ក្រុមហ៊ុនផលិតចំណីសត្វចំនួនបីចុះអនុស្សរណៈជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតចំណីសត្វ

ភ្នំពេញ៖ ក្រុមហ៊ុនផលិតចំណីសត្វចំនួនបី គឺ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះបានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ។

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ គឺរៀបចំឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុនផលិតចំណីសត្វ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនផលិតចំណីសត្វទាំងបី នឹងប្រមូលទិញកសិកផលក្នុងស្រុក មានពោតក្រហម៥៤ ០០០តោនក្នុងមួយឆ្នាំ, ដំឡូងមីចំនួន ១៣ ០០០តោនក្នុងមួយឆ្នាំ, កញ្ជុងអង្ករចំនួន១២ ៨០០តោនក្នុងមួយឆ្នាំ, និងកន្ទក់ចំនួន៣០ ០០០តោនក្នុងមួយឆ្នាំ។

លោកជំទាវរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើតួនាទី និងការចូលរួមដែលមិនអាចខ្វះបានពីវិស័យឯកជន ជាពិសេស ក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ ដើម្បីបង្កើនផលិតភាពនិងលើកកម្ពស់ការផ្គត់ផ្គង់កសិផល និងបង្កើនឱកាសធុរកិច្ច សំដៅជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពដល់ប្រជាកសិករខ្មែរ។

លើសពីនេះ លោកជំទាវដ្ឋមន្រ្តី បានធ្វើការណែនាំឱ្យក្រុមការងារក្រសួងពាណិជ្ជកម្មបន្តកិច្ចសហការឱ្យបានជិតស្និទ្ធិជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការងាររៀបចំផែនការដាំដុះ និងប្រមូលទិញ កសិផលសម្រាប់ផលិតចំណីសត្វ ជាមួយកសិករ តាមរយៈការរៀបចំឱ្យមានការផ្គូរផ្គងរវាងក្រុមហ៊ុនសៃទ្បូ ឬសហគមន៍កសិករ និងក្រុមហ៊ុនផលិតចំណីសត្វ ដោយផ្តោតសំខាន់ផងដែរ លើការអនុលោមតាមលក្ខខណ្ឌតម្រូវគុណភាព សំដៅធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ និងបញ្ជាទិញ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។

លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា សម្រាប់ការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធិ និងយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេស ជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលមានជាធរមានទាំងអស់ឱ្យបានពេញលេញ៕


2025-11-15 12.43.44
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ផ្តល់អនុសាសន៍សំខាន់ៗ ប្រាំចំណុចសម្រាប់សហគ្រិន​អាចពិនិត្យលទ្ធភាព និងពិចារណា​ក្នុងការវិនិយោគ​​ដើម្បីអនាគត នៅកម្ពុជា

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ​ ​​ ក្នុងពិធីបើកទិវាសហគ្រិនភាព កម្ពុជា​ឆ្នាំ​២០២៥​ ដ៏មានសារៈសំខាន់ និងមានអត្ថន័យ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ​បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់សហគ្រិនអាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ សហគ្រិនកម្ពុជា នៅតែជាចរន្តឈាមដ៏មានសារៈសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពោល​ គឺសហគ្រិននឹងនៅតែជាតួអង្គ ដែលមានថាមពលគ្រប់ខ្សែច្រវាក់តម្លៃសេដ្ឋកិច្ច ដោយបង្កើនសកម្មភាពសេដ្ឋកិច្ច បង្កើនពិពិធកម្មនិងភាពធន់ បង្កើននវានុវត្តន៍ និងជំរុញបរិយាបន្ន។ បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិតប្រតិភូ​ បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សក៏សំដៅដល់ការអនុញ្ញាតឱ្យប្រជាជនកម្ពុជានៅតាមជនបទអាចទទទួលបានចំណេះដឹង ដែលជាធាតុចូលដ៏សំខាន់សម្រាប់កសាងសហគ្រាសឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលបច្ចុប្បន្ននេះ, ប្រទេសកម្ពុជាមានប្រមាណជា៦៥% នៃប្រជាជនសរុប ដែលមានអាយុក្រោម៣០ឆ្នាំ គឺជាកត្តាលីករដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់កម្លាំងពលកម្មដល់សហគ្រាស និងអាជីវកម្ម។ ប្រសិនបើមានការវិនិយោគទៅលើកម្លាំងពលកម្ម​ ដើម្បីបង្កើនផលិតភាពការងារ នោះនាពេលអនាគតប្រទេសកម្ពុជានឹងមានភាពប្រកួតប្រជែងខ្ពស់។ ដូច្នេះ​​ សម្រាប់សហគ្រិន អាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគរបស់ ដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា​ ឯកឧត្តមបណ្ឌិត កៅ ថាច​​​ បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ​​ […]

