អាកាសធាតុក្តៅផ្តល់ឪកាសល្អសម្រាប់ចាប់ផ្តើមដាំដំណាំស្រូវក្នុងប្រទេសនូវែលសេឡង់

វែលីងតោន៖ បរិស្ថានវិទូនូវេលសេឡង់ ដើមកំណើតជប៉ុន បាននិយាយ​ថា ​ខណៈ​ពេលចំណង់​ចំណូល​ចិត្ត​របស់ប្រជាជន​នូវែលសេឡង់ចំពោះបាយ​កាន់តែ​កើនឡើង ការ​ដាំ​ដំណាំ​ស្រូវឱ្យបានកាន់​តែ​ច្រើន​នៅក្នុងប្រទេស គឺជារឿងល្អ ជាពិសេសការប្រែប្រួលអាកាសធាតុ គឺជាអំណោយផលដល់ដំណាំស្រូវ។

សារព័ត៌មានរបស់នូវែលសេឡង់ បានផ្សាយថា លោកស្រី យូគី ហ្វូគូដា (Yuki Fukuda) ជាបរិស្ថានវិទូម្នាក់ ដែលបានសិក្សាផ្នែកសាកវប្បកម្មនៅសាកលវិទ្យាល័យ លីនខុន (Lincoln) បាននិយាយថា ការដាំស្រូវនៅក្នុងប្រទេសនូវែលសេឡង់នឹងផ្តល់សុវត្ថិភាពដល់សន្តិសុខស្បៀង សម្រាប់កសិផលដែលបច្ចុប្បន្នត្រូវបាននាំចូលទាំងស្រុងពីក្រៅប្រទេស។

លោកស្រីបានមានប្រសាសន៍ដូច្នេះថា សព្វថ្ងៃមិនមានផលិតកម្មពាណិជ្ជកម្មងង្ករទាល់តែសោះនៅក្នុងប្រទេសនូវែលសេឡង់ ដូច្នេះយើងកំពុងនាំចូលអង្ករពីបរទេសក្នុងតម្លៃប្រហែល៩៥លានដុល្លារ ដែលស្មើនឹងប្រហែល៨៥ ០០០តោន ដែលជាអង្ករជាច្រើនត្រូវបាននាំចូល ហើយការដឹកជញ្ជូនកាន់តែទូលំទូលាយផងដែរ។

លោកស្រី​បន្ត​ថា ប្រទេសនូវែលសេឡង់​នាំ​ចូលអង្ករ​ពី​ប្រទេស​ចំនួន​បួន មានប្រទេសថៃ អូស្ត្រាលី វៀតណាម និងប្រទេសឥណ្ឌា ប៉ុន្តែដោយសារប្រទេសទាំងនេះនៅជិតខ្សែអេក្វាទ័រ ធ្វើឱ្យប្រទេសទាំងនោះទទួលរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នាពេលថ្មីៗនេះ។

លោកស្រីបរិស្ថានវិទូ បានអះអាងថា ជាពិសេសឥណ្ឌា គឺជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោក ដែលមានប្រជាជនចំនួន១,៤ពាន់លាននាក់។ ប្រទេសឥណ្ឌា អាចមានកំណើនប្រជាជនប្រហែល២៥០លាននាក់ថែមទៀត​ ក្នុងរយៈពេល២៥ឆ្នាំខាងមុខ ដូច្នេះឥណ្ឌាត្រូវបង្កើនស្បៀងអាហារថែមទៀត ដើម្បីបំពេញតម្រូវការនៅក្នុងប្រទេស។

លោកស្រី​បន្ត​ថា នៅ​តំបន់​មួយ​ចំនួន​នៃទ្វីប​អាស៊ី មានអាកាសធាតុ​ក្តៅ​ខ្លាំង​ពេក​ បង្កការលំបាកដល់ការដាំ​ដំណាំស្រូវឱ្យទទួលទិន្នផលខ្ពស់។ ចំណែក​កម្ពស់​ទឹក​សមុទ្រ​ក៏​កើនឡើង​ដែរ ធ្វើឱ្យស្រែ​ខ្លះ​មាន​ជាតិ​ប្រៃកាន់តែ​ច្រើន​ ហើយ​សម្រាប់ប្រទេសនូវែលសេឡង់ អាកាសធាតុ​កាន់តែ​ក្តៅ ដូច្នេះ​​កាន់តែ​ស័ក្តិសម​ក្នុង​ការដាំ​ដំណាំ​ស្រូវ​។

