ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវចុះសួរសុខទុក្ខ នាំយកអំណោយចែកជូនភៀសសឹក និងវីរកងទ័ពនៅជួរមុខ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ ព្រមទាំងសហការី សប្បុរសជនក្នុង មនិងក្រៅប្រទេស នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ និងកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព។

ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានរៀបចំនូវសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់វីរកងទ័ពនៅជួរមុខ ដោយការដឹងគុណចំពោះវីរភាព និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ដើម្បីការពារជាតិមាតុភូមិឱ្យរួចផុតពីការឈ្លានពានរបស់យោធាថៃ។

ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវព្រមទាំងសហការី សប្បុរសជនក្នុង និងក្រៅប្រទេស បាននាំយកស្បៀងអាហារនិងសម្ភារៈ ជូនដល់ប្រជាជនភៀសសឹកចំនួន២​ ៦៥០គ្រួសារ, ឧបត្ថមជូនក្រុមគ្រូទេព្យស្ម័គ្រចិត្តប្រចាំមណ្ឌលសុវត្ថិភាព និងបានយកសម្ភារសំខាន់ៗមួយចំនួន ទៅចែកជូនដល់វីរកងទ័ពកម្ពុជាជួរមុខ គិតជាទឹកប្រាក់សរុបរួមចំនួន៧៣ ៥០៨,២៩ដុល្លារអាមេរិក ដោយក្នុងនោះថវិកាទទួលបានការចូលរួមពី៖

ទី១ -ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារ ARDB ថវិកាចំនួន៣៩ ៩០១,២៩ដុល្លារ។ ទី២ -ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ ថវិកាចំនួន៨ ៣០០ដុល្លារ។ ទី៣ -ក្រុមហ៊ុន ហង្សហាវេស ថវិកាចំនួន២ ៩០០ដុល្លារ និងទី៤ -សហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងក្រុង ហកស្បេ ប្រទេសនូវែលហ្សេឡង់ ថវិកាចំនួន២២ ៤០៧ដុល្លារ។

ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងដើម្បីជួយសម្រាលបន្ទុកដល់ជនភៀសសឹក ក៏ដូចជាវីរកងព័ទ បងប្អូនពីសហគមន៍ខ្មែរនៅទីក្រុង ហាមីលតុន អូក្លិន និងទីក្រុងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានរួមចំណែកជាថវិកា និងបានចូលរួមក្នុងកម្មវិធីចែកជំនួយឧបត្ថម្ភនេះដោយផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា ថវិកាបានមកពីបងប្អូនក្នុងសហគមន៍ខ្មែរនេះ សរុបរួមចំនួន២២ ៣៦៩,៣៥ដុល្លារ គឺថវិកាចំនយន២ ១២៩ដុល្លារ បានពីមូលនិធិដក់សល់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ២០២៥ និងថវិកាចំនួន២០ ២៧៨ដុល្លារ បានពីការចូលរួមបន្ថែមក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។

ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់នៃធនាគារ ARDB និងសប្បុរសជន សូមចូលរួមចំណែកដោយដួងចិត្តស្មោះស្ម័គ្រ និងសូមបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចំពោះការទទួលខុសត្រូវសង្គម និងសាមគ្គីភាព ​និងស្មារតីខ្មែរតែមួយ គ្រប់កាលៈទេសៈ។

ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សហការី និងក្រុមការងារ គ្រប់ជាន់ថ្នាក់ទាំងអស់ នៃធនាគារ ARDB បានសហការគ្នាយ៉ាងស្វាហាប់ ដ៏មុតមាំ ដោយក្តីមោទនភាព ចំពោះគុណវីរភាពកងទ័ពកម្ពុជាចំពោះការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានដើម្បីជាតិមាតុភូមិ៕


images
អ្នកផលិតស្បៀងអាហារហ្វីលីពីន អាចប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយផលិតផលកសិកម្មអាម៉េរិក

