនេះ។​​ ខ្ញុំសូមប្រាប់ថា ជាការពិត ខ្ញុំមិនចូលចិត្តបាយពេកទេ ប៉ុន្តែ​បាយ គឺជាការពិតនៃជីវិតខ្ញុំ»។

សេដ្ឋវិទូម្នាក់បាននិយាយថា ការកើនឡើងនៃតម្រូវការអង្ករសម្រាប់ជនអន្តោប្រវេសន៍កាណាដា គឺជាហេតុផលមួយសម្រាប់ការឡើងតម្លៃអង្ករសម្រិត។

លោកសេដ្ឋវិទូ បាននិយាយថា «យើងដឹងថា ជាយូរណាស់មកហើយជនអន្តោប្រវេសន៍រស់នៅទីនេះ ក្នុងប្រទេសកាណាដា ភាគច្រើនជាអន្តោប្រវេសន៍មកពីទ្វីបអាស៊ី ដែលប្រជាជនភាគច្រើនបរិភោគបាយ។ ដូច្នេះ​ បាយ គឺជាអាហារដ៏សំខាន់នៅក្នុងពិភពលោក។ មានន័យថា ប្រសិនបើមនុស្សមកពីផ្នែកនៃពិភពលោក បរិភោគបាយ នោះគួរតែបង្កើនតម្រូវការអង្ករនៅក្នុងប្រទេសកាណាដា ឱ្យបានច្រើនជាងមុន»។

ប្រទេសកាណាដាពឹងផ្អែកទាំងស្រុងលើការនាំចូល និងជាទីផ្សារពិភពលោកសម្រាប់ផលិតផលអង្ករជាលក្ខណៈពាណិជ្ជកម្ម។  ប៉ុន្តែនៅពេលភាពជាដៃគូពិភពលោកបន្តផ្លាស់ប្តូរ ដោយសារពន្ធអាម៉េរិកឡើងច្រើនសន្ធឹកសន្ធាប់ពេក សម្ពាធលើតម្លៃអង្ករបានកើនឡើងដោយសារតែការពឹងផ្អែករបស់ប្រទេសកាណាដា លើការនាំចូលពីអាម៉េរិក។

សេដ្ឋវិទូកាណាដា បាននិយាយទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ការយកពន្ធខ្ពស់របស់សហរដ្ឋអាម៉េរិកមកលើប្រទេសកាណាដា អាចជាឱកាសល្អមួយ​ដើម្បីធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន​​ ដើម្បីនាំចូលអង្ករមកពីបណ្តាប្រទេសទាំងនោះ។

លោកបាននិយាយថា «ការគំរាមកំហែងនៃពន្ធនាំចូលពីសហរដ្ឋអាម៉េរិកពិតជាបានក្លាយមកជាពរជ័យមួយសម្រាប់រកទីផ្សារផ្សេង។ ព្រោះវាបើកឱកាសកាន់តែច្រើននៅក្នុងប្រទេសកាណាដា ដើម្បីងាកទៅរកប្រទេសដទៃទៀត ជាពិសេសប្រទេសមួយក្រុមធំ ហៅកាត់ថា អាស៊ាន ដែលជាប្រទេសផលិតអង្ករដ៏សំខាន់បំផុតនៅក្នុងពិភពលោក»។

ម្ចាស់អាជីវកម្មលក់អង្ករនៅក្នុងប្រទេសកាណាដា​ ក៏កំពុងមានអារម្មណ៍ថា អង្ករនឹងបន្តឡើងថ្លៃថែមទៀត​​ នាពេលខាងមុខ​ ព្រោះអង្ករនៅក្នុងប្រទេសកាណាដា​ភាគច្រើន ត្រូវនាំចូលពីសហរដ្ឋអាម៉េរិក។

ម្ចាស់ហាងលក់អង្ករម្នាក់ មានដើមកំណើតឥណ្ឌា បាននិយាយថា  អ្នក​ផ្គត់​ផ្គង់​អង្ករត្រូវ​ពឹង​ផ្អែក​ទាំងស្រុងលើ​ទីផ្សារ​អន្តរជាតិ ហើយ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេងៗ។  ប៉ុន្តែ​ដោយសារ​អង្ករ​ជា​អាហារ​សំខាន់​សម្រាប់​សហគមន៍​ផ្សេងៗ ដូច្នេះតម្រូវការ​មិន​បាន​ធ្លាក់​ចុះ​ទេ។