លោកស្រីបរិស្ថានវិទូ ដើមកំណើតជប៉ុន បានលើកពីសុភាសិតមួយថា «យើងមានសុភាសិតមួយនៅក្នុងប្រទេសជប៉ុន និយាយាថា អង្ករមួយគ្រាប់មា នព្រះ៨៨អង្គគង់នៅក្នុងនោះ ហើយអង្ករពិតជាមានតម្លៃណាស់ ដូច្នេះអ្នកកុំខ្ជះខ្ជាយ។ ​នៅ​ពេល​​អ្នក​ចាប់​ផ្ដើម​ដាំ​ស្រូវ អ្នក​ពិត​ជា​ដឹង​ថា ​វា​មាន​តម្លៃ​យ៉ាង​ណា ដូច្នេះ​អ្នក​នឹង​មិន​ខ្ជះខ្ជាយ​គ្រាប់​ធញ្ញជាតិ​ឡើយ»។

លោកស្រី យូគី ហ្វូគូដា ទើបតែទិញម៉ាស៊ីនកិនស្រូវមួយគ្រឿង ក្រោមថវិកាជំនួយពីក្រុមប្រឹក្សាក្រុង ហើយលោកគ្រោងនឹងរៀបចំសិក្ខាសាលាមួយ ដើម្បីចែករំលែកពិសោធន៍របស់លោកស្រីក្នុងការដាំស្រូវនៅក្នុងប្រទេសនូវែលសេឡង់៕


photo_2026-02-05_11-54-41 (3)
ការកែច្នៃនៅក្នុងវិស័យវារីវប្បកម្មជួយកាត់បន្ថយផលប៉ះពាល់ដល់កសិករ ពីការប្រែប្រួលតម្រូវការនៅលើទីផ្សារ

ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងខ្នាតពាណិជ្ជកម្មបន្តមានការកើនឡើង គេសង្កេតឃើញការកែច្នៃផលត្រី ដែលបានមកពីវិស័យវារីវប្បកម្មក្នុងស្រុក ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ​​ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល។ ការកើនឡើងនៃអាជីវកម្មកែច្នៃត្រីក្នុងស្រុកនេះ ត្រូវបានអ្នកជំនាញចាត់ទុកថា បានចូលរួមចំណែកជួយឱ្យអ្នកចិញ្ចឹមត្រីអាចជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលតម្រូវការនៅលើទីផ្សារ​ និងនៅក្នុងរដូវកាលប្រមូលផល។ លោក ឡែមផូរ វរិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជាណ បានមើលឃើញថា ការកែច្នៃជាវិធីមួយដ៏ល្អសម្រាប់ជួយដល់អ្នកចិញ្ចឹមត្រីនៅពេលដែលត្រីកកស្ទះច្រើននៅលើទីផ្សារ ព្រោះតម្រូវការបរិភោគត្រីប្រចាំថ្ងៃនៅក្នុងស្រុកនៅមានកម្រិត។ ដូច្នេះនៅពេលទីផ្សារត្រីមានច្រើន ការកែច្នៃ​ គឺជាវិធីដោះស្រាយមួយដ៏ល្អ។ ខណៈពេលសិប្បកម្មកែច្នៃត្រីមានការរីកចម្រើនពីមួយថ្ងៃទៅមួយ ហើយផលិតផលត្រីកែច្នៃមានកាន់តែច្រើននៅលើទីផ្សារ សម្រាប់ប្រកួតប្រជែងជាមួយផលិតផលនាំចូលមកពីក្រៅប្រទេស។ លោកបានមានប្រសាសន៍ថា​  “ជាការសង្កេត យើងឃើញការកែច្នៃផលិតផលនៅក្នុងវិស័យវារីប្បកម្មនេះ វាជួយបានច្រើនដល់អ្នកចិញ្ចឹមត្រីក្នុងស្រុក ដោយសារនៅពេលត្រីនៅលើទីផ្សារកកស្ទះ បានអ្នកប្រកបមុខរបរកែច្នៃទិញយកត្រីពីអ្នកចិញ្ចឹម ។ កន្លងមកពេលម្ចាស់អាជីវកម្មចង់ធ្វើការកែច្នៃផលិតផលក្នុងវិស័យវារីវប្បកម្ម តែងតែពឹងផ្អែកទៅលើត្រីនាំចូលពីខាងក្រៅ។ តែបច្ចុប្បន្ននេះនៅតាមកសិដ្ឋានចិញ្ចឹមត្រីពេលចង់បានទីផ្សារល្អ គាត់អាចទាក់ទងជាមួយអ្នកកែច្នៃឱ្យខិតខំអនុវត្តវារីវប្បកម្មល្អ  ធ្វើឱ្យអ្នកកែច្នៃ និងប្រមូលទិញត្រីពីពួកគាត់។ ពីព្រោះអ្នកកែច្នៃគេត្រូវការផលិតផលមួយមានម៉ាកសម្គាល់គុណភាព CQS ដែលអ្នកបរិភោគមានទំនុកចិត្តលើនិមិត្តសញ្ញា CQS”។ លោកបានលើកឡើងថា តាមការសង្កេតរយៈពេលពីរឆ្នាំកន្លងមកនេះ ការកែច្នៃនៅក្នុងប្រទេសកម្ពុជា មានការកើនឡើង ហើយក្នុងនោះមានសិប្បកម្មប្រហែលប្រាំពីរកន្លែង ទទួលបាននិមិត្តសញ្ញាសម្គាល់គុណភាព CQS។ និមិត្តសញ្ញាសម្គាល់គុណភាពនេះ ធ្វើទីផ្សារកាន់តែធំ ហើយមានសិប្បកម្មមួយចំនួនក៏បាននាំចេញផលិតផលកែច្នៃទៅលក់នៅក្រៅប្រទេសថែមទៀតផង៕

