ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្ស ថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។
នៅក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្តាល លោក ប៉ែន ប៊ុណ្ណា នាយកវិទ្យាល័យខ្សាច់កណ្តាល នាយករង ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ ដែលសរុបចំនួន៤៤៧នាក់។
នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ ដែលតែងយកចិត្តទុក្ខដាក់ជានិច្ច ចំពោះក្មួយៗជាសិស្សានុសិស្ស នៅក្នុងស្រុកខ្សាច់កណ្តាល។
ឯកឧត្តមបណ្ឌិតបានរំលឹកថា ឆ្នាំសិក្សាកន្លងទៅដោយមានការជំរុញលើកទឹកចិត្ត និងការឧបត្ថម្ភគាំទ្រទាំងស្មារតី និង ថវិកាពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ឱ្យមានការបង្រៀនបំប៉នបន្ថែមម៉ោង បានធ្វើឱ្យអត្រាសិស្សប្រឡងជាប់ខ្ពស់រហូតដល់៩០,៦៨ភាគរយ ស្មើនឹង៦៣៣ នាក់ និងជាប់និទ្ទេស A សរុប១៥នាក់ ក្នុងនោះវិទ្យាល័យ ហ៊ុន សែន រ៉ូតាប្រាំពីរនាក់ និងវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាលប្រាំបីនាក់ ហើយសម្រាប់ការប្រឡងឆ្នាំនេះ សង្ឃឹមថា ក្មួយៗនឹងប្រឡងជាប់និទ្ទេស A ច្រើនជាងឆ្នាំមុន។
ទាក់ទងនិងសភាពការណ៍កើតឡើងថ្មីៗនៅតំបន់ព្រំដែនកម្ពុជា -ថៃ វិញ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ទៀតថា លោកគ្រូអ្នកគ្រូ និងក្មួយៗទាំងអស់ បានដឹងរួចហើយ អំពី សង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ មកលើបូរណភាពទឹកដីកម្ពុជារយៈពេលប្រាំថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ គីមូលហេតុដោយសារកងទ័ពថៃ បានបាញ់ប្រហារមកលើវីរកងទ័ពកម្ពុជាយើងមុន នៅប្រាសាទតាមាន់ធំ ហើយបានរាលដាលដល់ប្រាសាទតាក្របី តំបន់ប្រាសាទព្រះវិហារ និងតំបន់ដទៃទៀត ។
ស្ថិតក្នុងកាលៈទេសៈនេះ ប្រជាជនយើងគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស នៅសមរភូមិក្រោយ គឺមានការសាមគ្គីភាពយ៉ាងរឹងមាំ ដោយបានចូលរួមគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ជួយដល់បងប្អូនវីរកងទ័ពយើងនៅសមរភូមិមុខ និងប្រជាជនភៀសសឹកយ៉ាងផុសផុល ហើយយើងទាំងអស់គ្នា ត្រូវបន្តនូវស្មារតីសាមគ្គីភាពដូចនេះជាដរាប និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ បានកំណត់នូវអាទិភាពគន្លឹះ ៥ គឺ÷“(១)មនុស្ស (២)ផ្លូវ (៣)ទឹក (៤)ភ្លើង និង (៥)បច្ចេកវិទ្យា” ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងប្តេជ្ញាអនុវត្តន៍ចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បន្ទាប់ពីសំណេះសំណាលជាមួយនិងសិស្សានុសិស្សរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តាំផ្ញើដល់ប្អូនៗ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ពេលខាងមុខឲ្យបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយត្រូវដាក់គោលដៅឲ្យបានច្បាស់លាស់ដូចជាសិក្សាផ្នែកវិទ្យាសាស្ត្រពិតឲ្យបានច្រើន ដើម្បីក្លាយជាមូលធនមនុស្ស ចូលរួមចំណែកក្នុងការកសាងជាតិជាមួយ និងរាជរដ្ឋាភិបាលទៅថ្ងៃអនាគតផងដែរ៕ ដោយ ហៃស៊ីណា

photo_2025-12-04_10-37-13
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងជាង៦៣ភាគយ ប្រកបមុខបរ​ក្នុងវិស័យកសិកម្ម

