កសិករដាំបន្លែនៅខេត្តត្បូងឃ្មុំចង់ឃើញពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក ហើយកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីខាងក្រៅ

រាជធានីភ្នំពេញ៖ ស្របពេលកសិករនៅតាមបណ្តាខេត្តបង្កើនការដាំដុះបន្លែ ផ្លែឈើ ព្រមទាំងង្កើនការកែច្នៃផលិតផល និងផ្គត់ផ្គង់កាន់តែសម្បូរបែបនៅតាមទីផ្សារ ស្របជាមួយគ្នានេះ កសិករប្រកបមុខរបរដាំបន្លែនៅក្នុងផ្ទះសំណាញ់មួយនៅខេត្តត្បូងឃ្មុំ ចង់ឃើញប្រជាពលរដ្ឋងាកមកគាំទ្រ និងប្រើប្រាស់ផលិតក្នុងស្រុកទាំងអស់គ្នា ហើយកាត់បន្ថយការផលិតផលនាំចូលពីខាងក្រៅ។

លោក លីម ផេង ម្ចាស់កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងនាមជាកសិករដាំបន្លែនៅក្នុងខេត្តត្បូងឃ្មុំម្នាក់ ក្នុងពេលបច្ចុប្បន្ន លោកមិនចង់ប្រើផលិតផលនាំចូលពីប្រទេសជិតខាង ជាពិសេសផលិតផលនាំចូលមកពីប្រទេសថៃទៀតនោះទេ។ កន្លងមកពលរដ្ឋគាំទ្រផលិតផលនាំចូល ដោយសារតែការដាំដុះបន្លែ ផ្លែឈើ និងការកែច្នៃវេចខ្ចប់ផលិតផលមិនទាន់គ្រប់ទៅតាមតម្រូវការ ប៉ុន្តែសព្វថ្ងៃនេះ គឺមានគ្រប់គ្រាន់ មិនថាប្រភេទផ្លែឈើ សូម្បីតែប្រភេទបន្លែស្លឹកស៊ឹងតែអាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ក្នុងស្រុកបានដោយខ្លួនឯង ដោយពុំចាំបាច់នាំចូលមកពីខាងក្រៅដូចមុនទៀតឡើយ។

លោកបានឱ្យដឹងទៀតថា «ពលរដ្ឋខ្មែរយើងគួរតែយល់ឃើញថា សព្វថ្ងៃនេះផលិតផលកែច្នៃក្នុងស្រុកមានគ្រប់គ្រាន់សម្រាប់បរិភោគ។ យើងមិនចាំបាច់នាំចូលមកពីខាងក្រៅ ក៏យើងអាចផ្គត់ផ្គង់បានដែរ ទាំងភេសជ្ជៈ និងម្ហូបអាហារជាដើម។ ដូច្សនេះយើងគួរតែឈប់នាំចូល ឬកាត់បន្ថយការនាំចូលឱ្យបានច្រើន»។

លោកបន្តទៀតថា «យើងគួរតែប្តេជ្ញាចិត្តដោយខ្លួនឯងថា ឈប់គាំទ្រផលិតផលនាំចូល នឹងងាកមកគាំទ្រផលិតផលក្នុងស្រុក១០០ភាគរយ។ បើគាត់ពលរដ្ឋខ្មែរ អាចធ្វើបានពីម្នាក់ទៅម្នាក់ គឺខាងខ្ញុំជាអ្នកដាំដុះ យើងមានការសប្បាយចិត្ត ហើយធ្វើការលក់បន្លែក្នុងតម្លៃធម្មតានៅលើទីផ្សារ»។

បើតាមកសិករ លីម ផេង បើសិនប្រជាពលរដ្ឋទាំងអស់ ងាកមកគាំទ្រផលិតផល ដែលផលិតដោយសហគ្រាសក្នុងស្រុក គឺជារឿងល្អសម្រាប់ខ្លួនឯង។ មានន័យថា បើពលរដ្ឋយកប្រាក់ចំណូលរបស់ខ្លួនទៅទិញផលិតនាំចូលមកពីខាងក្រៅ  វាបម្រើឱ្យផលប្រយោជន៍ដល់ប្រទេសដទៃ។ ប៉ុន្តែផ្ទុយទៅវិញ បើពលរដ្ឋទាំងអស់បន្តការគាំទ លើកស្ទួយផលិតផលក្នុងស្រុក ប្រាក់ចំណូលទាំងនោះនឹងវិលនៅក្នុងចរន្តសេដ្ឋកិច្ចជាតិបម្រើឱ្យផលប្រយោជន៍ប្រទេសខ្លួនឯង ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលផ្តោតខ្លាំងលើការធ្វើកសិកម្មនៅក្នុងស្រុក មានមន្ត្រីកសិកម្មឃុំរងចាំជួយដល់កសិករគ្រប់ពេលវេលា។