ម៉ានីល៖ ក្រុមអ្នកវិភាគបាននិយាយថា អ្នកផលិតស្បៀអាហារមួយចំនួនអាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយផលិតផលកសិកម្មរបស់អាម៉េរិក បន្ទាប់ពីការបើកទីផ្សារក្នុងស្រុក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលខាងមុខរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន។ លោក ហ្វឺមីន អាឌ្រីយ៉ាណូ (Fermin Adriano) សេដ្ឋវិទូ និងជាអតីតទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ការនាំចូលស្រូវសាលីកាន់តែច្រើនអាចប្រកួតប្រជែងជាមួយកសិករដាំពោត ដែលបំផ្លាញចំណែករបស់ពួកគេនៅក្នុងទីផ្សារចំណីសត្វ។ ការទិញសណ្តែកសៀងច្រើន ផ្តល់ផលល្អសម្រាប់ឧស្សាហកម្មបសុសត្វ ដោយសារវាជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ប្រូតេអ៊ីននៅក្នុងចំណីសត្វ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន ហ្វីលស្តារ (Phil Star) របស់ហ្វីលីពីន បានឱ្យដឹងថា ប្រសិនបើសាច់ជ្រូក សាច់មាន់ និងផលិតផលសាច់ផ្សេងទៀតនឹងក្លាយជាចំណែកនៃការធ្វើសម្បទានរបស់ប្រទេសហ្វីលីពីន លោកបានព្រមានថា វាអាច “បំផ្លិចបំផ្លាញ” ឧស្សាហកម្មជ្រូក និងបសុបក្សីក្នុងស្រុក ដោយសារការប្រកួតប្រជែង។ ប្រធានាធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​​តាម​បណ្តាញ​សង្គម​ថា ប្រទេសហ្វីលីពីន​កំពុង​បើក​ទីផ្សារ​របស់​ខ្លួន​ចំពោះ​ទំនិញ​អាម៉េរិក​ ដោយយក​ពន្ធ​សូន្យ​ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស (Marcos) បានបញ្ជាក់ថា មានតែទំនិញមួយចំនួន ដូចជា រថយន្តរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះ ដែលនឹងទទួលបានពន្ធសូន្យភាគរយ។ លោកប្រធានាធិបតី ក៏បានលាតត្រដាងផងដែរថា ប្រទេសហ្វីលីពីនកំពុងទិញផលិតផលសណ្តែកសៀង និងស្រូវសាលីរបស់អាម៉េរិកបន្ថែមទៀត […]

image_2025-08-05_11-30-49
អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយពន្ធលើកសិផល

អ៊ីស្លាម៉ាបាដ៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងរដ្ឋាភិបាលប៉ាគីស្ថាន បានផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះពន្ធទ្វេភាគីមួយ ដើម្បីកាត់បន្ថយពន្ធនាំចេញសម្រាប់ទំនិញកសិកម្មសំខាន់ៗចំនួនប្រាំបីមុខ ដែលប្រទេសទាំងពីរតែងតែលក់ឱ្យគ្នាទៅវិញទៅមក។ យោងតាមការផ្សាយរបស់គេហទំព័របន្លែ និងផ្លែឈើ បានឱ្យយដឹងថា កិច្ចព្រមព្រៀងនេះមានគោលបំណងកាត់បន្ថយអត្រាពន្ធគយលើការនាំចេញកសិផលរបស់ប្រទេសអាហ្វហ្គានីស្ថានចំនួនបួនមុខទៅកាន់ប្រទេសប៉ាគីស្ថាន មានដូចជា ផ្លែទំពាំងបាយជូ ផ្លែទទឹម ផ្លែប៉ោម និងផ្លែប៉េងប៉ោះ ចំណែកកសិផលនាំចេញរបស់ប្រទេសប៉ាគីស្ថានចំនួនមុខ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន មានដូចជាផ្លែស្វាយ ផ្លែក្រូច ផ្លែចេក និងដំឡូង។ អត្រា​ពន្ធលើទំនិញកសិផលទាំងប្រាំបីមុខខាងលើនេះ ​កាល​ពីមុន​ត្រូវ​បាន​កំណត់​ត្រឹមជាង៦០ភាគរយ  ប៉ុន្តែក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មមី ត្រូវបានទម្លាក់មក​នៅ​ត្រឹម២៧ភាគរយប៉ុណ្ណោះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលគាំទ្រដោយមន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអាហ្វហ្គានីស្ថាន និងមន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មប៉ាគីស្ថាន ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ដោយមានសុពលភាពរយៈពេលមួយឆ្នាំ ប៉ុន្តែមានជម្រើសអាចបន្តទៀតបាន។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងចំពេលមានភាពតានតឹងផ្នែកនយោបាយ និងសន្តិសុខតាមព្រំដែន ដែលកំពុងតែបន្តកើតមានរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ប៉ុន្តែរដ្ឋាភិបាលប្រទេសទាំងពីរ​ បានទទួលស្គាល់ការពឹងពាក់គ្នាទៅវិញទៅមកផ្នែកពាណិជ្ជកម្មផ្លូវគោក  ជាពិសេសពាក់ព័ន្ធនឹងការនាំចេញផ្លែឈើឡើងវិញ ក្នុងរដូវប្រមូលផលនីមួយៗ។ យោងតាមតួលេខពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៥នេះ បានបង្ហាញពីការផ្លាស់ប្តូរទំនិញទ្វេភាគី ក្នុងទំហំទឹកប្រាក់ជិតមួយពាន់លានដុល្លារ ដោយការនាំចេញកសិផលរបស់ប្រទេសអាហ្វហ្គានីស្ថាន មានទឹកប្រាក់ចំនួន២៧៧លានដុល្លារ ចំណែកការនាំចេញកសិផលរបស់ប៉ាគីស្ថានវិញ មានទឹកប្រាក់ចំនួន៧១២លានដុល្លារ។ ការកើនឡើងនៃទំហំពាណិជ្ជកម្មនេះ ត្រូវបានផ្សារភ្ជាប់មួយផ្នែកទៅនឹងការកើនឡើងនៃការនាំចេញរបស់ប៉ាគីស្ថាន មានដូចជាការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត អង្ករសម្រូប […]