photo_2025-11-14_13-02-10
រោងម៉ាស៊ីនក្នុងស្រុកជាច្រើនក្រុមហ៊ុនបាន​​និង​​កំពុងតែបង្កើនលទ្ធភាពប្រមូលទិញស្រូវផ្ការំដួលពីកសិករ

ភ្នំពេញ៖ នៅតាមបណ្តារោងចក្រម៉ាស៊ីនក្នុងស្រុកមួយចំនួន បាននិងកំពុងតែបង្កើនលទ្ធផលភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះឱ្យបានច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាទីផ្សារកកស្ទះស្រូវរបស់ប្រជាកសិករ ខណៈតម្លៃស្រូវប្រភេទខ្លះបាន​ងើបឡើងវិញ។ ជាក់ស្តែងនៅរោងម៉ាស៊ីនកិនស្រូវ ឡាយសែ របស់ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសប្រមូលទិញស្រូវរំដួលពីកសិករយ៉ាងសកម្ម​ ​និងទិញឱ្យបានច្រើនបំផុត ​ដើម្បីជួយសម្រួលដល់កសិករ​មិនឲ្យប្រឈមនឹងបញ្ហាក្នុងការរកទីផ្សារលក់ស្រូវ។ ​​ទាក់ទងនិងបញ្ហានេះ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជា និងជាម្ចាស់ក្រុមហ៊ុន ​ស៊ីធី រ៉ាយស៍ បានមានប្រសាសន៍ថា ក្រុមហ៊ុន ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍បានចាប់ផ្តើមប្រមូលទិញស្រូវរំដួលពីកសិករ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ មក ដែលមកទល់ពេលនេះ ប្រមូលទិញបានប្រមាណ២ម៉ឺន៥ពាន់តោន។ ឧកញ៉ា ឡាយ ឈុនហួ លើកឡើងថា សម្រាប់បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែផ្តោតតែលើការប្រមូលទិញស្រូវរំដួលប៉ុណ្ណោះ ដោយសារ​វាជាប្រភេទពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា និងដើម្បីរក្សាតម្លៃពូជស្រូវប្រភេទនេះ ឱ្យមានតម្លៃល្អ ​ចៀសវាងកុំឱ្យមានការធ្លាក់ចុះដូចប្រភេទស្រូវផ្សេងទៀត ដោយសម្រាប់រដូវច្រូតកាត់ឆ្នាំនេះ ក្រុមហ៊ុនមានផែនការប្រមូលទិញស្រូវផ្ការំដួល (សើម) ពី៦ម៉ឺនតោន ទៅ៧ម៉ឺន​តោន។ ឧកញ៉ាបានបន្ថែមថា បច្ចុប្បន្ននេះតម្លៃស្រូវផ្ការំដួល​ល្អប្រសើរជាងមុន ដោយកាលពីដើមរដូវមានតម្លៃក្នុងរង្វង់៩៥០ដល់៩៧០រៀល ក្នុងមួយគីឡូក្រាម […]