ពាក់ព័ន្ធនិងការធ្វើកសិកម្មសព្វថ្ងៃនេះ លោក លីម ផេង បញ្ជាក់ថា យើងមានការសប្បាយចិត្ត ដែលមានមន្ត្រីកសិកម្មចុះមកពន្យល់ណែនាំដល់កសិករអំពីការប្រើប្រាស់ថ្នាំគីមី និងការថែទាំដំណាំ។ លើពីនេះប្រធានមន្ទីរកសិកម្មតែងចុះមកពិនិ្យមើល និងណែនាំអំពីការប្រើប្រាស់ថ្នាំគីមី ដែលគ្មានអាជ្ញាប័ណផងដែរ៕ ដោយ ឡុង សារេត


image_2025-10-13_13-37-05
អូស្ត្រាលី​ព្រួយបារម្ភ​ពី​ការ​នាំ​ចូលផ្លែ​ចេក​ពី​ហ្វីលីពីន ព្រោះខ្លាចនាំមេរោគ​ និងសត្វល្អិតចង្រៃមកដែរ

ទីក្រុងកង់បេរ៉ា៖ ឧស្សាហកម្មចេកអូស្ត្រាលីកំពុងសម្តែងការព្រួយបារម្ភអំពីដំណើរការត្រួតពិនិត្យជាថ្មីឡើងវិញ ដើម្បីពិចារណាលើការចូលផ្លែចេកពីប្រទេសហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បានស្នើសុំជាផ្លូវការឱ្យធ្វើបច្ចុប្បន្នភាពចំពោះពិធីសារស្តីពីជីវសុវត្ថិភាព ដែលអូស្ត្រាលីតម្រូវឱ្យវាយតម្លៃក្រោមកាតព្វកិច្ចពាណិជ្ជកម្មអន្តរជាតិ។ ប្រធានក្រុមប្រឹក្សាអ្នកដាំចេកអូស្ត្រាលី បាននិយាយថា ការអនុញ្ញាតឱ្យមានការនាំចូលអាចធ្វើឱ្យឧស្សាហកម្មដំណាំចេកក្នុងស្រុក ដែលមានតម្លៃប្រហែល៨៥០លានដុល្លារអាចជួបបញ្ហានាពេលខាងមុខ។ លោក​បានបន្ត​ថា​ «​យើង​ដាំ​ចេក​គ្រប់គ្រាន់​ក្នុង​ប្រទេស​អូស្ត្រាលី ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​របស់​យើង​។  យើងទទួលបានកំណត់ត្រាជីវសុវត្ថិភាពដ៏ល្អបំផុតមួយនៅលើពិភពលោក សម្រាប់ប្រទេសអូស្ត្រាលី ហើយមិនមានប្រទេសណាមួយក្នុងពិភពលោក ដែលអាចផ្គូរផ្គងពួកយើងលើជីវសុវត្ថិភាពទាំងនោះបានទេ»។ លោកបាននិយាយបន្ថែមថា ការវាយតម្លៃកន្លងមកបានកំណត់អំពីប្រភេទជំងឺកើតលើដើមចេក មានដូចជា ជំងឺក្រាស៊ី និងជំងឺខ្លោចស្លឹកចេក ដែលជាហេតុផលដើម្បីរឹតបន្តឹងការធ្វើពាណិជ្ជកម្ម ព្រោះអូស្ត្រាលី​ជា​ប្រទេស​តែ​មួយ​គត់ ​ដែល​បាន​លុប​បំបាត់ជំងឺខ្លោចស្លឹក តាំង​ក្នុង​ឆ្នាំ២០០៥មកម្លេះ។ នៅក្នុងប្រទេសអូស្ត្រាលី មានកសិករដាំចេកជាង៥០០នាក់ ឬស្មើនឹង៩៤ភាគរយនៃផលិតកម្ម ភាគច្រើនស្ថិតភាគខាងលិចប្រទេស ដោយបង្កើតការងារបានជាង១៨ ០០០កន្លែអ និងបានរួមចំណែកសេដ្ឋកិច្ចជាតិប្រមាណជា៨៥០លានដុល្លារ។ សំណើថ្មីពីប្រទេសហ្វីលីពីនចំពោះប្រទេសអូស្ត្រាលី រួមមានពូជចេកអំបូង និងខេត្តនាំចេញថ្មី ដែលមិនត្រូវបានពិចារណាក្នុងការធ្វើវិភាគរកហានិភ័យនាំចូលឆ្នាំ២០០៨ឡើយ។  ចំណែកមន្ត្រីមកពីក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ នឹងវាយជាតម្លៃថ្មី និងពិគ្រោះយោបល់ជាមួយអ្នកដាំដុះនៅក្នុងតំបន់ភាគខាងជើងប្រទេសអូស្ត្រាលី។ ចំណែកនៅក្នុងសភា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអូស្ត្រាលីវិញ បានបញ្ជាក់ថា មិនមានលទ្ធផលកំណត់ទុកជាមុនចំពោះការពិនិត្យឡើងវិញនោះទេ ដោយលោករំឭកថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងបានណែនាំថា រដ្ឋាភិបាលកំពុងតែវាយតម្លៃតាមបែបវិទ្យាសាស្ត្រ និងភស្តុតាងរបស់សំណើពីប្រទេសហ្វីលីពីន។ លោកបានមានប្រសាសន៍ទៀតថា ក្នុងនាមជានាយករដ្ឋមន្ត្រី […]