Philippines-Fresh-MD2-Pineapple-941776
ហ្វីលីពីននៅតែជាប្រទេសនាំចេញផ្លែម្នាស់ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក

ម៉ានីល៖ នៅក្នុងរបាយការណ៍ត្រួតពិនិត្យទីផ្សារផ្លែឈើដាំនៅតំបន់ត្រូពិច អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសហ្វីលីពីន នៅតែជាអ្នកនាំចេញផ្លែម្នាស់ធំជាងគេទីពីររបស់ពិភពលោក ដែលកាលពីឆ្នាំ២០២៤ បានបង្កើនការផ្គត់ផ្គង់ទៅកាន់ទីផ្សារធំៗ។ របាយការណ៍នេះ បាននិយាយថា ប្រទេសហ្វីលីពីនបានផ្គត់ផ្គង់ផ្លែម្នាស់កាន់តែច្រើនទៅកាន់ទីផ្សារសំខាន់ៗ មានដូចជាប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង ដោយបានលក់ផ្លែម្នាស់សរុបប្រហែល៦៨០ ០០០តោន ក្នុងឆ្នាំ២០២៤  គឺកើនឡើងចំនួន១៤,១ភាគរយ។ ការ​នាំ​ចេញ​ផ្លែម្នាស់​ទៅ​កាន់ទីផ្សារប្រទេស​ចិន ​ដែល​ជា​ទិសដៅ​នាំ​ចេញ​ធំបំផុត​របស់​ប្រទេស​ហ្វីលីពីន ​បាន​កើន​ឡើង៩,៤ ភាគរយ ដោយមានចំណែកទីផ្សារ៤០ភាគរយនៅក្នុងប្រទេសចិន។  ចំណែកបន្ទាប់មក គឺទីផ្សារប្រទេសជប៉ុន​​ មាន៣៣ភាគរយ និង​ទីផ្សារប្រទេសកូរ៉េខាងត្បូងចំនួន១៦ភាគរយ។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយដូច្នេះថា «ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីន ទៅកាន់គោលដៅទាំងពីរ បានពង្រីកយ៉ាងខ្លាំងចាប់តាំងពីឆ្នាំមុន ដោយមានរាយការណ៍ថា កើនឡើងចំនួន២០ភាគរយ នាំចេញទៅប្រទេសជប៉ុន និង២០ភាគរយទៀត នាំចេញទៅសាធារណរដ្ឋកូរ៉េ»។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏បានកត់សម្គាល់ផងដែរថា ពូជម្នាស់ អេមឌីធូ (MD2) គឺជាពូជម្នាស់ ដែលគេចង់ទិញបំផុតពីប្រទេសហ្វីលីពីន។ អង្គការស្បៀងអាហារ និងកសិកម្មដដែលនេះ បាននិយាយបន្តថា តម្លៃឯកតានាំចេញជាមធ្យមរាប់ទាំងថ្លៃដឹកជញ្ជូនពីប្រទេសហ្វីលីពីន ទៅកាន់ទីផ្សារពិភពលោក បានកើនឡើង៦,៣ភាគរយ គឺស្មើនឹងតម្លៃ៦៣០ដុល្លារក្នុងមួយតោន។ ប្រទេសហ្វីលីពីន មានចំណែកផ្គត់ផ្គង់ចំនួន១៩ភាគរយនៃបរិមាណនាំចេញផ្លែម្នាស់នៅទូទាំងពិភពលោក […]

IMG_9329 (2)
កសិដ្ឋានវារីវប្បកម្មនៅខេត្តតាកែវ​ អាចចូលរួមបង្កើនការ​ផលិតត្រី និងបង្កង​បែបធម្មជាតិ ដើម្បីឆ្លើយតប​តម្រូវការក្នុងស្រុក​