ចំណែកនៅតាមភោជនីយដ្ឋាន នៅក្នុងប្រទេសកាណាដាវិញ អត្រាពន្ធគយរបស់សហរដ្ឋអាម៉េរិកកំពុងតែឱ្យធ្វើម្ចាស់ហាងពិបាកគិតទុកមុន។

រីឯអ្នកគ្រប់គ្រងភោជនីយដ្ឋានបែបកូរ៉េម្នាក់ នៅក្នុងទីក្រុង តូរ៉ុនតូ បាននិយាយថា មិនត្រឹមតែអង្ករនាំចូលមកពីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ដែលឡើងថ្លៃ សូម្បីតែគ្រឿងទេសជាច្រើនទៀត រួមទាំងសាច់មាន់ក៏ឡើងថ្លៃផងដែរ។

លោកបាននិយាយថា «ដោយសារតែយើងប្រើអង្ករអាម៉េរិកដើម្បីដាំបាយ ដូច្នេះការកើនឡើងតម្លៃអង្ករនាំចូលពីសហរដ្ឋអាម៉េរិក​​ ធ្វើឱ្យអង្ករនៅតាមផ្សារឡើងថ្លៃដែរ»៕


photo_2025-10-16_10-54-14
នគរបាលវៀតណាមរឹបអូសសាច់គោជប៉ុនក្លែងក្លាយ៦៥តោន និងចាប់ខ្លួនមនុស្សបួននាក់

នគរបាលវៀតណាមរឹបអូសសាច់គោជប៉ុនក្លែងក្លាយ៦៤តោន និងចាប់ខ្លួនមនុស្សបួននាក់ ហាណូយ៖ នគរបាលវៀតណាមក្នុងទីក្រុងហាណូយ កាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ខ្លួនឈ្មួញទុច្ចរិតបួននាក់ និងរឹបអូសបានសាច់គោជប៉ុនក្លែងក្លាយជាង៦៥តោន ដែលកែច្នែពីសាច់ក្របីតាមរយៈការចាក់បញ្ចូលសារធាតុគីមី។ សារព័ត៌មានវៀតណាម​ អេចប្រេស​ បានចេញផ្សាយកាលពីនៅថ្ងទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា នាយកប្រតបត្តិក្រុមវៀតណាម ឈ្មោះ ហីដា ហ្វូដ ជេអេសស៊ី (HIDA FOOD JSC) ឈ្មោះ ង្វៀង ធិហ្វឺងថាវ​ ( Nguyen Thi Phuong Thao) ភេទស្រី និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនបីនាក់ផ្សេងទៀត ពីបទផលិត និងចែកចាយផលិតផលអាហារក្លែងក្លាយ។ បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនកែច្នៃសាច់គោក្លែងក្លាយនេះ​ មានឈ្មោះ ង្វៀង ធិទ្វីហ៊រ  ( Nguyen Thi Thuy Hoa) ភេទស្រី ជាប្រធានគណនេយ្យ ឈ្មោះ ង្វៀង ធិស៊ុង (Nguyen Thi Dung) ភេទស្រី ជានាយកផ្នែកផលិតកម្ម និងឈ្មោះ ចិន ហ័ងហ្វឺក […]

image_2025-10-13_13-37-05
អូស្ត្រាលី​ព្រួយបារម្ភ​ពី​ការ​នាំ​ចូលផ្លែ​ចេក​ពី​ហ្វីលីពីន ព្រោះខ្លាចនាំមេរោគ​ និងសត្វល្អិតចង្រៃមកដែរ