561351377_1211147777704897_1675673441858257864_n
ឧកញ៉ា ឡាយ ឈុនហួ ដឹកនាំសមាជិកជួបពិភាក្សាជាមួយក្រុមហ៊ុននាំចូលអង្ករ នៅប្រទេសអ៊ីតាលី

ប្រទេសអ៊ីតាលី៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសមាជិកសហព័ន្ធ ដោយមានក្រុមហ៊ុននាំអង្ករចេញចំនួនប្រាំមួយណជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group នៅក្រុង Valle Lomellina ប្រទេសអ៊ីតាលី។ បន្ទាប់ពីដំណើរបេសកកម្មចូលរួមការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ Anuga Food Fair 2025 នាទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកចំនួនប្រាំមួយក្រុមហ៊ុន ក្នុងនោះ មាន ១) ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន ២) ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី ៣) ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត ៤) ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល […]

IMG_0313
កញ្ញា សាំង សារ៉ង ស្រលាញ់មុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្ម ទោះបីលំបាកក៏មិនបោះបង់

ដោយ ឡុង សារេត កំពង់ស្ពឺ៖ កញ្ញា សាំង សារ៉ង មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតផ្សេងទៀត ដែលចាប់យកមុខជំនាញវិទ្យាសាស្ត្រជលផលនិងវារីវប្បកម្ម បើទោះដឹងថាប្រឈមនិងការលំបាកសម្រាប់មនុស្សស្រី ក៏នៅតែមិនបោះបង់ការតស៊ូរហូតទទួលបានជោគជ័យ។ កញ្ញាលើកឡើងថា មុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មមួយនេះ សម្រាប់និស្សិត ឬកូនអ្នកចង់ស្រួលអាចថា វាពិបាកបើប្រៀបធៀបនិងមុខជំនាញផ្សេងៗ ដោយសារមុខជំនាញជលផលនេះ គឺទាមទារឱ្យយើងខិតខំប្រឹងប្រែងខ្លាំង។ សម្រាប់និស្សិតជាស្ត្រីទីមួយត្រូវលះលះបង់រូបសម្រស់ ព្រោះត្រូវការចុះទឹក ចូលព្រៃ ចុះសមុទ្រ  នៅហាលវាលហាលក្តៅអត់ធ្វើការនៅក្នុងម្លប់ ឬកន្លែងត្រជាក់ដូចមុខជំនាញផ្សេងៗទៀតនោះទេ។ ដូច្នេះមុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មសម្រាប់អ្នកដែលធ្វើការស្រួលៗ វាជួបលំបាកបន្តិច។ ប៉ុន្តែវាសប្បាយសម្រាប់អ្នកស្រលាញ់ និងចូលចិត្តជំនាញមួយនេះ។ បើតាមកញ្ញាសាំង សារ៉ង អះអាងទៀតថា នៅក្នុងការសិក្សាអស់រយៈពេលបួនឆ្នាំកន្លងមក កញ្ញាមិនធ្លាប់នឹកដល់រឿងធុញធប់និងមុខជំនាញនេះទេ។ តែផ្ទុយទៅធ្វើឱ្យកញ្ញាកាន់តែស្រលាញ់ និងចូលចិត្តថែមទៀត។ តួយ៉ាងសារណាបញ្ចប់ការសិក្សាទាក់ទងនិងស្មៅសមុទ្រ នាងបានចំណាយពេលបួនខែស្នាក់នៅលើកោះមួយនៅក្នុងខេត្តកែប ទោះបីក្តៅក៏ដោយនៅតែពេញចិត្ត។ កញ្ញាបានលើកឡើងថា ក្រោយពីទទួលសញ្ញាបត្របញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មនេះ។  កញ្ញាមានគោលបំណងចង់ធ្វើការ ជាងការបង្កើតអាជីវកម្មដោយខ្លួនឯង ដោយសារបងប្រុសរបស់ខ្លួនបានបង្កើតកសិដ្ឋានចិញ្ចឹមត្រី និងដាំបន្លែរួចហើយ។ ដូច្នេះបើមានឱកាសចង់ធ្វើការច្រើនជាង៕

image_2025-10-13_16-00-01
អាហ្រ្វិកខាងត្បូងបិទការនាំចូលទាំងអស់ពីណាមីប៊ី ជាពិសេសបន្លែផ្លែឈើស្រស់ៗ

