ចិនបន្តស៊ើបអង្កេតលើការនាំចូលសាច់គោ ដើម្បីកាត់បន្ថយក្តីព្រួយបារម្ភ ពីអ្នកផ្គត់ផ្គង់លើពិភពលោក

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃទី៦ ខែសីហា​ ឆ្នាំ២០២៥ថា ខ្លួននឹងបន្តការស៊ើបអង្កេតលើការនាំចូលសាច់គោរយៈពេលបីខែ ដើម្បីជួយកាត់បន្ថយក្តីកង្វល់ពីអ្នកផ្គត់ផ្គង់ពីបរទេស ខណៈឧស្សាហកម្មសាច់គោក្នុងស្រុកជួបបញ្ហាលើការផ្គត់ផ្គង់នាពេលកន្លងមក។

ទីភ្នាក់ងារសារព័ត៌មាន​អាម៉េរិក AFP បានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ថា ការស៊ើបអង្កេតបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃការធ្លាក់ចុះតម្រូវការសាច់គោរួចមក។ ក្រសួងបានសង្កត់ធ្ងន់ថា ការស៊ើបអង្កេតមិនសំដៅទៅលើប្រទេសណាមួយនោះទេ ប៉ុន្តែការកាត់បន្ថយការនាំចូលអាចប៉ះពាល់ដល់ដំណើរអ្នកផ្គត់ផ្គង់សាច់ធំៗ ដូចជាប្រទេសអាហ្សង់ទីន អូស្ត្រាលី និងប្រទេសប្រេស៊ីល។

ក្រសួងពាណិជ្ជកម្មចិនក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដោយលើងឡើងថា ការស៊ើបអង្កេតនឹងបន្តរហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសារការងារច្រើនពេក និងមានបញ្ហាភាពស្មុគស្មាញ។ ប្រទេសចិនក៏បានសន្យាថា នឹងបង្កើតបរិយាកាសពាណិជ្ជកម្មពិភពលោកមួយប្រកបដោយស្ថិរភាព និងរឹងមាំតាមរយៈការប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីទាំងអស់។

លោកស្រី អ៊ីវែន រ៉ូជើសផេ​ (Ewen Rogers Pay) អ្នកវិភាគផ្នែកកសិកម្មនៃប្រទេសចិនមួយរូប បាននិយាយថា ការពន្យារពេលនេះនឹងផ្តល់ឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងរយៈពេលពីរបីខែ ដើម្បីធានាថា ឧស្សាហកម្មក្នុងស្រុកអាចរកប្រាក់ចំណេញឡើងវិញ ស្របពេលវិធានការពាណិជ្ជកម្មដូចជាការគ្រប់គ្រងកូតា មិនត្រូវបានដកចេញទាំងស្រុងនៅឡើយទេ។ ប្រទេសចិនទំនងជានឹងស្វែងរកដំណោះស្រាយស្ងប់ស្ងាត់ រួមទាំងការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ។

គួរបញ្ជាក់ថា ប្រទេសចិនបាននាំចូលសាច់គោចំនួន២,៨៧លានតោន​ ក្នុងឆ្នាំ២០២៤ ប៉ុន្តែនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ការនាំចូលមានត្រឹមតែ១,៣ លានតោនប៉ុណ្ណោះ ដែលមានការថយចុះ៩,៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ការរឹតបន្តឹងលើការនាំចូលសាច់គោរបស់សហរដ្ឋអាមេរិក តាមរយៈការមិនបន្តអាជ្ញាប័ណ្ណក៏កំពុងធ្វើឱ្យចិនបាត់បង់ប្រាក់ចំណូលចំនួនជាង៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕


photo_2025-08-08_15-21-51
ធនាគារ ARDBបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិក​ស្តីពី “ការទំនាក់ទំនង​ប្រកបដោយប្រសិទ្ធភាព​ ការលក់ប្រកបដោយប្រសិទ្ធភាព​ខ្ពស់ និង​ការគ្រប់គ្រង​ឥណទាន​មិនដំណើរការ​ ”