ទីក្រុងកង់បេរ៉ា៖ ឧស្សាហកម្មចេកអូស្ត្រាលីកំពុងសម្តែងការព្រួយបារម្ភអំពីដំណើរការត្រួតពិនិត្យជាថ្មីឡើងវិញ ដើម្បីពិចារណាលើការចូលផ្លែចេកពីប្រទេសហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បានស្នើសុំជាផ្លូវការឱ្យធ្វើបច្ចុប្បន្នភាពចំពោះពិធីសារស្តីពីជីវសុវត្ថិភាព ដែលអូស្ត្រាលីតម្រូវឱ្យវាយតម្លៃក្រោមកាតព្វកិច្ចពាណិជ្ជកម្មអន្តរជាតិ។ ប្រធានក្រុមប្រឹក្សាអ្នកដាំចេកអូស្ត្រាលី បាននិយាយថា ការអនុញ្ញាតឱ្យមានការនាំចូលអាចធ្វើឱ្យឧស្សាហកម្មដំណាំចេកក្នុងស្រុក ដែលមានតម្លៃប្រហែល៨៥០លានដុល្លារអាចជួបបញ្ហានាពេលខាងមុខ។ លោក​បានបន្ត​ថា​ «​យើង​ដាំ​ចេក​គ្រប់គ្រាន់​ក្នុង​ប្រទេស​អូស្ត្រាលី ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​របស់​យើង​។  យើងទទួលបានកំណត់ត្រាជីវសុវត្ថិភាពដ៏ល្អបំផុតមួយនៅលើពិភពលោក សម្រាប់ប្រទេសអូស្ត្រាលី ហើយមិនមានប្រទេសណាមួយក្នុងពិភពលោក ដែលអាចផ្គូរផ្គងពួកយើងលើជីវសុវត្ថិភាពទាំងនោះបានទេ»។ លោកបាននិយាយបន្ថែមថា ការវាយតម្លៃកន្លងមកបានកំណត់អំពីប្រភេទជំងឺកើតលើដើមចេក មានដូចជា ជំងឺក្រាស៊ី និងជំងឺខ្លោចស្លឹកចេក ដែលជាហេតុផលដើម្បីរឹតបន្តឹងការធ្វើពាណិជ្ជកម្ម ព្រោះអូស្ត្រាលី​ជា​ប្រទេស​តែ​មួយ​គត់ ​ដែល​បាន​លុប​បំបាត់ជំងឺខ្លោចស្លឹក តាំង​ក្នុង​ឆ្នាំ២០០៥មកម្លេះ។ នៅក្នុងប្រទេសអូស្ត្រាលី មានកសិករដាំចេកជាង៥០០នាក់ ឬស្មើនឹង៩៤ភាគរយនៃផលិតកម្ម ភាគច្រើនស្ថិតភាគខាងលិចប្រទេស ដោយបង្កើតការងារបានជាង១៨ ០០០កន្លែអ និងបានរួមចំណែកសេដ្ឋកិច្ចជាតិប្រមាណជា៨៥០លានដុល្លារ។ សំណើថ្មីពីប្រទេសហ្វីលីពីនចំពោះប្រទេសអូស្ត្រាលី រួមមានពូជចេកអំបូង និងខេត្តនាំចេញថ្មី ដែលមិនត្រូវបានពិចារណាក្នុងការធ្វើវិភាគរកហានិភ័យនាំចូលឆ្នាំ២០០៨ឡើយ។  ចំណែកមន្ត្រីមកពីក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ នឹងវាយជាតម្លៃថ្មី និងពិគ្រោះយោបល់ជាមួយអ្នកដាំដុះនៅក្នុងតំបន់ភាគខាងជើងប្រទេសអូស្ត្រាលី។ ចំណែកនៅក្នុងសភា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអូស្ត្រាលីវិញ បានបញ្ជាក់ថា មិនមានលទ្ធផលកំណត់ទុកជាមុនចំពោះការពិនិត្យឡើងវិញនោះទេ ដោយលោករំឭកថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងបានណែនាំថា រដ្ឋាភិបាលកំពុងតែវាយតម្លៃតាមបែបវិទ្យាសាស្ត្រ និងភស្តុតាងរបស់សំណើពីប្រទេសហ្វីលីពីន។ លោកបានមានប្រសាសន៍ទៀតថា ក្នុងនាមជានាយករដ្ឋមន្ត្រី […]