ដោយ ឡុង សារេត ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង ស្ថិតនៅទិសពាយ័ព្យ​នៃប្រទេសកម្ពុជា​ មានចំម្ងាយ​៩១គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ​ ក្រៅពីសំបូរទៅដោយរមណីយដ្ឋានទេសចប្រវត្តិសាស្ត្រនិងធម្មជាតិ​​ ខេត្តកំពង់ឆ្នាំង​មានប្រជាពលរដ្ឋ​ប្រកបមុខរបរធ្វើកសិកម្មជាចម្បងមានជាង​៦៣ភាគរយ​នៃចំនួន​ប្រជាពលរដ្ឋសរុបចាប់​ពីអាយុ១៨ឆ្នាំ​ឡើងទៅ​ជាង​​៣៩៥ពាន់នាក់​។ លោកស្រី ប៊ន សុភី អភិបាល​រង​នៃគណៈអភិបាល​ខេត្តកំពង់ឆ្នាំងកន្លងមកថ្មីៗមានប្រសាសន៍បញ្ជាក់ថា “ខេត្តកំពង់ឆ្នាំង​មាន​ប្រជាជនអាយុ១៨ឆ្នាំឡើងមានចំនួនជាង៣៩៥ពាន់នាក់ ក្នុងនោះស្រីមាន២១១ពាន់នាក់មានមុខរបរកសិកម្មជាចម្បងប្រមាណ៦៣,៨ភាគរយ មុខរបរសេវាកម្ម កម្មកររោងចក្រសហគ្រាសមាន៣៥,៥ភាគរយ និងមុខរបរសិប្បកម្មចំនួន០,៧ភាគរយ”។ លោកស្រីលើកឡើង​ថា បច្ចុប្បន្នរបាលខេត្តកំពង់ឆ្នាំ​ងបាននិងកំពុង​យកចិត្តទុកដាក់ និងខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យ​ និងលើកផែនការអភិវឌ្ឍន៍​ថ្មីៗសម្រាប់ខេត្ត ស្របតាម​ផែនការអភិឌ្ឍន៍ជាតិ​របស់រាជរដ្ឋាភិបាល​ដើម្បីរួមចំណែកសម្រេចឱ្យបាន​ជោគជ័យតាមកម្មវិធីនយោបាយ​ យុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាល​នីតិកាលទី​៧ និងតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត​ និងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានារបស់ប្រជា​ពលរដ្ឋ​ប្រកបដោយប្រសិទ្ធភាព និងគុណភាព​។ លោកស្រីបន្តទៀតថា កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​របស់រដ្ឋបាលខេត្ត​ គឺ​ផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និងការបញ្ចូលកិច្ចសហ​ប្រតិបត្តិការផ្នែកសង្គមកិច្ច​ ការពារនិងអភិរក្សបរិស្ថាន វប្បធម៌​ សុខាភិបាល ការបណ្តុះបណ្តាល​ធនធានមនុស្ស ការធានា​សុវត្ថិភាព​ សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្ម​ឆ្លងដែននិងការរក្សាតុល្យភាពរវាង​ការអភិវឌ្ឍ និងការអភិរក្សបរិស្ថាន​។ បើតាមលោកស្រី ប៊ន សុភី ​​​ខេត្តកំពង់ឆ្នាំង គឺជាមជ្ឈមណ្ឌលទេសចរណ៍​ដ៏សំបូរបែបនៅទូទាំងខេត្ត​មានរមណីយដ្ឋានទេសចរណ៍ចំនួន​៣៥កន្លែង​ ទេសចរណ៍ប្រវត្តិសាស្ត្រចំនួន​១៤កន្លែង​ ទេសចរណ៍ធម្មជាតិ​១៥កន្លែង រមណីយដ្ឋានកែច្នៃចំនួន​៦កន្លែង ក្នុងនោះរមណីយដ្ឋាន​ទេសចរណ៍ និងសហគមន៍ទេសចរណ៍​ដែលមានសកម្មភាពទទួលទេសចរកម្សាន្ត​ប្រចាំឆ្នាំ​ចំនួន១៣កន្លែង​ រមណីយដ្ឋានទេសចរណ៍ភ្នំព្រះធាតុ […]

photo_2025-12-04_10-37-22
សមាគមស្វាយចន្ទីកម្ពុជាសម្តែងការព្រួយបារម្ភការប្រែប្រួលអាកាសធាតុរំខានដល់វិស័យស្វាយចន្ទី