រាជធានីភ្នំពេញ​៖ ដោយទទួលបានការអនុញ្ញាត​ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)​ នៅទីស្នាក់ការកណ្តាល​ធនាគារ​ ARDB ​នាថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២៥នេះ​ បានរៀបចំវគ្គបណ្តុះបណ្តាល​ចំនួន​៣ថ្ងៃ​ដល់បុគ្គលិក​​​ស្តីពីការទំនាក់ទំនង​ប្រកបដោយប្រសិទ្ធភាព​ ការលក់ប្រកបដោយប្រសិទ្ធភាព​ និង​ការគ្រប់គ្រង​ឥណទាន​មិនដំណើរការ​។ វគ្គបណ្តុះបណ្តាល​នេះ មានការអញ្ចើញចូលរួម​ជាកិត្តិយស ដោយឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB​, លោក កៅ ភិរុណ ទីប្រឹក្សា​បច្ចេកទេស​ នៃធនាគារ ARDB, លោក គិត ខេមរារិទ្ធ ប្រធាន​នាយកដ្ឋានផ្នែកលក់និងទីផ្សារ​នៃធនាគារ ARDB​ រួមនិងសិក្ខាកាម​ចូលរួមសិក្សា​ផ្ទាល់ និងប្រយោលសរុបជាង​១០០នាក់​។​​ នៅក្នុងឱកាសនោះដែរ, ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB​បាន​សម្តែងនៅសេចក្តីសោមនស្សរីករាយជាអនេក ដោយទទួលបានការចាត់តាំងពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការ​ចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការទំនាក់ ទំនងប្រកបដោយប្រសិទ្ធភាព​, ការលក់ប្រកបដោយប្រសិទ្ធភាព​ និងការគ្រប់គ្រង ឥណទានមិនដំណើរការ។ ​ វត្តមានរបស់បុគ្គលិកមកពីគ្រប់ការិយាល័យចល័ត សាខាខេត្ត […]

p10
ការ​នាំ​ចេញ​បន្លែ​របស់​ប៉ាគីស្ថាន កើនដល់​១,៤​លាន​តោន​ បានចំណូលជាង៣៥៣លានដុល្លារ

ការ៉ាជី៖ នៅចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៥នេះ បរិមាណនាំចេញបន្លែរបស់ប្រទេសប៉ាគីស្ថានបានកើនឡើងដល់១,៣៩៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន៣៥៣លានដុល្លារ កើនឡើងលើសពីតួលេខ ឆ្នាំ២០២៣ ដែលមានបរិមាណ១,៣៣៦លានតោន មានតម្លៃទឹកប្រាក់ចំនួន៣០០លានដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ តម្លៃក្នុងបន្លែមួយតោន បានធ្លាក់ចុះពី៣៤៣ដុល្លារ មកនៅត្រឹម២៥៣ដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ដោយធ្វើឱ្យធ្លាក់ចុះនូវប្រាក់ចំណូលសរុបជារូបិយប័ណ្ណបរទេស។ យោងតាមគេហទំព័របន្លៃ និងផ្លែឈើ បានឱ្យដឹងថា​ រវាងឆ្នាំ២០១៨ និងឆ្នាំ២០២៥ ការនាំចេញបន្លែរបស់ប្រទេសប៉ាគីស្ថាន បានចំណូលចាប់ពី២៣៤លានដុល្លារ ទៅ៤៣០លានដុល្លារ ក្នុងបរិមាណពី៨២៥ ២៥៧តោន ទៅ១,៣៣៦លានតោន។ កសិផលនាំចេញសំខាន់ៗ រួមមានដំឡូងបារាំង និងខ្ទឹមបារាំង ដោយដឹកជញ្ជូនតាមសមុទ្រ និងផ្លូវគោក ចំណែកបន្លែស្រស់ មានដូចជាការ៉ុត ម្ទេសបៃតង និងទំនិញកសិផលផ្សេងទៀត ត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាស។  ការប្រែប្រួលតម្លៃអ្នកប្រើប្រាស់នៅក្នុងចំណោមម្ហូបអាហារចម្បងៗបានកើតឡើងដោយសារតែការប្រែប្រួលនៃកម្រិតផលិតកម្ម និងការនាំចេញ រួមជាមួយនឹងផលប៉ះពាល់តម្លៃរបស់ខ្ទឹមបារាំងនៅលើទីផ្សារអន្តរជាតិ។  ចំណែកការនាំចូលខ្ទឹមបារាំងវិញ ជាធម្មតាតែងតែកើតឡើង នៅពេលផលិតកម្មក្នុងប្រទេសប៉ាគីស្ថាន ធ្លាក់ចុះដោយសារពេលខ្លះទីផ្សារក្នុងស្រុករងផលប៉ះពាល់ពីឈ្មួញកណ្តាលទិញស្តុកទុកច្រើនពេក។ យោងតាមសមាគមអ្នកនាំចេញបន្លែ និងផ្លែឈើ និងសមាគមអ្នកនាំចូល និងពាណិជ្ជករ ប៉ាគីស្ថាន បានឱ្យដឹងថា ក្នុងចំណោមបរិមាណនាំចេញជិត១,៤លានតោន នៅចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៥នេះ បរិមាណដំឡូងបារាំង […]

image_2025-07-01_09-31-18
វៀតណាមវ៉ាដាច់ថៃក្លាយជាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោក

ហាណូយ៖ សមាគមន៍អ្នកនាំចេញអង្កររបស់ថៃ បាននិយាយថា​ ប្រទេសវៀតណាមបានវ៉ាដាច់ប្រទេសថៃ ដែលធ្លាប់ជាអ្នកនាំចេញអង្ករធំជាងគេទីពីរ របស់ពិភពលោក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ។ សមាគមបានកត់សម្គាល់ថា ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌាបាននាំចេញអង្ករចំនួន១១,៦៨68 លានតោន កើនឡើងចំនួន៣៦,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ តាមពីក្រោយដោយប្រទេសវៀតណាម ដែលបាននាំចេញអង្ករចំនួន៤,៧២លានតោន កើនឡើងចំនួន៣,៦ភាគរយ។ ទន្ទឹមនឹងនេះ ប្រទេសថៃបាននាំចេញះអង្ករចំនួន៣,៧៣លានតោន ធ្លាក់ចុះចំនួន២៧,៣ភាគរយ ខណៈប្រទេសប៉ាគីស្ថាន​ បាននាំចេញអង្ករចំនួន២,៧៦លានតោន ធ្លាក់ចុះចំនួន២០,២ភាគរយ។  ចំណែកសហរដ្ឋអាម៉េរិក បាននាំចេញអង្ករចំនួន១,៤លានតោន ធ្លាក់ចុះចំនួន២៣,៥ភាគរយ។ យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករប្រមាណ៧៥០ ០០០តោនក្នុងខែកក្កដា ឆ្នាំ២០២៥ ជាមួយនឹងប្រាក់ចំណូលចំនួន៣៦៦,១លានដុល្លារ។  តួលេខនេះបាននាំឱ្យការនាំចេញអង្ករសរុបសម្រាប់រយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ មានចំនួនរហូតដល់ប្រហែល៥,៥លានតោន ដែលបង្កើតប្រាក់ចំណូលបានចំនួន២,៨១ពាន់លានដុល្លារ​ គឺកើនឡើងចំនួន៣,១ភាគរយ ប៉ុន្តែតម្លៃបានធ្លាក់ចុះគួរឱ្យកត់សម្គាល់មកត្រឹម១៥,៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ត្រូវ​បាន​គេ​សន្មត់​ថា ដោយសារ​ការ​ធ្លាក់​ចុះ​តម្លៃ​នាំ​ចេញ​ជា​មធ្យម។  ក្នុងរយៈពេលប្រាំពីរខែដំបូង តម្លៃនាំចេញជាមធ្យមរបស់វៀតណាម បានធ្លាក់ចុះមកនៅត្រឹម៥១៤ដុល្លារក្នុងមួយតោន គឺធ្លាក់ចុះចំនួណ១៨,៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ចំណែកប្រទេសហ្វីលីពីននៅតែជាអ្នកទិញអង្ករធំជាងគេបំផុតរបស់វៀតណាម ដែលស្មើនឹង៤២,៦ភាគរយនៃទំហំនាំចេញសរុប ទោះបីជាតម្លៃនាំចេញទៅកាន់ទីផ្សារនេះបានធ្លាក់ចុះចំនួន១៣,៥ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ។ ផ្ទុយទៅវិញ ទីផ្សារអាហ្រ្វិកជាច្រើនបានកត់ត្រាកំណើនគួរឲ្យចាប់អារម្មណ៍។  ការ​នាំ​ចេញ​អង្ករទៅ​កាន់ប្រទេស​ហ្គាណា​ បាន​កើន​ឡើង៥៣,៥ភាគរយ ខណៈ​ការ​នាំ​ចេញ​ទៅកាន់​ប្រទេស​កូតឌីវ័រ​ បាន​កើន​ឡើង​ជិត​ពីរ​ដង […]

rice-export
ប្រាំពីរខែដើមឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករជាងបួនសែនតោន គិតជាទឹកប្រាក់ជាង៣០៩លានដុល្លារ

ភ្នំពេញ៖ យោងតាម​​សេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញថា ការនាំចេញក្នុងរយៈពេលប្រាំពីរខែ នៃដើមឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៤២០ ៥៧២តោន គិតជាទឹកប្រាក់បានចំនួន៣០៩,៣២លានដុល្លារ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលប្រាំពីរខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន៤២០ ៥៧២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥១ក្រុមហ៊ុន ដោយនាំទៅកាន់គោលដៅចំនួន៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន២០០ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ១៥៦,៩២លានដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះការនាំចេញអង្ករទៅកាន់ប្រទេសចិន និងហុងកុង មានចំនួន ១០៥ ៦២១តោន គិតជាទឹកប្រាក់ចំនួន៦២,១៣ លានដុល្លារ ទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ាន ចំនួនប្រាំពីរប្រទេស បានបរិមាណចំនួន៥៧ ១៧៩តោន គិតជាទឹកប្រាក់ចំនួន ៤០,១៤លានដុល្លារ។ ទន្ទឹមនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៣២ប្រទេសផ្សេងទៀត មានអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី ណូវ៉ែលហ្សេឡង់ បានចំនួន៥៧ ០០០តោន គិតជាទឹកប្រាក់ចំនួន ៥០.១៣ លានដុល្លារ។ ចំពោះប្រភេទអង្ករត្រូវបាននាំចេញ មានដូចជាអង្ករក្រអូបចំនួន៧៧,៦៥ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៥,៦១ភាគរយ អង្ករចំហ៊ុយ […]

កាលវិភាគផ្សព្វផ្សាយ