532644521_1098871529027724_4828492821994040419_n
អូស្ត្រាលីគាំទ្រឲ្យកសិធុរកិច្ចកម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ តាមរយៈកម្មវិធី CAPRED អូស្ត្រាលី បាននិងកំពុងគាំទ្រក្រុមហ៊ុន HESED Agricultural Trading ដែលជាក្រុមហ៊ុនផលិតផ្លែឈើសម្ងួតនៅកម្ពុជា ដើម្បីបង្កើនគុណភាពក្នុងដំណើរការផលិត និងអភិវឌ្ឍផលិតផល ដែលមានតម្លៃបន្ថែមសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុន HESED ទើបតែបានទទួលបានពានរង្វាន់  Great Taste Awards ដ៏មានកិត្យានុភាពចំនួនបីរង្វាន់ ដែលរួមមានពានរង្វាន់ផ្កាយ៣ ដែលត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនជាង១៤០០០ សម្រាប់ដំណាប់ស្វាយសម្ងួតធម្មជាតិសុទ្ធ១០០ភាគរយ។ ក្រុមហ៊ុននេះទិញវត្ថុធាតុដើមពីកសិករក្នុងស្រុកដោយផ្តល់តម្លៃសមរម្យ ហើយបានណែនាំពូជស្វាយកែវរមៀត ដែលជាពូជពិសេសរបស់កម្ពុជា ទៅកាន់ពិភពលោក។ ប្រទេសអូស្ត្រាលីប្តេជ្ញាជួយធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។ កន្លងទៅថ្មីៗនេះ ប្រទេសអូស្ត្រាលី និងកម្ពុជាបានប្រារព្ធពិធីអបអរសាទរនូវកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) របស់កម្ពុជា បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវការលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះ អាចសម្រេចទៅបានក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ គម្រោង CAPRED បានគាំទ្រក្រុមហ៊ុន RTT និងអាជីវកម្មកសិកម្មផ្សេងទៀតរបស់កម្ពុជា […]

photo_2025-11-14_11-20-00
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ​២០២៥ ផ្តល់ឱកាស​ដល់វិនិយោគិន​ស្វែងយល់​ពីកាលានុវត្តភាព​វិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ

ដោយ ឡុង សារេត ភ្នំពេញ៖ ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការដៃគូ បានរៀបចំ​វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ​ឆ្នាំ​២០២៥​ ​ក្នុងគោលបំណង​បង្កើតឱ្យមានការ​ពិភាក្សាកម្រិតខ្ពស់​ និងការដាក់តាំងបង្ហាញ​កសិផលសក្តានុពលរបស់កម្ពុជា​ ក៏ដូចជាផ្តល់ឱកាស​ជូនវិនិយោគិន​ស្វែងយល់​ពីកាលានុវត្តភាព​សម្រាប់ការវិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ​។ ក្នុងពិធីបើកវេទិកា និងពិព័រណ៍​កសិកម្មកម្ពុជា នៅថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង​ថា វិស័យកសិកម្មកម្ពុជាបានបោះជំហ៊ាន​មកដល់ដំណាក់កាលថ្មី​ និងកំពុងជួបប្រទះបញ្ហាប្រឈមថ្មី​មួយចំនួន​ ជាពិសេស​និរន្តរភាពនៃផលិតកម្ម​ និងតម្រូវការទីផ្សារ​។  ថ្លៃដើមផលិតខ្ពស់​ ទីផ្សារ និងការកែច្នៃផលិតផលនៅមាន​កម្រិក​ និងការប្រែប្រួលមិនអាចស្មានទុកបានជាមុន​ នៃតម្លៃកសិផលនៅលើទីផ្សារ​អន្តរជាតិ​ ដែលទាំងអស់នេះទាមទារឱ្យគ្រប់តួអង្គ​ពាក់ព័ន្ធ​ចូលរួមសហការ និងគាំទ្រថែមទៀត​ ក្នុងគោលបំណង​បន្តរួមគ្នាដោះស្រាយបញ្ហា ​និងផ្តល់ក្តីសង្ឃឹម​ដល់​ប្រជាកសិករ ដែល​បាននិងកំពុងខិតខំ​ប្រឹងប្រែងផលិតដើម្បីធានាសន្តិសុខស្បៀងផង លើកកម្ពស់ជីវភាពគ្រួសារ​ផង​ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផង។​ ឯកឧត្តមបន្តទៀតថា ដើម្បី​សម្រេចបាននូវគោលដៅ​នេះ​ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំណាប់ថ្នាក់​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បាននិងកំពុងខិតខំប្រឹងប្រែង​អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ជាពិសេស​យុទ្ធសាស្ត្របញ្ជកោណ​ដំណាក់កាលទី​១ និងកម្មវិធីគោលនយោបាយ​អាទិភាពទី៥ និងទី​៦។​ យន្តការរក្សាលំនឹងតម្លៃកសិផលគន្លឹះ […]

កាលវិភាគផ្សព្វផ្សាយ