ទីក្រុងខេបថោន៖ ម្ចាស់កសិដ្ឋានដាំប៉េងប៉ោះ ផ្លែប័រ និងទំពាំងបាយជូនៅក្នុងប្រទេសណាមីប៊ី បាននិយាយថា បុគ្គលិកជាងមួយពាន់នាក់ត្រូវបានបញ្ឈប់ពីការងារ​ ចំណែកផ្លែប៉េងប៉ោះចំនួន ៣០០០តោន អាចត្រូវបំផ្លាញចោល ដោយសារតែប្រទេសអាហ្វ្រិកខាងត្បូង បានបិទព្រំដែនរបស់ខ្លួនមិនឱ្យនាំចូលផលិតផលកសិកម្មរបស់ប្រទេសណាមីប៊ី។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញា រហូតមក ពាណិជ្ជករណាមីប៊ី មិនបាននាំចេញផលិតផលអ្វីទាំងអស់។ ទិន្នផលផ្លែប៉េងប៉ោះមានគុណភាពល្អរបស់ណាមីប៊ី​ រាប់ពាន់តោនត្រូវបោះចោល នៅឆ្នាំ២០២៥នេះ ព្រោះមិនមានទីផ្សារ។ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឡានដឹកកសិផលសម្រាប់នាំចេញត្រូវបានសមត្ថកិច្ចអាហ្វ្រិកខាងត្បូងស្ទាក់ចាប់នៅតាមព្រំដែន ដោយប្រាប់ថា ពួកគេមិនគោរពតាមបទប្បញ្ញត្តិភួតគាមអនាម័យអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ កសិករណាមីប៊ី ធ្លាប់បានលើកឡើងផងដែរថា ប្រទេសអាហ្រ្វិកខាងត្បូងមិនបានអនុវត្តឱ្យត្រឹមត្រូវតាមនីតិវិធីទេ ដោយមិនបានចេញសេចក្តីជូនដំណឹងជាមុនដល់ប្រទេសគីណាមីប៊ី ដែលផ្ទុយនឹងច្បាប់ស្តីពីការលើកកម្ពស់យុត្តិធម៌។ អ្នកនាំពាក្យក្រសួងកសិកម្មណាមីប៊ី បាននិយាយថា រដ្ឋាភិបាលណាមីប់ី កំពុងតែរង់ចាំសេចក្តីជូនដំណឹងពីប្រទេសអាហ្វ្រិកខាងត្បូង អំពីមូលហេតុពិតប្រាកដនៃការបិទច្រកព្រំដែនមិនឱ្យនាំចូលផ្លែប៉េងប៉ោះ។ ទោះបីមានការហាមឃាត់ជាបន្ទាន់ក៏ដោយ ឈ្មួញមួយចំនួនបានបន្តការនាំចេញផ្លែប៉េងប៉ោះណាមីប៊ីទៅកាន់ខេត្តចំនួនប្រាំមួយ របស់ប្រទេសនៅអាហ្វ្រិកខាងត្បូង ដែលចំណែកទីផ្សារប៉េងប៉ោះរបស់ពួកគេ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ ដែលកើនឡើងដល់ជិត១៣ភាគរយ។ ក្រោយមកទៀត លិខិតអនុញ្ញាតនាំចេញរបស់ពួកគេ ត្រូវបានអាជ្ញាធរអាហ្វ្រិកខាងត្បូងលុបចោលម្តងទៀត កាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ចាប់តាំងពីថ្ងៃនោះមក រាល់ការអនុញ្ញាតឱ្យនាំចេញផលិតផលបន្លែផ្លែឈើស្រស់ៗទាំងអស់របស់ប្រទេសណាមីប៊ី ត្រូវបានលុបចោលរហូតមកដល់សព្វថ្ងៃនេះ។ ចំណែកការនាំចេញផ្លែទំពាំងបាយជូររបស់ណាមីប៊ី ត្រូវជាប់គាំងនៅក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  […]

កាលវិភាគផ្សព្វផ្សាយ