photo_2026-02-06_07-06-36 (3)
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា​​ អំពាវនាវឱ្យ​ពង្រឹងការត្រួតពិនិត្យ​លើការនាំចូលសត្វ​ពីខាងក្រៅ​​ ដើម្បីការពារ​ផលប្រយោជន៍កសិករក្នុងស្រុក​

ដោយ ឡុង សារេត ភ្នំពេញ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគម​អ្នកចិញ្ចឹមសត្វកម្ពុជាបាន​អំពាវនាវ​ដល់ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ ជាពិសេសមន្ត្រីជំនាញប្រចាំការនៅច្រកព្រំដែន​ ត្រូវជួយ​ពង្រឹងការត្រួតពិនិត្យ​ឱ្យបានតឹងរឹង​លើការនាំចូលជ្រូករស់មកពីប្រទេសខាងក្រៅ​ ដើម្បីចូលរួមការពារផលប្រយោជន៍​របស់អ្នកចិញ្ចឹមសត្វនៅក្នុងស្រុក។ ការអំពាវនាវ​របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា​ ធ្វើឡើងក្រោយពីមាន​​ក្រុមអន្តរាគមន៍បង្ក្រាប​បទល្មើសចលនាសត្វ និងផលិតផលកម្ម​នៃអគ្គនាយកដ្ឋាន​សុខភាពសត្វ​ និងផលិតកម្មសត្វ​ សហការជាមួយ​មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ​ខេត្តព្រះវិហារ​ និងអធិការដ្ឋានស្រុករវៀង ​កាលពីថ្ងៃទី​៤ ខែកុម្ភៈកន្លងមកនេះ​​ បានធ្វើប្រតិត្តិការ​ត្រួតពិនិត្យជាក់ស្តែង​លើការដឹកជញ្ជូន​សត្វ និងផលិតផលសត្វ​ នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដោយស្ទាក់ឃាត់រថយន្តមួយគ្រឿង ម៉ាកហ៊ីយុនដាយ ដឹកជ្រូករស់ចំនួន១៦០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅតាមបណ្ដារាជធានីខេត្ត។ យោងតាម​អគ្គនាយកដ្ឋាន​សុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា ក្រោយពីមន្ត្រីជំនាញបានពិនិត្យជាក់ស្តែងឃើញថា ការដឹកជញ្ជូនជ្រូករស់ខាងលើពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបាននាំយកវត្ថុតាងមករក្សាទុកនៅទីតាំងធ្វើចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ ពាក់ព័ន្ធករណីនេះ, លោក ស្រ៊ុន ពៅ […]

image_2026-01-22_08-27-24
កាហ្វេរ៉ូប៊ូស្តា របស់ឥណ្ឌូណេស៊ី ទទួលបានលិខិតបញ្ជាក់ឱ្យនាំចេញទៅអូស្ត្រាលី