តាកែវ​៖ កសិដ្ឋានមុន្នី មានទីតាំង​ស្ថិតនៅភូមិ​ព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ​ ដែល​បាន​បង្កើតឡើង​ក្នុងកំឡុង​ពេល​កម្ពុជា និងពិភពលោក​ជួបវិបត្តិជំងឺកូវីដ១៩ ​បច្ចុប្បន្ន​​បាននិងកំពុងចូលរួម​យ៉ាងសកម្ម​ក្នុងការផលិត នៅផលិតផលក្នុងវិស័យវារីវប្បកម្ម​ដើម្បីឆ្លើយតប​ទៅនិងតម្រូវការបរិភោគ​របស់ប្រជាពលរដ្ឋនៅក្នុងស្រុក​ និងក្លាយជាទីតាំងមួយ​​ផ្តល់ឱកាស​ទៅដល់និស្សិត ក៏ដូចជា​ក្រុមវារីវប្បករ​ក្នុងតំបន់​​ ឱ្យ​ទទួលបាននូវ​បទពិសោធន៍ ​និងការអនុវត្ត​ផ្ទាល់ពីបច្ចេកទេស​ផ្តល់ចំណី គ្រប់គ្រងទឹក និងការគ្រប់គ្រងកសិដ្ឋាន។​ លោក ថាយ សុមុន្នី ម្ចាស់កសិដ្ឋាន​ខាងលើ​បានឱ្យដឹង​ថា​​ ក្តីស្រម៉ៃ ក៏ដូចជាគោលបំណង​សំខាន់​ក្នុងការបង្កើតកសិដ្ឋាន​ មុន្នី​នេះឡើង​ គឺដើម្បីចូលរួម​ផលិតនូវផលិតផលក្នុងវិស័យវារីវប្បកម្ម​ក្នុងស្រុក ឱ្យមានត្រី បង្កង​សម្រាប់ឆ្លើយតប​តម្រូវការ​បរិភោគ​របស់ប្រជាពលរដ្ឋ​នៅក្នុងស្រុក​។ កសិដ្ឋានមុន្នីរៀបចំបង្កើតឡើង​​ជា​គំរូកសិដ្ឋាន​ចម្រុះ ឬ​កសិវារីវប្បកម្ម​  ដោយប្រើប្រាស់ដីស្រែ​​ ប្រែក្លាយ​ទៅ​ជាកន្លែងចិញ្ចឹមបង្កងបែបធម្មជាតិ​ ត្រី​ និងដំណាំដូងក្រអូប​ និងដាំ​ប្រភេទដើមឈើ​មានតម្លៃ។​ ​លោកបន្តថា «យើងបានរៀបចំ​កែច្នៃទី​កន្លែងនេះ​ តាំងពីមិនទាន់មានអ្វីសោះ​ ​រហូតមកដល់សព្វថ្ងៃនេះ​ យើងដាំដូងក្រអូប​បានជាង​៣០០ដើម​ យើងបាន​ផ្សាំកូនត្រីប្រា ​ឱ្យក្លាយជាកូនត្រីពូជ​ដើម្បីលក់ជូនអតិថិជន​ ដែលចូលចិត្តចិញ្ចឹមត្រីប្រា​នៅក្នុងស្រុក​ ឱ្យទទួលបានកូនត្រី​មានគុភាព​ និងសុវត្ថិភាព​ល្អ​ យកទៅចិញ្ចឹមបន្ត​ឆាប់ធំ និងមិនមានជំងឺ​។​ យើងធ្វើការផ្សាំកូនបង្កងឈ្មោល​ សម្រាប់ផ្គត់ផ្គង់ជូនដល់បងប្អូនវារីវប្បករ​យើង ដែលមានបំណងចង់ចិញ្ចឹមបង្កងសាច់​។ ទន្ទឹមនិងនេះ កសិដ្ឋានយើងក៏​​ចិញ្ចឹមបង្កងសាច់​ផងដែរ​ដើម្បីបម្រើដល់អតិថិជននៅក្នុងប្រទេស»។​ ​បើតាម​ម្ចាស់កសិដ្ឋាន​ខាងលើ​, ​​​នៅឆ្នាំ២០២៥សង្ឃឹមថា ការផ្សាំកូនត្រីប្រារបស់ខ្លួន​​នឹងកើនឡើង​៣០ភាគរយបើប្រៀបធៀបនិងឆ្នាំ​២០២៤​។ ដូច្នេះ​​​ការផ្សាំកូនត្រីប្រា​រំពឹងថា នឹងកើនពី​​២,៥លានកូនទៅ​៣លានកូន […]

កាលវិភាគផ្សព្វផ្សាយ