561351377_1211147777704897_1675673441858257864_n
ឧកញ៉ា ឡាយ ឈុនហួ ដឹកនាំសមាជិកជួបពិភាក្សាជាមួយក្រុមហ៊ុននាំចូលអង្ករ នៅប្រទេសអ៊ីតាលី

ប្រទេសអ៊ីតាលី៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសមាជិកសហព័ន្ធ ដោយមានក្រុមហ៊ុននាំអង្ករចេញចំនួនប្រាំមួយណជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group នៅក្រុង Valle Lomellina ប្រទេសអ៊ីតាលី។ បន្ទាប់ពីដំណើរបេសកកម្មចូលរួមការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ Anuga Food Fair 2025 នាទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកចំនួនប្រាំមួយក្រុមហ៊ុន ក្នុងនោះ មាន ១) ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន ២) ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី ៣) ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត ៤) ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល […]

IMG_0313
កញ្ញា សាំង សារ៉ង ស្រលាញ់មុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្ម ទោះបីលំបាកក៏មិនបោះបង់

ដោយ ឡុង សារេត កំពង់ស្ពឺ៖ កញ្ញា សាំង សារ៉ង មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតផ្សេងទៀត ដែលចាប់យកមុខជំនាញវិទ្យាសាស្ត្រជលផលនិងវារីវប្បកម្ម បើទោះដឹងថាប្រឈមនិងការលំបាកសម្រាប់មនុស្សស្រី ក៏នៅតែមិនបោះបង់ការតស៊ូរហូតទទួលបានជោគជ័យ។ កញ្ញាលើកឡើងថា មុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មមួយនេះ សម្រាប់និស្សិត ឬកូនអ្នកចង់ស្រួលអាចថា វាពិបាកបើប្រៀបធៀបនិងមុខជំនាញផ្សេងៗ ដោយសារមុខជំនាញជលផលនេះ គឺទាមទារឱ្យយើងខិតខំប្រឹងប្រែងខ្លាំង។ សម្រាប់និស្សិតជាស្ត្រីទីមួយត្រូវលះលះបង់រូបសម្រស់ ព្រោះត្រូវការចុះទឹក ចូលព្រៃ ចុះសមុទ្រ  នៅហាលវាលហាលក្តៅអត់ធ្វើការនៅក្នុងម្លប់ ឬកន្លែងត្រជាក់ដូចមុខជំនាញផ្សេងៗទៀតនោះទេ។ ដូច្នេះមុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មសម្រាប់អ្នកដែលធ្វើការស្រួលៗ វាជួបលំបាកបន្តិច។ ប៉ុន្តែវាសប្បាយសម្រាប់អ្នកស្រលាញ់ និងចូលចិត្តជំនាញមួយនេះ។ បើតាមកញ្ញាសាំង សារ៉ង អះអាងទៀតថា នៅក្នុងការសិក្សាអស់រយៈពេលបួនឆ្នាំកន្លងមក កញ្ញាមិនធ្លាប់នឹកដល់រឿងធុញធប់និងមុខជំនាញនេះទេ។ តែផ្ទុយទៅធ្វើឱ្យកញ្ញាកាន់តែស្រលាញ់ និងចូលចិត្តថែមទៀត។ តួយ៉ាងសារណាបញ្ចប់ការសិក្សាទាក់ទងនិងស្មៅសមុទ្រ នាងបានចំណាយពេលបួនខែស្នាក់នៅលើកោះមួយនៅក្នុងខេត្តកែប ទោះបីក្តៅក៏ដោយនៅតែពេញចិត្ត។ កញ្ញាបានលើកឡើងថា ក្រោយពីទទួលសញ្ញាបត្របញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មនេះ។  កញ្ញាមានគោលបំណងចង់ធ្វើការ ជាងការបង្កើតអាជីវកម្មដោយខ្លួនឯង ដោយសារបងប្រុសរបស់ខ្លួនបានបង្កើតកសិដ្ឋានចិញ្ចឹមត្រី និងដាំបន្លែរួចហើយ។ ដូច្នេះបើមានឱកាសចង់ធ្វើការច្រើនជាង៕

កាលវិភាគផ្សព្វផ្សាយ