ប៉ាឡាំបាង៖ ទីភ្នាក់ងារចត្តាឡីស័កនៃខេត្តស៊ូម៉ាត្រាខាងត្បូង បានចេញវិញ្ញាបនបត្របញ្ជាក់ថា កាហ្វេប្រភេទ រ៉ូប៊ូស្តា (Robusta) ចំនួន៨,៨តោន នៅតំបន់ប៉ាហ្គារ៉ាឡាំ (Pagaralam) ដើម្បីនាំចេញទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលនេះគឺជាការនាំចេញកាហ្វេទៅក្រៅប្រទេសមួយទៀត ស្របពេលឥណ្ឌូណេស៊ីកំពុងព្យាយាមពង្រីកការនាំចេញកសិផល និងពង្រឹងលទ្ធភាពចូលទៅកាន់ទីផ្សារ។ លោកស្រី ស្រ៊ី អេនដាស អេកានដារី (Sri Endah Ekandari) ប្រធានទីភ្នាក់ងារចត្តាឡីស័ក បាននិយាយកាលពីថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២៦ថា មុនពេលដឹកជញ្ជូន កាហ្វេត្រូវបានឆ្លងកាត់នីតិវិធីដាក់ឱ្យនៅដាច់ពីគេ រួមទាំងការត្រួតពិនិត្យទ្រងទ្រាយគ្រាប់ និងការធ្វើតេស្តរបស់មន្ទីរពិសោធន៍ ដើម្បីធានាមិនមានសត្វល្អិត និងជំងឺ ហើយស្របតាមច្បាប់នាំចូលរបស់អូស្ត្រាលី។ លោកស្រីបាននិយាយថា តម្រូវការសំខាន់មួយសម្រាប់ផលិតផលដំណាំ ដែលនាំចូលទៅក្នុងប្រទេសអូស្ត្រាលី គឺវិញ្ញាបនប័ត្រអនុញ្ញាតឱ្យដឹកជញ្ជូន ដោយបញ្ជាក់ថា កាហ្វេពិតជាមិនមានសត្វល្អិតចង្រៃ ជាពិសេសប្រភេទ សត្វខ្មូត ដែលត្រូវបានអាជ្ញាធរជីវសុវត្ថិភាពអូស្ត្រាលីប្រយ័ត្នប្រយែងបំផុត។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍ និងការត្រួតពិនិត្យដោយក្រុមចត្តាឡីស័កខេត្តស៊ូម៉ាត្រាខាងត្បូង បានបញ្ជាក់កាហ្វេ រូប៊ូស្តា ដាំនៅតំបន់ប៉ាហ្គារ៉ាឡាំ ពិតជាគ្មានសត្វខ្មូត ហើយត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូននាំចេញទៅគោលដៅក្នុងអូស្ត្រាលី ក្រោមពិធីសារធ្វើចត្តាឡីស័កមុននឹងនាំចេញ។ លោកស្រីបានមានប្រសាសន៍ថា «យើងធានាថា រាល់ទំនិញនាំចេញត្រូវបានឆ្លងកាត់នីតិវិធីដាក់ឱ្យនៅដាច់ពីគេឱ្យបានត្រឹមត្រូវ ដើម្បីបំពេញតាមតម្រូវការបច្ចេកទេស ដែលកំណត់ដោយប្រទេសគោលដៅ។ ដំណើរការនេះជួយបង្កើនភាពជឿជាក់លើផលិតផល […]

608548493_1171822631738397_2460587379731190103_n
លទ្ធផលដំណើរទស្សនកិច្ចតំណាងសមាគមបណ្តាញកសិករតេជោនៅវៀតណាម

ភ្នំពេញ៖ លោក ណុប នុន​ អនុប្រធានសមាគមបណ្តាញកសិករតេជា ក្នុងវិស័យបន្លែផ្លែឈើ និងសត្វ ក្នុងកសិដ្ឋាន បាន​​បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ដែលចាប់ផ្តើមពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២២០២៦។ លោកបានរៀបរាប់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ ការមកដល់របស់ក្រុមការងារសមាគមនៅក្រុងដាឡាត​ ហើយត្រូវបានទទួលស្វាគមន៍យ៉ាងចិត្តទុកដាក់ និងប្រកបដោយគុណតម្លៃខ្ពស់បំផុត​នៅព្រលានយន្តហោះរហូត​ ហើយញាំអាហារពេលល្ងាចរហូតដល់សណ្ឋាគារ​ របស់ក្រុមហ៊ុន Kunyu Greenhouse Engineering Co., Ltd.។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ណុប នុន បានទទួលការស្វាគមន៍របស់ក្រុមការងាររបស់ក្រុមហ៊ុន Kunyu និងបានពិភាគ្សាការងារជាច្រើនពាក់ព័ន្ធនឹងសក្តានុពលទីផ្សារកសិកម្ម​ និងឪកាសវិនិយោគនៅកម្ពុជា និងជាពិសេសកិច្ចសហការណ៍រវាងក្រុមហ៊ុនសំណង់ផ្ទះសំណាញ់ និងសមាគមបណ្តាញកសិករតេជា ដើម្បីសម្រេចបានប្រសិទ្ធភាពថ្លៃដើមកសិកម្ម​ គុណភាព និងសុវត្ថិភាពនៃបន្លែ ផ្លែឈើសម្រាប់ការប្រើប្រាស់ផ្ទាល់ និងការកែច្នៃ វិចខ្ចប់ និងរក្សាទុកផ្សេងៗ។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦  ក្រុមការងាររបស់ក្រុមហ៊ុន Kunyu Greenhouse Engineering Co., […]

កាលវិភាគផ្សព្វផ្សាយ