ភ្នំពេញ៖ ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជាកំពុងប្រឈមនឹងការរំខានកាន់តែខ្លាំងឡើង ខណៈដែលការប្រែប្រួលអាកាសធាតុបន្តផ្លាស់ប្តូរគំរូអាកាសធាតុ និងប៉ះពាល់ដល់ដំណាំនៅទូទាំងតំបន់ផលិតសំខាន់ៗបង្កឡើងដោយ ព្យុះទីហ្វុងបណ្តាលឱ្យស្វាយចន្ទីលូតលាស់យឺត និងទិន្នផលថយចុះ។ ការវាយតម្លៃរបស់អ្នកជំនាញបង្ហាញថា ភ្លៀងធ្លាក់មិនទៀងទាត់ មេឃស្រទុំ និងព្យុះទីហ្វុងចុងរដូវ បានប៉ះពាល់ខ្លាំងដល់ដំណាំស្វាយចន្ទី ដែលបណ្តាលឱ្យមានការលូតលាស់យឺត និងទិន្នផលថយចុះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញដោយសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១​ ខែធ្នូ ឆ្នាំ២០២៥។ យោងអ្នកជំនាញចន្ទីលើកឡើងថា ឆ្នាំ២០២៥ បានឃើញភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា រួមជាមួយនឹងពន្លឺព្រះអាទិត្យតិចរយៈពេលយូរ ដែលប៉ះពាល់ដោយផ្ទាល់ដល់ការលូតលាស់របស់ស្វាយចន្ទី ដោយការបង្កើតពន្លកយឺត ការចេញផ្កាយឺត ទឹកលើដីខ្សាច់-ដីឥដ្ឋ និងស្មៅដុះលើសលប់ក្នុងដំណាក់។ សេចក្តីប្រកាសបានណែនាំថា កសិករនៅក្នុងខេត្តសំខាន់ៗ ដូចជាខេត្តកំពង់ធំ និងខេត្តរតនគិរី គួរប្រុងប្រយ័ត្នចំពោះការខាតបង់ ដែលបង្កឡើងដោយអាកាសធាតុអាក្រក់ រួមទាំងភ្លៀងធ្លាក់ ដែលមិនអាចទាយទុកជាមុនបាន ខ្យល់បក់ខ្លាំង និងសកម្មភាពសត្វល្អិតកើនឡើង។ អ្នកជំនាញបានព្រមានថា បញ្ហាប្រឈមបែបនេះទំនងជាកាន់តែខ្លាំងឡើង ខណៈការប្រែប្រួលអាកាសធាតុកាន់តែមិនទៀតទាត់ នៅក្នុងឆ្នាំខាងមុខ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡូត បានមានប្រសាសន៍ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ មកសមាគមស្វាយចន្ទីកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៤០លើក ដល់កសិករជាង៧៤០០នាក់ មកពី១០ខេត្ត ដោយវគ្គនីមួយៗមានអ្នកចូលរួមជាមធ្យម៩០នាក់ និងផ្តល់អាទិភាពដល់ការរៀនសូត្រជាក់ស្តែង […]

photo_2025-12-02_17-19-00
ធនាគារ  ARDB ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនចិន ដើម្បីកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បាន​​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ (CICC-CAFED, YDD)ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង Cambodia International Chamber of Commerce – Cambodia-China Councils Association for Economic Development, Youth Development Department (CICC-CAFED, YDD)។ នៅក្នុងពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក Johnny Mo ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំធនាគារ ARDB និងបុគ្គលិកពាក់ព័ន្ធមួយចំនួន និងតំណាង Cambodia-China Councils Association for Economic Development […]

9edd6b8e-e26f-48fc-b56e-e23a67c44c03
ឡាវចាប់ផ្តើមនាំចេញម្សៅដំឡូងមី​ដឹកតាមរទេះភ្លើង ទៅកាន់ប្រទេសចិនដោយផ្ទាល់

វៀងច័ន្ទន៍៖ រថភ្លើងដឹកទូកុងតឺន័រមួយខ្សែ ដែលផ្ទុកម្សៅដំឡូងមី ចំនួន១​ ០០០តោន បានចេញដំណើរពីស្ថានីយ៍រថភ្លើង នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីចុងសប្តាហ៍មុន ដែលគេរំពឹងថា នឹងទៅដល់ក្រុង​ឆេងជូ (Zhengzhou) ខេត្ត ហឺណាន (Henan) ប្រទេសចិន ដោយប្រើរយៈពេល៨០ម៉ោង។ សារព័ត៌មាន ក្លូបលថែមៃ៍ របស់ចិនបានចុះផ្សាយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ម្សៅដំឡូងមីចំនួនជាង១​ ០០០តោន ផលិតដោយរោងចក្រកែច្នៃម្សៅដំឡូងមី នៅក្នុងប្រទេសឡាវ​ ត្រូវបានដឹកទៅដល់កំពង់ផែ ក្រុងឆេងជូ​ ភាគកណ្តាលប្រទេសចិន។ ការនាំចេញម្សៅដំឡូងមីនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនចិនដឹកជញ្ជូនតាមទូកុងតឺនើរថភ្លើង (China Railway Container Transport) ដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមរថភ្លើងផ្ទាល់រវាងចិន និងអឺរ៉ិប (China-Europe Railway Express) ហើយបានផ្តល់ជូនអតិថិជននូវផែនការដឹកជញ្ជូនទូកុងតឺន័រតាមរថភ្លើង។ ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ដែលដំណើរការផ្លូវដែកចិន-ឡាវ បាននិយាយថា ចាប់តាំងពីផ្លូវដែកបើកដំណើរការមក វាបានផ្តល់ជូនអ្នកនាំចេញផលិតផលកសិកម្មឡាវនូវកុងតឺន័រ សម្រាប់ដឹកជញ្ជូនទំនិញទាន់ពេលវេលា ដែលរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានដឹកជញ្ជូនទំនិញជាង១៦លានតោន រួមទាំងផលិតផលកសិកម្មជាង១,៧លានតោន ដែលនាំចេញទៅកាន់ប្រទេសចិន។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរផ្លូវដែកចិន […]

កាលវិភាគផ្សព្វផ្សាយ